គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការដោះមីន

បុគ្គលិកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កំពុងធ្វើតាមនីតិវិធីមុនពេលបំផ្ទុះមីន ជាមួយគ្រឿងផ្ទុះ ស៊ីហ្វរ  រូបភាព  ថតដោយ ខេវិន អ៊ីវែន។ ក្រោមអាជ្ញាប័ណ្ណ  Creative Commons Attribution 2.0.

បុគ្គលិកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កំពុងធ្វើតាមនីតិវិធីមុនពេលបំផ្ទុះមីន ជាមួយគ្រឿងផ្ទុះ ស៊ីហ្វរ។  រូបភាព ថតដោយ ខេវិន អ៊ីវែន។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0

កម្ពុជា​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​គ្រាប់​មីន​កប់​ដី​។​ កាលពី​ចន្លោះ​ឆ្នាំ​ ១៩៧៩​ និង​ ២០១៤​ របាយការណ៍​បង្ហាញ​ថា​ មាន​ជន​រង​គ្រោះ​ស្លាប់​និង​របួស​ ចំនួន​ ៦៤,០០០​ នាក់​ ដោយសារ​គ្រាប់​មីន​កប់​ដី​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម​ ។1​ ចាប់តាំងពី​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​លើ​អនុសញ្ញា​ហាមឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​ រដ្ឋាភិបាល​កម្ពុជា​ និង​បណ្តាញ​ដៃគូ​អភិវឌ្ឍន៍​បាន​ និង​កំពុង​សហការ​គ្នា​ដើម្បី​លុប​បំបាត់​គ្រាប់​មីន​កប់​ដី​ និង​សំណល់​អាវុធ​ជាតិ​ផ្ទុះ​សង្គ្រាម​ ឱ្យ​អស់ពី​ប្រទេស​កម្ពុជា​ នៅ​ត្រឹម​ឆ្នាំ​ ២០១៩​។​

​គ្រាប់​មីន​ និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​

​គ្រាប់​មីន​កប់​ដី​ជា​ពពួក​គ្រាប់​ដែល​កប់​ក្រោម​ដី​ នៅ​លើ​ ឬ​នៅ​ក្បែរ​ផ្ទៃដី​ ឬ​ផ្ទៃ​ខាងលើ​ផ្សេង​ទៀត​ដែល​អាច​ផ្ទុះ​ដោយសារ​វត្តមាន​ ការ​នៅ​ជិត​ ឬ​ការ​ប៉ះពាល់​ដោយ​មនុស្ស​ ឬ​យាន្ត​ជំនិះ​។​2 គ្រាប់​មីន​ មាន​ពីរ​ប្រភេទ​ ៖​ គ្រាប់​មីន​ប្រឆាំង​មនុស្ស​ និង​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​។​ យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​គឺជា​យុទ្ធ​ភ័​ណ្ឌ​ដែល​មិន​ទាន់​ផ្ទុះ​នៅ​ពេល​ទម្លាក់​/​ដាក់​ និង​នៅ​តែ​អាច​ផ្ទុះ​បាន​។​3 ទាំងនេះ​ អាច​រួម​បញ្ចូល​ទាំង​គ្រាប់បែក​ចង្កោម​មិន​ទាន់​ផ្ទុះ​ ជា​យុទ្ធ​ភ័​ណ្ឌ​ដែល​បំផ្ទុះ​គ្រាប់បែក​តូចៗ​ជា​ច្រើន​លើ​ផ្ទៃដី​នៅ​ពេល​ផ្ទុះ​។​4

​ក្រោយ​ពី​ការ​ផ្តួលរំលំ​ខ្មែរក្រហម​នៅ​ឆ្នាំ​ ១៩៧៩​ គ្រាប់​មីន​កប់​ដី​មាន​ច្រើន​នៅ​ពាសពេញ​ប្រទេស​កម្ពុជា​។​ បន្ទាប់​ពី​បាន​បណ្តេញ​ខ្មែរក្រហម​ទៅ​ប្រទេស​ថៃ​ កងទ័ព​វៀតណាម​បាន​បង្ខំ​ឲ្យ​ជន​ស៊ី​វិល​បង្កើត​ជា​តំបន់​គ្រាប់​មីន​ការពារ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។​ នៅ​អំឡុង​ឆ្នាំ​បន្ទាប់​ រដ្ឋ​ថ្មី​ កម្លាំង​ខ្មែរក្រហម​នៅ​សេសសល់​ និង​កងកម្លាំង​ប្រឆាំង​គាំទ្រ​រាជា​និយម​ បាន​ដាក់​គ្រាប់​មីន​បន្ថែម​នៅ​ពេល​សមរភូមិ​ផ្លាស់​ប្តូរ​ទីតាំង​។​ យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ និង​ គ្រាប់បែក​ចង្កោម​ នៅ​តែ​ត្រូវ​បាន​រក​ឃើញ​ពាសពេញ​ប្រទេស​កម្ពុជា​ ដោយសារ​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋអាមេរិក​នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៦០​ និង​ ១៩៧០​។​5

​គោលនយោបាយ​ និង​ក្របខ័ណ្ឌ​ច្បាប់​

​នៅ​ឆ្នាំ​ ១៩៩៩​ អនុសញ្ញា​ហាមឃាត់​គ្រាប់បែក​ប្រឆាំង​មនុស្ស​ ដែល​កម្ពុជា​ជា​ភាគី​ហត្ថលេខី​ បាន​ចូល​ជា​ធរមាន​។​ អនុសញ្ញា​អន្តរជាតិ​នេះ​ ហាមឃាត់​ការ​ប្រើប្រាស់​ ការ​ស្តុក​ទុក​ ការ​ផលិត​ និង​ការ​ផ្ទេរ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ ហើយ​តម្រូវ​ឲ្យ​មានការ​បំផ្លាញ​គ្រាប់​មីន​កប់​ដី​ទាំងអស់​ និង​កំណត់​ថា​រដ្ឋ​ជា​សមាជិក​ត្រូវ​ជួយ​ដល់​ជន​រង​គ្រោះ​នៃ​គ្រាប់​មីន​កប់​ដី​។​6 មាត្រា​ ៥​ នៃ​អនុសញ្ញា​នេះ​បាន​ផ្តល់​ពេលវេលា​ ១០​ ឆ្នាំ​សម្រាប់​ការ​បំផ្លាញ​គ្រាប់​មីន​កប់​ដី​ប្រឆាំង​មនុស្ស​ទាំងអស់7​ ដែល​រដ្ឋាភិបាល​កម្ពុជា​អាច​ពន្យារពេល​ដល់​ឆ្នាំ​ ២០១៩​។​8

​ព្រះរាជក្រឹត្យ​លេខ​ ១៧៧​ បាន​បង្កើត​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (Cambodian​ Mine​ Action​ and​ Victim​ Assistance​ Authority)​ នៅ​ឆ្នាំ​ ២០០០​ ដើម្បី​គ្រប់គ្រង​ តាមដាន​ និង​សម្របសម្រួល​វិស័យ​មីន​នៅ​កម្ពុជា​។​ ក្រៅពី​នេះ​ អាជ្ញាធរ​នេះ​បាន​រួម​បញ្ចូល​គម្រោង​អភិវឌ្ឍន៍​ទៅ​ក្នុង​សកម្មភាព​កំចាត់​មីន​ និង​សម្របសម្រួល​ក្រុមការងារ​បច្ចេកទេស​សកម្មភាព​កំចាត់​មីន​ ។​ នៅ​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​រដ្ឋាភិបាល​ និង​ដែ​គូ​អភិវឌ្ឍន៍​ ក្រុមការងារ​បច្ចេកទេស​សកម្មភាព​កំចាត់​មីន​ មាន​គោលបំណង​លើកកម្ពស់​ការ​តម្រឹម​តម្រង់​ និង​សុខដុម​នី​យ​កម្ម​ជំនួយ​ សម្រាប់​វិស័យ​សកម្មភាព​កំចាត់​មីន​។​ អាជ្ញាធរ​មីន​ CMAA​ មាន​ភារកិច្ច​គ្រប់គ្រង​រាល់​សកម្មភាព​ដោះ​មីន​ ការ​ផ្តល់​ដី​ដែល​បាន​បោសសម្អាត​គ្រាប់​មីន​រួច​ និង​ផ្តល់​ជំនួយ​ដល់​ជន​រង​គ្រោះ​ និង​ការ​អប់រំ​អំពី​គ្រោះថ្នាក់​គ្រាប់​មីន​។9

​ការ​គ្រប់គ្រង​វិស័យ​កំចាត់​មីន​ត្រូវ​បាន​កំណត់​បន្ថែម​ទៀត​ ដោយ​ អនុក្រឹត្យ​លេខ​ ៧០​ ស្តី​ពី​ការ​គ្រប់គ្រង​ផ្នែក​សេដ្ឋកិច្ច​សង្គម​នៃ​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​មីន​ ដែល​បាន​បង្កើន​គោលការណ៍​ណែនាំ​សម្រាប់​ការ​បោសសម្អាត​គ្រាប់​មីន​ និង​ផ្តល់​ដីធ្លី​ដល់​សហគមន៍​។​ 10ដំណើរការ​នេះ​ ទាក់ទង​នឹង​ការ​រៀបចំ​កិច្ចប្រជុំ​រវាង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រាប់​មីន​ និង​អង្គភាព​ផែនការ​សកម្មភាព​កំចាត់​មីន​ ដើម្បី​ផ្តល់​ព័ត៌មាន​ និង​ពង្រាង​ផែនការ​សកម្មភាព​ សម្រាប់​ការ​បោសសម្អាត​គ្រាប់​មីន​។​ ផ្ទៃដី​ត្រូវ​បាន​ផ្តល់​ តាម​រយៈ​ការ​វាស់វែង​មិនមែន​បច្ចេកទេស​ ឬ​ទិន្នន័យ​គោល​ដែល​បង្ហាញ​ថា​មិន​មាន​គ្រាប់​មីន​ ជា​ការ​វាស់វែង​លម្អិត​ និង​ការ​ចុះ​ពិនិត្យ​មើល​បែប​បច្ចេកទេស​លើ​តំបន់​ដែល​សង្ស័យ​ថា​មាន​គ្រាប់​មីន​ ឬ​ការ​បោសសម្អាត​តំបន់​ដែល​សំបូរ​គ្រាប់​មីន​។​11

​បណ្តាញ​ដ៏​ទូលំទូលាយ​នៃ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ បាន​ចូលរួម​ក្នុង​ដំណើរការ​ដោះ​មីន​។​ ប្រតិបត្តិ​ករ​សំខាន់ៗ​ រួម​មាន​ http://cmac.gov.kh/m/kh/ កង​យោធពលខេមរភូមិន្ទ​ អង្គការ​ HALO​ Trust​ និង​ ក្រុមប្រឹក្សា​អំពី​គ្រាប់​មីន​ (Mines​ Advisory​ Group)​។​12

​ក្រៅពី​នេះ​ រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​ផ្តល់​ជំនួយ​ដល់​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ ស្រប​តាម​អនុសញ្ញា​ស្តី​ពី​ការ​ហាមឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​របស់​ជន​ពិការ​ និង​ច្បាប់​ស្តី​ពី​ការ​ការពារ​ និង​ការ​លើកកម្ពស់​សិទ្ធិ​ជន​ពិការ​ ឆ្នាំ​ ២០០៩​។​13

​បញ្ហា​ប្រឈម​ និង​ទិស​ដៅ​អនាគត​

​គ្រាប់​មីន​កប់​ដី​ និង​សំណល់​អាវុធ​ជាតិ​ផ្ទុះ​បន្សល់​ពី​សង្គ្រាម​ បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​។​ វា​រាំងស្ទះ​លទ្ធភាព​ទទួល​បាន​ដីធ្លី​ ហេដ្ឋារចនាសម្ព័ន្ធ​ សេវា​សង្គម​ជា​មូលដ្ឋាន​ ប្រព័ន្ធ​ធារាសាស្ត្រ​ និង​ទឹក​ពិសា​សុវត្ថិភាព​។14​ ក្រៅពី​នេះ​ អ្នក​រស់រាន​មានជីវិត​ពី​គ្រាប់​មីន​ និង​សំណល់​អាវុធ​ជាតិ​ផ្ទុះ​បន្សល់​ពី​សង្គ្រាម​ ទទួល​បានការ​គាំទ្រ​តិចតួច​ បើ​ទោះបី​រដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​កែរ​លម្អ​សេវា​សម្រាប់​ជន​រង​គ្រោះ​ក៏​ដោយ​។​ ជា​ញឹកញយ​ ជន​រង​គ្រោះ​ច្រើន​តែ​ជា​អន​ក្ខ​រ​ជន​ និង​អ្នក​គ្មាន​ដីធ្លី​ ហើយ​ស្ត្រី​ទំនងជា​ជួប​ប្រទះ​ច្រើន​ពី​ផល​ប៉ះពាល់​អ​វិ​ជ្ជ​ ដូច​ជា​សុខភាព​ខ្សោយ​ ការ​រង​របួស​ និង​ការ​បាត់​បង់ជីវិត​។​15

បន្ទាប់​ពី​កំណើន​យ៉ាងច្រើន​នៃ​ជន​រង​គ្រោះ​នៅ​ឆ្នាំ​ ២០១៤16​ ការណ៍​នេះ​ហាក់​បង្ហាញ​ថា​ អត្រា​ មរណភាព​ និង​ការ​រង​របួស​ មានការ​ថយ​ចុះ​ជា​ថ្មី​ម្តងទៀត​។17​ នៅ​អំឡុង​ឆមាស​ទី​មួយ​ ឆ្នាំ​២០១៥​ គ្រាប់​មីន​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ណាស់​ ចំនួន​ ៨​ នាក់​។18​ រដ្ឋាភិបាល​បាន​រាយការណ៍​ថា​ នៅ​ចន្លោះ​ឆ្នាំ​ ២០០៩​ និង​ ២០១២​ ផ្ទៃដី​ ចំនួន​ ៤០,៥៩២​ ហិច​តា​ត្រូវ​បាន​បោសសម្អាត​ពី​គ្រាប់​មីន​ ហើយ​បើ​គិត​មក​ត្រឹម​ឆ្នាំ​ ២០១៤​ វិញ​ ផ្ទៃដី​ ចំនួន​ ១៩១,៤៨២​ ហិច​តា​ នៅ​ត្រូវការ​បោសសម្អាត​គ្រាប់​មីន​។19​ នៅ​ឆ្នាំ​ ២០១៣​ ជំនួយ​អន្តរជាតិ​សម្រាប់​ការ​ដោះ​មីន​ មាន​ចំនួន​ ២២.៧៦​ លាន​ដុល្លារ​អា​មេ​រិ​ក​។​20 យ៉ាងនេះ​ក្តី​ អ្នកខ្លះ​បារម្ភ​ថា​ ការ​ផ្តល់​ជំនួយ​មូលនិធិ​អាច​នឹង​ថយ​ចុះ​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​នៅ​បន្ត​បោសសម្អាត​គ្រាប់​មីន​ និង​ឈាន​ដល់​កាលបរិច្ឆេទ​កំណត់​ នៅ​ឆ្នាំ​ ២០១៩​។​21

បច្ចុប្បន្នភាព​ចុង​ក្រោយ​ ថ្ងៃ​ទី​ ១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥

ឯកសារយោង

  • 1. ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រាប់មីន ឬសំណល់អាវុធជាតិផ្ទុះបន្សល់ពី សង្រ្គាម នៃប្រទេសកម្ពុជា . “របាយការណ៍ប្រចាំខែ មករា ឆ្នាំ ២០១៥.” http://www.cmaa.gov.kh/Publications-and-Reports
  • 2. អនុសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់ ការស្តុកទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស, មាត្រា ២. ចូលអាននៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៥http://www.apminebanconvention.org/fileadmin/APMBC/text_status/Ottawa_Convention_English.pdf
  • 3. អង្គការ ម៉ាក អន្តរជាតិ (ប្រចាំប្រទេសកម្ពុជា). ចូលអាននៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥ http://www.maginternational.org/where-mag-works/cambodia/#.VYJoE-smNOc
  • 4. ដូចលេខយោងខាងលើ។
  • 5. អង្គការ ហាឡូ ត្រាស (ប្រចាំប្រទេសកម្ពុជា). ចូលអាននៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥. http://www.halotrust.org/where-we-work/cambodia
  • 6. អនុសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់ ការស្តុកទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស, មាត្រា ១ ។
  • 7. ដូចខាងដើម, មាត្រា ៥។
  • 8. យុទ្ធសាស្រ្តជាតិស្តីពីសកម្មភាពកំចាត់មីន ឆ្នាំ ២០១០-២០១៩. http://dfat.gov.au/about-us/publications/Documents/cambodia-mine-action-strategy-2010-2019.pdf
  • 9. អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន.“ការងាររបស់យើង.” ចូលអាននៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥. http://www.cmaa.gov.kh
  • 10. អនុក្រឹត្យលេខ ៧០ ស្តីពីការគ្រប់គ្រងផ្នែកសេដ្ឋកិច្ចសង្គមនៃប្រតិបត្តិការបោសសម្អាតគ្រាប់មីន ឆ្នាំ២០០៤។
  • 11. ដូចយោងខាងលើ។
  • 12. ដូចយោងខាងលើ។
  • 13. ដូចយោងខាងលើ។
  • 14. អង្គការ Halo Trust. ឆ្នាំ២០១៥។
  • 15. អង្គភាពពិនិត្យតាមដានគ្រាប់បែកចង្កោម និងគ្រាប់មីន. “មរណភាពនិងការរងរបួស និងការផ្តល់ជំនួយដល់ជនរងគ្រោះ.” ចូលអាននៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥។ http://www.the-monitor.org/index.php/cp/display/region_profiles/theme/3321
  • 16. ភី ដេនៀល . ឆ្នាំ២០១៤. “ចំនួនអ្នកស្លាប់និងរងគ្រោះដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កើនឡើង.” ភ្នំពេញ ប៉ុស្តិ៍. ថ្ងៃទី ២៧ ខែ សីហា. http://www.phnompenhpost.com/national/uxo-casualties-rising
  • 17. អ៊ីថាន ហ៊ីហ្វែននីស. ឆ្នាំ២០១៥. “អត្រាអ្នកស្លាប់និងរងរបួសដោយសារអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ធ្លាក់ចុះ ៣៨%.” ភ្នំពេញ ប៉ុស្តិ៍. ចុះថ្ងៃទី ១៣ ខែ មិថុនា. http://www.phnompenhpost.com/post-weekend/uxo-casualties-down-38
  • 18. ណាវីមី ខូលេត រីត. ឆ្នាំ២០១៥. “កណ្តុរស្វែងរកមីនត្រៀមខ្លួនបំពេញកិច្ចការនៅខេត្តសៀមរាប.” ខ្មែរថាម. ថ្ងៃទី ៩ ខែ មិថុនា http://www.khmertimeskh.com/news/12122/mine-detecting-rats-prepare-for-work-in-siem-reap/
  • 19. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៤-២០១៨.” ទំព័រ ១៣៣. http://www.mop.gov.kh/Home/NSDP/NSDP20142018/tabid/216/Default.aspx
  • 20. អង្គភាពពិនិត្យតាមដានគ្រាប់បែកចង្កោម និងគ្រាប់មីន។
  • 21. គីមប៊ឺលី ម៉ាកខូស្ទ័រ. ឆ្នាំ២០១៥. “ជាមួយនឹងកាលកំណត់ត្រឹមឆ្នាំ២០១៩ ថវិកាក្លាយជាកង្វង់សម្រាប់អ្នកដោះមីន.” ភ្នំពេញ ប៉ុស្តិ៍. ថ្ងៃទី ៦ ខែ មិថុនា. http://www.phnompenhpost.com/post-weekend/money-worry-deminers-ahead-2019-clean-deadline
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5fEHH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!