អូឌីស៊ីចេញផ្សាយសំណុំទិន្នន័យថ្មីអំពី «ទិន្នន័យផ្ទៃទឹកសកលក្នុងប្រទេសកម្ពុជា»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី «ទិន្នន័យផ្ទៃទឹកសកលក្នុងប្រទេសកម្ពុជា»។ សំណុំទិន្នន័យនេះបង្ហាញអំពីទិន្នន័យពេញលេញពីវត្តមានទឹកក្នុងរយៈពេល៣៧ឆ្នាំ ចាប់ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ២០២០ ដែលផលិតក្រោមកម្មវិធី Copernicus និងអាចប្រើបានដោយឥតគិតថ្លៃ។ សំណុំទិន្នន័យឆ្នាំ២០២០ ដោយបែងចែកជា៦ប្រភេទ រួមទាំង វត្តមានទឹកកើតឡើង អាំងតង់ស៊ីតេនៃការផ្លាស់ប្តូរវត្តមានទឹកកើតឡើង វត្តមានទឹកតាមរដូវកាល វត្តមានទឹកកើតឡើងវិញ វត្តមានទឹកផ្លាស់ប្តូរ និងវិសាលភាពទឹកអតិបរមា។ សំណុំទិន្នន័យថ្មីនេះ ត្រូវបានផ្សព្វផ្សាយជាភាសាអង់គ្លេស និងភាសាខ្មែរ។
=> សូមចុចនៅ ទីនេះ ដើម្បីទៅកាន់ទំព័រសំណុំទិន្នន័យ «ទិន្នន័យផ្ទៃទឹកសកលក្នុងប្រទេសកម្ពុជា»។