កែបនឹងក្លាយជាទីក្រុងឆ្លាតវៃ និងគោលដៅទេសចរណ៍ប្រណីត
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ផែនការមេត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីប្រែក្លាយខេត្តកែប ទៅជាគោលដៅទេសចរណ៍ដ៏ឆ្លាតវៃ និងប្រណិត ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី១០ និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀតនាពេល ...
ញាន ចំរុង
https://www.khmertimeskh.com/501340230/kep-to-become-smart-luxury-tourism-destination/
សមាជិករដ្ឋាភិបាលថ្មីរបស់កម្ពុជា
កាលពីរសៀលថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញសមាសភាពសមាជិករដ្ឋាភិបាលថ្មីដែលនឹងត្រូវបានដឹកនាំដោយកូនប្រុសច្បងរបស់លោក គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត។ ...
បុគ្គលិក ខ្មែរថាមស៍
http://rb.gy/5qvev
រដ្ឋាភិបាលថ្មីរបស់កម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ
រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងរក្សាជំហរមិនកែប្រែរបស់ប្រទេសក្នុងការគាំទ្រគោលនយោបាយចិនតែមួយ និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ...
បុគ្គលិក ខ្មែរថាមស៍
http://rb.gy/oh36d
កម្មវិធីសង្គមមានគោលបំណងទប់ស្កាត់ពលករពីការស្វែងរកការងារខុសច្បាប់នៅបរទេស
រដ្ឋាភិបាលមានបំណងទប់ស្កាត់ពលករមិនឱ្យស្វែងរកការងារខុសច្បាប់នៅបរទេស។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501363894/social-programme-aims-to-prevent-workers-from-seeking-illegal-employment-abroad/
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ រៀបចំកម្មវិធីប្រកួតកែច្នៃសំណល់បាស្ទិក ដើម្បីកាត់បន្ថយបំពុលបរិស្ថាន
ដើម្បីអបអរសាទរទិវាភពផែនដីក្នុងឆ្នាំ ២០២៣ តាមរយៈគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ គឺបានរៀបចំកម្មវិធី “ការប្រកួតកែច្នៃប្លាស្ទិកឆ្នាំ ២០២៣” លើកដំបូងរបស់ខ្លួន ដើម្បីការពារបរិស្ថាន និងកាត់បន្ថយការបំពុលដោយប្លាស្ទិក។ យោងតាមការចុះផ្សាយរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ កម្មវិធីនេះមានការចូលរួមពីបេក្ខជន បេក្ខនារីគឺជាសិស្សានុសិស្សថ្នាក់វិទ្យាល័យមកពីខេត្ត ...
សុខ រក្សា
https://www.postkhmer.com/national/2023-05-05-0937-249728.html
សភាសហភាពអឺរ៉ុបទទូចឱ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងដោះលែងលោក កឹម សុខា
សភាអឺរ៉ុបបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង និងឲ្យគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូលនោះ ដំណើរការឡើងវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះបើតាមសេចក្តីសម្រេចមួយដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។ ...
ស៊ន សារ៉ាត និង ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/eu-parliament-urges-end-to-political-persecution-calls-for-free-and-fair-elections/
ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសជួប គ.ជ.ប ដើម្បីពិភាក្សាអំពីការបោះឆ្នោតជាតិ
ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams សង្ឃឹមថា ការបោះឆ្នោតជាតិរបស់កម្ពុជានឹងប្រព្រឹត្តទៅដោយសន្តិភាព សេរី និងយុត្តិធម៌ ដោយមានកន្លែងសម្រាប់បញ្ចេញទស្សនៈនយោបាយខុសៗគ្នា។ ...
សុ ជាតា
https://www.khmertimeskh.com/501237094/uk-ambassador-meets-nec-to-discuss-national-election/
សកម្មជនគណបក្សភ្លើងទៀនដែលភៀសខ្លួនពីកម្ពុជាត្រូវបានចាប់ខ្លួននៅប្រទេសថៃ
អង្គការ Human Rights Watch បានឱ្យដឹងថា យុវជនដែលជាសកម្មជនគណបក្សភ្លើងទៀនបានភៀសខ្លួនទៅប្រទេសថៃដោយទំនងជាភ័យខ្លាចការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនៅកម្ពុជា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនក្នុងសប្ដាហ៍នេះ។ ...
Jack Brook
https://khmer.cambojanews.com/candlelight-party-activist-who-fled-cambodia-reportedly-arrested-in-thailand/
កម្ពុជាថ្លែងអំណរគុណ អង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី ដែលបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ
កម្ពុជាបានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) ដែលបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/yc5f562
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៨២.៣ ភាគរយនៅក្នុងការបោះឆ្នោត
នៅថ្ងៃពុធនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។ ...
បុគ្គលិក ខ្មែរថាមស៍
http://rb.gy/xae7k
កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ...
គឹម សារុំ
https://www.postkhmer.com/national/2023-12-24-2025-257020
គ.ជ.ប គ្រោងប្រើពេល៣ខែ បន្តពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីនៅចុងឆ្នាំនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងរៀបចំពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ ដើម្បីបន្តធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងបញ្ចូលទិន្នន័យអ្នកចុះឈ្មោះបោះ ...
ហង្ស ពណ្ណរាយ
http://rb.gy/2ycxr
លទ្ធផលបោះឆ្នោតបណ្តោះអាសន្នពី គ.ជ.ប៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងលំដាប់ទី២
គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទទួលបានជ័យជម្នះ ខណៈគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេទីពីរ និងទីបី។ នេះបើតាមលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការ ...
ស៊ើង និមល់ និង ឃួន ណារីម
https://khmer.cambojanews.com/nec-releases-preliminary-election-results-cpps-dominates-funcinpec-in-distant-second/
នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីជំរុញនូវកំណើន និងរក្សានិរន្តរភាព
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលទើបជាប់ឆ្នោតថ្មីរបស់កម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ២០២៣-២០២៨» នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501349026/cambodias-new-pm-launches-strategy-to-boost-growth-maintain-sustainability/
រដ្ឋាភិបាលខ្ចីប្រាក់ចំនួន ១៤០ លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី
រាជរដ្ឋាភិបាលកម្ពុជា (RGC) កាលពីម្សិលមិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីខ្ចីប្រាក់ចំនួន ១៤០ លានដុល្លារតាមលក្ខខណ្ឌសម្បទាន ដើម្បីអនុវត្តកម្មវិធីចំនួនពីរដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ភាគីទាំង ...
កង សុធា
https://www.khmertimeskh.com/501366902/govt-to-borrow-140-million-from-adb/
គណបក្សខ្មែររួបរួមជាតិ គ្រោងដណ្ដើមយកលេខបី សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០២៣
គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ គ្រោងដណ្ដើមយកលេខបី សម្រាប់ប្រកួតប្រជែងអាសនៈក្នុងរដ្ឋសភាជាតិ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន តាមរយៈការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បី ...
ហង្ស ពណ្ណរាយ
https://bit.ly/3xI2aLi
ក្រសួងការបរទេសៈ ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី ២៣ កក្កដា ឆ្លុះបញ្ចាំងពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា
ក្រសួងការបរទេសកម្ពុជាលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី ២៣ ខែកក្កដា បានឆ្លុះបញ្ចាំង «យ៉ាងពិតប្រាកដ» ពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជាដែលនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត «ឥតងាករេ» ចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព ខណៈប្រធានាធិបតិចិនអបអរ ...
រី សុចាន់
https://www.postkhmer.com/national/2023-07-26-0817-252714.html
កម្ពុជាថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការវាយតម្លៃប្រកបដោយភាពយុត្តិធម៌ដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន
កម្ពុជាបានថ្លែងអំណរគុណចំពោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិដែលបានចូលរួមសង្កេតការបោះឆ្នោតនៅកម្ពុជា ដែលនេះបានចូលរួមចំណែកយ៉ាងធំធេង និងវាយតម្លៃប្រកបដោយភាពយុត្តិធម៌ដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
http://rb.gy/q6qzq
គម្រោងប្រាក់សោធននិវត្តន៍អាចនឹងដាក់ចេញសម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅឆ្នាំ ២០២៥
កម្ពុជាកំពុងសិក្សាពីលទ្ធភាពក្នុងការពង្រីកគម្រោងសោធននិវត្តន៍របស់ខ្លួនទៅសម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/pension-scheme-possibly-rolled-out-to-informal-sector-by-2025
លទ្ធផលផ្លូវការនៃការបោះឆ្នោតបង្ហាញថា គណបក្សប្រជាជនកម្ពុជា ១២០ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៥ អាសានៈ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបង្ហាញលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៥ អាសានៈ នៅក្នុងរដ្ឋសភានីតិកាលទី ៧។ នេះបើតាមសេចក្តីសម្រេចរបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ ប នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣។ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-08-05-1127-253248.html