រ័ត្ន សារ៉ាត់
![](https://opendevelopmentcambodia.net/wp-content/uploads/2024/07/649FCA55-1C24-4A76-A570-E47946E8B040_1_201_a-150x150.jpeg)
មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាលតម្លាភាព គណនេយ្យភាព នឹង ភាពស្មោះត្រង់ គឺជាគុណតម្លៃរបស់ សារ៉ាត់។ មានតួនាទីជា មន្ត្រីហិរញ្ញវត្ថុ និងរដ្ឋបាលជាន់ខ្ពស់ប្រចាំនៅ អូឌីស៊ី សារ៉ាត់ធ្វើការសហការណ៍យ៉ាងជិតស្និតជាមួយក្រុមការងារទាំងអស់ ដើម្បីផលិតអោយបាន នូវសមិទ្ធផលដូចជា ធានាថារាល់ឯកសារចំណូល ចំណាយទាំងអស់ពិតជាត្រឹមត្រូវតាមច្បាប់គណនេយ្យ និង គោលការណ៍របស់ស្ថាប័ន នឹងធ្វើការទូទាត់រាល់ការចំណាយទាំងនោះអោយបានទាន់ពេលវេលា ធ្វើការកត់ត្រារាល់ការចំណាយទាំងអស់ក្នុងប្រព័ន្ធគណនេយ្យអោយត្រឹមតាមខ្ទង់នីមួយៗ នឹងផលិតរបាយការណ័ហិរញ្ញវត្ថុអោយបានត្រឹមត្រូ ទាន់ពេលវេលា និងធ្វើការសហការណ៍ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ដូចជា មន្ត្រីពន្ធដា មន្ត្រីរបបសន្ដិសុខសង្គម មន្ត្រីមន្ទីរការងារ បុគ្គលិកអង្គការ ក៏ដូចជាក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីអនុវត្តកាតាព្វកិច្ចច្បាប់ពន្ធ និងរក្សាបានអត្ថប្រយោជន៍របស់បុគ្គលិក ស្របតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។សារ៉ាត់បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក្នុងឆ្នាំ២០១៩។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី សារ៉ាត់មានបទពិសោធន៍ ១០ ឆ្នាំមកហើយលើការងារផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ។ ...
ឆេង ភត្រា
![](https://opendevelopmentcambodia.net/wp-content/uploads/2020/12/Pheaktra-150x150.jpg)
មន្ដ្រីគម្រោង/អ្នកសម្របសម្រួលគម្រោងភត្រា មានតួនាទីសម្របសម្រួលការបណ្ដុះបណ្ដាលនិងសិក្ខាសាលា ហើយចងក្រងឯកសារសម្រាប់សកម្មភាពនានា ព្រមទាំងត្រួតពិនិត្យ វាយតម្លៃ និងរាយការណ៍ពីវឌ្ឍនភាពគម្រោង។ បន្ថែមពីនេះ លោកក៏មានតួនាទីក្នុងការរៀបចំផែនការសារគមនាគមន៍របស់គម្រោង និងពង្រឹងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ...
វង្ស ពិសិទ្ធ
![](https://opendevelopmentcambodia.net/wp-content/uploads/2020/09/Vong-Pisith-150x150.jpg)
មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)/ អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាពពិសិទ្ធធ្វើការជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងGIS/អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានបញ្ចប់ការសិក្សាថ្នាក់វិស្វករឯកទេសធនធានរ៉ែ និងភូគភ្ពសាស្ត្រ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ ២០១៩។ ក្នុង ...
យ៉ា សុម៉ារី
![](https://opendevelopmentcambodia.net/wp-content/uploads/2021/07/Ya-Somary-150x150.jpg)
មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាលនៅអូឌីស៊ីសុម៉ារីធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានហិរញ្ញវត្ថុនិងរដ្ឋបាល ដើម្បីធានាឱ្យនូវការបញ្ចូលទិន្នន័យត្រឹមត្រូវទៅក្នុងប្រព័ន្ធ QuickBooks ការរៀបចំរបាយការណ៍ម្ចាស់ជំនួយ ...
ស៊ីវ វឌ្ឍនា
![](https://opendevelopmentcambodia.net/wp-content/uploads/2020/12/IMG_7363-150x150.jpg)
ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រវឌ្ឍនាបានធ្វើការយ៉ាងសកម្មសម្រាប់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ចាប់តាំងពីឆ្នាំ ២០១៦ ក្នុងតួនាទីជា បណ្ណាធិការ-អ្នកស្រាវជ្រាវ និងជាមន្ត្រីផ្នែកស្រាវជ្រាវ និងមាតិកា។ ជាមួយនឹង ...