អង្គការសហប្រជាជាតិ គាំទ្រកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ ២០២២
អង្គការសហប្រជាជាតិ និងកម្ពុជាបានពិភាក្សាអំពីការគាំទ្ររបស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជាក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Hn6WB9
រូបភាពសត្វឈ្លូសយក្សត្រូវបានថតឃើញជាលើកដំបូង នៅឧទ្យានជាតិវីរៈជ័យ
រូបភាពជាលើកដំបូងបង្អស់នៃសត្វឈ្លូសយក្សដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅប្រទេសកម្ពុជា ត្រូវបានក្រសួងបរិស្ថានបង្ហាញដល់សាធារណជនតាមរយៈហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសៅរ៍ទី១៨ខែធ្នូនេះ ក្រោយពីត្រូវបានថតកាលពីខែមីនាកន្លងមកនេះ។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2021-12-18-1507-228526.html
មន្ត្រី៖ ក្នុងករណីបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍មិនចុះសម្រុង អាចដោះស្រាយតាមផ្លូវតុលាការ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រសួងនឹងបន្តសម្របសម្រួលវិវាទរបស់បុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍បន្តទៀត ប៉ុន្តែបើក្នុងករណីមិនមានការចុះសម្រុងគ្នាភាគីទាំង ២ អាចបន្តដោះស្រាយតាមផ្លូវតុលាការ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-28-0943-228988.html
អាជ្ញាធរចាប់ផ្តើមបិទដីសម្រាប់គម្រោងក្នុងក្រុងកោះរ៉ុង
រដ្ឋបាលខេត្តព្រះសីហនុកាលពីម្សិលមិញបានចាប់ផ្តើមបោះបង្គោលព្រំដែន ដើម្បីសាងសង់របងជុំវិញការដ្ឋានក្រុមហ៊ុនឯកជនមួយទំហំ ៣៥ ម៉ឺនម៉ែត្រការ៉េ ដើម្បីអភិវឌ្ឍតំបន់ទេសចរណ៍នៅភូមិចំនួនពីរក្នុងក្រុងកោះរ៉ុង។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/50996049/authorities-start-sealing-off-land-for-project-in-koh-rong-city/
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបញ្ចេញប្រាក់កម្ចីចំនួន ៤៤.៩ ពាន់លានដុល្លារ ដែលកើនឡើង ២៣%
ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា នៅចុងត្រីមាសទី៣ ឆ្នាំ២០២១ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចីសរុបចំនួន១៨៥.១ ពាន់ពាន់លានរៀល ឬប្រហែល ៤៤.៩ ពាន់លានដុល្លារដល់វិស័យកសិកម្ម សំណង់ ផលិតកម្ម សេវាកម្ម ពាណិជ្ជកម្មលក់ដុំ និងរាយ និងអង្គភាពគ្រួសារ។ នេះមានការកើនឡើង ២៣ %ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/32iBR1w
ការផ្តល់ព័ត៌មានស្តីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២
នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តល់ព័ត៌មានស្តីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការនាំចូល-នាំចេញរបស់ SSEZ មានទឹកប្រាក់ជាង $២,២ លាន
បើទោះជាឥទ្ធិពលការឆ្លងរាលដាលជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ចសកល និងកម្ពុជាក៏ដោយ ក៏ទំហំទឹកប្រាក់នៃការនាំចូល និងនាំចេញទំនិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នៅតែបង្ហាញពីភាពវិជ្ជមានដោយក្នុងឆ្នាំ ២០២១ កន្លងមកបានកើនឡើងជាង ៤២ ភាគរយបើធៀបនឹង ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-12-1123-229912.html
ក្រុមហ៊ុនAngkor Resources ពង្រីកការអភិវឌ្ឍន៍សហគមន៍ជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា
ក្រុមហ៊ុន Angkor Resources Corp. បានរាយការណ៍ថា ខ្លួនបានជំរុញការឯកភាពជាមួយសហគមន៍ជនជាតិដើមភាគតិចចារាយ ដោយបន្ថែមគម្រោងបង្គន់អនាម័យ និងចម្រោះទឹក ដែលស្នើសុំដោយ និងសម្រាប់សហគមន៍ដែល ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/32CUBcw
ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនជាង៥ភាគរយ ក្នុងឆ្នាំ២០២២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងជាង៥ ភាគរយនៅឆ្នាំ២០២២ បន្ទាប់ពីបានបើកដំណើរការឡើងវិញទាំងស្រុងចាប់តាំងពីខែវិច្ឆិកា ដោយមានការជំរុញដោយអត្រានៃការចាក់វ៉ាក់សាំងខ្ពស់របស់ខ្លួន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/344y1KG
អូឌីស៊ីចេញផ្សាយសំណុំទិន្នន័យថ្មីអំពី «ទិន្នន័យផ្ទៃទឹកសកលក្នុងប្រទេសកម្ពុជា»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី «ទិន្នន័យផ្ទៃទឹកសកលក្នុងប្រទេសកម្ពុជា»។ សំណុំទិន្នន័យនេះបង្ហាញអំពីទិន្នន័យពេញលេញពីវត្តមានទឹកក្នុងរយៈពេល៣៧ឆ្នាំ ចាប់ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ២០២០ ដែលផលិតក្រោមកម្មវិធី Copernicus និងអាចប្រើបានដោយឥតគិតថ្លៃ។ សំណុំទិន្នន័យឆ្នាំ២០២០ ដោយបែងចែកជា៦ប្រភេទ រួមទាំង វត្តមានទឹកកើតឡើង អាំងតង់ស៊ីតេនៃការផ្លាស់ប្តូរវត្តមានទឹកកើតឡើង វត្តមានទឹកតាមរដូវកាល វត្តមានទឹកកើតឡើងវិញ វត្តមានទឹកផ្លាស់ប្តូរ និងវិសាលភាពទឹកអតិបរមា។ សំណុំទិន្នន័យថ្មីនេះ ត្រូវបានផ្សព្វផ្សាយជាភាសាអង់គ្លេស និងភាសាខ្មែរ ...
អភិបាលរាជធានីភ្នំពេញអំពាវនាវឲ្យមានការវិនិយោគរបស់ជប៉ុនបន្ថែមនៅកម្ពុជា
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើសុំអ្នកវិនិយោគជប៉ុន តាមរយៈសមាគមជប៉ុន-កម្ពុជា (JCA) ពិចារណាលើការវិនិយោគលើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501019076/phnom-penh-governor-appeals-for-more-japanese-investments-in-cambodia/
CSAH នឹងក្លាយជាមជ្ឈមណ្ឌលកសិកម្ម និងពាណិជ្ជកម្មចម្រុះនៅកំពង់ស្ពឺ
ក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម HLH Agriculture (Cambodia) Limited ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Lai Huat Group Limited របស់ប្រទេសសិង្ហបុរីបានប្រកាសបើកសម្ពោធមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) របស់ខ្លួនក្នុងខេត្តកំពង់ស្ពឺ ព្រមជាមួយនឹងការចុះអនុស្សរណៈជាមួយសហព័ន្ធផលិតកម្មសិង្ហបុរី Singapore Manufacturing Federation (SMF) ដើម្បីជួយជំរុញទាក់ទាញវិនិយោគិននៅក្រៅប្រទេសឱ្យចូលមកបណ្តាក់ទុននៅទីនោះផងដែរ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-21-1134-232048.html
រដ្ឋបាលខេត្តពោធិ៍សាត់កំពុងកែលម្អក្រុងពោធិ៍សាត់ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត
រដ្ឋបាលខេត្តពោធិ៍សាត់កំពុងរៀបចំកែលម្អសួនច្បារ ដាក់ភ្លើងពណ៌ លាបថ្នាំ នៅតាមខឿន រៀបចំផ្លូវកៅស៊ូ សំខាន់ៗ រៀបចំបណ្តាញលូ ប្រព័ន្ធលូរំដោះទឹកស្អុយ អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ និងរៀបចំកែលម្អការដាក់ស្លាកផ្សព្វផ្សាយឱ្យមានរបៀបរៀបរយក្នុងទីក្រុង ដើម្បីសោភណភាពស្អាត ដោយរំពឹងថានឹងឈ្នះការប្រឡងប្រណាំងទីក្រុងស្អាតទទួលបានរំដួល ៣ ទង។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-24-1542-232299.html
ACNCIPO ប្តឹងជំទាស់ការស្នើសុំកាត់ឆ្វៀលដីព្រៃ ១ ២២៧ ហិកតា
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) នៅថ្ងៃទី ២៨ ខែមីនា បានដាក់ពាក្យប្តឹងទៅរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីជំទាស់ការស្នើសុំកាត់ឆ្វៀលដីព្រៃ ១ ២២៧ ហិកតា នៅឃុំតាសាល ស្រុកឱរ៉ាល់ ដោយសំអាងថា ក្រុមហ៊ុនពុះដីឡូត៍លក់បានយកពលរដ្ឋធ្វើជាខែល។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-30-1332-234137.html
សមាជិកសហគមន៍តាតុងរង់ចាំប័ណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងជម្លោះកម្មសិទ្ធិ
សហគមន៍តាតុង មានទីតាំងស្ថិតនៅតាមប្រឡាយលេខ០៣ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋចំនួន ៣៥គ្រួសាររស់នៅ។ ពួកគាត់កំពុងរង់ចាំសាលារាជធានីចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ បន្ទាប់ពីបានដាក់ញត្តិកាលពីចុងឆ្នាំ២០១៨។ ...
សុវណ្ណ ស្រីពេជ្រ
https://cambojanews.com/tatok-community-members-waiting-for-land-titles-in-dispute-over-ownership/
ក្រុមអ្នកអភិរក្សប្រទះឃើញកូនផ្សោតទន្លេមេគង្គ ១ ក្បាល ទើបនឹងកើតនៅស្រុកសំបូរ
ក្រុមអ្នកស្រាវជ្រាវអំពីចំនួនសត្វផ្សោតទន្លេមេគង្គបានប្រទះឃើញកូនផ្សោត ១ ក្បាល ដែលទើបកើតថ្មីនៅក្នុងស្រុកសំបូរខេត្តក្រចេះ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានអភិរក្សជលផលនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-09-1027-233006.html
១ ត្រីមាស អាជ្ញាធរជាតិអប្សរាឯកភាពសំណើសុំជួសជុល និងសង់ផ្ទះជាង ៣០០ សំណើ
ក្នុងត្រីមាសទី ១ ឆ្នាំនេះអាជ្ញាធរជាតិអប្សរាបានឯកភាពលើសំណើរបស់ពលរដ្ឋចំនួន ៣១៤ សំណើក្នុងចំណោម ៤៣៩ សំណើដែលបានស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរ។ អាជ្ញាធរនេះអះអាងថា នឹងបន្តផ្សព្វផ្សាយអប់រំបន្ថែមទៀតដើម្បីឱ្យពលរដ្ឋបានយល់ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-04-1033-234365.html
ការពិនិត្យសុខភាពរៀបចំឡើងសម្រាប់ជនជាតិខ្មែរដើមកំណើតវៀតណាមរាប់រយនាក់នៅកម្ពុជា
ថ្មីៗនេះ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យជោរៃ-ភ្នំពេញ បានផ្តល់ការពិនិត្យសុខភាពដល់ប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាមប្រមាណ ៧០០នាក់ នៅខេត្តកណ្តាល នៃប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3uTa2r5
ការនាំចេញជ័រកៅស៊ូរយៈពេល ២ ខែ មានទឹកប្រាក់ជាង ៧៦ លានដុល្លារ
កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៤,៨ ម៉ឺនតោនទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ កើនឡើង ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយប្រមូលបានប្រាក់ជាង ៧៦ លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-25-1333-233880.html
ការដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តសៀមរាប
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពីការដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តសៀមរាប។ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផលនៅក្នុងដែននេសាទបឹងទន្លេសាប និងក្នុងគោលបំណងគ្រប់គ្រង ប្រើប្រាស់ធនធានជលផល ...
រដ្ឋបាលខេត្តសៀមរាប