EDC ដាក់ឱ្យដំណើរការអនុស្ថានីយ និងខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល
អគ្គិសនីកម្ពុជាបានដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីថ្មីមួយ និងខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល នៅខេត្តត្បូងឃ្មុំ ដែលជាការខំប្រឹងប្រែងមួយរបស់រដ្ឋាភិបាលនៅក្នុងការលើកកម្ពស់ស្ថិរភាពថាមពលអគ្គិសនី។ ...
ធូ វិរៈ
https://bit.ly/35OuVZ1
ក្រសួងព្រមានម្ចាស់សេវាសុខាភិបាល សរសេរវេជ្ជបញ្ជាដោយដៃមើលមិនដាច់
ក្រសួងសុខាភិបាលបានព្រមានផាកពិន័យ និងអាចឈានដល់បិទអាជីវកម្មក្នុងករណីដែលម្ចាស់សេវាសុខាភិបាលឯកជនណាមួយបន្តចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្រដោយសរសេរដៃខ្ជីខ្ជា មើលមិនដាច់ ដោយក្រសួងតម្រូវឱ្យប្រើកុំព្យូរទ័រ។ ...
មុំ គន្ធា
https://bit.ly/3rGSADK
Sailun Group ចាប់អារម្មណ៍សង់រោងចក្រផលិតកង់រថយន្តនៅកម្ពុជា
Sailun Group ជាក្រុមហ៊ុនរបស់ប្រទេសចិន កំពុងពិចារណាបង្កើតរោងចក្រផលិតកង់រថយន្តដឹកអ្នកដំណើរនៅប្រទេសកម្ពុជា។ នេះបើយោងតាមប្រព័ន្ធព័ត៌មាន tyrepress media ដែលចេញផ្សាយកាលពីថ្ងៃទី ៩ ខែមីនា។ ...
ធូ វិរៈ
https://bit.ly/2Onx3kS
ការនាំចេញរបស់កម្ពុជាទៅកាន់វៀតណាមកើនឡើង
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមបានកើនឡើងនៅឆ្នាំ ២០២០ បើទោះបីជាប្រទេសទាំងពីរបានអនុវត្តការត្រួតពិនិត្យសកម្មភាពឆ្លងកាត់ព្រំដែនយ៉ាងតឹងរ៉ឹងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងណាក៏ដោយ។ ...
ជា វណ្ឌយុទ្
https://bit.ly/3cMTLea
រដ្ឋបាលខេត្តកំពតបង្គាប់ឱ្យក្រុមហ៊ុនសូងួន ផ្អាកឈូសឆាយលើដីទំនាស់ជាមួយអតីតកងកម្លាំងការពារកោះឆ្នេរ
រដ្ឋបាលខេត្តកំពតបានចេញលិខិតបង្គាប់ឱ្យក្រុមហ៊ុន សូ ងួន ផ្អាកសកម្មភាពឈូសឆាយ និង កាយព្រំដីក្នុងតំបន់ដែលមានជម្លោះជាមួយក្រុមគ្រួសារអតីតមន្ត្រីយោធានៃបញ្ជាការដ្ឋានការពារកោះឆ្នេរជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដំណោះស្រាយដោយសន្តិវិធីពីអាជ្ញាធរខេត្ត។ នេះបើយោងតាមប្រសាសន៍លោក ជាវ តាយ អភិបាលខេត្តកំពតកាលពីថ្ងៃអង្គារ។ ...
ឃុត សុភចរិយា
http://bit.ly/30RpxkU
ចិននឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិនៅខែមេសា
ក្រសួងពាណិជ្ជកម្មកម្ពុជាប្រកាសអញ្ជីញក្រុមហ៊ុនដែលមានបំណង ឬកំពុងធ្វើពាណិជ្ជកម្មនាំចេញទំនិញពីកម្ពុជាទៅប្រទេសចិនឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ «2021 SCO International Investment and Trade Expo» ដែលមានរយៈពេល ៣ ថ្ងៃនៅខេត្ត Shandong។ ...
ហ៊ឹន ពិសី
https://bit.ly/3rpmsUZ
ពលរដ្ឋប្រមាណ ៤ ពាន់គ្រួសារក្នុងស្រុកមង្គលបុរី កំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើ
ប្រជាពលរដ្ឋប្រមាណជាង ៤ ពាន់គ្រួសារនៅទីប្រជុំជនស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ព្រោះទឹកស្ទឹងមង្គលបុរីបានរីងអស់ ដោយសារកសិករបូមដាក់ដំណាំស្រូវប្រាំងលើសកំណត់។ ...
អោម ប៊ុនធឿន
https://bit.ly/38ePYVV
ធនាគារអេស៊ីលីដាបន្តការគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមរបស់ខ្លួននៅឆ្នាំ ២០២១
ប្រធាន និងជានាយកគ្រប់គ្រងធនាគារអេស៊ីលីដាភីអិលស៊ី លោក អ៊ិន ចាន់នី បានប្រកាសថាធនាគារបានសន្សំប្រាក់ជិត ៦០០ លានដុល្លារសម្រាប់ការផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាក្នុង ...
សុខ ចាន់
https://www.khmertimeskh.com/50809009/acleda-bank-to-continue-its-sme-support-across-2021/
កូរ៉េខាងត្បូងអនុម័តផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពន្ធទ្វេដង
រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តច្បាប់មួយដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពន្ធទ្វេដង (DTA) ជាមួយកម្ពុជា។ កិច្ចព្រមព្រៀងពន្ធទ្វេដង (DTA) គឺជាសន្ធិសញ្ញារវាងប្រទេសពីរ ឬច្រើនដើម្បីចៀសវាងការយកពន្ធទ្វេដងអន្តរជាតិនៃប្រាក់ចំណូល និងទ្រព្យសម្បត្តិ។ ...
Jason Boken
https://www.khmertimeskh.com/50807137/south-korea-passes-bill-to-ratify-tax-deal/
អ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យថតសកម្មភាពស៊ើបអង្កេតរបស់សមត្ថកិច្ច
ចាប់ពីពេលនេះទៅ អ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យថតសកម្មភាពទាក់ទងនឹងរឿងក្ដីព្រហ្មទណ្ឌដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចឡើយ។ សេចក្តីណែនាំនេះត្រូវបានចេញនៅថ្ងៃសុក្រដោយអគ្គស្នងការនគរបាលជាតិ ដល់ស្នងការនគរបាលរាជធានី-ខេត្តថាអ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យថតការស៊ើបអង្កេតរបស់សមត្ថកិច្ចលើសកម្មភាពបទឧក្រិដ្ឋដូចជាការឃ្លាំមើល ការតាមដាន និងកំណត់អត្តសញ្ញាណជនសង្ស័យទីតាំងរបស់ពួកគេ ឬក្នុងពេលមានឧក្រិដ្ឋកម្មនៅក្នុងប្រទេសឡើយ។ ...
ប៊ុត រស្មីគង្គា
https://bit.ly/2MtxYPv
ជំរុញការស្តារសេដ្ឋកិច្ច និងគាំទ្រគ្រួសារដែលងាយរងគ្រោះជាងរបៀបវារៈរបស់រដ្ឋាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមានការខិតខំរួមគ្នាដើម្បីជំរុញការស្តារសេដ្ឋកិច្ច និងគាំទ្រដល់ពលរដ្ឋងាយរងគ្រោះចំនួន ៣ លាននាក់ដោយថ្លែងនៅក្នុងពិធីសម្ពោធ “វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន” កាលពី ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50806817/boosting-economic-recovery-and-supporting-vulnerable-families-tops-government-agenda/
អ្នកច្នៃប្រឌិតវ័យក្មេងបង្ហាញគំនិតបង្កើតថ្មី
អាជីវកម្មថ្មីចំនួនប្រាំពីរដែលដំណើរការដោយសហគ្រិនវ័យក្មេងត្រូវបានបង្ហាញទីកាន់អ្នកដឹកនាំអាជីវកម្ម និងវិនិយោគិនមកពីប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក នៅចុងបញ្ចប់នៃគំនិតផ្តួចផ្តើម Bluetribes ដែលជាគម្រោងគាំទ្ររយៈពេលប្រាំមួយខែដល់សហគ្រិនវ័យក្មេង។ ...
សុខ ចាន់
https://www.khmertimeskh.com/50810579/young-innovators-pitch-ideas/
យុទ្ធនាការចាក់វ៉ាក់សាំង Sinovac ចាប់ផ្តើមពីថ្ងៃនេះដល់មនុស្ស ៧៤៥.០០០ នាក់
កាលពីម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសថាខ្លួននឹងចាប់ផ្តើមចាក់វ៉ាក់សាំងស៊ីណូវាក់ (Sinovac) ជូនប្រជាជននៅកម្ពុជាចាប់ពីថ្ងៃនេះតទៅ បន្ទាប់ពីថ្នាំចំនួន ១,៥ លានដូល្លារដែលរដ្ឋាភិបាលបានទិញមកដល់ប្រទេសចិនពីប្រទេសចិននៅថ្ងៃសុក្រ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/50832702/sinovac-vaccine-rollout-begins-today-to-jab-745000-people/
អត្រាគ្មានការងារធ្វើនៅកម្ពុជាទាបជាងគេនៅអាស៊ាន
ប្រទេសជាសមាជិកអាស៊ានទាំង ១០ បានប្រឈមនឹងអត្រាអត់ការងារធ្វើកើនឡើងភ្លាមៗក្នុងឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំមុនដែលជាផលវិបាកនៃជំងឺរាតត្បាតពិភពលោកប៉ុន្តែប្រទេសកម្ពុជាមានអត្រាគ្មានការងារធ្វើទាបបំផុតនៅក្នុងតំបន់ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50832758/unemployment-rate-in-cambodia-the-lowest-in-asean/
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងមានទីផ្សារកាន់តែធំ បន្ទាប់ពីទទួលបានការចុះបញ្ជី GI
បើទោះបីផែនការប្រគល់វិញ្ញាបនបត្រចុះបញ្ជីផ្លូវការនៃទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» កាលពីថ្ងៃអង្គារម្សិលមិញត្រូវពន្យារពេល ប៉ុន្តែការទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ពីក្រសួងពាណិជ្ជកម្មបាននិងកំពុងរួមចំណែកក្នុងការធ្វើឱ្យផលិតផលមួយនេះ ...
ហ៊ឹន ពិសី
https://bit.ly/3wxHZh5
គ.ជ.ប ទទួលស្គាល់គណបក្សចំនួន ៣ ឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) បានសម្រេចទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពតចំនួន ៣ គណបក្ស បន្ទាប់ពីមានគណបក្សចំនួន ៤ បានដាក់ពាក្យសុំ។ ...
ឡុង គីមម៉ារីតា
https://bit.ly/3oipU2C
អាជ្ញាធរជាតិអប្សរា គ្រោងលែងសត្វកម្រចូលក្នុងព្រៃឧទ្យានអង្គរឆាប់ៗនេះ
អាជ្ញាធរជាតិអប្សរាគ្រោងនឹងដោះលែងសត្វស្លាបកម្រចំនួន ៣ ប្រភេទ ដែលមានសរុប ១១ ក្បាលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរក្នុងពេលឆាប់ៗនេះ បន្ទាប់ពីធ្លាប់បានលែងសត្វជាច្រើនប្រភេទចូលទៅក្នុងតំបន់នេះ។ ជាមួយគ្នាក៏បានអំពាវនាវដល់សាធារណជនចូលរួមថែរក្សាសត្វទាំងនេះ ...
រី សុចាន់
https://bit.ly/3v3jlnb
អង្គការ WCS បង្ហាញក្តីបារម្ភពីចំនួនសត្វខ្សឹប ដែលបានថយចុះយ៉ាងគំហុក
អង្គការ WCS បង្ហាញក្តីបារម្ភពីចំនួនសត្វខ្សឹប ដែលបានថយចុះយ៉ាងគំហុកក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយ ខណៈបច្ចុប្បន្ន វត្តមានសត្វនេះ ភាគច្រើនមាននៅក្នុងខេត្តកំពង់ធំ និងមានតិចតួចបំផុតនៅក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-06-04-1404-217751.html
ប.ស.ស. ផ្ដល់ថវិកាជាង ២,២ ពាន់លានរៀល ដល់ស្ត្រីឆ្លងទន្លេក្នុងខែឧសភា
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានផ្តល់ថវិកាសរុបប្រមាណជាង ២,២ ពាន់លានរៀល ទៅដល់ស្ត្រីជាកម្មការិនី និងស្ត្រីដែលមានជីវភាពខ្វះខាតជាង ៥ ០០០ នាក់ ដែលបានឆ្លងទន្លេ សម្រាប់ខែឧសភា។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-06-03-0929-217637.html
ក្រុមហ៊ុនជាង ៦ ពាន់បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យា
ក្រុមហ៊ុនប្រមាណជាង ៦ ពាន់បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលមានប្រាក់ជាង ២,៦ ពាន់លានដុល្លារក្នុងរយៈពេល ១ ឆ្នាំគត់ បន្ទាប់ពីរដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់កាលពីខែមិថុនា ឆ្នាំ ២០២០។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
ធូ វិរៈ
https://www.postkhmer.com/business/2021-06-21-1124-218561.html