លិខិតក្រសួងព័ត៌មានស្តីពី ការផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងផ្តល់រង្វាន់
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រសួងព័ត៌មាន បានចេញលិខិតធ្វើការណែនាំជាថ្មីម្ដងទៀតដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ និងម្ចាស់ផ្សព្វផ្សាយទាំងអស់ឲ្យអនុវត្តដួចខាងក្រោម៖
- អនុញ្ញាតឲ្យផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹងដោយមានការផ្តល់រង្វាន់តែក្នុងរយៈពេលមុន និងក្រោយ១៥ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចូលឆ្នាំចិន និងពិធីបុណ្យអុំទូកប៉ុណ្ណោះ។ ក្រៅពីនេះ ក្រសួងព័ត៌មានមិនអនុញ្ញាតឲ្យធ្វើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្ដល់រង្វាន់ ត្រូវសុំការអនុញ្ញាតពីក្រសួងព័ត៌មានជាមុនសិន។
- បញ្ឃប់ការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹងដោយប្រើសកម្មភាព ឬរូបភាពដែលមានលក្ខណៈអូសទាញប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យឲ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង។
ក្រសួងព័ត៌មាន