ពលរដ្ឋ​ខ្មែរ​ជិត​​៦០០​​នាក់​​ត្រូវ​បាន​​ជួយ​​សង្គ្រោះ​​ឲ្យ​​មក​​ស្រុក​​វិញ

ពលករ-​ពល​ការិនី​ខ្មែរ ​ជិត​ ៦០០​នាក់​ដែល​បាន​ចេញ​ទៅ​ធ្វើ​ការ និង​រស់នៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ ត្រូវ​បាន​ក្រសួង​ការបរទេសនិង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ក្រៅ​ប្រទេស​ជួយ​សង្គ្រោះ​ត្រលប់​មក​កាន់​ស្រុក​កំណើត​វិញ គិត​ចាប់​តាំង​ពី​ខែ​មករា មក​ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ ឆ្នាំ​នេះ។​ ​លោក​ជុំសុន្ទរីអ្នកនាំពាក្យ​ក្រសួង​ការបរទេសនិង​សហ​ប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ​ម្សិលមិញ​នេះ​ថា ក្នុង​រយៈពេល​ ៩​ខែ​ដើម​ឆ្នាំ​២០១៦ ​នេះ ក្រសួង​ការបរទេស និង​ស្ថាន​តំណាង​កម្ពុជា​ បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ បាន​ចំនួន​ ៥៧៨​នាក់ ពី​ ១១​ប្រទេស​ឲ្យ​បាន​ត្រលប់​មក​កាន់​មាតុប្រទេស​ខ្លួន​វិញ។​ ...

មុំ គន្ធា
http://bit.ly/2cV2F8H