អនុក្រឹត្យថ្មីស្តីពីកុមារកំព្រា មានគោលបំណងការពារកុមារ
កាលពីថ្ងៃចន្ទ ក្រសួងសង្គមកិច្ច បានចេញអនុក្រឹត្យថ្មីមួយ ដោយបញ្ជាឱ្យមជ្ឈមណ្ឌលក្មេងកំព្រាទាំងអស់ ទទួលបានលិខិតអនុញ្ញាត ដាក់ទៅភ្នាក់ងារត្រួតពិនិត្យ និងកំណត់ល័ក្ខខ័ណ្ឌដែលអាចទទួលយកកុមារ។ ...
Igor Kossov
http://www.phnompenhpost.com/national/new-orphanage-sub-decree-aims-protect-children
មន្ត្រីថា ស្ត្រីបច្ចុប្បន្នត្រូវបានយកចិត្តទុកដាក់នៅក្នុងការងារសង្គម
ថ្នាក់ដឹកនាំជាស្រ្តីកាលពីម្សិលមិញបានលើកឡើងថា ស្រ្តីបច្ចុប្បន្នត្រូវបានលើកកម្ពស់ក្នុងការងារសង្គមដើម្បីលើកស្ទួយស្រ្តីជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយបើទោះបីស្រ្តីមួយចំនួននៅតែមានបញ្ហាប្រឈមនឹងឧបសគ្គក៏ដោយ។ ...
សែន ដាវីត
http://bit.ly/1NmkHi7
ឱនភាពគណនីកើនឡើងដល់៥៤២លានដុល្លារក្នុងឆមាសទី៤នៃឆ្នាំ២០១៥
ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយក្នុងរបាយការណ៍កាលពីម្សិលមិញថា ឱនភាពគណនីកម្ពុជាមានតម្លៃស្មើរ ៥៤២លានដុល្លារក្នុងឆមាសទី៤នៃឆ្នាំ២០១៥ ដែលស្មើរនឹងតួរលេខ១១.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ។ ...
ក្រុមការងារភ្នំពេញបុស្តិ៍
http://www.phnompenhpost.com/business/current-account-deficit-rises-542m-4q15
ថៃបន្តដោះលែងខ្មែរឲ្យមកស្រុកវិញ
តុលាការថៃបានសម្រេចដោះលែងពលករខ្មែរចំនួន ៥ នាក់ និងយល់ព្រមធ្វើការផ្ទេរទណ្ឌិតខ្មែរ ៦ នាក់មកឲ្យកម្ពុជាក្រោយពីពួកគេបានលួចឆ្លងដែនទៅថៃរកការងារធ្វើដោយខុសច្បាប់ និងពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។ ...
សែន ដាវីត
http://bit.ly/1F85396
ការនិរទេសជនបរទេសកើនឡើងនៅក្នុងឆ្នាំនេះ
រដ្ឋាភិបាលបាននិរទេសមនុស្ស ២៤២០ នាក់ពីកម្ពុជាក្នុងពេល ៩ ខែដំបូងនៃឆ្នាំ ២០១៥ ។ នេះបើតាមតួលេខថ្មីពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលចេញផ្សាយនៅលើគេហទំព័រនគរបាលជាតិកាលពីថ្ងៃពុធ។ ...
Igor Kossov
http://bit.ly/1KzNtXB
អ្នកគ្មានបង្គន់នៅជនបទធ្លាក់មកនៅត្រឹម ៤៧%
ក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើឲ្យអត្រាកាត់បន្ថយចំនួនពលរដ្ឋនៅជនបទដែលពុំបានប្រើប្រាស់បង្គន់ឲ្យមកត្រឹម ៤៧ ភាគរយក្នុងឆ្នាំ ២០១៥ ខណៈដែលជាង ២ ទសវត្សរ៍ចុងក្រោយមានពលរដ្ឋកម្ពុជា ៨៩ ភាគរយគិតចាប់ពីឆ្នាំ ១៩៩០ ពុំមានអនាម័យ ...
សែន ដាវីត
http://bit.ly/1RY1zb9
អត្តសញ្ញាណប័ណ្ណ របកកាវ
កាវស្អិតដែលហួសដឺឡេនៅលើអត្តសញ្ញាណប័ណ្ណជំនាន់ថ្មីរបស់ប្រទេសកម្ពុជា បានធ្វើឱ្យស្រទាប់ផ្នែកខាងលើរបស់ប័ណ្ណរបកចេញ។ យោងតាមមន្រ្តីក្រសួងមហាផ្ទៃ មិនទាន់ប្រាកដថា ប័ណ្ណចំនួន ៦.៤ លានដែលបានចេញតាំងពីឆ្នាំ២០១២ មានប៉ុន្មានដែលបានរងផលប៉ះពាល់នៅឡើយទេ។ ...
Shaun Turton និង តាំង វីដា
http://www.phnompenhpost.com/national/id-cards-coming-unglued
ធនាគារជាតិនៃកម្ពុជាសម្ពោធសាខាខេត្តកំពត
នៅព្រឹកនេះ អគារកំពស់ពីរជាន់ទើបនឹងសាងសង់ថ្មី ដែលជាសាខាខេត្តកំពតនៃធនាគារជាតិនៃកម្ពុជា ត្រូវបានដាក់សម្ពោធដើម្បីស្វាគមន៍អតិថិជន។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/national-bank-of-cambodia-for-kampot-provincial-branch-inaugurated-9083
កម្ពុជា-ថៃ គ្រោងចុះហត្ថលេខាស្ដីពីការប្រើកម្លាំងពលករ
កម្ពុជា និងថៃគ្រោងនឹងចុះហត្ថលេខាជាផ្លូវការនូវកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលករ និងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងាររវាងគ្នាអំឡុងពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចជាផ្លូវការនៅថៃនៅខែធ្នូខាងមុខ។ ...
សែន ដាវីត
http://bit.ly/1k1A5Wu
រដ្ឋាភិបាលប្រកាសអនុវត្តអាករពិសេសលើ ស្រា-បារី
រដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តការដំឡើងពន្ធលើបារី និងស្រាចាប់ពីថ្ងៃទី ១ មេសាខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/1RmQPlu
ក្រុមប្រឹក្សារដ្ឋធម្ននុញ្ញនៃកម្ពុជាបានប្រកាសសមាជិកថ្មីរបស់ខ្លួន
នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ លោក អ៊ឹម ឈុនលឹម អតីតរដ្ឋមន្ត្រីនៃក្រសួងគ្រប់គ្រងដែនដី បានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញជាផ្លូវការ បន្ទាប់ពីបានតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបានបោះឆ្នោតជ្រើសតាំងដោយសមាជិក ...
ក្រុមប្រឹក្សារដ្ឋធម្ននុញ្ញនៃកម្ពុជា
NBC: សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៧,១ ភាគរយ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃសៅរ៍បានរៀបចំសិក្ខាសាលាបូកសរុបការងារប្រចាំឆមាសទី ១ ក្នុងខេត្តកំពង់ចាម និងព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រហែល ៧,១ ភាគរយនៅឆ្នាំនេះ។ ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2aXWpiG
ក្រសួងបញ្ជាក់ពីការដំឡើងថ្លៃបង់ពន្ធ ទៅលើរថយន្តធុនធ្ងន់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថាការដំឡើងប្រាក់បង់ពន្ធចំពោះរថយន្តដឹកទំនិញធុនធ្ងន់គឺដើម្បីទ្រទ្រង់រាល់ការចំណាយក្នុងការថែទាំផ្លូវដែលត្រូវទទួលរងការខូចខាតដោយរថយន្តប្រភេទនេះ និងប៉ះប៉ូវនូវការលុបចោលការប្រមូលពន្ធលើត្រីចក្រយានយន្តគ្រប់ប្រភេទដែលមានកម្លាំង ១៥០ សេះ។ ...
ឡាយ សាមាន
http://bit.ly/2cAawwP
រដ្ឋាភិបាលមិនឲ្យមានមុខតំណែង រង លើសពី ៥ នាក់
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់ចំនួនមន្ត្រីក្នុងមុខតំណែង «រង» នៃស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិចាប់តាំងពីក្រសួងមន្ទីរ ខេត្ត ក្រុង សាលារៀន និងតំណែងក្នុងមន្ទីរពេទ្យបង្អែកគឺមិនឲ្យលើសពី ៥ នាក់ឡើយដើម្បីជាការលើកប្រសិទ្ធភាពការងារគ្រប់គ្រងខណៈដែលមុខតំណែងទាំងនេះត្រូវ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1JTyXwX
កម្ពុជានៅខ្វះយន្តការបង្ក្រាបបទល្មើសបច្ចេកវិទ្យា
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអាស៊ានដែលនៅខ្វះខាតយន្តការ និងវិធានការបង្ក្រាបបទល្មើសបច្ចេកវិទ្យាព្រោះតែកង្វះធនធាន និងអ្នកជំនាញស្របពេលដែលមិនទាន់មានច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត។ ...
តាំង វីដា
http://bit.ly/1KIWv9B
គ្រូបង្រៀនអាចនឹងបានប្រាក់ខែ ១ លានរៀលក្នុងឆ្នាំ ២០១៨
ក្រសួងមុខងារសាធារណៈបាននិងកំពុងធ្វើជំរឿនគ្រូបង្រៀនទូទាំងប្រទេសហើយគ្រោងបញ្ចប់ក្នុងខែវិច្ឆិកានេះដើម្បីរៀបចំឲ្យមានស្តង់ដារគ្រូបង្រៀនខណៈដែលរដ្ឋាភិបាលគ្រោងនឹងដំឡើងប្រាក់ខែគ្រូបង្រៀនឲ្យបាន ១ លានរៀលនៅក្នុងឆ្នាំ ២០១៨។ ...
សែន ដាវីត
http://bit.ly/1Nsd3jb
កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ហុងគ្រីនាំយកវិយោគទុនបរទេសចូលស្រុក
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផានបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិង ហុងគ្រីនឹងត្រូវបញ្ចូលទៅកាន់រដ្ឋសភាក្នុងសប្តាហ៍នេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ។ ...
ក្រុមការងារភ្នំពេញបុស្តិ៍
http://www.phnompenhpost.com/business/treaty-aims-attract-secure-hungarian-fdi
ក្រសួងកិច្ចការនារីជម្រុញការឆ្លើយតបជាថ្មីរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី
នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកិច្ចការនារីបានដឹកនាំនូវកិច្ចប្រជុំពិសេសមួយ ដោយមានតំណាងមកពី ១៥ ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីជម្រុញការអនុវត្ត និងការពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពជាតិទី២ ស្តីពីការទប់ស្កាត់អំពើហិង្សាប្រព្រឹត្តដោយដៃគូជិតស្និទ្ធិ និងអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនេះដែរ ប្រព័ន្ធរាយការណ៍ថ្មីមួយត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋាភិបាលដើម្បីបង្កើននូវគណនេយ្យភាពរបស់ក្រសួងពាក់ព័ន្ធ និងដើម្បីកំណត់សម្គាល់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី។ ...
កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់
១៤ ខែខ្មែរបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៣២០០ នាក់
គិតចាប់ពីការផ្តើមដំណើរការជំរឿននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៣ ២០០ នាក់ដែលមាន ៤៦ សញ្ជាតិក្នុងនោះជិត ២៨០០ នាក់ជាជនជាតិវៀតណាមក្នុងរយៈពេល ១៤ ខែមកនេះ ។តាមរយៈរបាយការណ៍បូកសរុបការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដែលភ្នំពេញ ...
តាំង វីដា
http://bit.ly/1LnrkCU
ជំនួញក្នុងការជួយសំរាលកូនប្តូរទិសដៅមករកកម្ពុជា
ទីផ្សារអន្តរជាតិសម្រាប់ជួយសំរាលកូន កំពុងបង្ហាញពីការប្រឈមខ្លាំងជាមួយនឹងការរំខានផ្នែកច្បាប់និងសង្គម។ បច្ចុប្បន្ននេះ ខណៈដែល ប្រទេសឥណ្ឌា នេប៉ាល់ និងប្រទេសថៃ បានហាមឃាត់អតិថិជនអន្តរជាតិ ពីការប្រើប្រាស់សេវាកម្មជួយសំរាលកូនក្នុងស្រុក គ្លីនិកនិងឈ្មួញកណ្តាល ...
Michael Cook
http://www.bioedge.org/bioethics/surrogacy-business-shifts-to-cambodia/11638