អាជ្ញាធរជាតិអប្សរាស្នើភ្ញៀវទេសចរចូលទស្សនាតំបន់អង្គរ យកយានជំនិះទៅចតកន្លែងផ្ញើ
អាជ្ញាធរជាតិអប្សរាស្នើយ៉ាងទទូចដល់សាធារណជន ដែលចូលទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវយកយានជំនិះរបស់ខ្លួនទៅចតនៅកន្លែងផ្ញើ ចៀសវាងការចតយានយន្តនៅតាមដងផ្លូវ ដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាព និងតម្លៃនៃប្រាង្គប្រាសាទនានា។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-09-08-1355-223227.html
កម្ពុជា-កូរ៉េ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅសប្តាហ៍ក្រោយ
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង គ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នៅថ្ងៃទី ២៦ ខែតុលា ខាងមុខ ដែលនេះគឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសអាស៊ីទាំង ២។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-21-1434-225431.html
គម្រោង Arakawa Residence បានបញ្ចប់ការសាងសង់គ្រោងអគារនៃដំណាក់កាលទី ២
ដំណើរការសាងសង់គម្រោងអគារស្នាក់នៅរួមតម្លៃសមរម្យអារ៉ាខាវ៉ា (Arakawa Residence) ដែលមានទុនវិនិយោគជាង ៧០ លានដុល្លារបាននិងកំពុងដំណើរទៅមុខជាប្រចាំ ដោយដំណាក់កាលទី ១ មានអតិថិជនចូលស្នាក់នៅប្រហែល ១០០ យូនីត ចំណែកដំណាក់កាលទី២ បានបញ្ចប់គ្រោងអគាររួចទាំងស្រុង។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/post-property/2021-10-21-1119-225430.html
ក្រសួងសុខាភិបាលដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដពេញលេញ
ក្រសួងសុខាភិបាលដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដាស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសមូលដ្ឋានបានពេញលេញ ដែលមានវិសាលភាពអនុវត្តទូទាំងប្រទេស ដើម្បីធានាសុវត្ថិភាពសុខភាពសាធារណៈ តាមរយៈការពង្រឹងការអនុវត្តវិធានការសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-10-22-1046-225501.html
មន្ត្រីកំពុងពិនិត្យទីតាំង ដើម្បីសាងសង់ប៉មឆ្មាំសមុទ្រ ១២ ទៀត
មន្ដ្រីជំនាញកំពុងពិនិត្យ និងជ្រើសរើសទីតាំងសម្រាប់សាងសង់ប៉មឆ្មាំសមុទ្រ ចំនួន ១២ ទីតាំងបន្ថែមទៀត នៅតាមបណ្តោយឆ្នេរសមុទ្រ ចាប់ពីចំណុចផែ ៥០២ ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ ដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ ដែលមកលេងកម្សាន្តនៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-10-20-1102-225372.html
អភិបាលរាជធានីភ្នំពេញ អំពាវនាវឲ្យមានវិធានការតឹងរ៉ឹង ដើម្បីធានាឲ្យអាជីវកម្មដែលមានហានិភ័យខ្ពស់នៅតែបិទ
ចំពេលមានសកម្មភាពលួចលាក់ដោយក្លឹបកម្សាន្ត ខារ៉ាអូខេ និងម្ចាស់អាជីវកម្មដែលមានហានិភ័យខ្ពស់នោះ អភិបាលរាជធានីភ្នំពេញបានចេញបទបញ្ជាដល់អាជ្ញាធរខណ្ឌទាំង ១៤ នៃរាជធានី ឱ្យអនុវត្តការបង្ក្រាបយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលបំពានវិធានការរដ្ឋបាល។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50964252/phnom-penhs-governor-calls-for-stricter-measures-to-ensure-high-risk-businesses-remain-close/
រដ្ឋមន្ត្រីអប់រំ ស្នើឱ្យត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សតែម្តងគត់ គឺនៅថ្ងៃចូលរៀនដំបូង
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី ៣ វិច្ឆិកា បានស្នើដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិស្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង របស់សិស្សានុសិស្សតែម្តងគត់ គឺនៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-03-1925-226182.html
ថៃនិងកម្ពុជាពិភាក្សាគ្នាពីការបើកច្រកព្រំដែនមួយចំនួនក្នុងខេត្តស្រះកែវឡើងវិញ
មន្ត្រីថៃគ្រោងនឹងជួបពិភាក្សាជាមួយសមភាគីនៅកម្ពុជា ដើម្បីពិភាក្សាពីការបើកព្រំដែនគោកប្រទេសទាំងពីរឡើងវិញ។ អភិបាលខេត្តស្រះកែវបានបើកកិច្ចប្រជុំកាលពីម្សិលមិញដើម្បីពិភាក្សាអំពីផែនការបើកច្រកទ្វារចូលឡើងវិញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3yynmmc
សកម្មជនព្រៃឈើចោទគម្រោងកាប់ឈើក្នុងព្រៃឡង់
សកម្មជនព្រៃឈើមកពីបណ្តាញសហគមន៍ព្រៃឡង់ (PLCN) ខេត្តព្រះវិហារ អះអាងថា ក្រុមហ៊ុន Macle Logistics Cambodia Co., Ltd និង PNT Co Ltd កំពុងសហការគ្នាប្រមូលឈើខុសច្បាប់ដែលកំពុងកាប់ឈើនៅតំបន់ស្នូលនៃដែនជម្រកសត្វព្រៃឡង់។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/forest-activists-allege-logging-scheme-prey-lang
ជប៉ុននឹងផ្តល់ $១៨០ លានឱ្យកម្ពុជា ដើម្បីស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ
រដ្ឋាភិបាលកម្ពុជានឹងទទួលឥណទានសម្បទានដែលមានទឹកប្រាក់ ២០ ពាន់លានយ៉េនជប៉ុន (១៨០ លានដុល្លារ) ដំណាក់កាលទី ២ សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបនឹងវិបត្តិការរីករាលដាលជំងឺកូវីដ ១៩ ក្នុងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-03-1112-227769.html
សេចក្ដីព្រាងច្បាប់ស្ដីពីសាសនានៅកម្ពុជា កំពុងសិក្សាដើម្បីប្រមូលធាតុចូល
សេចក្ដីព្រាងច្បាប់ស្ដីពីសាសនានៅកម្ពុជា បាននិងកំពុងសិក្សា ដើម្បីប្រមូលធាតុចូលដែលសេចក្ដីព្រាងនេះគ្រោងនឹងបញ្ចប់មុនពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ក្នុងនោះមានមាត្រាមួយរឹតបន្តឹងចំពោះព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដែលមានចេតនាចូលរួមធ្វើបាតុកម្ម កូដកម្ម កុបកម្ម ដើម្បីប្រឆាំងជាមួយគណបក្សនយោបាយណាមួយ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-09-1112-228069.html
លោក ហ៊ុន សែន ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីមុនគម្រោងរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo មុនគម្រោងរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះ ប្រកាសសន្យាគាំទ្រលោក ហ៊ុន សែន ឱ្យទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២។ ...
រី សុចាន់
https://www.postkhmer.com/national/2022-01-05-0943-229428.html
លោក ហ៊ុន សែន ស្នើ ៣ ប្រទេសនៃអាស៊ានបង្កើតយន្តការ ធ្វើការលើបទឈប់បាញ់នៅមីយ៉ាន់ម៉ា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើបណ្តាប្រទេសអាស៊ានបង្កើតយន្តការត្រយកា (Troika) ដែលមានភាគី ៣ ប្រទេសចូលរួម គឺប្រ៊ុយណេ កម្ពុជានិងឥណ្ឌូនេស៊ី ដើម្បីធ្វើការសម្របសម្រួលលើបទឈប់បាញ់ នៅមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២។ ...
រី សុចាន់
https://www.postkhmer.com/national/2022-01-11-1003-229816.html
អង្គភាពច្រកចេញចូលតែ ១ ខេត្តកំពង់ធំ ផ្តល់សេវាសាធារណៈបានជាង ៦ ម៉ឺនសេវា គិតជាទឹកប្រាក់ជាង $៥៤ ម៉ឺន រយៈពេល ១ ឆ្នាំ
ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះ អង្គភាពច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ធំបានផ្តល់សេវាសាធារណៈចំនួន ៦១ ៤៧១ សេវា សរុបជាទឹកប្រាក់ប្រមាណ ២ ១៦៧ លានរៀលស្មើជាង ៥៤ ម៉ឺនដុល្លារអាមេរិកដោយក្នុងនោះក៏ទទួលបានពាក្យបណ្តឹងរបស់ពលរដ្ឋជាង ១២០ បណ្តឹងផងដែរ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-01-21-0915-230393.html
ពលករខ្មែរសម្រុកមកពីប្រទេសថៃដើម្បីចូលឆ្នាំចិន
លំហូរពលករខ្មែរទៅប្រទេសថៃ ដើម្បីរកការងារធ្វើបានដែលបានចាប់ផ្ដើមចូលតាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ បានត្រលប់មកជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HfgWff
ព្រះមហាក្សត្រ យាងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប៉េកាំង
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារបញ្ជាក់ពីអវត្តមានរបស់ព្រះអង្គពីមាតុប្រទេសរយៈពេល ៣ ថ្ងៃ ដោយសារព្រះអង្គនឹងយាងចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-02-03-0938-231020.html
កំណាត់ផ្លូវជាតិលេខ ៧ ត្រូវបានសម្ពោធដាក់ឱ្យប្រើជាផ្លូវការ
កំណាត់ផ្លូវជាតិលេខ ៧ ដែលមានប្រវែងជាង ៩៣ គីឡូម៉ែត្រក្នុងខេត្តក្រចេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើជាផ្លូវការ បន្ទាប់ពីបញ្ចប់គម្រោងលើកកម្ពស់គុណភាពផ្លូវនេះកាលពីឆ្នាំ ២០១៨ ក្រោមជំនួយឥតសំណងរបស់ចិនក្នុងតម្លៃជាង ៣៣ លានដុល្លារ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-02-08-1104-231291.html
ក្រសួងនឹងសង់ស្ដូបវិមានឈ្នះឈ្នះក្នុងខេត្តឧត្តរមានជ័យ នៅខែក្រោយ
ក្រសួងការពារជាតិគ្រោងសាងសង់ «ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះអន្លង់វែង» នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ ២០០ ក្នុងស្រុកអន្លង់វែងនៅខែមីនា ខណៈមន្ត្រីថា ស្តូបនេះនឹងបង្កើតតឹកតាងដល់មនុស្សជំនាន់ក្រោយបានរៀនសូត្រពីប្រវត្តិសាស្ត្រ និងបង្កើតអត្តសញ្ញាណជាតិ ស្មារតីស្នេហាជាតិ និងការចូលរួម ...
រី សុចាន់
https://www.postkhmer.com/national/2022-02-09-0920-231370.html
ករណីសហគមន៍កើនឡើង ខណៈកម្ពុជាកត់ត្រាចំនួនសរុបប្រចាំថ្ងៃនៃករណីអូមីក្រុងខ្ពស់បំផុតមិនធ្លាប់មាន
ប្រទេសកម្ពុជាបានកត់ត្រាករណីអូមីក្រុងថ្មីចំនួនបីខ្ទង់ប្រចាំថ្ងៃចំនួន ៥ ថ្ងៃជាប់ៗគ្នា ដែលចំនួនសរុបករណីអូមីក្រុងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន និងចំនួនសរុបខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501021963/community-cases-surge-as-cambodia-records-highest-ever-omicron-daily-total/
ការនាំចេញផលិតផលមិនមែនកាត់ដេររបស់កម្ពុជាមានចំនួន ៤,៥ ពាន់លានដុល្លារកាលពីឆ្នាំមុន
យោងតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញផលិតផលមិនមែនកាត់ដេររបស់កម្ពុជាមានតម្លៃ ៤,៥៤១ លានដុល្លារកាលពីឆ្នាំមុន ៤៤,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501025911/cambodias-non-garment-manufacturing-product-export-amounts-4-5-billion-last-year/