ពលរដ្ឋជាង ៤០០ នាក់កើតផ្ដាសាយធ្វើឲ្យមានក្ដីបារម្ភ
ប្រជាពលរដ្ឋជាង ៤០០ នាក់រស់នៅក្នុងភូមិណងបួ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរីនៅក្នុងសប្តាហ៍នេះបានឆ្លងជំងឺផ្តាសាយដែលធ្វើឲ្យអាជ្ញាធរមានការព្រួយបារម្ភ។ នេះបើយោងតាមមន្ត្រីសុខាភិបាល និងសមត្ថកិច្ចមូលដ្ឋាន។ ...
នៀម ឆេង
http://bit.ly/2pUR0AQ
ប្រទេសអូស្ត្រាលីត្រូវបានគេរាយការណ៍ថាបានបញ្ជូនជនភៀសខ្លួនណូរ៉ូទៅកាន់ប្រទេសកម្ពុជាក្រោមកិច្ចព្រមព្រៀង ៥៥ លានដុល្លារ
ជនភៀសខ្លួនម្នាក់ដែលត្រូវបានរាយការណ៍ថា បានមកដល់ប្រទេសកម្ពុជាបន្ទាប់ពីចាក់ចេញពីប្រទេសណូរ៉ូ ក្រោមកិច្ចព្រមព្រៀងរដ្ឋាភិបាល Turnbull ៥៥ លានដុល្លារ។ បុរសជនជាតិស៊ិរីម្នាក់ត្រូវបានគេនិយាយថា នឹងជាមនុស្សទី៧ ហើយដែល ...
Frenalyn Wilson
http://www.ibtimes.com.au/australia-reportedly-transfers-another-nauru-detainee-cambodia-under-55m-deal-1554001
ជនសង្ស័យទី៤ក្នុងករណីរត់ពន្ធអាវុធ ត្រូវបានចាប់ខ្លួននៅថៃ
យោងតាមសារព័ត៌មានថៃ ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យទី៤ ក្នុងករណីរត់ពន្ធអាវុធ ដែលជាប់ទាក់ទងនឹងមន្ត្រីអន្តោប្រវេសន៍កម្ពុជាម្នាក់។ កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាម្នាក់ បាននិយាយបដិសេធរាល់ការលើកឡើងដែលថា អាវុធទាំងនោះបានមកពីកម្ពុជា ...
នៀម ឆេង, គាំ ច័ន្ទរស្មី និង Shaun Turton
http://www.phnompenhpost.com/national/fourth-held-thailand-weapons-case
សមត្ថកិច្ចកំពុងតាមរកអ្នកពាក់ព័ន្ធរឿងជួញដូរអាវុធ៤នាក់ទៀត
សមត្ថកិច្ចកំពុងស្វែងរកអ្នកពាក់ព័ន្ធ៤នាក់ទៀតរឿងរត់ពន្ធអាវុធទៅលក់ឲ្យថៃកាលពីសប្តាហ៍មុន ខណៈដែលជនសង្ស័យ៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវីធី។ ...
នៀម ឆេង
http://bit.ly/2vV821k
ប្រទេសចិនបរិច្ចាគ ២០០.០០០ ដុល្លារសំរាប់ឧបករណ៍ពន្លត់អគ្គីភ័យ
មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា ក្រុមហ៊ុនចិនបានបរិច្ចាគឧបករណ៍ពន្លត់អគ្គីភ័យដល់ក្រសួងមហាផ្ទៃដែលមានតម្លៃប្រហែល ២០០.០០០ ដុល្លារអាមេរិក។ លោក នេត វណ្ណថា ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា សហគ្រាសអិលធីឌីនៃប្រទេសចិនគ្រោងនឹងបរិច្ចាគឧបករណ៍នេះរួមទាំងរថយន្តពន្លត់អគ្គីភ័យពីរគ្រឿង។ ...
សែន ដេវីដ
http://www.khmertimeskh.com/5075678/china-donates-200000-fire-equipment/
អាជ្ញាធរដុតគ្រឿងញៀនច្រើនជាង ១០០គីឡូក្រាម
កាលពីថ្ងៃចន្ទ អាជ្ញាធរខេត្តចំនួនបួន រួមជាមួយនឹងក្រសួងយុត្តិធម៌ បានដុតបំផ្លាញថ្នាំញៀនជាង ១០០គីឡូក្រាម នៅសាលាខេត្តព្រះវិហារ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5077055/authorities-burn-100-kilograms-drugs/
លិខិតក្រសួងព័ត៌មានស្តីពី ការផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងផ្តល់រង្វាន់
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រសួងព័ត៌មាន បានចេញលិខិតធ្វើការណែនាំជាថ្មីម្ដងទៀតដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ និងម្ចាស់ផ្សព្វផ្សាយទាំងអស់ឲ្យអនុវត្តដួចខាងក្រោម៖អនុញ្ញាតឲ្យផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹងដោយមានការផ្តល់រង្វាន់តែក្នុងរយៈពេលមុន និងក្រោយ១៥ថ្ងៃ ...
ក្រសួងព័ត៌មាន
ក្រសួងស្នើឱ្យប្រទេសជប៉ុនដើម្បីជួយគូសផែនទីព្រៃឈើ
ក្រសួងបរិស្ថានកំពុងស្នើសុំជំនួយពីប្រទេសជប៉ុនដើម្បីជួយគូសផែនទីព្រៃឈើរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់ផែនទីរូបភាពតាមផ្កាយរណប ដែលសំណើរនេះធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីក្រសួងបានបដិសេធយ៉ាងខ្លាំងលើរបាយការណ៍ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/ministry-asks-japan-help-map-out-forests
លោក ហ៊ុន សែន ថាបាតុកម្មរបស់ CNRP ជាបណ្ដាញភេរវកម្ម
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកាលពីម្សិលមិញក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង ១ ម៉ឺននាក់នៅរោងចក្រក្នុងតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវនៃរាជធានីភ្នំពេញបានពន្យល់ឲ្យដឹងថាព្រឹត្តិការណ៍នៃបាតុកម្មរបស់កម្មករកាត់ដេរកាលពីឆ្នាំ ២០១៤ ដែលជាប់ពាក់ព័ន្ធជាមួយ ...
បែន សុខហ៊ាន
http://bit.ly/2xp6aiT
ក្រុមអ្នកស្រាវជ្រាវរកឃើញដង្កូវប៉ារ៉ាស៊ីតបង្កគ្រោះថ្នាក់នៅតាមជនបទ
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាដង្កូវប៉ារ៉ាស៊ីត strongyloides stercoralis ដែលបង្កឲ្យមាន «ជំងឺធ្ងន់ធ្ងរ» និងធ្វើឲ្យមានផលប៉ះពាល់ផ្សេងៗជាច្រើនទៀតនៅតាមជនបទកម្ពុជា ពិសេសទាក់ទងនឹងការមិនរីកលូតលាស់របស់កុមារ។ លោក Peter Odermatt សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Basel University ប្រទេសស្វ៊ីសដែលបានដឹកនាំការស្រាវជ្រាវបានថ្លែង ...
Yesenia Amaro
http://bit.ly/2z043U5
ក្រសួងហាមឃាត់ការទិញលក់ឱសថអង់ទីប៊ីយូទីកដោយគ្មានវេជ្ជបញ្ជា
មន្ត្រីក្រសួងសុខាភិបាលកាលពីម្សិលមិញបាននិយាយថា ក្រសួងបានហាមឃាត់ការទិញ និងលក់ឱសថអង់ទីប៊ីយូទីកដោយគ្មានវេជ្ជបញ្ជាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការប្រើហួសកម្រិត ដែលនាំឱ្យមានកម្រិតនៃភាពស៊ាំនៃអង់ទីប៊ីយូទីកនៅក្នុងប្រទេសកម្ពុជា។ ...
Yesenia Amaro
http://www.phnompenhpost.com/national/ministry-bans-buying-selling-antibiotics-without-prescription
មេធាវី៖ ចៅក្រមឈ្លេចសួរ កឹម សុខា រឿងកូនស្រី
មេធាវីការពារក្ដីឲ្យអតីតមេបក្សប្រឆាំងពីម្សិលមិញបានចោទប្រកាន់ថាដំណើរការសាកសួរលើលោក កឹម សុខា ចៅក្រមបានតាំងសំណួរ «ហួសហេតុ» និង «មិនសមរម្យ» ក្នុងការជជីកសួរកូនក្ដីខ្លួនក្នុងគុកត្រពាំងផ្លុងលើសំណុំរឿង «ក្បត់ជាតិ» ដែលឈាន ...
បែន សុខហ៊ាន
http://bit.ly/2AtP5FX
ក្រសួងសុខាភិបាលចេញសេចក្តីព្រមានអំពីជំងឺគ្រុនឈាម
ក្រសួងសុខាភិបាលបានព្រមានថា ករណីជំងឺគ្រុនឈាមអាចនឹងកើនឡើងនៅឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះនៅឆ្នាំ ២០១៧ បើប្រៀបធៀបនឹងឆ្នាំ ២០១៦។ របាយការណ៍របស់ក្រសួងបានឱ្យដឹងថា នៅក្នុងរយៈពេលបីសប្តាហ៍ដំបូងនៃឆ្នាំ ២០១៨ មានការ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50106515/health-ministry-issues-dengue-fever-warning/
អង្គការ NASA ឲ្យដឹងថា អគ្គិភ័យនៅកម្ពុជាកើតច្រើនជាងប្រទេសជិតខាង
យោងតាមរបាយការណ៍របស់អង្គការណាសា (NASA) ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុនបានឱ្យដឹងថា នៅក្នុងឆ្នាំនេះជាថ្មីម្តងទៀតព្រះរាជាណាចក្រកម្ពុជាមានអគ្គិភ័យច្រើនជាងប្រទេសជិតខាងរបស់ខ្លួន នៅពេលគេនិយាយដល់ចំនួនអគ្គិភ័យដែលរាប់ពីលើអាកាស ហើយមន្ត្រី ...
Alessandro Marazzi Sassoon
http://bit.ly/2Fu7W9s
ក្រសួងសុខាភិបាលគូសបញ្ជាក់អំពីគ្រោះថ្នាក់នៃស្រាស
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានផលិតវីដេអូខ្លីមួយនៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មីនៅខែក្រោយ អំពីគ្រោះថ្នាក់នៃការទទួលទានស្រាសដែលទាក់ទងទៅនឹងការស្លាប់ច្រើន។ ...
មុំ គន្ធា
http://www.khmertimeskh.com/50113503/health-ministry-highlights-rice-wine-dangers/
ក្រសួងប្រៃសណីយ៍ប្រកាសចាប់ផ្តើមកម្មវិធីប្រកួតប្រជែងទៅលើវិស័យ ICT
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីម្សិលមិញបានប្រកាសចាប់ផ្តើមទទួលពាក្យសម្រាប់ការប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ប្រចាំឆ្នាំលើកទី ៤ ដោយបានត្រៀមថវិកាសរុប ២៧ ០០០ ដុល្លារសម្រាប់ការផ្តល់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជយលាភីនាឆ្នាំនេះ។ ...
ហ៊ គីមសាយ
http://bit.ly/2II8cR7
ក្រសួងស្តីបន្ទោសដល់រោងចក្រ
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដាក់បញ្ជាដល់ក្រសួងឧស្សាហកម្មឱ្យមានការរឹតបន្តឹងកាន់តែខ្លាំងឡើងចំពោះការអនុវត្ត និងការត្រួតពិនិត្យតាមរោងចក្រឧស្សាហកម្ម និងស្តង់ដារបច្ចេកទេស ដើម្បីធានាដល់សុវត្ថិភាពកម្មករដែលពាក់ព័ន្ធ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/37610/ministry-chided-over-factories/
រដ្ឋាភិបាលនឹងបិទស្ថានីយ៍ប្រេងឥន្ធនៈដែលមិនមានសុវត្ថិភាព
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ស៊ុយ សែម បានដឹកនាំថ្នាក់ដឹកនាំរាជធានី ខេត្ត និងបានដាក់បញ្ជារឱ្យពួកគេធ្វើការបិទភ្លាមៗចំពោះស្ថានីយ៍ប្រេងឥន្ធនៈណាដែលមិនមានប័ណ្ណបញ្ជាក់សុវត្ថិភាព។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37651/unsafe-fuel-stations-must-close--says-government/
ក្រសួងសុខាភិបាលបានដាស់តឿនឱ្យមានការប្រុងប្រយ័ត្នអាកាសធាតុក្តៅ
ក្រសួងសុខាភិបាល បានដាស់តឿនឱ្យប្រជាជនកម្ពុជាទាំងអស់ ផឹកទឹកច្រើន និងនៅក្នុងកន្លែងត្រជាក់ ដោយសារសីតុណ្ហភាពនៅរដូវកាលក្តៅនេះកើនជិតដល់ ៤០អង្សាសេ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ក៏បានធ្វើការណែនាំដល់សាធារណជន អោយជៀសវាងការពិសារគ្រឿង ...
មុំ គន្ធា
http://www.khmertimeskh.com/news/37694/health-ministry-issues-hot-weather-warning/
ការខ្វែងគំនិតគ្នាចំពោះកំរិតគុណភាពខ្យល់នៅភ្នំពេញ
លោក ធីវ សុភារិទ្ធប្រធានការិយាល័យគ្រប់គ្រងគុណភាពខ្យល់ សម្លេងនិងរំញ័រ នៃក្រសួងបរិស្ថានបានមានប្រសាសន៍ថាការអានការកម្រិតបំពុល PM2.5 ដែលជាសន្ទស្សន៍វាស់គុណភាពខ្យល់ បានបង្ហាញឲ្យឃើញថាបញ្ហាប៉ះពាល់នៅមានកម្រិតទាបនៅឡើយ ទោះបីជាអ្នកជំនាញខាងបរិស្ថានមានទស្សនៈផ្សេងចំពោះការអាននេះកាលពីម្សិលមិញ ...
Jovina Chua
http://www.phnompenhpost.com/national/phnom-penh-air-quality-levels-disputed