ក្រសួង ឲ្យពលករខ្មែរធ្វើការនៅថៃដកលិខិតឆ្លងដែន ចុងខែកញ្ញា
ក្រសួងការងារបានប្រកាសឲ្យពលករ-ពលការិនីខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃអាចស្នើដកលិខិតឆ្លងដែនឬលិខិតធ្វើដំណើរចាប់ពីថ្ងៃទី២៦ខែកញ្ញាខាងមុខនេះដោយពួកគេត្រូវចំណាយលើកម្រៃសេវានេះចំនួន ៩៥០បាត (ប្រាក់ថៃ)។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានជូនដំណឹងដល់ពលករកម្ពុជា ដែលកំពុងតែធ្វើការ និងស្នាក់នៅក្នុងប្រទេសអាចស្នើសុំលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសបាន ចាប់ពីថ្ងៃទី២៦ ខែកញ្ញា នេះតទៅ បន្ទាប់ពីមានការឯកភាពជាមួយនឹងភាគីថៃ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក។ ...
មុំ គន្ធា
http://bit.ly/2cdrQWY
ពលរដ្ឋខ្មែរជិត៦០០នាក់ត្រូវបានជួយសង្គ្រោះឲ្យមកស្រុកវិញ
ពលករ-ពលការិនីខ្មែរ ជិត ៦០០នាក់ដែលបានចេញទៅធ្វើការ និងរស់នៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់ ត្រូវបានក្រសួងការបរទេសនិងស្ថានទូតកម្ពុជាប្រចាំនៅក្រៅប្រទេសជួយសង្គ្រោះត្រលប់មកកាន់ស្រុកកំណើតវិញ គិតចាប់តាំងពីខែមករា មកដល់ ...
មុំ គន្ធា
http://bit.ly/2cV2F8H
ANZ ច្រានចោលសេចក្ដីរាយការណ៍ពីការលក់នៅកម្ពុជា
នាយកប្រតិបត្តិធនាគារ ANZ Royal ច្រានចោលសេចក្តីរាយការណ៍ដែលថាធនាគារអូស្ត្រាលី ញូវហ្សេលែន ANZ ពិចារណាក្នុងការដកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាបន្ទាប់ពីមានការប្រកាសរបស់ធនាគារពីការលក់ និងដកប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៥ ក្នុងតំបន់។ ...
Kali Kotoski
http://bit.ly/2ehKXA3
កម្ពុជា ស្នើឲ្យប្រទេសជប៉ុន ធ្វើការវិនិយោគលើឧស្សាហកម្មធុនស្រាល
ប្រទេសកម្ពុជាចង់ឃើញវិនិយោគជប៉ុនលើវិស័យឧស្សាហកម្មធុនស្រាលដែលអាចជួយបង្កើតឲ្យមានកម្លាំងពលកម្មជំនាញនៅកម្ពុជា កាន់តែច្រើន ស្របពេលដែលវិនិយោគជប៉ុន ធំជាងគេវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅក្នុងជំនួបជាមួយអគ្គរាជទូត ...
ជា វណ្ណៈ
http://bit.ly/2jqdRl9
ប៉េអឹមចាប់វៀតណាម ៧ នាក់ និងឡានធំ ៨ គ្រឿងលួចចូលកាប់ឈើ
បុរសជនជាតិវៀតណាមចំនួន ៧ នាក់ និងរថយន្តកែច្នៃធុនធ្ងន់ចំនួន ៨ គ្រឿងត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់បានកាលពីព្រឹកថ្ងៃពុធ ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងដោយខុសច្បាប់នៅក្នុងតំបន់អភិរក្សជីវៈចម្រុះកែវសីមា ខេត្តមណ្ឌលគិរីកាលពីព្រឹក ...
ឃុត សុភចរិយា
http://bit.ly/2mdS7dM
គ្រាប់បែកអាមេរិកធំមួយត្រូវបានរកឃើញក្នុងស្រះទឹក
អ្នកមុជទឹកមកពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរកឃើញ គ្រាប់បែកមួយទំងន់ ៥០០ ផោន ដែលបានទម្លាក់ដោយយន្តហោះអាមេរិកមកលើខេត្តកណ្តាល ក្នុងស្រុកកណ្តាលស្ទឹង។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/36792/large-us-bomb-found-in-pond/
ប្រទេសកម្ពុជាបើកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តសានស៊ី
ប្រទេសកម្ពុជានឹងបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មមួយទៀតនៅប្រទេសចិន ក្នុងខែឧសភាខាងមុខនេះ ដើម្បីជម្រុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងផ្តល់ព័ត៌មានដល់ពាណិជ្ជករ និងភ្ញៀវទេសចរជនជាតិចិនពីឱកាសនានានៅក្នុងប្រទេសកម្ពុជា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/36933/cambodia-opens-trade-center-in-shaanxi/
កាស៊ីណូមួយនៅប៉ោយប៉ែតបានបិទដោយគ្មានមូលហេតុ
កាលពីចុងសប្តាហ៍មុន កន្លែងបំរើសេវាកម្មល្បែងអនឡាញមួយនៅក្រុងប៉ោយប៉ែត និងជាសាខារបស់កាស៊ីណូ Crown ដែលនៅក្បែរនោះ ត្រូវបានអាជ្ញាធរបិទដោយគ្មានមូលហេតុ នេះបើឱ្យដឹងពីមន្ត្រីក្រុមហ៊ុនសន្តិសុខ ...
គុត សុភក្ត្រចរិយា
http://www.phnompenhpost.com/national/casino-poipet-shut-reasons-unknown
មានបុរីថ្មីៗនៅតំបន់ពង្រីកក្រុងថ្មីរបស់ក្រុង សៀមរាប
ទីក្រុងសៀមរាប ត្រូវបានគេស្គាល់ថា ជាទីក្រុងតូចតែមានចំនួនសណ្ឋាគារ និងផ្ទះសំណាក់ច្រើនម៉ឺនបន្ទប់ ដើម្បីឆ្លើយតបទៅនឹងចំនួនភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលទៅទស្សនាប្រាសាទអង្គរវត្ត ប៉ុន្តែនាអំឡុងទសវត្សរ៍ចុងក្រោយនេះទីក្រុងនេះក៏មានកំណើននៃការសាងសង់លំនៅឋានតូចធំ និងបុរី ៥-៦ កន្លែង ដែលមានផ្ទះរហូតដល់រាប់ពាន់ខ្នង ...
មឿន ញាណ
http://bit.ly/2q0VgQa
រដ្ឋបាលខេត្តសៀមរាបប្រជុំដោយមន្ទីរសង់លើទីតាំងថ្មី
មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបដែលប្រជុំដោយមន្ទីរសរុប ២៦ និងសាលាខេត្តផងនោះត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃអាទិត្យនៅទីតាំងថ្មីដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីសាលាខេត្តចាស់ ខណៈដែលទីតាំងមុនត្រូវប្រគល់ទៅឲ្យអាជ្ញាធរ ...
ម៉ិច ដារ៉ា
http://bit.ly/2qqmpeo
ប្រទេសចិនផ្តល់ជំនួយជាង ២៤០លានដុល្លារ
ប្រទេសចិនបានផ្តល់ជំនួយ ២៤០លានដុល្លារ ដល់ប្រទេសកម្ពុជា ក្រោមកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។ ...
វែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/38482/china-gives--240m-in-aid/
បេក្ខជនមេឃុំជជែកតតាំងគ្នា ក្នុងវេទិកាមួយនៅខេត្តតាកែវ
ប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងធំខាងជើងក្នុងខេត្តតាកែវបាននាំគ្នាទៅស្តាប់ការជជែកពិភាក្សាមួយដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលផ្តល់ថវិកាដោយអាមេរិក។ ...
ម៉ិច ដារ៉ា និង Alex Willemyns
http://bit.ly/2rSxwLD
ជំនន់ទឹកភ្លៀងនៅខេត្តប៉ៃលិន លិចផ្ទះពលរដ្ឋ ៥៥ ខ្នង
យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ ៥៥ ខ្នងនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរកំពុងជួយអន្តរាគមន៍ជម្លៀសគ្រួសារមួយចំនួនមកកាន់ទីទួលសុវត្ថិភាព នៅពេលដែលភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ហើយបញ្ហានេះកំពុង ...
ឃុត សុភចរិយា
http://bit.ly/2qtP83K
គ្រាប់មិនទាន់ផ្ទុះជិត ៣០០ គ្រាប់ត្រូវបានរកឃើញនៅក្នុងខេត្តបាត់ដំបង
កាលពីថ្ងៃអាទិត្យ អ្នកភូមិដែលកំពុងភ្ជួរដីសម្រាប់ដាំដំនាំម្រេចរបស់ពួកគេនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាមស៊ីវិល ជិត ៣០០ គ្រាប់។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/39690/nearly-300-explosives-found-in-battambang/
ក្រុមសកម្មជនភ័យខ្លាចការបូមខ្សាច់នៅក្នុងជម្រកសត្វព្រៃ
កាលពីថ្ងៃម្សិលមិញ សកម្មជន និងអ្នកនេសាទម្នាក់បានអះអាងថា ក្រុមហ៊ុនមួយបានចាប់ផ្តើមបូមខ្សាច់នៅក្នុងដែនជម្រកសត្វព្រៃមួយនៅខេត្តកោះកុង ទោះបីជាមានការហាមប្រាមមិនឱ្យនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/activists-fear-dredging-wildlife-sanctuary
ពលកម្មកុមារត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាប
របាយការណ៍រយៈពេល៦ខែរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានរកឃើញពលកម្មកុមារចំនួន២ករណី នៅក្នុងរោងចក្រធ្វើឥដ្ឋក្នុងខេត្តសៀមរាប ទោះបីមន្ត្រី និងអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថាការប្រើប្រាស់កម្លាំងពលកម្មបែបនេះបានថយចុះនៅក្នុងខេត្តនេះក៏ដោយ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/child-labour-identified-siem-reap
ពលករចំណាកស្រុកកម្ពុជាចំនួន ៧៩នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី
ក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ថា រដ្ឋាភិបាលម៉ាឡេស៊ីបានកត់សម្គាល់ពីការបង្ក្រាបពលករបរទេសខុសច្បាប់នៅប្រទេសថៃនាពេលថ្មីៗនេះ ហើយក៏បានចាប់ផ្តើមការបង្ក្រាបរបស់ខ្លួន និងបានចាប់ខ្លួនពលករកម្ពុជាខុសច្បាប់ចំនួន ៧៩នាក់ ក្នុងរយៈពេលពីរសប្តាហ៍នេះ។ ...
Sen David
http://www.khmertimeskh.com/5065736/79-migrant-workers-arrested-malaysia/
ជនសង្ស័យទី៤ក្នុងករណីរត់ពន្ធអាវុធ ត្រូវបានចាប់ខ្លួននៅថៃ
យោងតាមសារព័ត៌មានថៃ ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យទី៤ ក្នុងករណីរត់ពន្ធអាវុធ ដែលជាប់ទាក់ទងនឹងមន្ត្រីអន្តោប្រវេសន៍កម្ពុជាម្នាក់។ កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាម្នាក់ បាននិយាយបដិសេធរាល់ការលើកឡើងដែលថា អាវុធទាំងនោះបានមកពីកម្ពុជា ...
នៀម ឆេង, គាំ ច័ន្ទរស្មី និង Shaun Turton
http://www.phnompenhpost.com/national/fourth-held-thailand-weapons-case
មន្រ្តីយោធាអូស្ត្រាលីជាន់ខ្ពស់មកធ្វើទស្ស្នកិច្ចនៅកម្ពុជា
មន្ត្រីយោធាអូស្ត្រាលីជាន់ខ្ពស់មួយរូប នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅថ្ងៃនេះ និងថ្ងៃស្អែក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធដែលជាផ្នែកមួយនៃការពង្រឹងសន្តិភាពនៅក្នុងតំបន់។ ...
ឈាង សុខា
http://www.khmertimeskh.com/5074766/australias-top-brass-town/
ទឹកជំនន់ធ្វើឲ្យមានការខូចខាតប្រមាណ ១លានដុល្លារ
ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃសុក្រថា ទឹកជំនន់ដែលបានវាយប្រហារខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ បានបំផ្លាញផ្ទះជាង២០០០ខ្នង សម្លាប់មនុស្ស២នាក់ និងបណ្តាលឲ្យមានការខូចខាតយ៉ាងហោចណាស់ ១លានដុល្លារ។ ...
Mom Kunthear
http://www.khmertimeskh.com/5075657/floods-cause-1-million-damages/