ជីវៈចម្រុះ

​ជីវៈចម្រុះ​ សំដៅ​ដល់​សារពាង្គ​កាយ​ខុស​គ្នា​នៅ​ក្នុង​ប្រភេទ​តែ​មួយ​ ឬ​ប្រភេទ​ផ្សេង​គ្នា​ និង​បណ្តា​សារពាង្គកាយ​រស់​នៃ​គ្រប់​លំដាប់ថ្នាក់​ និង​ប្រភព​ទាំងអស់​ រួម​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ដែនដី​គោក​ ដែនសមុទ្រ​ ដែនទឹក​សាប​ និង​បណ្តា​ទំនាក់ទំនង​អេកូឡូស៊ី​ ដែល​នៅ​ក្នុង​នោះ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងនេះ​។​1 ជីវៈចម្រុះ​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង​ចំពោះ​តំបន់​ធម្មជាតិ​ដូច​ជា​តំបន់​ព្រៃបៃតងជានិច្ច​ ប៉ុន្តែ​វា​ក៏​មាន​សារៈសំខាន់​ដូច​គ្នា​នៅ​ក្នុង​តំបន់​ទីក្រុង​។​​ ជីវៈចម្រុះ​ គឺ​ពិតជា​ចាំបាច់​សម្រាប់​ស្ទើរតែ​គ្រប់​ធនធាន​នានា​ដែល​ប្រើប្រាស់​ដោយ​មនុស្ស​ ដូច​ជា​ម្ហូបអាហារ​ ទីជម្រក​ និង​ឥន្ទ​នៈ​។​ លេខា​ប្រតិបត្តិ​នៃ​អនុសញ្ញា​ស្តី​ពី​ជីវៈចម្រុះ​ប្រើ​និយម​ន័យ​ដូច​ខាងក្រោម​៖2

“​ជីវៈសាស្ត្រ​ចម្រុះ​ ទ្រទ្រង់​មុខងារ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ផ្តល់​នូវ​សេវា​នានា​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មាន​សារៈសំខាន់​សម្រាប់​សុខុមាលភាព​មនុស្សជាតិ​។​ វា​ផ្ដល់​នូវ​សន្តិសុខ​ស្បៀង​ សុខភាព​ ខ្យល់អាកាស​បរិសុទ្ធ​ និង​ទឹក​ វា​ក៏​ចូលរួម​ចំណែក​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​ និង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ ផង​ដែរ​…​ បន្ថែម​ពី​នេះ​ ជីវៈចម្រុះ​ គឺជា​សមាស​ភាគ​កណ្តាល​មួយ​នៃ​ប្រព័ន្ធ​ជំនឿ​ គតិ​លោក​ និង​អត្តសញ្ញាណ​ជា​ច្រើន​។​”​

​ជីវៈ​ចម្រុះ​ គឺ​ពិតជា​មាន​សារៈសំខាន់ៗ​ដល់​មនុស្ស​ម្នាក់ៗ​ បើ​ទោះបីជា​វា​មិន​តែងតែ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​តំបន់​ទីក្រុង​ក៏​ដោយ​ ពីព្រោះ​វា​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ដល់​សុខុមាលភាព​របស់​មនុស្ស​។3​ ផលវិបាក​នៃ​ការ​បាត់បង់​ជីវៈចម្រុះ​ គឺ​កំពុង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ហើយ​វា​កំពុង​ត្រូវ​បាន​គេ​ប្រៀបធៀប​ទៅ​នឹង​ផលវិបាក​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​4

Cambodian Fern, Ratanakiri Province. Photo by Romeo Garreau, taken 30 April 2016. Licensed under CC BY NC-ND 2.0.

រុក្ខជាតិកម្ពុជា ក្នុងខេត្តរតនៈគិរី។ រូបថតដោយ Romeo Garreau, ថតនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៦។ ក្រោមអាជ្ញាបណ្ណCC BY NC-ND 2.0.

​ប្រទេស​កម្ពុជា​មាន​ជីវៈចម្រុះ​មួយ​ចំនួន​ដែល​មាន​តម្លៃ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​ដូច​ជា​ សត្វ​ក្រពើ​ភ្នំ​ និង​ដំរី​អាស៊ី​ នៅ​មាន​វត្ត​មាននៅ​ក្នុង​ព្រៃរបស់​ប្រទេស​កម្ពុជា​នៅឡើយ​ (​បើ​ទោះបី​ក្នុង​ចំនួន​ថយ​ចុះ​ខ្លះ​ក៏​ដោយ​)​ ខណៈ​ដែល​សត្វ​ទាំង​អស់នោះ​មិន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ នៅ​ក្នុង​ព្រៃ​ប្រទេស​ជិតខាង​នានា​។​5

​តាម​រយៈ​ការ​វាស់វែង​ចំណាត់ថ្នាក់​ខុសៗ​គ្នា​ដែល​បាន​ផ្ដល់​ឱ្យ​ ឃើញ​ថា​វា​គឺ​មិន​មាន​ភាព​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​វាយតម្លៃ​លើ​ជីវៈចម្រុះ​ រួម​បញ្ចូល​ទាំង​ប្រភេទ​សត្វ​,​ ប្រព័ន្ធ​អេកូឡូស៊ី​ និង​ពូជពង្ស​ជា​ច្រើន​ ក្នុង​ចំនោម​ក្រុម​ផ្សេងៗ​ជា​ច្រើន​ទៀត​។​6


​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ប្រភេទ​សត្វ​ បង្កើត​បានជា​ទម្រង់​ស្មុគស្មាញ​មួយ​នៃ​អន្តរ​កម្ម​។​ ការ​ធ្វើ​ឱ្យ​ចុះ​ទន់ខ្សោយ​នៃ​គុណប្រយោជន៍​ណាមួយ​នឹង​ប៉ះពាល់​ដល់​លំនឹង​។​ លោក​សាស្ត្រាចារ្យ​ Michel​ Loreau7​ ប្រើប្រាស់​ឧទាហរណ៍​មួយ​នៃ​ការ​បាត់បង់​ពពួកសត្វ​ភេ​សមុទ្រ​ ដែល​នឹង​នាំ​ឱ្យ​ពពួកសត្វ​កាំ​ប្រ​ម៉ា​សមុទ្រ​មានការ​កើនឡើង​ដែល​ខ្លួន​វា​ផ្ទាល់​អាច​នឹង​គំរាមកំហែង​ដល់​ពពួក​សា​រ៉ា​យ​សមុទ្រ​ ស្ថានភាព​នេះ​នឹង​នាំ​ឱ្យ​មានការ​គំរាមកំហែង​ដល់​ពពួក​សា​រ៉ា​យ​សមុទ្រ​។​ ស្ថានភាព​នេះ​នឹង​នាំ​ឱ្យ​មានការ​ផុត​ពូជ​នៃ​ភាវៈរស់​នានា​ដែល​អាស្រ័យ​ប្រព័ន្ធ​អេកូឡូស៊ី​សា​រ៉ា​យ​សមុទ្រ​ ខណៈ​ពេល​ដែល​កំពុង​មានការ​កើនឡើង​នៃ​សំណឹក​ឆ្នេរសមុទ្រ​ត្រូវ​បាន​បង្ការ​ដោយសា​រ៉ា​យ​សមុទ្រ​ ហើយ​ផលវិបាក​នឹង​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ជីវិត​មនុស្ស​ និង​ការ​ចិញ្ចឹមជីវិត​។​

​ប្រភេទ​ភាវៈ​ជា​ច្រើន​ពឹងផ្អែក​លើ​លក្ខខណ្ឌ​បរិស្ថាន​ជុំវិញ​វា​សម្រាប់​ការ​រស់រាន​មានជីវិត​ -​ ដែល​យើង​សំដៅ​ថា​ ជា​តំបន់​អេកូឡូស៊ី​។​ នៅ​ពេល​ដែល​ប្រភេទ​សត្វ​នានា​ឆ្លងកាត់​នូវ​បទ​ពិសោធន៍​នៃ​ភាព​ប្រែប្រួល​ នោះ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​មជ្ឈដ្ឋាន​ជុំវិញ​វា​។​ នៅ​ក្នុង​លក្ខណៈ​ទូទៅ​ កាលណា​មាន​ប្រភេទ​សត្វ​កាន់តែ​ច្រើន​ បម្រែបម្រួល​ដែល​បណ្តាល​ដោយ​ការ​បាត់បង់​នៃ​ភាវៈ​តែ​មួយ​ប្រភេទ​ កាន់តែ​មិនសូវ​ជា​សំខាន់​ប៉ុន្មាន​នោះ​ទេ​។​ ប្រព័ន្ធ​អេកូឡូស៊ី​ដែល​រឹង​មាំ​បំផុត​ គឺជា​ប្រព័ន្ធ​មួយ​ដែល​មាន​ជីវៈចម្រុះ​ធំ​ទូលំទូលាយ​។​

​ការ​គំរាមកំហែង​ណាមួយ​ដល់​ជីវៈចម្រុះ​ វា​ប្រៀប​ដូច​ជា​ការ​គំរាមកំហែង​ដ៏​មាន​សក្តានុពល​ដល់​ជីវភាព​រស់នៅ​ និង​របៀប​នៃ​ការ​រស់នៅ​ប្រកបដោយ​និរន្តរភាព​របស់​មនុស្ស​។​ បើ​ទោះបីជា​វា​កម្រ​នឹង​ត្រូវ​បាន​គេ​កត់សម្គាល់​ក៏​ដោយ​ វា​គឺ​នៅ​តែ​មាន​ភាព​សំខាន់​ដូច​គ្នា​សម្រាប់​ប្រជាជន​នៅ​ទី​ជនបទ​ បើ​ប្រៀបធៀប​នឹង​ផល​ប៉ះពាល់​នៃ​សកម្មភាព​ឧស្សាហកម្ម​នៅ​ក្នុង​រយៈពេល​យូរ​។​8

“Biodiversity and human well-being”. Global Greenhouse Warming.

“ជីវៈចម្រុះ និង​សុខុមាលភាពមនុស្ស”. ឡើងកំដៅផែនដីផ្ទះកញ្ចក់ជាសកល។

​ជីវៈចម្រុះ​ជា​ច្រើន​របស់​ប្រទេស​កម្ពុជា​ គឺ​នៅ​បាន​កំពុង​រក​ឃើញ​នៅ​ក្នុង​អត្រា​ជា​វិសាមញ្ញ​។​

​នៅ​រវាង​ឆ្នាំ​ ១៩៩៨​ និង​ឆ្នាំ​ ២០១១​ ចំនួន​នៃ​ប្រភេទ​ថនិកសត្វ​ដែល​បាន​កំណត់​ បាន​កើនឡើង​ពី​ ១០០​ ទៅ​ ១៦២​ ប្រភេទ​ ប្រភេទ​បក្សី​កើន​ពី​ ៤១០​ ទៅ​ ៥៧៧​ ប្រភេទ​,​ សត្វ​ល្មូ​ន​កើន​ពី​ ៨២​ ទៅ​ ១៧៦​ ប្រភេទ​,​ ថលជលិក​សត្វ​កើន​ពី​ ២៨​ ទៅ​ ៦៦​ ប្រភេទ​ ហើយ​មច្ឆា​កើន​ពី​ ២១៥​ ទៅ​ ៥៧១​ ប្រភេទ​។9

​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា​ ចំនួន​ប្រភេទ​សត្វ​ និង​រុក្ខជាតិ​ជា​ច្រើន​ទៀត​នៅ​តែ​បន្ត​រក​ឃើញ​។​ ឧ​ទារ​ហណ៍​ ប្រភេទ​បណ្ណ​ង្គ​ជាតិ​ ឬ​ប៉​ប្រ៊​ក​ ត្រូវ​បាន​កត់​សម្គាល់ថា​ នៅ​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន​ ៦២០​ ប្រភេទ​,​ និង​ ៧១៤​ ប្រភេទ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ហើយ​ចំណែកឯ​ប្រទេស​កម្ពុជា​ គឺ​មាន​ចំនួន​តែ​ ២១៧​ ប្រភេទ​ប៉ុណ្ណោះ​។​ ប្រទេស​កម្ពុជា​ក៏​មាន​តំបន់ជីវៈ​ចម្រុះ​ជា​ច្រើន​ ដែល​តំបន់​ទាំងនោះ​មិន​ត្រឹមតែ​មិនសូវ​មាន​ជីវ់ចម្រុះ​ច្រើន​សំបូរ​បែប​នោះ​ទេ​ ប៉ុន្តែ​មាន​ប្រភេទ​សត្វ​ក្នុង​ចំនួន​ដែល​កត់សម្គាល់​កំពុង​រក​ការ​គំរាមកំហែង​។​ ទិន្នន័យ​មិនមែន​មាន​ភាព​ទៀត​ទាត់​គ្រប់ពេល​នោះ​ទេ​។​ នៅ​ក្នុង​ឆ្នាំ​ ២០១០​ IUCN​ បាន​បង្កើត​តារាង​នៃ​ប្រភេទ​សត្វ​ដែល​បាន​ស្គាល់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​10

ចំនាត់ថ្នាក់

ប្រភេទសត្វ​ដែលបានស្គាល់​សរុប

កំណត់ជាប្រភេទជិតផុតពូជ,​ កំពុងរងការគំរាមកំហែង, ឬងាយរងគ្រោះនៅលើបញ្ជីក្រហមរបស់ IUCN

ប្រភេទ​ថនិកសត្វ

១២៣

៣៧

សត្វ​បក្សី​

៥៤៥

៣៦

ប្រភេទមច្ឆា

៨៧៤

ពុំមានទិន្នន័យ

ប្រភេទសត្វល្មូន

៨៨

១៣

ថលជលិក​សត្វ

៦៣

១២

ប្រភេទរុក្ខជាតិសរសៃ

២,៣០៨

៣៨

ផ្កាថ្មរឹង

២៤

ពុំមានទិន្នន័យ

ផ្កាថ្មទន់

១៤

ពុំមានទិន្នន័យ

ស្មៅសមុទ្រ

១០

ពុំមានទិន្នន័យ

​ការ​គំរាមកំហែង​ធំៗ​ ដល់​ជីវៈចម្រុះ​នៅ​ក្នុង​ប្រទេស​ក​ម្ពូ​ជា​ មាន​ដូច​ជា​៖11

  • កា​រប​ម្លែ​ង​ដី​/​ការ​​បាត់​បង់​ព្រៃ​ឈើ​
  • ទំនប់​,​ ផ្លូវថ្នល់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ រួម​មានការ​អភិវឌ្ឍ​តំបន់ឆ្នេរ​
  • ​ការ​បូម​យក​ខ្សាច់​នៅ​តាម​ខ្សែទឹក​
  • ​ការ​នេសាទ​ហួស​កម្រិត​ និង​បច្ចេកទេស​នេសាទ​ត្រី​ខុសច្បាប់​
  • ​ការ​ប្រមូល​ផលិតផល​ព្រៃឈើ​ខុសច្បាប់​
  • ​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​12

​ក្រៅពី​ការ​រឹត​បន្តឹង​ការ​ការពារ​បរិស្ថាន​ ការងារ​សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ គឺជា​យន្តការ​មួយ​ក្នុង​ចំនោម​យន្តការ​ដទៃ​ទៀត​ដែល​អាច​ជួយ​ដល់​ការ​បន្ធូរបន្ថយ​សំពាធ​បរិស្ថាន​។13​ បញ្ហា​កង្វល់​នានា​ស្តី​ពី​ជីវភាព​រស់នៅ​ គឺ​មួយ​ផ្នែក​បណ្តាល​មក​ពី​ការ​ទាញ​យក​ធនធានធម្មជាតិ​។​ យុទ្ធសាស្ត្រ​ជីវភាព​រស់​តស៊ូ​ប្រែប្រួល​អាស្រ័យ​លើ​ប្រាក់​ចំណូល​របស់​គ្រួសារ​-​ ប្រាក់​ចំណូល​កាន់តែ​ច្រើន​ ភាព​ងាយ​រង​គ្រោះ​នៃ​ការ​ប្រែប្រួល​បរិស្ថាន​កាន់តែ​តិចតួច​។​ សកម្មភាព​កសិកម្ម​វិល​ជុំ​នៅ​លើ​ដី​ដដែល​អនុញ្ញាត​ឱ្យ​កសិករ​ប្រើ​ដី​តិច​។​ ជីវភាព​រស់នៅ​តាម​ទី​ជនបទ​ជា​ទូទៅ​ ប្រហែល​អាច​ផ្លាស់​ប្តូរ​ចំពោះ​សកម្មភាព​បិទ​កសិដ្ឋាន​ ដើម្បី​កាត់​បន្ថយ​ការ​ទន្ទ្រាន​បរិស្ថាន​ នេះ​ជា​យន្តការ​មួយ​ដែល​អាច​នឹង​ត្រូ​វ​បាន​លើកទឹកចិត្ត​តាម​រយៈ​ការ​អប់រំ​ ឬ​បណ្តាញ​សង្គម​។​

​បើ​ទោះជា​ត្រូវ​បាន​រង​ការ​គំរាមកំហែង​ កិច្ច​គាំពារ​ជីវៈចម្រុះ​ គឺ​ត្រូវ​បាន​លើក​ឡើង​ដោយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ និង​សហគមន៍​ក្នុង​មូលដ្ឋាន​ផង​ដែរ​។​ ផ្នែក​មួយ​នៃ​ការងារ​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ផ្តោត​ទៅ​លើ​ធាតុ​នានា​នៃ​ជីវៈចម្រុះ​ដែល​មាននៅ​ក្នុង​គោលដៅ​ពីរ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​របស់​អង្គការសហប្រជាជាតិ​៖​ គោលដៅ​ទី​១៤​ ជីវិត​ក្រោម​ទឹក​ និង​គោលដៅ​ទី​១៥​ ជីវិត​នៅ​លើ​ដី​។​

​កម្មវិធី​ជីវៈចម្រុះ​នានា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​

​នៅ​តំបន់​ខ្លះ​នៃ​ជីវៈចម្រុះ​សំខាន់ៗ​ មានការ​ការពារ​ស្របច្បាប់​ ក្នុង​នោះ​មាន​ដូច​ជា​ តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា​ ខេត្តមណ្ឌលគិរី​ និង​តំបន់​ព្រៃ​ការពារ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល​។​

​ក្រៅពី​រចនាសម្ព័ន្ធ​ស្របច្បាប់​សម្រាប់​តំបន់​ការពារ​នានា​ កិច្ច​ការពារ​ជា​ទូទៅ​ គឺជា​ការ​ចុះហត្ថលេខា​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ ដើម្បី​ការ​អនុវត្ត​គម្រោង​ជាក់លាក់​សម្រាប់​ការ​ការពារ​ធម្មជាតិ​។​

​តំបន់​សំខាន់ៗ​ផ្សេង​ទៀត​ មាន​ដូច​ជា​ ព្រៃ​ឡង់​ -​ ដែល​ជា​តំបន់​ព្រៃបៃតងជានិច្ច​ដ៏​ធំ​បំផុត​នៅ​តំបន់​ទំនាប​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​វា​ក៏​ជា​ព្រៃ​មួយ​ក្នុង​ចំនោម​ព្រៃធំ​បំផុត​នៃ​តំបន់​ឥណ្ឌូ​-​ភូមា​ ដែល​ទើបតែ​ទទួល​បានការ​ការពារ​នា​ពេល​ថ្មីៗ​នេះ​។​ ព្រៃ​ឡង់​លាតសន្ធឹង​លើ​ផ្ទៃដី​ខេត្ត​ចំនួន​ ៤​ ក្នុង​នោះ​មាន​ដូច​ជា​៖​ ខេត្តក្រចេះ​ ខេត្តកំពង់ធំ​ ខេត្តស្ទឹងត្រែង​ និង​ខេត្តព្រះវិហារ​។​

​ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ដែល​សំបូរហូរហៀរ​ ជា​ពិសេស​ធនធាន​រុក្ខា​ប្រមាញ់​ បើ​ទោះបីជា​ការ​ការ​ប់​ព្រៃឈើ​នៅ​តែ​កត្តា​គំរាមកំហែង​ក៏​ដោយ​។14​ ទាក់ទង​នឹង​ការ​ធ្វើ​ចំណាត់ថ្នាក់​​ព្រៃឈើ​​ និង​អេកូឡូស៊ី​ គឺ​មាន​ភាព​ខុស​គ្នា​ពី​ចំណាត់ថ្នាក់​ព្រៃឈើ​ស្របច្បាប់​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ព្រៃឈើ​ ជាមួយនឹង​តំបន់ឆ្នេរ​ រួម​ទាំង​ទន្លេ​ និង​បឹង​ គឺជា​អាង​ស្តុក​នៃ​ជីវៈចម្រុះ​ដ៏​សំខាន់​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ បាន​ចុះហត្ថលេខា​ព្រមព្រៀង​លើ​គម្រោង​មួយ​កាលពី​ឆ្នាំ​ ២០១៦​ ដើម្បី​ប្រើប្រាស់​ថវិកា​ ២.៦​ លាន​ដុល្លារ​ ដែល​បាន​មក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​កាបូន​មួយ​ជាមួយនឹង​ក្រុមហ៊ុន​ឌី​ស​នី​។​ ថវិកា​ទាំងនេះ​ នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​អភិរក្ស​នានា​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​ ឥណទាន​កាបូន​ គឺជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​មាន​សក្តានុពល​មួយ​សម្រាប់​ការ​អភិរក្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​15

​គោលនយោបាយ​ជីវៈចម្រុះ​របស់​រដ្ឋាភិបាល​

​ការ​ការពារ​ជីវៈចម្រុះ​ គឺ​ត្រូវ​បាន​លើក​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​វិធី​ជា​ច្រើន​យ៉ាង​។​

​នៅ​ខែកុម្ភៈ​ ឆ្នាំ​ ១៩៩៥​ ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ស្តី​ពី​ជីវៈចម្រុះ​។​ នៅ​ក្នុង​ឆ្នាំ​ ១៩៩៧​ អនុសញ្ញា​ស្តី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​លើ​សត្វព្រៃ​ជិត​ផុត​ពូជ​ (​ហៅ​កាត់​ថា​ CITES)​ ត្រូវ​បាន​ផ្តល់​សច្ចាប័ន​ ហើយ​នៅ​ឆ្នាំ​ដដែល​នេះ​ ក៏​មានការ​បង្កើត​ផែនការ​យុទ្ធសាស្ដ្រ​ និង​សកម្មភាព​ថ្នាក់​ជាតិ​ស្តី​ពី​ជីវៈចម្រុះ​ផង​ដែរ​។16

​ការ​លើក​ឡើង​ទាំងនេះ​បាន​បើកផ្លូវ​ឆ្ពោះទៅ​រក​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​ឆ្នាំ​ ១៩៩៨-២០០២17​ ដោយ​លើក​ឡើង​ពី​បញ្ហា​នានា​ចំនួន​បួន​៖

  • ការ​គំរាមកំហែង​នានា​ទៅ​លើ​ជីវៈចម្រុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​
  • ​គម្លាត​នានា​នៅ​ក្នុង​តំបន់​ការពារ​ដែល​មាន​ស្រាប់​
  • ​ការ​រៀបចំ​ច្បាប់​ និង​ស្ថាប័ន​សម្រាប់​ការ​គ្រប់គ្រង​តំបន់​ការពារ​
  • ​យុទ្ធសាស្ត្រ​នានា​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ​

​នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​ ២០០៩​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​ក្រុមហ៊ុន​ Terra​ Global​ Capital​ ដែល​ជា​ក្រុមហ៊ុន​មួយ​ផ្តល់​សេវា​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ជំនួញ​ជើងសារ​សេវា​ប្រព័ន្ធ​អេកូឡូស៊ី​។​ ដោយ​សង្ឃឹមថា​ កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​កាត់​បន្ថយការ​បាត់​បង់​​ព្រៃឈើ​ ដូច្នេះ​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ឌី​អ៊ុ​ក​ស៊ី​ត​នឹង​នៅ​ត្រឹម​ ៨.៥​ លាន​តោន​ ក្នុង​រយៈពេល​ ៣០​ឆ្នាំ​ទៀត​។​ ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នេះ​ បច្ចុប្បន្ន​មានព្រៃ​សហគមន៍​ចំនួន​ ១៣​ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ និង​មួយ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ ដែល​ព្រៃ​សហគមន៍​ទាំងនេះ​កំពុង​រៀបចំ​ចាត់ចែង​ជា​គម្រោង​សាកល្បង​រេ​ដ​បូក​។​

​ជំហាន​នានា​ត្រូវ​បាន​អនុវត្តន៍​ ដើម្បី​ធ្វើ​ឱ្យ​គោលនយោបាយ​បរិស្ថាន​កាន់តែ​ទូលំទូលាយ​។​ ច្បាប់​ស្តី​ពី​តំបន់​ការពារ​ឆ្នាំ​ ២០០៨​ បាន​ជំនួស​ច្បាប់​ឆ្នាំ​ ១៩៩៣​ ដោយ​មាន​ភ្ជាប់​នៅ​សេចក្តីណែនាំ​ជាក់លាក់​ច្រើន​ជាង​មុន​។​ នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រម​បរិស្ថាន​កំពុង​ត្រូវ​បាន​ពង្រាង​ ហើយ​វា​គួរតែ​មាន​ភាព​ត្រូវ​គ្នា​ប្រសើរ​ជា​មុន​ជាមួយនឹង​ស្តង់ដារ​អន្តរជាតិ​ ក៏​ដូច​ជា​ជួយ​ធានា​ដល់​កិច្ច​គាំពារ​បរិស្ថាន​បាន​ប្រសើរ​ជាង​មុន​។​

​ការ​ការពារ​ជីវៈចម្រុះ​ ត្រូវ​បាន​គេ​លើក​ឡើង​ដោយ​ផ្តោត​ទៅ​លើ​ទាំង​ឯកសារ​គោលនយោបាយ​ណែនាំ​អភិវឌ្ឍន៍​សំខាន់ៗ​របស់​រដ្ឋាភិបាល​ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨​។​ នៅ​ក្នុង​ឯកសារ​ទាំង​ពីរ​នេះ​និយាយ​អំពី​ជីវៈចម្រុះ​នៅ​ក្នុង​បរិបទ​នៃ​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ការ​អភិវឌ្ឍ​និង​ការ​អភិរក្ស​។​1819

​កង្វះខាត​នៃ​ក្រុម​មនុស្ស​ដែល​មាន​ជំនាញ​នៅ​ក្នុង​កិច្ចការ​គ្រប់គ្រង​ការ​អភិរក្ស​ ត្រូវ​បាន​កត់សម្គាល់​ ហើយ​វា​កំពុង​ត្រូវ​បាន​គេ​លើក​ឡើង​មក​ពិភាក្សា​តាម​មធ្យោបាយ​ផ្សេងៗ​ជា​ច្រើន​។​ ជា​ឧទាហរណ៍​ មជ្ឈមណ្ឌល​អភិរក្ស​ជី​រៈ​ចម្រុះ​ នៅ​ឯ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ កំពុង​បណ្តុះបណ្តាល​ និង​គាំទ្រ​ដល់​អ្នក​វិទ្យាសាស្ត្រ​កម្ពុជា​។​20

​ការ​ទទួលខុសត្រូវ​ផ្នែក​ឧស្សាហកម្ម​ទៅ​លើ​ជីវៈចម្រុះ​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​។​ ទស្សនៈ​នៃ​ការ​អភិវឌ្ឍ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ បាន​ដាក់​ប​ញ្ជូ​ល​នូវ​បញ្ហា​នានា​អំពី​ជីវៈចម្រុះ​។​

បាន​ធ្វើ​បច្ចុប្បន្នភាព​៖ ០៥ ធ្នូ ២០១៧

ទាក់ទងនឹងជីវៈចម្រុះ

ឯកសារយោង

  • 1. វាក្យស័ព្ទនៃ​”ច្បាប់ស្តីពីតំបន់ការពារ ឆ្នាំ ២០០៨”។ ចូលអានថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៧។ https://opendevelopmentcambodia.net/km/dataset/?id=5f94811e-f6fa-4a25-b73f-2271aaf6a096
  • 2. ផែនការយុទ្ធសាស្ត្រសម្រាប់ជីវៈចម្រុះ ២០១១-២០២០ និង គោលដៅ Aichi, លេខាធិការដ្ឋានសម្រាប់ការអភិរក្សជីវៈចម្រុះ, លោក Braulio F. De Souza Dias UNEP. មេសា ២០១៦។ ចូលអានថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦។​ https://www.cbd.int/doc/speech/2016/sp-2016-04-04-chm-workshop-rs-en.pdf
  • 3. M. Dallimer, K. Irvine, A. Skinner, Z. Davies, J. Rouquette, L. Maltby, P. Warren, P. Armsworth, K. Gaston. (២០១២). “ជីវៈចម្រុះ និងកត្តាអារម្មណ៍ល្អ: ការស្វែងយល់ពីទំនាក់ទំនងរវាងសុខុមាលភាពមនុស្សដែលបានរាយការណ៍ដោយខ្លួនឯង និងភាពសំបូរបែបនៃប្រភេទសត្វ “. វិទ្យាស្ថានវិទ្យាសាស្រ្តជីវសាស្រ្តអាមេរិច. ចូលអានថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦។ http://bioscience.oxfordjournals.org/content/62/1/47.full
  • 4. B. Cardinale, J. Duffy, A. Gonzalez, D. Hooper, C. Perrings, P. Venail, A. Narwani, G. Mace, D. Tilman, D. Wardle, A. Kinzig, G. Daily, M. Loreau, J. Grace, A. Larigauderie, D. Srivastava, S. Naeem. (២០១២). “ការបាត់បង់ជីវៈចម្រុះ និងផលប៉ះពាល់របស់វាមកលើមនុស្សជាតិ”. សាលាធនធានធម្មជាតិ និងបរិស្ថាន. ចូលអានថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។ http://snre.umich.edu/cardinale/wp-content/uploads/2012/04/Cardinale-et-al-Nature-2012.pdf
  • 5. អង្គការ​សត្វ​ព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ (FFI).​​ ចូលអានថ្ងៃទី ៥​ ខែកក្កដា ឆ្នាំ២០១៥។ http://www.fauna-flora.org/explore/cambodia/
  • 6. Harold Levrel. (២០០៧). “តើមានសូចនាករអ្វីខ្លះសម្រាប់ការគ្រប់គ្រងជីវៈចម្រុះ” វិទ្យាស្ថានជីវៈចម្រុះនៃប្រទេសបារាំង។ ចូលអានថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦។ http://temis.documentation.developpement-durable.gouv.fr/documents/Temis/0066/Temis-0066100/18350.pdf
  • 7. Michel Loreau. “ផលវិបាកអេកូឡូស៊ីចំពោះការបាត់បង់ជីវៈចម្រុះ”។ ដេប៉ាតឺម៉ងជីវវិទ្យា,​ សាកលវិទ្យាល័យ McGill។​ ចូលអានថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។ http://www.interacademies.net/File.aspx?id=10351
  • 8. Greenfacts. (២០០៥). “ជីវៈចម្រុះ និងសុខុមាលភាពមនុស្ស”។ ចូលអានថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។ http://www.greenfacts.org/en/biodiversity/
  • 9. J. Daltry. (២០១១). “អ្នកស្វែង, អ្នកថែរក្សា”. ទិនានុប្បវត្តិប្រវត្តិធម្មជាតិកម្ពុជា.
  • 10. អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN). “បញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែង របស់អង្គការ IUCN.” ចូលអានថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៦។ http://www.iucnredlist.org/
  • 11. អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF). (២០១០). “ការគំរាមកំហែងជីវៈចម្រុះកម្ពុជា”។ ចូលអានថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៦. https://assets.panda.org/downloads/threats_and_solutions_wed_posters__eng.pdf
  • 12. ឃួន ធារ៉ា. “ការជួញដូរសត្វព្រៃកំពុងធ្វើឱ្យសត្វព្រៃកម្ពុជាប្រឈមនឹងការជិតផុតពូជ”. វិទ្យុសំលេងសហរដ្ឋអាមេរិក (VOA), ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៤។​ ចូលអានថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។ http://www.voacambodia.com/a/wildlife-trade-endangering-cambodias-fauna/1943063.html
  • 13. T. Nguyen, D. Truong, D. Bühlera, R. Hartjea, U. Grote. (២០១៥). ”ជីវភាពនៅទីជនបទ និងការពឹងផ្អែកធនធានបរិស្ថាននៅកម្ពុជា”, វិទ្យាស្ថានសេដ្ឋកិច្ចបរិស្ថាន និងពាណិជ្ជកម្មពិភពលោក។ ចូលអានថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦។ http://www.sciencedirect.com/science/article/pii/S0921800915004322
  • 14. ផាក ស៊ាងលី. “មនុស្សបួននាក់ត្រូវបានផ្តន្ទាទោសទាក់ទងនឹងការឆ្ការព្រៃ”. កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៤។ ចូលអានថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។ http://www.phnompenhpost.com/national/four-charged-over-forest-clearing
  • 15. Safiya Charles. “ឥណទានកាបូននឹងចាប់ផ្តើម”. កាសែតខ្មែរថាមស៍, ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦។ ចូលអានថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦។ https://www.khmertimeskh.com/7680/carbon-credits-the-start-minister/
  • 16. រាជរដ្ឋាភិបាលកម្ពុជា. (២០០២). “ផែនការ​យុទ្ធសាស្ដ្រ​ និង​សកម្មភាព​ថ្នាក់​ជាតិ​ស្តី​ពី​ជីវៈចម្រុះ​”. ចូលអានថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦។ https://www.cbd.int/doc/world/kh/kh-nbsap-01-en.pdf
  • 17. ពិសី អ៊ុំ. “ផែនការជីវៈចម្រុះនៅក្នុងតំបន់អាស៊ី”. មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន។ ចូលអានថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១៦។ http://www.icem.com.au/documents/biodiversity/bioplan/cambodia.pdf
  • 18. រាជរដ្ឋាភិបាលកម្ពុជា. (២០១៣). “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣”។ ចូលអានថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៥។ http://www.cambodiainvestment.gov.kh/2013-rectangular-strategy-phase-iii.html
  • 19. ក្រសួងផែនការនៃព្រះរាជាណាចក្រកម្ពុជា. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨។ https://opendevelopmentcambodia.net/dataset/?id=national-strategic-development-plan-2014-2018
  • 20. ដូចឯកសារយោងខាងដើម។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CZ39x
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!