គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសហគ្រាសធុនតូច និងមធ្យម

ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ បាន​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ដោយ​មានការ​រីក​រាលដាល​ដល់​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​នៅ​កម្ពុជា​ និង​ការ​រស់រាន​មានជីវិត​របស់​កសិករ​ខ្នាត​តូច​ និង​ការ​បន្ត​អាជីវកម្ម​។​1​ លោក​ឧកញ៉ា​ តែ​ តាំង​ប៉​ ជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​មាន​សារៈសំខាន់​ក្នុង​អំឡុង​ជំងឺ​រាតត្បាត​ ដែល​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​គួរតែ​ផ្តោត​លើ​ការ​រៀន​ជំនាញ​ទាំងនេះ​ និង​ទាញ​យក​ប្រយោជន៍​ពី​អត្ថប្រយោជន៍​ ដែល​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ផ្តល់​ជូន​។​2

ច្បាប់​ និង​គោលនយោបាយ​ស្តី​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​

ច្បាប់​ និង​គោលនយោបាយ​ស្តី​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ត្រូវការ​ជា​ចាំបាច់​ដើម្បី​អភិវឌ្ឍ​ទៅ​តាម​ស្តង់ដារ​ជាតិ​ និង​អន្តរជាតិ​។​ ច្បាប់​នេះ​ផ្តល់​នូវ​ការ​គាំទ្រ​ ដែល​ត្រូវការ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ធ្វើ​ឱ្យ​ដំណើរការ​រលូន​ ដើម្បី​កាត់​បន្ថយ​ការ​ប្រកួតប្រជែង​មិន​យុត្តិធម៌​ និង​ទទួល​បាន​ឱកាស​ទីផ្សារ​ និង​ខ្សែ​សង្វា​ក់​ផលិតកម្ម​កាន់តែ​ច្រើន​។​3 ​ច្បាប់​ជាក់លាក់​ ដើម្បី​គ្រប់គ្រង​សហគ្រាស​ធុន​តូច​ និង​មធ្យម​គឺ​ពុំ​មាន​ទេ​កាលពីមុន​ បើ​ទោះបីជា​មាន​ក្របខ័ណ្ឌ​ច្បាប់ពាណិជ្ជកម្ម​ត្រូវ​បាន​អនុវត្ត​ពី​ឆ្នាំ​ ២០០៥​ ដល់​ឆ្នាំ​ ២០១០​ ក្រោម​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ និង​អនុ​គណៈកម្មាធិការ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ​គោលនយោបាយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​។​4 ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២១​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ គ្រោង​នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​ទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ពិនិត្យ​ បន្ទាប់​ពី​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ចម​ ប្រសិទ្ធ​ ធ្វើការ​ត្រួតពិនិត្យ​ចុង​ក្រោយ​។​​5

គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥​ -​ ២០២៥​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ខែមីនា​ ឆ្នាំ​២០១៥​ ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ទាក់ទង​នឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​លើកកម្ពស់​ការ​ចុះបញ្ជី​ជា​ផ្លូវការ​ និង​អភិបាលកិច្ច​ល្អ​ក្នុង​ចំណោម​សហគ្រាស​។​ គោលនយោបាយ​នេះ​ក៏​មាន​គោលបំណង​ចុះបញ្ជី​សហគ្រាស​ធុន​តូច​ និង​មធ្យម​ពី​ ៨០%​ ទៅ​ ៩៥%​ ហើយ​ ៥០%​ ទៅ​ ៧០%​ នៃ​បញ្ជិកា​គណនេយ្យ​ និង​តារាង​តុល្យការ​ត្រឹមត្រូវ​នៅ​ឆ្នាំ​ ២០២៥​។​6 ការ​ពង្រីក​ និង​ការ​ធ្វើ​ទំនើប​កម្ម​នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ គឺជា​វិធានការ​គោលនយោបាយ​ដ៏​សំខាន់​មួយ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ ដើម្បី​ប្រែក្លាយ​ និង​ធ្វើ​ទំនើប​កម្មវិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ពី​ឧស្សាហកម្ម​ប្រើប្រាស់​កម្លាំង​ពលកម្ម​ទៅ​ជា​ឧស្សាហកម្ម​ប្រើប្រាស់​ជំនាញ​ និង​មាន​សារៈសំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​។​ វា​អាច​ត្រូវធ្វើ​បាន​ដោយ​ការ​កែ​លម្អ​ការ​រៀបចំ​ស្ថាប័ន​ និង​ការ​លើកទឹកចិត្ត​ ការ​ចុះបញ្ជី​ និង​ការ​អនុវត្ត​គណនេយ្យ​ និង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍន៍​កសិឧស្សាហកម្ម​។​7

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩​ -​ ២០២៣​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤​ និង​សម្រេច​បាន​នូវ​ ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ ឆ្នាំ​២០១៦​ -​ ២០៣០​។​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ក៏​បាន​រាយ​ចំណុច​សំខាន់ៗ​ចំនួន​ ១៣​ សម្រាប់​ការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​ រួម​ទាំង​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គោលនយោបាយ​ និង​អនុក្រឹត្យ​ ការ​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ និង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ និង​ការ​សម្របសម្រួល​។​8

​រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ បាន​បង្កើត​ និង​ពិនិត្យ​ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ តាម​រយៈ​ធាតុ​ផ្សំ​ចំនួន​ ១០​។​ បទ​ប្បញ្ញត្តិ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ គឺជា​ផ្នែក​សំខាន់​មួយ​ក្នុង​យុទ្ធសាស្ត្រ​ ដែល​រួម​មាន​គោលបំណង​ចំនួន​ ៤។​9

  1. ​ការ​ពង្រឹង​ក្របខ័ណ្ឌ​និយ័ត​កម្ម​ និង​បន្ថែម​ភាព​ច្បាស់លាស់​របស់​សហគ្រាស​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​
  2. ​ការ​ពង្រឹង​ផ្នែក​សម្របសម្រួល​រវាង​វិស័យ​ឯកជន​ និង​លើក​​កម្ពស់​វិស័យ​នេះ​ឱ្យ​រីក​ចម្រើន​​
  3. ​ការ​ពង្រឹងសមត្ថភាព​​របស់​សហគ្រាស/​ក្រុម​ហ៊ុន​ឱ្យ​​​ស្រប​តាម​ការ​ប្រែប្រួល​នៃ​គោលនយោបាយ​ និង​និយ័​ត​កម្ម​នានា​
  4. ​ការ​អភិវឌ្ឍ​ឧបករណ៍​ជំនួយ​​ និង​មាន​​​ឯកទេស​សហគ្រាស​ធុន​តូច​ និង​មធ្យម​

ប្រទេស​កម្ពុជា​មិន​មាន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​គ្រប់​ជ្រុងជ្រោយ​ទេ​ ប៉ុន្តែ​រដ្ឋាភិបាល​តាម​រយៈ​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ បាន​ចាប់ផ្តើម​បង្កើត​យុទ្ធសាស្ត្រ​ហៅ​ថា​ គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​ សេចក្តី​ព្រាង​នៃ​គោលនយោបាយ​គឺ​ ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​ ២០១៧​ ហើយ​ផ្តោត​លើ​អាទិភាព​ចំនួន​ ៥​ ដូច​ជា​ (១)​ ការ​លើកកម្ពស់​គោលនយោបាយ​ និង​បរិយាកាស​បទ​ប្បញ្ញត្តិ​ (២)​ ការ​លើកកម្ពស់​ភាព​ជា​សហគ្រិន​ និង​ការ​អភិវឌ្ឍន៍​មូលធន​មនុស្ស​ (៣)​ ការ​លើកកម្ពស់​ផលិតភាព​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ (៤) ការ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ទីផ្សារ​បរទេស​ និង​អន្តរជាតិ​ និង​ (៥) ការ​បង្កើន​ការ​ទទួល​បាន​ហិរញ្ញប្បទាន​។​10

​ការ​គាំទ្រ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​

រូបភាពនៃគេហទំព័រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២។ អាជ្ញាបណ្ណមិនត្រូវ​បាន​កំណត់។​

​អនុ​គណៈកម្មាធិការ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ និង​អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​ នៃ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ គឺជា​ទីភ្នាក់ងារ​សំខាន់​ដែល​ផ្តល់​ការ​គាំទ្រ​ និង​អនុវត្ត​គោលនយោបាយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​តាម​រយៈ​ការ​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ ទិស​ដៅ​ និង​ផែនការ​រួម​នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​ គាំទ្រ​ និង​លើកកម្ពស់​សហគ្រិនភាព​ សហការ​ជាមួយ​ទីភ្នាក់ងារ​ផ្សេង​ទៀត​ ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​ ។​ល​។​11 ថ្វី​ត្បិត​តែ​ធនធាន​មាន​កម្រិត​ក៏​ដោយ​ ប៉ុន្តែ​វត្តមាន​ក្នុងស្រុក​មាន​ភាពរឹងមាំ​ដោយសារ​មាន​ការិយាល័យ​នៅ​ទូ​ទាំង​ ២៥​ ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​។​12 អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​ក៏​មាន​នាយកដ្ឋាន​ចំនួន​បី​ផង​ដែរ​៖​13

  1. នាយកដ្ឋាន​សហគ្រាស​ធុន​តូច​និង​មធ្យម​
  2. ​នាយកដ្ឋាន​កិច្ចការ​សិប្បកម្ម​
  3. ​នាយកដ្ឋាន​ផែនការ​និង​ជំរុញ​ការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​និង​មធ្យម​

រូបភាពនៃគេហទំព័រធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២។ អាជ្ញាបណ្ណមិនត្រូវ​បាន​កំណត់។​

ទន្ទឹម​នឹង​ការ​គាំទ្រ​ពី​អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ម​.​ក​ ត្រូវ​បាន​អាជ្ញា​បណ្ណ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ និង​ត្រួតពិនិត្យ​ដោយ​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ដឹកនាំ​ដោយ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​14​ ធនាគារ​មាន​បេសកកម្ម​ក្នុង​ការ​ផ្តល់​សេវាកម្ម​ដល់​ធនាគារ​ហិរញ្ញវត្ថុ​ និង​ធនាគារពាណិជ្ជ​ ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុងស្រុក​សម្រាប់​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ពង្រីក​ទំហំ​នាំ​ចេញ​ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​។​ ធនាគារ​ក៏​បាន​ចាប់ផ្តើម​កញ្ចប់​ថវិកា​ដំបូង​ចំនួន​ ១០០​ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​កសិពាណិជ្ជកម្ម​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​ភ្ជាប់​ទៅ​នឹង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ វិស័យ​ទេសចរណ៍​ និង​អាជីវកម្ម​ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​។​15 ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ធនាគារ​បាន​ដាក់​ចេញ​នូវ​គម្រោង​ចំនួន​ ៤​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​ដៃគូ​៖​16

  1. ​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​ សហគ្រាស​ ធុន​តូច​ និង​មធ្យម​
  2. ​គម្រោង​ហិរញ្ញប្បទាន​នៃ​សហគ្រាស​ ធុន​តូច​ និង​មធ្យម​ កម្ពុជា​
  3. ​គម្រោង​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​ស្ត្រី​កម្ពុជា​
  4. ​គម្រោង​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ ឌី​ជី​ថ​ល​ និង​ទំនើប​កម្ម​

ការ​គាំទ្រ​ផ្សេងៗ​មាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ ដែល​អាច​ជា​ទម្រង់​នៃ​ការ​លើកទឹកចិត្ត​សារពើពន្ធ​ ឬ​កម្មវិធី​នៅ​ថ្នាក់​ជាតិ​ ឬ​តំបន់​។​​17​ កាលពី​ខែមីនា​ ឆ្នាំ​២០១៩​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​នៅ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​ ១៨​ ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ និង​ការ​ប្រកួតប្រជែង​។​ គោលនយោបាយ​ថ្មី​ចំនួន​ប្រាំ​អាច​ត្រូវ​បាន​គេ​មើលឃើញ​សម្រាប់​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​18

ឌី​ជី​ថ​ល​នី​យ​កម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម​

ឌី​ជី​ថ​ល​នី​យ​កម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ សំដៅលើ​ដំណើរការ​នៃ​ការ​ឆ្ពោះទៅ​រក​អាជីវកម្ម​ឌី​ជី​ថ​ល​ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដោយ​សម្របសម្រួល​គំរូ​អាជីវកម្ម​ ផ្តល់​ប្រាក់​ចំណូល​ថ្មី​ និង​ឱកាស​បង្កើន​តម្លៃ​ សាកល្បង​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ​ ការ​ចាប់​យក​ទីផ្សារ​ថ្មី​ និង​ប្លែកៗ​។​ ការ​ចាប់​យក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នឹង​រួមចំណែក​ដល់​ការ​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដោយ​កាត់​បន្ថយ​ការ​ចំណាយ​ បង្កើន​ប្រាក់​ចំណូល​ និង​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​អាកប្បកិរិយា​អ្នក​ប្រើប្រាស់​ និង​ទីផ្សារ​។​19

ដើម្បី​កាត់​បន្ថយ​ការ​គំរាមកំហែង​នៃ​ជំងឺ​រាតត្បាត​ និង​ធានា​ថា​សហគ្រាស​ធុន​តូច​ និង​មធ្យម​ អាច​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ដោយ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ បាន​ផ្តួចផ្តើម​ «​កម្មវិធី​ព​ន្លឿ​ន​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​»​ ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ និង​គ្រួសារ​កសិកម្ម​ខ្នាត​តូច​ដើម្បី​ប្រើប្រាស់​ឌី​ជី​ថ​ល​។​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ និង​ក្រប​ខណ្ឌ​ពង្រឹង​សមាហរណកម្ម​ ក៏​បាន​បង្កើត​គម្រោង​ពង្រីក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា​ «Go4eCAM»​ ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធ​អេកូ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​របស់​កម្ពុជា​ និង​សម្រាប់​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ដើម្បី​ធ្វើ​ឌី​ជី​ថ​ល​ និង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ និង​ការ​ត្រៀមខ្លួន​នាំ​ចេញ​សម្រាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​ការ​ធ្វើ​អាជីវកម្ម​ជា​ផ្លូវការ​។​20

​ក្រោម​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (Go4eCAM)​ របស់​កម្ពុជា​21​ រដ្ឋាភិបាល​ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​វេទិកា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (B2B2C)​ នៅ​ដើមឆ្នាំ​ ២០២២​ ដើម្បី​បើក​ដំណើរការ​ផ្លូវ​ថ្មី​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ក្នុង​ការ​លក់​ផលិតផល​របស់​ពួក​គេ​។​ បន្ទាប់​ពី​ការ​បើក​ដំណើរការ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ ៣៩៤​ បាន​ចុះ​ឈ្មោះ​ខ្លួនឯង​នៅ​លើ​ CambodiaTrade​ សម្រាប់​លក់​ផលិតផល​ជាង​ ១,០០០​ នៅ​លើ​វេទិកា​។​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បាន​មាន​ប្រសាសន៍​ថា​ វេទិកា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ ជួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​បង្កើន​ឱកាស​សេដ្ឋកិច្ច​របស់​ខ្លួន​ ដើម្បី​ចូលរួម​ក្នុង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ក្នុងស្រុក​ ឬ​ឆ្លង​ព្រំដែន​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។​22

​​អន្តរ​ជាតូបនីយកម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម​

​អន្តរ​ជាតូបនីយកម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម​អាច​សម្រេច​បាន​តាម​រយៈ​សកម្មភាព​ផ្សេងៗ​គ្នា​ក្រោម​សកម្មភាព​ប្រាំមួយ​ ដូច​ជា​ ការ​នាំ​ចេញ​ដោយ​ផ្ទាល់​ ការ​នាំ​ចូល​ដោយ​ផ្ទាល់​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ អ្នកម៉ៅការ​បន្ត​ទៅ​សហគ្រាស​បរទេស​ មាន​អ្នកម៉ៅការ​បន្ត​ពី​បរទេស​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហគ្រាស​បរទេស​ក្នុង​ទម្រង់​នៃ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ សិទ្ធិ​ផ្តាច់មុខ​ កិច្ចសហការ​ ឬ​ការ​បណ្តាក់ទុន​រួម​គ្នា​។​ ប៉ុន្តែ​ការ​ធ្វើ​អន្តរ​ជាតូបនីយកម្ម​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ ព្រោះ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុងស្រុក​មួយ​ចំនួន​ប៉ុណ្ណោះ​ ដែល​ស្ថិត​នៅ​ក្នុង​ទីផ្សារ​នាំ​ចេញ​ ហើយ​ផ្តោត​លើ​វិស័យ​ និង​ផលិតផល​មួយ​ចំនួន​ រួម​មាន​ ឧស្សាហកម្ម​កាត់ដេរ​ ផលិតផល​កសិផល​ (​ស្ករ​ ដំឡូង​មី​ និង​អង្ករ​)​ និង​ការ​ផលិតផល​ធុន​ស្រាល​មួយ​ចំនួន​ (​កង់​)​។23​ សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ប្រឈម​សំខាន់ៗ​ចំនួន​បួន​ រួម​មាន​ ការ​ប្រកួតប្រជែង​មិន​ស្មើភាព​ ការ​ទទួល​បាន​ហិរញ្ញប្បទាន​ ការិយាធិបតេយ្យ​ និង​ធនធានមនុស្ស​ ដែល​ជា​ឧបសគ្គ​នៃ​អន្តរ​ជាតូបនីយកម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​។​24

ទាក់ទងនឹងគោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​

ឯកសារយោង

  1. 1. អង្គការ​ យូ​ អិន​ឌី​ ភី​,​ “​ការ​ព​ន្លឿ​ន​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​ជា​ផ្លូវការ​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​,”​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  2. 2. ហំ​ ផា​ណែ​ត​,​ “​សិង្ហ​បុរី​បាន​ចុះ​ឈ្មោះ​ក្នុង​ឌី​ជី​ថ​ល​ដោយ​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​បាន​ជំរុញ​,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ២៤​ ខែមករា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​
  3. 3. ធូ​ វិ​រៈ​,​ “​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ២៧​ ខែឧសភា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​
  4. 4. KhmerSME,​ “​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​,”​ ទំព័រ​ទី​ ៨,​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  5. 5. ធូ​ វិ​រៈ​,​ “​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ២៧​ ខែឧសភា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​
  6. 6. ដូច​ឯកសារយោង​ខាង​ដើម​។​
  7. 7. រាជរដ្ឋាភិបាល​កម្ពុជា​,​ “​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥​ -​ ២០២៥,”​ ទំព័រ​ ២៦​ -​ ២៨,​ ថ្ងៃ​ទី​ ០៦​ ខែមីនា​ ឆ្នាំ​២០១៥,​ បាន​ចូល​អាន​ខែមេសា​ ឆ្នាំ​២០២២​។​
  8. 8. រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (​ផ​.​យ​.​អ​.​ជ​)​ ២០១៩-២០២៣,”​ ទំព័រ​ទី​ ៦៦,​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​
  9. 9. ក្រសួងពាណិជ្ជកម្ម​ និង​ស្ថាប័ន​ក្រប​ខណ្ឌ​ពង្រឹង​សមាហរណកម្ម​,​ “​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​,”​ ទំព័រ​ទី​ ២៨, បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​
  10. 10. Ratana​ Phurik-Callebaut,​ “​អន្តរ​ជាតូបនីយកម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​៖​ សិក្សា​លើ​ឧបសគ្គ​ និង​ការ​គូស​ផែនទី​គាំទ្រ​អ្នក​ផ្តល់​សេវា​,”​ ទំព័រ​ទី​ ២១,​ ខែមិថុនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  11. 11. ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​,​ “​អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​,”​ បាន​ចូល​អាន​នៅ​ខែឧសភា​ ឆ្នាំ​២០២២​។​
  12. 12. Ratana​ Phurik-Callebaut,​ “​អន្តរ​ជាតូបនីយកម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​៖​ សិក្សា​លើ​ឧបសគ្គ​ និង​ការ​គូស​ផែនទី​គាំទ្រ​អ្នក​ផ្តល់​សេវា​,”​ ទំព័រ​ទី​ ២១,​ ខែមិថុនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  13. 13. ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​,​ “​អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​,”​ បាន​ចូល​អាន​នៅ​ខែឧសភា​ ឆ្នាំ​២០២២​។​
  14. 14. ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ កម្ពុជា​,​ “​អំពី​ធ​.​ស​.​ក​,”​ បាន​ចូល​អាន​នៅ​ខែឧសភា​ ឆ្នាំ​២០២២​។​
  15. 15. KhmerSME,​ “​កម្មវិធី​គាំទ្រ​,”​ បាន​ចូល​អាន​នៅ​ខែឧសភា​ ឆ្នាំ​២០២២​។
  16. 16. ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ កម្ពុជា​,​ “​កម្ចី,”​ បាន​ចូល​អាន​នៅ​ខែឧសភា​ ឆ្នាំ​២០២២​។​
  17. 17. KhmerSME,​ “​កម្មវិធី​គាំទ្រ​,”​ បាន​ចូល​អាន​នៅ​ខែឧសភា​ ឆ្នាំ​២០២២​។
  18. 18. Ratana​ Phurik-Callebaut,​ “​អន្តរ​ជាតូបនីយកម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​៖​ សិក្សា​លើ​ឧបសគ្គ​ និង​ការ​គូស​ផែនទី​គាំទ្រ​អ្នក​ផ្តល់​សេវា​,”​ ទំព័រ​ទី​ ២១,​ ខែមិថុនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  19. 19. KhmerSME,​ “​កម្មវិធី​គាំទ្រ​,”​ បាន​ចូល​អាន​នៅ​ខែឧសភា​ ឆ្នាំ​២០២២​។
  20. 20. អង្គការ​ យូ​ អិន​ឌី​ ភី​,​ “​ការ​ព​ន្លឿ​ន​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​ជា​ផ្លូវការ​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​,”​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  21. 21. ធូ​ វិ​រៈ​,​ “​វេទិកា​ដើម្បី​ចាប់ផ្តើម​ដំណើរ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​,”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ១០​ ខែមិថុនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  22. 22. បុគ្គលិក​ខ្មែរ​ថា​ម​ស៍​,​ “​កម្ពុជា​ដាក់​ឱ្យ​ដំណើរការ​វេទិកា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ B2B2C​ លើក​ទី​១,”​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ១​ ខែមេសា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ខែឧសភា​ ឆ្នាំ​២០២២​។​
  23. 23. Ratana​ Phurik-Callebaut,​ “​អន្តរ​ជាតូបនីយកម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​៖​ សិក្សា​លើ​ឧបសគ្គ​ និង​ការ​គូស​ផែនទី​គាំទ្រ​អ្នក​ផ្តល់​សេវា​,”​ ទំព័រ​ទី​ ១៣,​ ខែមិថុនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  24. 24. Ratana​ Phurik-Callebaut,​ “​អន្តរ​ជាតូបនីយកម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​៖​ សិក្សា​លើ​ឧបសគ្គ​ និង​ការ​គូស​ផែនទី​គាំទ្រ​អ្នក​ផ្តល់​សេវា​,”​ ទំព័រ​ទី​ ២៧,​ ខែមិថុនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ខែមិថុនា​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

MhjCv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!