គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការដោះមីន
(English) Cambodia is one of the countries most affected by land mines and explosive remnants of war as a result of its tumultuous history. The country is working with a variety of partners to demine the country by 2019. ...
ការរុករកប្រេងនៅប្រទេសកម្ពុជា
នៅភូមិភាគអាស៊ីអាគ្នេយ៍ កម្ពុជាគឺជាប្រទេសមួយដែលសំបូរទៅដោយធនធានធម្មជាតិដូចជា ត្បូង ឧស្ម័ន រ៉ែប្រេង ឧស្ម័នផូស្វ័រ(Phosphate) ឧស្ម័នម៉ង់ហ្គាណែស(manganese) រ៉ែដែក និងឈើ។23 ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្រុមហ៊ុនជាច្រើនដូចជា ...
គោលដៅទី ១៨ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
ប្រទេសកម្ពុជាបានបន្ថែមគោលដៅទី ១៨ លើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពដែលបានខ្លួនបានធ្វើមូលដ្ឋានីយកម្មពាក់ព័ន្ធទៅនឹងការបញ្ចប់ផលប៉ះពាល់ជាអវិជ្ជមានរបស់គ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងជំរុញ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសហគ្រាសធុនតូច និងមធ្យម
ជំងឺរាតត្បាតកូវីដ-១៩ បានបង្កឱ្យមានបញ្ហាដល់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដោយមានការរីករាលដាលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា និងការរស់រានមានជីវិតរបស់កសិករខ្នាតតូច និងការបន្តអាជីវកម្ម។147 លោកឧកញ៉ា ...
ដីធ្លី
ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។216 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។217នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។218 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ219 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។220កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែភាគច្រើននៃពួកគេរស់ក្នុងតំបន់ទីជនបទ និងពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ...