AICHR បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន
គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Vcs2bx
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនអំពីការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីផ្តល់ភាពងាយស្រួលដល់ ...
ក្រសួងយុត្តិធម៌
ដើមទុនក្រុមហ៊ុនចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាកើនដល់ $៦,៤ ពាន់លាន
ចំនួនដើមទុនរបស់ក្រុមហ៊ុនដែលចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា បានកើនដល់ ៦,៤ ពាន់លានដុល្លារ ក្នុងនោះវិស័យអចលនទ្រព្យ និងសំណង់ មានដើមទុនចុះបញ្ជីជិត ១,៧៧ ពាន់លានដុល្លារ ឬស្មើជាង ១/៤ នៃចំណែកទីផ្សារសរុប។ នេះបើយោងតាម ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-03-09-1048-247798.html
លោក ស ខេង ៖ ៥ ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការជាច្រើនដែលត្រូវអនុវត្តដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានលើកឡើងពីសមិទ្ធផលដែលសម្រេចបានក្នុង រយៈពេល ៥ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គួរជាទីមោទនៈ ប៉ុន្តែក៏បានជួបនូវបញ្ហាប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោក។ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-05-06-0917-249766.html
ការឆ្លងមេរោគអេដស៍/ជំងឺអេដស៍ កើនឡើងក្នុងចំណោមក្រុមបុរស និងយុវជនមួយចំនួន
នាយករងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត ទៀ ផល្លា មានប្រសាសន៍ថា ទិសដៅឆ្នាំ២០២៥ ដើម្បីលុបបំបាត់មេរោគអេដស៍/ជំងឺអេដស៍នៅប្រទេសកម្ពុជា ទំនងជាមិនអាចសម្រេចបានទេ ដោយសារករណីកើនឡើង។ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/501306806/hiv-aids-infections-rise-among-some-male-groups-and-youths/
កម្ពុជាសម្លឹងមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នាលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុននៅឆ្នាំនេះ។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501306688/cambodia-eyes-free-trade-agreement-with-japan/
កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦.០០០នាក់
មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦,០០០នាក់ ដែលជាការកើនឡើងគួរឲ្យព្រួយបារម្ភ ដែលទាមទារឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគេ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501315088/cambodia-has-about-76000-people-living-with-hiv/
មានតែពលរដ្ឋចំនួន ៤៣៧,៨២១ នាក់ប៉ុណ្ណោះដែលបានទៅចាក់វ៉ាក់សាំងកូវីដ -១៩ លើកទី៦ ក្នុងរយៈពេល៦ខែ
ថ្វីត្បិតតែកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដែលបង្កឡើងដោយមេរោគកូវីដ-១៩ ដែលវីរុសបំលែង ប្រភេទថ្មី នៅតែតាមយីយានៅទូទាំងតំបន់ និងនៅកម្ពុជា ប៉ុន្តែការចាក់វ៉ាក់សាំងលើកទី៦ នៅតែ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/eikDZ
ក្រសួងសុខាភិបាលណែនាំឱ្យដាក់បញ្ចូលការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ
ក្រសួងសុខាភិបាលពីម្សិលមិញបានណែនាំឱ្យដាក់បញ្ចូលការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការក្នុងជីវិតមនុស្សជាទូទៅ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់នៅក្នុងក្រុមអាទិភាពទាំងអស់។ ...
តន វិបុល
https://shorturl.at/goDKR
សមត្ថកិច្ចកម្ពុជា ទទួលបានពាក្យបណ្តឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ជាង៧០០ករណី គិតត្រឹមពាក់កណ្តាលខែមករានេះ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានបង្ហើបឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជា ទទួលបានពាក្យបណ្តឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ៧០៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២០នាក់ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ផងដែរ។ ...
សែម ពិសី
https://www.postkhmer.com/national/2023-01-20-0808-246126.html
ជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២៣ នឹងត្រូវធ្វើនៅខែមេសា
ក្រសួងផែនការនឹងធ្វើជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២៣ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា។ ព័ត៌មាននេះត្រូវបានចែករំលែកនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ក្រោមអធិបតីភាពលោកបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/501240797/cambodias-agriculture-census-2023-to-be-conducted-in-april/
ក្រសួងមុខងារសាធារណៈ ដាក់ឱ្យប្រើកម្មវិធីទំនើបកម្ម សម្រាប់មន្ត្រីរាជការ និងដើម្បីគ្រប់គ្រងមន្ត្រីឱ្យមានប្រសិទ្ធភាព
ក្រសួងមុខងារសាធារណៈ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី Mobile App របស់ក្រសួង ដើម្បីអនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិលទាំងអស់អាចប្រើប្រាស់ជាមធ្យោបាយ សម្រាប់ត្រួតពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន រួមទាំងមុខតំណែង និងប្រាក់បៀវត្សរ៍ ហើយការធ្វើទំនើបកម្មនេះ ក៏ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលផងដែរ។ ...
សុខ រក្សា
https://www.postkhmer.com/national/2023-03-07-1807-247735.html
ក្រសួងទេសចរណ៍បាននិយាយថា យុទ្ធនាការឃោសនាបោះឆ្នោតធ្វើឲ្យភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះ
នៅថ្ងៃអង្គារនេះក្រសួងទេសចរណ៍បានប្រកាសថា យុទ្ធនាការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាអាចនឹងធ្វើឱ្យភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះ។ ...
យ៉ាត ម៉ាឡៃ
https://kiripost.com/stories/cambodia-election-campaign-sparks-slump-in-local-tourists-says-mot
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀង RCEP កើនឡើង ២៤ ភាគរយនៅក្នុងឆមាសទី១
កាលពីថ្ងៃអង្គារ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគួសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានចំនួន ៤.០៧ ពាន់លានដុល្លារនៅក្នុងឆមាសទីមួយ ...
បុគ្គលិក ខ្មែរថាមស៍
http://rb.gy/lq4s2
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិចំនួន ៣០លានដុល្លារ
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែកក្កដា បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ ដែលមានតម្លៃជិត ៣០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ដែលរៀបចំឡើងដើម្បីរក្សា ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501326950/ministry-of-posts-and-telecommunications-builds-30-million-national-data-centre/
ករណីជំងឺគ្រុនឈាមកើនឡើងដល់ជាង ៤ ៦០០ករណីក្នុងរយៈពេល៦ខែមកនេះ
ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កម្ពុជាមានជំងឺគ្រុនឈាមប្រមាណជាង ៤ ៦០០ករណី។ ចំនួនកើនឡើងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ...
តន វិបុល
http://rb.gy/f75ky
គម្រោងថ្នាក់ជាតិគាំទ្រដល់ជនមានពិការភាព
ក្រសួងសុខាភិបាល បានសហការជាមួយក្រុមហ៊ុន ATscale ដើម្បីចាប់ផ្តើមគម្រោងមួយក្នុងគោលបំណងជួយជនពិការឱ្យរស់នៅប្រកបដោយសុខភាពល្អ ផលិតភាព ជីវិតឯករាជ្យ និងសេចក្តីថ្លៃថ្នូរ និងចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាល និងទីផ្សារការងារដោយផ្តល់នូវបច្ចេកវិទ្យាជំនួយផ្សេងៗ (AT)។ ...
យ៉ាត ម៉ាឡៃ
https://kiripost.com/stories/national-project-supports-people-with-disabilities
កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបន្ថយការប្រែប្រួលអាកាសធាតុ
រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់ និងបន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេសតាមរយៈការលើកទឹកចិត្តអោយបញ្ចេញកាបូនទាប។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/48etsZF
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញបទបញ្ជាផ្អាកជ្រើសរើសមន្ត្រីរាជការឆ្នាំ២០២៤
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាផ្អាកការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីសម្រាប់ឆ្នាំនេះ ដើម្បីធ្វើសវនកម្មមន្ត្រីរាជការផ្ទៃក្នុងស្ថាប័ន ដែលត្រូវត្រួតពិនិត្យនិងវាយតម្លៃឡើងវិញចំពោះមុខងារមន្ត្រីរាជការ ហើយត្រូវបែងចែកការប្រើប្រាស់ពួកគេឱ្យអស់លទ្ធភាព ...
តន វិបុល
http://tinyurl.com/4xcepxw9
បេក្ខជនជាង ៦០០នាក់ ដាក់ពាក្យចូលបម្រើការងារជាមន្ត្រីកិច្ចសន្យានៅក្រសួងរ៉ែនិងថាមពល
បេក្ខជនជាង ៦០០នាក់ បានដាក់ពាក្យចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅទីស្ដីការក្រសួងរ៉ែ និងថាមពល ក្នុងឆ្នាំ២០២៤ ដើម្បីប្រើប្រាស់សមត្ថភាព ចំណេះ ជំនាញ និងបទពិសោធ បម្រើការងារនៅតាមអគ្គនាយកដ្ឋាននីមួយៗដែលមានតម្រូវការ។ ...
ហង្ស ពណ្ណរាយ
http://tinyurl.com/yxz423rw