គោលដៅទី១៤ ជីវិតក្រោមទឹក
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ គឺសំដៅលើអន្តរអំពើរវាងមនុស្ស ជាមួយនឹងមហាសមុទ្រ។ ជាពិសេស វាមានគោលបំណងដើម្បីអភិរក្ស និងគ្រប់គ្រងការប្រើប្រាស់នៃមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ សម្រាប់ការអភិវឌ្ឍ ...
គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៨ ដែល “ធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាប័ន្ន មានមុខរបរពេញលេញ និងផលិតភាព និងមានការងារសមរម្យ សម្រាប់ប្រជាជនគ្រប់រូប” មានចំណុចដៅទូទៅចំនួន១០ និងគោលដៅអនុវត្តចំនួន២។91 ចំណុចដៅមួយ ...
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីទិន្នន័យនិងព័ត៌មាននៃការវិនិយោគបរទេសនៅកម្ពុជា
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីទិន្នន័យ និងព័ត៌មាននៃការវិនិយោគបរទេសក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារសាន់វ៉េភ្នំពេញ។ អ្នកចូលរួមចំនួន ១៥ នាក់ ...
សិក្ខាសាលាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទំព័រព័ត៌មានទិន្នន័យថ្មី ស្តីពីចំណូលសាធារណក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទំព័រព័ត៌មានទិន្នន័យថ្មី ស្តីពីចំណូលសាធារណក្នុងីវិស័យឧស្សាហកម្មនិស្សារណកម្ម។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួម ...
ដំណើរនៃការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ
សន្និសីទសមាគមអន្តរជាតិដើម្បីវាយតម្លៃហេតុប៉ះពាល់ប្រចាំឆ្នាំលើកទី៤៣ បានពិភាក្សាអំពីការវាយតម្លៃហេតុប៉ះពាល់សម្រាប់ការផ្លាស់ប្តូរត្រឹមត្រូវ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ជាវិធីសាស្ត្រមានលក្ខណៈជាប្រព័ន្ធសម្រាប់វាយតម្លៃហេតុប៉ះពាល់ដែលអាចកើតមាន នៅ ...
គេហទំព័រការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដំបូងគេនៅប្រទេសកម្ពុជា
ប្រទេសកម្ពុជាមានគោលបំណងជម្រុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដូច្នេះដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានពីការអភិវឌ្ឍ និងដើម្បីលើកកម្ពស់អត្ថប្រយោជន៍យូរអង្វែង ដល់ការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច សង្គម និងបរិស្ថាន ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ...
ទំនាក់ទំនងអន្តរជាតិ
(English) Cambodia has strong diplomatic links with many countries. Its warmest relationship with a superpower is with the People's Republic of China. The most important economic ties are with China, the United States of America, Thailand and Vietnam. Cambodia is a member of the UN, ...
វាក្យសព្ទ និងនិយមន័យ
ការកំណត់និយមន័យ និងការវាស់ព្រៃឈើ គឺមិនមែនជារឿងងាយស្រួលនោះឡើយ។ និយមន័យដែលមានសភាពស្រដៀងគ្នាខ្លាំង ក៏អាចនឹងមានភាពខុសគ្នា គួរឱ្យកត់សំគាល់។ ការយល់ដឹងពីលក្ខខណ្ឌ គឺមានសារៈសំខាន់សម្រាប់ការយល់ដឹងអំពីការប្រើប្រាស់ព្រៃឈើ គម្របព្រៃឈើ ច្បាប់និងគោលនយោបាយព្រៃឈើ និងការកាប់បំផ្លាញព្រៃឈើ។ ...
គេហទំព័ររដ្ឋបាលស្រុកដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលត្រូវបានចុះបញ្ជីជាផ្លូវការពីក្រសួង និងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់តម្លាភាពថវិកាថ្នាក់ក្រោមជាតិ
ស្រុកអូរជ្រៅស្ថិតនៅភាគខាងលិចនៃខេត្តបន្ទាយមានជ័យ ដែលជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំបួននៃខេត្តបន្ទាយមានជ័យ។ ដោយមានព្រំដែនជាប់ជាមួយប្រទេសថៃ បានធ្វើឱ្យស្រុកអូរជ្រៅក្លាយជាស្រុក ...
ការអភិវឌ្ឍ និងជំនួយសម្រាប់កាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង
កម្មវិធីប្រមូលផលរបស់ទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ ស.រ.អា. កំពុងជួយកសិករកម្ពុជា។ រូបភាព ដោយទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ ស.រ.អា. បានថតនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពគួរឱ្យកត់សម្គាល់ តែទោះជាយ៉ាងណាក៏ដោយ ភាពក្រីក្រ និងសន្តិសុខស្បៀងនៅតែជាបញ្ហាប្រឈម។ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថាដើម្បីកាត់បន្ថយភាពក្រីក្រ ...
ព្រៃឈើ និងរុក្ខាប្រមាញ់
(English) Cambodia’s forests have seen a significant reduction of total forest and dense forest cover in recent years, the growth of plantations, particularly rubber, and an ongoing problem with illegal logging. ...
សំណង់
គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។180ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។181ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។182ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។183កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...
ជីវៈចម្រុះ
ជីវៈចម្រុះ សំដៅដល់សារពាង្គកាយខុសគ្នានៅក្នុងប្រភេទតែមួយ ឬប្រភេទផ្សេងគ្នា និងបណ្តាសារពាង្គកាយរស់នៃគ្រប់លំដាប់ថ្នាក់ និងប្រភពទាំងអស់ រួមទាំងប្រព័ន្ធអេកូឡូស៊ីដែនដីគោក ដែនសមុទ្រ ដែនទឹកសាប និងបណ្តាទំនាក់ទំនងអេកូឡូស៊ី ដែលនៅក្នុងនោះមាន ...
ជំនួយអភិវឌ្ឍន៍ឯកជន និងមិនរកប្រាក់កម្រៃ
លោក Maina Kiai កំពុងនិយាយជាមួយនឹងអ្នកសារព័ត៌មានខាងក្រៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ រូបភាព ដោយលោក Maina Kiai ថតនៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៤។ ក្រោមអាជ្ញារបណ្ណ CC BY 2.0។អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិសម្រាប់កិច្ចការមនុស្សធម៌ដំបូងគេ បានមកដល់ប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៨៩។ បន្ទាប់ពីការបោះឆ្នោតឆ្នាំ ១៩៩៣ អង្គការអន្តរជាតិកាន់តែច្រើនឡើងៗ បានចាប់ផ្តើមមកតាំងទីស្នាក់ការនៅកម្ពុជា។ មិនយូរប៉ុន្មាន បន្ទាប់ពីនោះមក ...
ការប្រើប្រាស់មធ្យោបាយនៃបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីប្រសិទ្ធិភាព និងសុវត្ថិភាពក្នុងការងារ៖ របៀបដែលខ្ញុំភ្ជាប់ទំនាក់ទំនងទៅក្រុមការងារនៃ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្នុងអំឡុងពេលធ្វើការពីចម្ងាយ
វាជារឿងពិបាកក្នុងការសម្រេចកិច្ចការនានា ក្នុងអំឡុងពេលគ្រាលំបាក នៅពេលដែលយើងមើលទៅហាក់បីដូចជារស់នៅក្នុងពិភពលោកមួយដែលរវល់។ ពាក់ព័ន្ធគ្នានេះដែរ ការធ្វើការងារពីចម្ងាយវាបានផ្លាស់ប្តូរទម្លាប់នៃការអនុវត្តមួយ ...
គម្របព្រៃឈើ (១៩៧៣-២០១៤)
កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា បានបោះពុម្ពផ្សាយផែនទីមួយ ដែលបង្ហាញពីគម្របព្រៃឈើនៃប្រទេសកម្ពុជាឆ្នាំ២០០២ ។ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០273។ រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែមិនមានការបោះពុម្ពផ្សាយផែនទីផ្លូវការ ឬការវិភាគជាក់លាក់ពាក់ព័ន្ធជាមួយនឹង ប្រទេស ...
ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។298 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។299ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។300 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
ប្រជាជន និងជំរឿន
table { width: 100%; } table td { vertical-align: middle; } ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។ រូបថត បានពី Patrik M. Loeff ថត ២៤ វិច្ឆិកា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ប្រជាជនជាមួយនឹងអត្រាកំណើន ១.៤៦ ភាគរយ ក្នុងមួយឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបនៅព្រះរាជាណាចក្រកម្ពុជាមានចំនួន ១៤.៦៨ លាននាក់ ក្នុងឆ្នាំ២០១៣។324 អង្គការសហប្រជាតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបមានចំនួន ១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥។325 ជំរឿនប្រជានជនផ្លូវការចុងក្រោយធ្វើឡើងនៅឆ្នាំ២០០៨។ស្ថិតិសំខាន់ៗមួយចំនួន៖326ប្រជាជន៧៨ ភាគរយ រស់នៅទីជនបទ។ប្រជាជន២/៣ ស្ថិតក្នុងវ័យប្រកបការងារ(១៥-៦៤ឆ្នាំ) ប្រហែល២៩ ភាគរយ ...
ប្រព័ន្ធតុលាការ និងតុលាការ
ប្រព័ន្ធតុលាការ គឺជាអំណាចមួយក្នុងចំណោមអំណាចទាំងបី ”រួមទាំងអង្គនីតិប្រតិបត្តិ (រដ្ឋាភិបាល) និងអង្គនីតិប្បញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា)” ដែលអាចបង្កើតរដ្ឋ។ ស្ថាប័ននេះមានតួនាទីតាមដានការអនុវត្តច្បាប់ និងការដាក់ទណ្ឌកម្មចំពោះការរំលោភច្បាប់។358 អំណាចនេះ ...