CMAA និងកងទ័ពប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដោះមីន
អាជ្ញាធរសកម្មភាពកម្ចាត់មីន និងជំនួយជនរងគ្រោះដោយសារមីនកម្ពុជា (CMAA) បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅទូទាំងប្រទេស។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501022145/cmaa-and-army-commit-to-continue-demining-cooperation/
លោករដ្ឋមន្រ្តីការបរទេសជប៉ុន ប្រាប់លោក ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជា ឱ្យមានការបោះឆ្នោតឆ្នាំ២០២៣ តាមបែបប្រជាធិបតេយ្យ
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានប្រាប់លោក ហ៊ុន ម៉ាណែត អ្នកអាចស្នងតំណែងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាពេលអនាគតកាលពីថ្ងៃចន្ទថា ប្រទេសជប៉ុនចង់ឲ្យកម្ពុជារៀបចំការបោះឆ្នោតសកលនៅឆ្នាំក្រោយតាមបែបប្រជាធិបតេយ្យ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3oO1fo8
កម្ពុជា និងអាស៊ាននឹងជំរុញទីម័រចូលជាសមាជិកដើមឆ្នាំនេះ
កម្ពុជាដែលកាន់តំណែងជាប្រធានអាស៊ានឆ្នាំនេះ បានបញ្ជាក់ជាមួយអគ្គលេខាធិការសមាគមក្នុងតំបន់ថា ពួកគេនឹងជំរុញឱ្យមានពាក្យសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3rNTvEy
រដ្ឋាភិបាលនឹងចំណាយជាង ១០០លានដុល្លារសម្រាប់ប្រជុំកំពូលអាស៊ាន និងបោះឆ្នោតឃុំ
រដ្ឋាភិបាលមានបំណងចំណាយរហូតដល់ ៥០ លានដុល្លារដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ និង ៧០ លានដុល្លារទៀតសម្រាប់ដំណើរការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ។ ...
ជា វណ្ណយុទ្ធ
https://bit.ly/3s8ntU5
បន្តបើក៖ នាយករដ្ឋមន្ត្រីនឹងមិនណែនាំការបិទខ្ទប់ឡើងវិញលើរលកអូមីក្រុងទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានរំសាយការភ័យខ្លាចដែលកំពុងរាលដាលយ៉ាងទូលំទូលាយថាអាចនឹងមានការបិទខ្ទប់ប្រទេសចំពោះការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ដ៏ច្រើនដោយសារអូមីក្រុង។ ...
យីម ស្រីលីន
https://www.khmertimeskh.com/501029906/staying-open-pm-wont-reintroduce-lockdown-over-omicron-wave/
ធនាគារពិភពលោក ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា
លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ដែលមកបំពេញទស្សនកិច្ចបានមានប្រសាសន៍ថា ធនាគារពិភពលោកប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងជិតស្និទ្ធរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីម្សិលមិញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Igtgf1
អ្នកសារព័ត៌មាន ១៤ រូប ត្រូវបានជ្រើសរើសផ្តល់នូវ «ពានរង្វាន់ដឹងគុណ»
អ្នកសារព័ត៌មានចំនួន ១៤ រូប នៅ ៥ សម័យកាលផ្សេងគ្នាត្រូវបានជ្រើសរើសក្នុងការផ្តល់នូវ «ពានរង្វាន់ដឹងគុណ» សម្រាប់ការចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ដែលការផ្តល់ពានរង្វាន់នេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-17-1143-233452.html
សាលារាជធានីអំពាវនាវឱ្យពលរដ្ឋប្រើរថយន្តក្រុងឡើងវិញ ដើម្បីបន្ថយចំណាយ និងមានសុវត្ថិភាព
សាលារាជធានីភ្នំពេញអំពាវនាវឱ្យពលរដ្ឋចូលរួមប្រើប្រាស់សេវារថយន្តក្រុងសាធារណៈឡើងវិញដើម្បីកាត់បន្ថយថ្លៃចំណាយ ស្របពេលតម្លៃសាំងលើទីផ្សារមានការកើនឡើងខ្ពស់ ហើយការប្រើប្រាស់តាមមធ្យោបាយមួយនេះក៏ផ្តល់សុវត្ថិភាពដល់អ្នកធ្វើដំណើរផងដែរ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-03-16-1039-233391.html
ការបង្កបង្កើនផលស្រូវប្រាំងដើមឆ្នាំនេះ សម្រេចបានលើសផែនការ
មកទល់ពេលនេះការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២២ សម្រេចបានចំនួន ៦៣៧ ១៦៥ ហិកតាស្មើនឹង ១៣៧,៨៣% នៃផែនការចំនួន ៤៦២ ២៨០ ហិកតា។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី ១០ ខែមីនា ដែលភ្នំពេញ-ប៉ុស្តិ៍ទទួលបានពីថ្ងៃទី ១៤ មីនា។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-16-1037-233390.html
ចំនូលកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅត្រីមាសទី ៤ បានកើនឡើងដល់ ៥.៩ លានដុល្លារ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានកត់ត្រាប្រាក់ចំណេញសុទ្ធចំនួន ៥.៩ លានដុល្លារសម្រាប់ត្រីមាសទី ៤ ក្នុងឆ្នាំ ២០២១ ដោយសារការកើនឡើងនៃទំនិញឆ្លងកាត់កុងតឺន័រ និងការកើនឡើងនៃអត្រាប្តូរប្រាក់បរទេស។ ...
សុខ សិទ្ធីកា
https://www.khmertimeskh.com/501030709/sihanoukville-autonomous-port-q4-net-surges-to-5-9-million/
ផែនការយុទ្ធសាស្ត្រនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា នឹងទាក់ទាញអ្នកវិនិយោគ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាថា ផែនការយុទ្ធសាស្រ្តរបស់កម្ពុជាលើការអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ២០២១-២០២៤ នឹងទាក់ទាញការវិនិយោគកាន់តែច្រើន និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងវិស័យនេះ។ GMAC) នៅទីក្រុងភ្នំពេញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3tUSj2i
ករណីអូមីក្រុងរបស់កម្ពុជា កើនលើស ៩,០០០ ខណៈព្រះរាជាណាចក្រកម្ពុជាកត់ត្រាការស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១
ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន នៅជាប់ចត្តាឡីស័ក កម្ពុជានៅថ្ងៃនេះបានកត់ត្រាលេខបីខ្ទង់ថ្មីនៃករណីអូមីក្រុង ខណៈចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅតែមានកម្រិតខ្ពស់ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501032277/cambodia-omicron-cases-pass-9000-as-kingdom-records-highest-daily-deaths-since-november-2021/
មូលនិធិគន្ធបុប្ជាទទួលបានថវិកាជិត $១០ ម៉ឺន ក្នុងថ្ងៃដំបូងនៃយុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់»
គិតត្រឹមថ្ងៃដំបូងនៃថ្ងៃបើកយុទ្ធនាការ «១ ម៉ឺនរៀល- ១ ម៉ឺននាក់» សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបរិច្ចាគជិត ១០ ម៉ឺនដុល្លារ។ នេះបើតាម ហ្វេសប៊ុកមូលនិធិគន្ធបុប្ផាកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2022-06-06-1037-237370.html
សត្វបបែលយក្សទឹកសាបទម្ងន់ ១៨០ គីឡូក្រាម បានជាប់បង្កៃរបស់ប្រជានេសាទនៅខេត្តស្ទឹងត្រែង
សត្វបបែលយក្សទឹកសាប (Giant freshwater Stingray) ទម្ងន់ ១៨០ គីឡូក្រាម បានមកស៊ីត្រីជាប់បង្កៃរបស់ប្រជានេសាទនៅក្នុងទន្លេមេគង្គនៅចំណុចកាំងតាស៊ី ស្ថិតក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក កាលពីថ្ងៃទី ៤ ខែឧសភា។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-10-0925-236131.html
ក្រសួងការងារស្នើឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិក ២០០ នាក់ ចូលរួមដោះស្រាយបញ្ចប់វិវាទ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើឱ្យភាគីក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិកដែលត្រូវបានបញ្ឈប់ចំនួន ២០០ នាក់មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទរួម ខណៈកិច្ចប្រជុំរកដំណោះស្រាយលើក ៩ នៅមិនទាន់ឯកភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-06-0940-235978.html
គ.ជ.ប ចង់ឱ្យមានការស៊ើបអង្កេត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើឱ្យអាជ្ញាធរស៊ើបអង្កេត ហើយប្រសិនបើចាំបាច់ បន្តចាត់វិធានការតាមផ្លូវច្បាប់ ចំពោះលោក គឹម ចាន់រតនា ជនជាតិអាមេរិកដើមកំណើតខ្មែរ រស់នៅរដ្ឋGeorgia សហរដ្ឋអាមេរិក។ ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national-politics/nec-wants-critic-investigated
កម្ពុជា-ចិន ឆ្លុះបញ្ចាំងពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២១ ខែធ្នូនេះ បានសហការរៀបចំសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ ដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការទ្វេភាគីប្រឆាំងនឹងជំងឺកូវីដ-១៩ និងពិភាក្សាអំពីមាគ៌ាឆ្ពោះទៅមុខ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HYcmp8
គជប គ្រោងបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនាខែមករា ឆ្នាំក្រោយ ដើម្បីឱ្យពលរដ្ឋផ្ទៀងផ្ទាត់ឈ្មោះច្បាស់លាស់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) គ្រោងបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងនេះ ពិនិត្យមើលឱ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះនៅ ...
យុទ្ធ វីរៈ
https://www.postkhmer.com/national/2022-12-20-1752-244950.html
កម្ពុជារំពឹងអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលពេញលេញនៅឆ្នាំ ២០៣៥
«គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» បានចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០២២ នេះ ហើយរំពឹងថា វានឹងក្លាយជាគោលនយោបាយឌីជីថលពេញលេញ ក្រោមសសរស្ដម្ភ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងអាជីវកម្មឌីជីថល នៅត្រឹមឆ្នាំ ២០៣៥។ ...
ហុង រស្មី
https://www.postkhmer.com/national/2022-12-13-0944-244638.html
មន្ត្រីជាន់ខ្ពស់កម្ពុជានិយាយថា ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍កម្ពុជា
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនគឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3j4oJFV