រដ្ឋាភិបាលបានចំណាយច្រើនជាង ៥៧០ លានដុល្លារលើកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
កាលពីម្សិលមិញ ក្រសួងសង្គមកិច្ចបានប្រកាសថារដ្ឋាភិបាលបានចំណាយថវិកាជាង ៥៧០ លានដុល្លារ ដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារក្រីក្រដែលរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ-១៩ ចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ ...
សែន ដាវិត
https://www.khmertimeskh.com/50959640/govt-spent-more-than-570-million-on-idpoor/
កំពតបញ្ជាឲ្យកែទម្រង់ការពារដីធ្លីគ្រប់លំដាប់ថ្នាក់
ក្រោយពីទទួលស្គាល់បញ្ហាដីធ្លីជាតំបន់សំខាន់សម្រាប់វិវាទក្នុងខេត្តកំពតរួចមក ថ្មីៗនេះ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានដាក់ចេញនូវយន្តការសម្រាប់អភិបាលស្រុកទាំង ៩ ក្នុងការការពារ និងទប់ស្កាត់រាល់បទល្មើសដីធ្លីមកលើប្រជាពលរដ្ឋខេត្តកំពត។ ...
ម៉ៅ ច័ន្ទវីរៈ
https://bit.ly/3mMio15
ក្រសួងឧស្សាហកម្មដាក់ឱ្យប្រើប្រាស់វិបផតថលព័ត៌មានរបស់សហគ្រាសធុនតូច និងមធ្យមខ្មែរ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ឱ្យដំណើរការគេហទំព័រសហគ្រាសធុនតូច និងមធ្យមខ្មែរ (KhmerSME) ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យម (MSME) ទទួលបានព័ត៌មានអាជីវកម្មដ៏ទូលំទូលាយ ក៏ដូចជាទីផ្សារអាស៊ាន និងពិភពលោក។ ...
ម៉ៃ គុណមករា
http://phnompenhpost.com/business/industry-ministry-rolls-out-khmersme-information-portal
តម្រូវការសេវាកម្មសម្រាប់ពិធីមង្គលការស្ទុះងើបឡើងវិញ ក្រោយការបើកផ្លូវរបស់នាយករដ្ឋមន្ត្រី
ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលប្រកាសពីការបញ្ឈប់ការកំណត់ចំនួនអ្នកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ដោយគ្រាន់តែតម្រូវឱ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនោះ សកម្មភាពអាជីវកម្មនានាពាក់ព័ន្ធនឹងពិធីនេះ ដូចជា ផ្នែកចុងភៅ សម្អាងការ និងមជ្ឈមណ្ឌលសម្រាប់រៀបចំមង្គលការ ជាដើម បានចាប់ផ្តើមមានឡើងវិញជាបណ្តើរៗ ដែលជាការឆ្លុះបញ្ចាំងអំពីការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ...
ហំ ផានិត
https://www.postkhmer.com/business/2021-11-17-1036-226971.html
លោក ឃួង ស្រេង ស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀតនៅសណ្តរស្ទឹងព្រែកត្នោត
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសណ្តរស្ទឹងព្រែកត្នោតភាគខាងលិចរាជធានីភ្នំពេញ ដើម្បីចែកជូនទៅប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន ៣ ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-17-1102-226975.html
លោកនាយករដ្ឋមន្ត្រីនឹងបើកសម្ពោធឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី ២៣ វិច្ឆិកា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារប្រវែងជាង ១ គីឡូម៉ែត្ររវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលជាស្ពានទី៨ និងជាជំនួយរបស់ចិន នៅថ្ងៃទី ២៣ ខែវិច្ឆិកា។ ...
រី សុចាន់
https://www.postkhmer.com/national/2021-11-14-1813-226758.html
មន្ត្រី៖ ក្នុងករណីបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍មិនចុះសម្រុង អាចដោះស្រាយតាមផ្លូវតុលាការ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រសួងនឹងបន្តសម្របសម្រួលវិវាទរបស់បុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍បន្តទៀត ប៉ុន្តែបើក្នុងករណីមិនមានការចុះសម្រុងគ្នាភាគីទាំង ២ អាចបន្តដោះស្រាយតាមផ្លូវតុលាការ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-28-0943-228988.html
កម្ពុជា-ចិន អះអាងជាថ្មីក្នុងការលើកកម្ពស់បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
កម្ពុជា-ចិន អះអាងជាថ្មីក្នុងការលើកកម្ពស់បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសនិងប្រជាជនទាំង ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-05-1701-227844.html
កម្ពុជានៅតែបន្តផ្តល់ការអនុគ្រោះពន្ធដល់វិស័យឯកជន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តការលើកលែងពន្ធដល់វិស័យដែល បានរងគ្រោះពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដើម្បីទុកពេលឱ្យអាជីវកម្មក្នុងវិស័យទាំងនោះ ស្ទុះងើបឡើងវិញក្នុងការជំរុញ កំណើនល្បឿនសេដ្ឋកិច្ច និង ភាពមិនប្រាកដប្រជានាពេលខាងមុខនៃជំងឺកូវីដ ១៩។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-12-07-1115-227965.html
កម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ត្រូវបានដាក់ឱ្យដំណើរការផ្លូវការ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» (Startup Cambodia) ដើម្បីឆ្លើយតបគាំទ្រ និងជ្រោមជ្រែងដល់ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលទើបត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-09-0940-228055.html
លោក ហ៊ុន សែន ៖ គណៈរដ្ឋមន្ត្រីថ្មីមួយ ត្រូវបានរៀបចំត្រៀមរួចហើយ សម្រាប់ក្មេងជំនាន់ក្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីការបង្កើតគណៈរដ្ឋមន្ត្រីបម្រុងទុកថ្មីមួយ ដោយលោកបញ្ជាក់នាថ្ងៃទី ៩ ធ្នូ ថា គម្រោងនេះត្រូវបានត្រៀមរួចហើយ សម្រាប់យុវជនជំនាន់ក្រោយ ប៉ុន្តែមិនមែនសម្រាប់អាណត្តិរដ្ឋាភិបាល ឆ្នាំ ២០២៣ នេះទេ គឺសម្រាប់ពេលខាងមុខណាមួយ ដែលវានឹងមកដល់ ហើយគណៈរដ្ឋមន្ត្រីនេះនឹងមាននិរន្តរភាពទៀតផង។ ...
រី សុចាន់
https://www.postkhmer.com/national/2021-12-10-1044-228114.html
លោក ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក សាទរពីភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំង ២ រយៈពេល ៥៥ ឆ្នាំមកនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) សាទរពីភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៥៥ ឆ្នាំ មកនេះ ខណៈវៀតណាមប្រកាសគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២២។ ...
រី សុចាន់
https://www.postkhmer.com/national/2021-12-22-0901-228717.html
លោកនាយករដ្ឋមន្ត្រី សុំការយោគយល់ដែលមិនអនុញ្ញាតឱ្យអ្នកឆ្លងអូមីក្រុងព្យាបាលនៅផ្ទះ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់បទបញ្ជា និងសុំការយោគយល់ចំពោះការមិនអនុញ្ញាតឱ្យអ្នកជំងឺដែលឆ្លងនូវវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងសម្រាកព្យាបាលនៅផ្ទះជាដាច់ខាត ដោយត្រូវតែទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺនេះឆ្លងលឿនដែលអាចនឹងមានការរីករាលដាលដល់សមាជិកគ្រួសារក្នុងផ្ទះ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-01-06-0956-229535.html
Aeon Mall នឹងបើកកន្លែងស្តុកទំនិញលក្ខណៈអន្តរជាតិនៅឆ្នាំក្រោយ
មជ្ឈមណ្ឌលស្តុកទំនិញលក្ខណៈអន្តរជាតិដ៏ធំដំបូងគេរបស់ផ្សារទំនើប អ៊ីអន ម៉ល (Aeon Mall) ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែភាគខាងត្បូងខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅដើមខែកុម្ភៈឆ្នាំនេះ ដោយនឹងអាចចាប់ផ្តើមបើកដំណើរការនៅក្នុងឆ្នាំ ២០២៣។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-12-1059-229913.html
លោកនាយករដ្ឋមន្ត្រី៖ ការដោះដូរពាណិជ្ជកម្មកម្ពុជា-ថៃ នឹងកើនឡើង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការដោះដូរពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរវាងកម្ពុជា និងថៃ នឹងកាន់តែមានភាពល្អប្រសើរបន្ថែមទៀត បន្ទាប់ពីផ្លូវជាតិលេខ ៥ កំណាត់ទី ១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែង ៨៤,៧៤ គីឡូម៉ែតបានបញ្ចប់ការសាងសង់ ១០០ ភាគរយ និងបើកឱ្យដំណើរការជាផ្លូវការ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-11-1059-229827.html
ខេត្តកណ្តាលប្រកាសដាក់ស្រុក ៤ ជាស្រុកបញ្ឈប់ការបន្ទោបង់គ្មានរបៀប និងអំពាវនាវឱ្យស្រុកផ្សេងចូលរួម
រដ្ឋបាលខេត្តកណ្តាល ប្រកាសដាក់ស្រុកចំនួន៤ ជាស្រុក បញ្ឈប់ ការបន្ទោបង់ពាសវាលពាសកាល(ODF)និងបានអំពាវនាវដល់ស្រុកផ្សេងៗទៀត ត្រូវចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានដឹង និងចូលរួមសហការ ធ្វើយ៉ាងណាឱ្យខេត្តនេះអាចបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នៅទូទាំងខេត្តក្នុង ...
មុំ គន្ធា
https://www.postkhmer.com/national/2022-02-02-1702-231011.html
រដ្ឋាភិបាល និងអង្គការដៃគូស្វែងរកទីផ្សារបន្ថែមលក់កាបូន យកលុយពង្រឹងការអភិរក្សធនធានធម្មជាតិ
រាជរដ្ឋាភិបាល និងអង្គការដៃគូបាននិងកំពុងស្វះស្វែងរកទីផ្សារបន្ថែម ដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន សម្រាប់យកថវិកាទៅបង្កើន និងពង្រឹងការងារការពារអភិរក្សធនធានធម្មជាតិ ក្រោយពីជោគជ័យក្នុងការលក់ឥណទានកាបូនចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ បានទឹកប្រាក់ជាង ១១ លានដុល្លារអាមេរិក។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-08-1051-231287.html
នាយករដ្ឋមន្ត្រីចាត់ទុកទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅជប៉ុនថា មានលក្ខណពិសេសផ្នែកការទូត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជាទៅប្រទេសជប៉ុន ថាមានលក្ខណពិសេសផ្នែកការទូត និងបានបង្ហើបពីការគាំទ្រឱ្យមានសមយុទ្ធយោធារវាងប្រទេសជប៉ុន និងកម្ពុជា ប៉ុន្តែសមយុទ្ធនោះត្រូវផ្តោតសំខាន់លើការសង្គ្រោះមហន្តរាយ និងការប្រឆាំងភេរវកម្ម ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-02-17-0924-231850.html
នាយករដ្ឋមន្ត្រីស្នើឲ្យមានចលនាដើម្បីសន្តិភាពកូរ៉េ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាសម្ពាធតែម្នាក់ឯងនឹងមិនដោះស្រាយបញ្ហាឫសគល់ជ្រៅនៃជម្លោះរវាងកូរ៉េទាំងពីរនោះទេ។ ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ លោកបានស្នើគំនិតផ្តួចផ្តើម “រដ្ឋពីរឆ្ពោះទៅប្រទេសតែមួយ៖ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ” នៅក្នុងកិច្ចចរចាសន្តិភាពនៅឧបទ្វីបកូរ៉េ។ ...
រី សូចាន់
https://www.phnompenhpost.com/national-politics/pm-suggests-move-korean-peace
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ អញ្ញើញអភិបាលស្រុកព្រះនេត្រព្រះ និងមេឃុំប្រាសាទឲ្យចូលបំភ្លឺ នៅអំឡុងខែមីនាពាក់ព័ន្ធករណីឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យចេញលិខិតអញ្ញើញអភិបាលស្រុកព្រះនេត្រព្រះលោក ឃូ ពៅ និងមេឃុំប្រាសាទលោក មាសហ៊ឹក ឲ្យចូលបំភ្លឺជាបន្តបន្ទាប់នៅអំឡុងខែមីនាពាក់ពន្ធ័នឹងករណីឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកតំបន់ ៣ ក្នុងបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-13-1816-231639.html