មកទល់ពេលនេះ ការចាក់វ៉ាក់សាំងការពារដុំពកគោក្របីអស់ថ្នាំ ៣ ពាន់ដូសហើយ
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមការងារបានចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោក្របីរបស់អ្នកភូមិបានប្រមាណ ៣ ០០០ ដូសហើយ ចាប់ពីពេលផ្ដើមយុទ្ធនាការកាលពីចុងខែមុននៅក្នុង ២៣ រាជធានី-ខេត្ត។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-06-0953-223072.html
អាជ្ញាធរខណ្ឌកំពុងធ្វើការសម្អាតប្រឡាយមេរបស់ខណ្ឌពោធិ៍សែនជ័យ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមការងារស្តារប្រឡាយមេ នៅជាប់នឹងផ្លូវរថភ្លើង នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី ១ បន្ទាប់ពីប្រជាពលរដ្ឋប្រមាណ ២០ គ្រួសារបានយល់ព្រមរុះរើសំណង់ដែលរារាំងប្រឡាយ។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/work-underway-clean-out-por-sen-cheys-main-canal
CHRC និងបារាំងជជែកអំពីសិទ្ធិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) និងស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ បានសន្យាធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងប្រសើរឡើង ជាពិសេសលើកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្ស ដោយភាគីទាំងពីរបានឯកភាពគ្នាថា នេះគឺជាវិស័យដែលទាមទារ ...
ឡាយ សាមាន
https://www.phnompenhpost.com/national/chrc-french-envoys-talk-rights
មន្ត្រីសង្គមកិច្ចស្នើឱ្យអាជ្ញាធរបញ្ជូនជនមានវិបល្លាសស្មារតីទៅព្យាបាលនៅមណ្ឌលថែទាំ និងស្តារនីតិសម្បទា
មន្ត្រីក្រសួងសង្គមកិច្ច ណែនាំ និងស្នើអាជ្ញាធររាជធានី-ខេត្តបញ្ជូនជនដែលមានវិបល្លាសស្មារតីមកទទួលការព្យាបាល និងថែទាំនៅមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ដោយក្រសួងមានការបើកទូលាយជាងមុនក្នុងការទទួលយកគ្រប់ជនប្រភេទនេះ ដែលមិនពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-02-09-0910-231369.html
អាជ្ញាធរមីនស្នើជំនួយពី UN ESCAP គាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងសកម្មភាពសម្អាតមីន
អាជ្ញាធរមីនស្នើគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN ESCAP) គាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា ខណៈ UN ESCAP នឹងពិចារណាលើការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យសកម្មភាពមីនតាមការស្នើសុំរបស់អាជ្ញាធរមីន។ ...
រី សុចាន់
https://www.postkhmer.com/national/2022-05-10-0921-236129.html
នាយករដ្ឋមន្ត្រីអំពាវនាវអំពីការផ្តោតលើប្រសិទ្ធភាពថាមពលឡើងវិញ
តម្រូវការក្នុងការតាមដានគោលនយោបាយជាតិប្រសិទ្ធភាពថាមពលរបស់កម្ពុជា ទទួលបានសារសំខាន់ជាងនេះ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យអនុវត្តវិធានការសន្សំសំចៃថាមពលចំពេលមានការខាតបង់កាន់តែច្រើនសម្រាប់អគ្គិសនី ...
Manoj Mathew
https://www.khmertimeskh.com/501209876/pms-call-brings-back-focus-on-energy-efficiency/
សេដ្ឋកិច្ចកម្ពុជារំពឹងថាអាចនឹងត្រឡប់ទៅរកកំណើន៦ភាគរយ
នៅក្នុងការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃពុធបាននិយាយថាឧស្សាហកម្មទេសចរណ៍និងបដិសណ្ឋារកិច្ចទំនងជានឹងបង្កើនល្បឿនបន្ថែមទៀតជាមួយនឹងការកើនឡើងនៃការមកដល់នៃភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិនៅពេលដែលជំងឺរាតត្បាត ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3FzsYBL
កិច្ចប្រជុំកំពូលវាយនភ័ណ្ឌ និងសម្លៀកបំពាក់ កម្ពុជា-អាស៊ីអាគ្នេយ៍២០២៤ នឹងជំរុញកំណើនវិស័យវាយនភ័ណ្ឌ
កិច្ចប្រជុំកំពូលវាយនភ័ណ្ឌ និងសម្លៀកបំពាក់ កម្ពុជា-អាស៊ីអាគ្នេយ៍២០២៤ (SEA-Cambodia 2024) គ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ កិច្ចប្រជុំកំពូលនេះមានគោលបំណងលើកឡើងពីនិន្នាការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតលើប្រធានបទដូចជា គោលនយោបាយ យុទ្ធសាស្ត្រផ្តល់ប្រភព ឌីជីថលនីយកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ រោងចក្រក្នុងស្រុក និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/26n9vvnd
រូបសំណាកព្រះពុទ្ធសាសនាព្រៃរងការបំផ្លាញដោយខ្យល់
ប្រជាសហគមន៍ព្រៃមេត្តាខេត្តកំពង់ស្ពឺនិយាយថា ព្រះពុទ្ធបដិមា ៣អង្គនៅជុំវិញវត្តព្រៃរងការបំផ្លាញបន្ទាប់ពីខ្យល់បក់បោកដើមឈើក្បែរនោះ ហើយអ្នកស្រុកកំពុងបន្ទោសអ្នកកាប់ឈើដែលកំពុងបន្តកាប់បំផ្លាញព្រៃឈើនៅជុំវិញនោះ។ ...
មេង គ្រុយពន្លក
https://vodenglish.news/metta-forests-buddhist-statues-destroyed-in-wind/
លោក ហ៊ុន ម៉ាណែត ជំរុញអភិបាលរាជធានី-ខេត្ត បង្ក្រាបបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយអភិបាលរាជធានី ខេត្ត ទាំង២៥ កាលពីម្សិលមិញ ដើម្បីជំរុញឱ្យមានការបង្ក្រាបបទល្មើសជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងផ្តល់សេវាសាធារណៈល្អសម្រាប់ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/2vx5rm38
កម្ពុជានិងគុយបាជំរុញកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងគាំទ្រគ្នាក្នុងវេទិកាពហុភាគី
រដ្ឋាភិបាលកម្ពុជា និងគុយបា បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្ថែមដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រ យូរអង្វែង និងប្ដេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ដើម្បីរឹតចំណងមិត្តភាព និងបង្កើនប្រសិទ្ធភាពទំនាក់ទំនងទ្វេភាគី។ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/bdewayrd
ក្រសួងអប់រំ បញ្ជាឱ្យផ្អាកដំណើរការគ្រឹះស្ថានសិក្សាសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន
សាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញត្រូវបានបញ្ជាឱ្យផ្អាកដំណើរការរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីកាត់បន្ថយចរាចរណ៍ក្នុងរាជធានីភ្នំពេញសម្រាប់ក្បួនរថយន្តពិសេសក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាង ...
ប្រាក់ ចន្ធុល
https://kiripost.com/stories/education-ministry-orders-school-shut-down-for-asean-summit
ជំងឺរាតត្បាត កូវីដ-១៩ មិនប៉ះពាល់ដល់កិច្ចប្រជុំកំពូលអាស៊ាន និងការអភិវឌ្ឍន៍ជាតិទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកមិញនេះ បានមានប្រសាសន៍ថា ទោះបីជាមានករណីថ្មីនៃជំងឺកូវីដ-១៩ នៅតែត្រូវបានរកឃើញនៅកម្ពុជាក៏ដោយ ប៉ុន្តែជំងឺរាតត្បាតនេះនឹងមិនប៉ះពាល់ដល់កិច្ចប្រជុំកំពូលអាស៊ាន ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3MneRl1
ពលរដ្ឋបឹងតាមោកបោះតង់យាមមិនឱ្យអាជ្ញាធរចាក់ដីលុបកន្លែងអាស្រ័យផល ខណៈវិវាទដីធ្លីមិនទាន់ដោះស្រាយចប់
ប្រជាពលរដ្ឋប្រមាណ ៣០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានបោះតង់លើដីកំពុងមានជម្លោះ និងដាក់វេនគ្នាយាមមិនឱ្យអាជ្ញាធរចាក់ដីលុបបឹងតាមោក ប៉ះពាល់ដល់កន្លែងអាស្រ័យផលរបស់ពួកគេ ខណៈជម្លោះដីធ្លីនេះមិនទាន់បានដោះស្រាយចប់។ ...
ការបំពុលទឹកស្ទឹងព្រែកត្នោតឡើងដល់កម្រិតថ្មី
ប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ស្ទឹង ដែលហូរចេញពីខេត្តកំពង់ស្ពឺ កាត់ខេត្តកណ្តាល បាននិយាយថា ពួកគាត់មិនបានប្រើប្រាស់ទឹកពីស្ទឹងសម្រាប់ផឹក ចម្អិនអាហារ ឬលាងសម្អាតជាយូរណាស់មកហើយ ដោយសារតំបន់នេះមានការបំពុលកាន់តែខ្លាំងឡើងក្នុងទសវត្សរ៍ ...
Ngay Nai និង Fiona Kelliher
https://vodenglish.news/prek-tnaut-pollution-hits-a-new-low-as-water-declared-hazardous/
ក្នុងមួយថ្ងៃ រថយន្តជាង២២០គ្រឿងត្រូវបានផាកពិន័យដោយសារល្មើសច្បាប់
បើទោះជាមានការបង្រ្កាប និងការពិនិត្យកើនឡើងក៏ដោយ ក៏ការប្រព្រឹត្តិបទល្មើសលើយានយន្តនៅតែត្រូវបានបន្តកត់ត្រាជាបន្តបន្ទាប់។ យ៉ាងហោចណាស់យានយន្តចំនួន ២២៧ គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យដោយប៉ូលីសកាលពីថ្ងៃទី២៨ ខែសីហា រួមមានម៉ូតូ ១៧៨ គ្រឿង និងរថយន្ត ៤៩ គ្រឿង។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3QYwuJm
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះបានចាប់ផ្ដើមហើយពីថ្ងៃទី ២៩ កក្កដា
លោក ស៊ឹម វីរៈ អគ្គនាយកអាស៊ាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីថ្ងៃទី ៣១ ខែកក្កដា បានបន្តដឹកនាំកិច្ចប្រជុំគណៈប្រតិភូនៃគណៈកម្មាធិការសេចក្តីព្រាងឯកសារនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានស្តីពីសេចក្តីប្រកាសរួមរបស់ AMM លើកទី ៥៥ ដែលបានចាប់ផ្តើមនៅថ្ងៃទី ៣០ ខែកក្កដា តាមទម្រង់ផ្ទាល់។ ...
រី សុចាន់
https://www.postkhmer.com/national/2022-08-01-0943-239292.html
សង្គមស៊ីវិលថា ពលរដ្ឋនៅតាមរាជធានី-ខេត្តមួយចំនួននៅតែជួបបញ្ហាប៉ះពាល់ដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋ
អង្គការសង្គមស៊ីវិល និងតំណាងសហគមន៍មកពីបណ្តារាជធានី-ខេត្តមួយចំនួន លើកឡើងថា ពលរដ្ឋនៅតែជួបបញ្ហាប៉ះពាល់ដីធ្លី ផ្ទះសម្បែង និងមិនទាន់ទទួលបានសំណងសមរម្យ ដោយសាររដ្ឋាភិបាលធ្វើការអភិវឌ្ឍមិនបានសិក្សាពីផលប៉ះពាល់ជាមុន ហើយអាជ្ញាធរនៅតែបន្តឃ្លាំមើល និងគំរាមកំហែងអ្នកមានជម្លោះដីធ្លី។ ...
អង់គ្លេសចាប់អារម្មណ៍ការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពល
ផ្នែកឯកជនបង្ហាញនូវការស្វាគមន៍ចំពោះចក្រភពអង់គ្លេសដែលចាប់អារម្មណ៍ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលនៅកម្ពុជា ខណៈវាជាវិស័យអាទិភាពមួយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ និងកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនឧត្តមភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-14-1009-246949.html
គ.ជ.ប កំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការផ្សព្វផ្សាយការបោះឆ្នោតជាតិ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីម្សិលមិញបានប្រកាសពីពេលវេលា និងលក្ខខណ្ឌតម្រូវសម្រាប់អ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេស ក្នុងការចុះឈ្មោះសម្រាប់ប័ណ្ណសារព័ត៌មាន ដើម្បីយកព័ត៌មានការបោះឆ្នោតជាតិនៅកម្ពុជា ...
តាំង រីនិត្យ
https://www.khmertimeskh.com/501237966/nec-sets-criteria-for-national-election-coverage/