រដ្ឋសភាស្នើទូតជប៉ុនបន្តគាំទ្រលើកកម្ពស់សមត្ថភាពប្រជាជនក្រីក្រមកពីតាមជនបទ
ប្រធានរដ្ឋសភាលោកស្រី ឃួន សុដារី ពីម្សិលមិញបានស្នើឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបន្តគាំទ្រដល់ការលើកកម្ពស់សមត្ថភាពនិស្សិត ជាពិសេសប្រជាជនក្រីក្រតាមជនបទ ព្រមទាំងមន្ត្រីរាជការ។ ...
តន វិបុល
https://tinyurl.com/ynab6vd4
គុណភាពនៃការវិចខ្ចប់កម្ពុជា ជំរុញសុវត្ថិភាពចំណីអាហារក្នុងវិស័យកែច្នៃជលផល
នៅក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់ឧស្សាហកម្មជលផលរបស់កម្ពុជា គុណភាពវិចខ្ចប់កម្ពុជា(CQS) បានបោះជំហានយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចំណីអាហារ ដោយដាក់ខ្លួនវាជាកត្តាជំរុញសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។ ...
សេង ម៉េងហេង
https://kiripost.com/stories/cambodia-quality-seal-boosts-food-safety-in-fisheries-processing-sector
សាធារណរដ្ឋកូរ៉េជួយបណ្តុះបណ្តាលផ្នែកអប់រំតាមប្រព័ន្ធឌីជីថលដល់គ្រូបង្រៀនកម្ពុជា
សាធារណរដ្ឋកូរ៉េបានជួយដល់ប្រទេសកម្ពុជាផ្តល់ការបណ្តុះបណ្តាលអប់រំតាមប្រព័ន្ធឌីជីថលស្តីពី “កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់គ្រូបង្រៀនកម្ពុជា”។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/3x34prfn
ឥណទានសម្បទានចំនួនជិត ៩១៤ លានដុល្លារ ត្រូវបានដកប្រើប្រាស់ក្នុងឆមាសទី១
រដ្ឋាភិបាលកម្ពុជាបានដកយកឥណទានសម្បទានដែលបានចុះកិច្ចព្រមព្រៀងកន្លងមកជិត ៩១៤ លានដុល្លារ សម្រាប់ប្រើប្រាស់នៅឆមាសទី១ ឆ្នាំ ២០២៣ ដោយកើនឡើងប្រមាណ ១១ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-29-0938-254859.html
កិច្ចព្រមព្រៀង RCEP ផ្តល់ការជំរុញបន្ថែមដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មក្នុងតំបន់និងកម្ពុជា
មន្ត្រីជាន់ខ្ពស់កម្ពុជា និងអ្នកជំនាញបាននិយាយកាលពីថ្ងៃសៅរ៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលចូលជាធរមានកាលពីឆ្នាំមុន បានផ្តល់ការជំរុញបន្ថែមដល់ការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងតំបន់។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/45bszvrb
ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាឈានដល់ ៣៥ពាន់លានដុល្លារក្នុងរយៈពេល៩ខែ
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញកាលពីថ្ងៃអង្គារថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួនសរុបជាង៣៥,១៦ប៊ីលានដុល្លារក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ដោយធ្លាក់ចុះ ៣,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/98yrshdb
កម្ពុជា-ចិនចុះ MoU លើឯកសារសំខាន់ៗមួយចំនួនព្រមទាំងពិភាក្សាពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ
ភាគីកម្ពុជា-ចិនបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ៨ ទាក់ទងនឹងវិស័យជាច្រើន ខណៈមេដឹកនាំប្រទេសទាំង ២ បានពិភាក្សាអំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្សសំដៅបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំង ២ ឱ្យបានរឹងមាំ និងយូរអង្វែង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់និង ...
រី សុចាន់
https://www.postkhmer.com/national/2023-10-18-0843-255284.html
ប្រធានរដ្ឋសភាកូរ៉េមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ
លោកបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានទទួលស្វាគមន៍ លោក គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ពេលអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/4h4h3z9k
ការងារគ្រប់គ្រងសំណល់ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាការងារអាទិភាព១ របស់ក្រសួងបរិស្ថាន
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនទៀត ដែលត្រូវអនុវត្ត គឺការគ្រប់គ្រងសំណល់ទីក្រុងនិងជនបទ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកខណៈបច្ចុប្បន្ន ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-09-07-1641-254292.html
រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យក្រសួងពាក់ព័ន្ធរៀបចំធ្វើលិខិតឆ្លងដែននៅលើទឹកដីប្រទេសកូរ៉េខាងត្បូង
រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធរៀបចំធ្វើលិខិតឆ្លងដែននៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ដើម្បីកាត់បន្ថយលើការចំណាយ និងពេលវេលាដល់ពលករខ្មែរ ដែលកំពុងបម្រើការងារគ្រប់វិស័យនៅក្នុងប្រទេសកូរ៉េ។ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/8fnxs9f7
សេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា
នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA)និងបណ្តាសមាជិកអង្គការសង្គមស៊ីវិលចំនួន ៣១ទៀតបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីអំពាវនាវ ដល់អាជ្ញាធរកម្ពុជា ...
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
ក្នុងមួយថ្ងៃ រថយន្តជាង២២០គ្រឿងត្រូវបានផាកពិន័យដោយសារល្មើសច្បាប់
បើទោះជាមានការបង្រ្កាប និងការពិនិត្យកើនឡើងក៏ដោយ ក៏ការប្រព្រឹត្តិបទល្មើសលើយានយន្តនៅតែត្រូវបានបន្តកត់ត្រាជាបន្តបន្ទាប់។ យ៉ាងហោចណាស់យានយន្តចំនួន ២២៧ គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យដោយប៉ូលីសកាលពីថ្ងៃទី២៨ ខែសីហា រួមមានម៉ូតូ ១៧៨ គ្រឿង និងរថយន្ត ៤៩ គ្រឿង។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3QYwuJm
ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសំណង់របស់កម្ពុជាកើនដល់ ៣៣៤លានដុល្លារ
កម្ពុជាបន្តទទួលបានការវិនិយោគផ្ទាល់ពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យសំណង់នៅឆ្នាំ២០២១ បើទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះដោយសារជំងឺកូវីដ-១៩ក៏ដោយ បានបង្ហាញរបាយការណ៍វិនិយោគអាស៊ានឆ្នាំ២០២២។ ...
Manoj Mathew
https://www.khmertimeskh.com/501174759/fdi-in-cambodias-construction-sector-touches-334m/
ការកាប់ឈើខុសច្បាប់នៅខេត្តមណ្ឌលគិរីកើនឡើងបន្ទាប់ពីព្រំដែនបើកឡើងវិញ
ការកាប់ឈើខុសច្បាប់កំពុងកើនឡើងនៅក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី ដោយមានឈ្មួញឈើសម្រុកដឹកជញ្ជូនឈើប្រណីតតាមច្រករត់ពន្ធចូលប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងក្រោមច្រមុះរបស់សមត្ថកិច្ចមូលដ្ឋាន។ ...
ណាង វាសនា
https://www.khmertimeskh.com/501103824/illegal-logging-in-mondulkiri-soars-after-border-reopens/
ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើង ១៦% នៅក្នុងឆមាសទី ១
កម្ពុជាបាននាំចេញអង្ករចំនួន៣២៧,០០០ តោនក្នុងឆមាសទី ១ ក្នុងឆ្នាំនេះ កើនឡើង ១៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលរកចំណូលបាន ២៧៩ លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501115793/cambodias-milled-rice-export-up-16-in-h1/
ប្រាក់ចំណូលពន្ធកើនឡើងដល់ ២.០២ ពាន់លានដុល្លារក្នុងរយៈពេលប្រាំបួនខែ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ប្រមូលចំណូលពន្ធបានចំនួន ២.០២ ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែកញ្ញានៃឆ្នាំនេះ កើនឡើង ១៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501163250/tax-revenue-rises-to-2-02-billion-in-nine-months/
អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបាន ២,៦៨០ លានដុល្លារគិតត្រឹមខែកញ្ញា
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានប្រមូលចំណូលពន្ធចំនួន ២,៦៨០ លានដុល្លារក្នុងរយៈពេល ៣ ត្រីមាសនៃឆ្នាំនេះ ដែលតំណាងឱ្យ ៩៥ ភាគរយនៃផែនការថវិកាជាតិឆ្នាំ ២០២២។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501159641/gdt-collects-2680-million-in-tax-income-as-of-sept/
កិច្ចសម្ភាសន៍ជាមួយប្រធាន IMF ពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងតំបន់ និងពិភពលោក
ស្របពេលដែលពិភពលោក និងតំបន់កំពុងជួបនឹងបញ្ហាប្រឈមថ្មីៗមួយចំនួនទៀតបន្ថែមលើការអូសបន្លាយពេលវេលានៃការរីករាលដាលវិបត្តិជំងឺកូវីដ ១៩ នោះវាបង្កឱ្យមានឧបសគ្គមួយចំនួនដល់ការធ្លាក់ចុះនៃការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំខាងមុខ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-11-15-0937-243464.html
វត្តមានសម្បុកសត្វត្រដក់តូចជិត ៥០ បានក្លាយជាកំណត់ត្រាខ្ពស់ក្នុងតំបន់ទីជម្រកមេគង្គ
សម្បុកសត្វត្រដក់តូចចំនួន ៤៨ ដែលមានវត្តមានដោយបក្សីពេញវ័យចំនួនសរុប ៦៨ ក្បាល ព្រមទាំងវត្តមានកូនតូចៗជាច្រើនទៀត កំពុងរស់នៅតាមទីជម្រកព្រៃលិចទឹកនៃទន្លេមេគង្គ ក្លាយជាកំណត់ត្រាខ្ពស់នៃសម្បុកសត្វត្រដក់តូចនៅក្នុងតំបន់ ...
នាង សុគន្ធា
https://www.postkhmer.com/national/2022-11-22-1830-243832.html
EnerCam កំពុងសិក្សាលទ្ធភាពវិនិយោគបូមប្រេងនៅប្លុក A របស់កម្ពុជា
ក្រុមហ៊ុនកាណាដា EnerCam Resources Co. Ltd.(EnerCam) កំពុងសិក្សាពីលទ្ធភាពវិនិយោគបូមប្រេងនៅក្នុងប្លុក A ក្រោយរដ្ឋាភិបាលកម្ពុជាបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Kris Energy បន្ទាប់ពីក្រុមហ៊ុនមួយនេះបានប្រកាសក្ស័យធន។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-07-29-1017-239217.html