តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

30123 Newsរកឃើញសម្រាប់ "seo in unternehmen【telegram∶@dremf】TUTU"

ការ​សិក្សា​ថ្មី​រកឃើញ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ចូលរួម​នៅ​ក្នុង​កម្មវិធី​គិតគូរ​ពី​សេដ្ឋកិច្ច

សាខាស្រាវជ្រាវរបស់អង្គការខាណាបានអះអាងនៅក្នុងការសិក្សាថ្មីមួយស្តីពីការត្រួតពិនិត្យកម្មវិធីរបរចិញ្ចឹមជីវិតនៃអ្នកផ្ទុកមេរោគអេដស៍ដោយបានរកឃើញថាពួកគាត់ដែលចូលរួមកម្មវិធីបានផ្ដោតការយកចិត្ដទុកដាក់លើផ្នែកសេដ្ឋកិច្ចច្រើនជាងតម្រូវការផ្នែកវេជ្ជសាស្រ្តហើយវាអាចជាគន្លឹះដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាដែលបានប៉ាន់ប្រមាណថាមានចំនួន ៧៤ ០០០ នាក់កំពុងរស់នៅជាមួយនឹងមេរោគអេដស៍ប៉ុន្តែអង្គការនេះបារម្ភពីការចុះថយជំនួយខណៈដែលកម្ពុជាក្លាយជាប្រទេសមានចំណូលទាបមធ្យម។ ...

Cristina Maza
http://bit.ly/2bUecJn

អតុល្យភាពយែនឌ័រនៅក្នុងការដាក់ពាក្យសុំការងារ

មានបុរសជាច្រើន កំពុងដាក់ពាក្យសុំបម្រើការងារតាមអនឡាញ បើធៀបនឹងនារី ដែលនេះបង្ហាញឱ្យឃើញពីការបែងចែកភេទយ៉ាងជ្រៅនៅក្នុងវិស័យកម្លាំងពលកម្មរបស់ប្រទេសជាតិ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី២ របស់ Everjobs Cambodia។ “ច្រើនជាង ៦៨ ភាគរយនៃការដាក់ពាក្យសុំការងារអនឡាញ បានមកពីអ្នកស្វែងរកការងារជាបុរស ហើយ ៣២ ភាគរយទៀតបានពីអ្នកដាក់ពាក្យជានារី,” នេះបើតាមការរៀបរាប់នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29753/gender-imbalance-in-job-applications/

ក្រសួង​ប្រៃសណីយ៍​ត្រួតពិនិត្យ​ការ​បាត់​ប្រាក់​ $២៣ ម៉ឺន

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ចាត់​តាំង​ក្រុម​អធិការកិច្ច​ត្រួតពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​គ្រប់គ្រង​ចំណូល និង​បំណុល​​របស់​ទូរគមនាគមន៍​កម្ពុជា​រយៈពេល ១ ខែ​ដើម្បី​ដោះស្រាយ​ការ​មន្ទិល​សង្ស័យ​នៃ​ការ​ចោទប្រកាន់​របស់​អគ្គនាយកស្ថាប័ន​នេះ​ទៅលើ​បុគ្គលិក​ខ្លួន​ ២ នាក់​ថា​បាន​ធ្វើឲ្យ​បាត់បង់​ប្រាក់​រហូត ...

តាំង វីដា
http://bit.ly/1MscNWc

ទឹកជំនន់​ក្នុង​ខេត្តកំពត​ចាប់ផ្តើម​ស្រក​ចុះ​

យោង​ទៅ​តាម​អាជ្ញាធរ​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃនេះ​ ទឹកជំនន់​នៅ​តំបន់​ជំុវិញ​ទីក្រុង​កំពត​ និង​ស្រុក​ទឹកឈូរ​ បាន​កំពុង​ស្រក​ចុះ​ ។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/floodwater-in-kampot-starts-receding-8970

សន្និសិទស្តីពីគ្រឿងញៀន ធ្វើឡើងនៅទីក្រុងបាងកក

ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរបស់ប្រទេសកម្ពុជា បានចូលរួមសន្និសិទស្តីពីបញ្ហានៃការផលិតថ្នាំញៀន និងការជួញដូរមនុស្ស នៅទីក្រុងបាងកក ប្រទេសថៃ កាលពីម្សិលមិញ។ សន្និសិទនេះ មានរយៈពេលបីថ្ងៃ ដែលមានការចូលរួមពីប្រតិភូ ១៤០ នាក់ មកពីប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ...

Charles Parkinson
http://www.phnompenhpost.com/national/drug-officials-meet-bangkok

ជំនួយ​មនុស្សធម៌​ជួយ​មនុស្ស​រាប់​ពាន់​នាក់​នៅ​កម្ពុជា​

កម្មវិធី​អប់រំ​មួយ​នៅ​ប្រទេស​កម្ពុជា​ គាំទ្រ​មូលនិធិ​ដោយ​ជំនួយ​មនុស្សធម៌​ តៃវ៉ាន​ បាន​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ ជិត​ ១០,០០០​នាក់​ នៅ​ក្នុង​រយៈពេល​ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​អាច​ប្រៀបធៀប​នឹង​បេសកកម្ម​កសិកម្ម ​ដោយ​រដ្ឋាភិបាល​តៃវ៉ាន់​ ដើម្បី​ជួយ​សម្ព័ន្ធមិត្ត​ការទូត​ នៅ​ក្នុង ...

Chen Ping-hung
http://www.taipeitimes.com/News/taiwan/archives/2015/12/01/2003633762

ក្រុមហ៊ុន​បូម​ខ្សាច់​ឃាត់​អ្នក​កាសែត​បរទេស សកម្មជន និង​ប្រជាសហគមន៍ ៧ នាក់

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ និង​ប្រជាសហគមន៍​សរុប ៧ ​នាក់​ក្នុង​នោះ​មាន​អ្នក​កាសែត​បរទេស​ម្នាក់​ផង​ត្រូវ​បាន​ក្រុមហ៊ុន​បូម​ខ្សាច់​ក្នុង​ស្រុក​មួយ​នៅ​​ខេត្ត​កោះកុង​ឃាត់​ខ្លួន​ជាង​ ១ ​ម៉ោង​បន្ទាប់​ពី​ពួកគេ​បាន​ចុះ​ថត​សកម្មភាព​បូម​ខ្សាច់​នៅ​ភូមិ​កោះកុង ...

ប៉ិច សុធារី
http://bit.ly/1TQZgb5

សមត្ថកិច្ច​បាញ់​ទឹក​បំបែក​ហ្វូង​កូដករ​នៅ​បាវិត និង​ចាប់​ខ្លួន​ច្រើន​នាក់

កម្មករ​កាត់​ដេរ​មួយ​ក្រុម​ធំ​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ​​ ក្នុង​អំឡុង​កូដកម្ម​តវ៉ា​នៅ​ក្រុងបាវិត ខេត្ត​ស្វាយរៀង។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​និង​អង្គការ​សិទ្ធិ​មនុស្ស ខណៈ​សមត្ថកិច្ច ក៏​បាន​​ប្រើ​ទុយោ​បាញ់​ទឹក បាញ់​បំបែក​ហ្វូង​បាតុករ​ទាំង​នោះ ...

ម៉េច ដារ៉ា
http://bit.ly/1Phq6Yr

បទ​ល្មើស​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១៥​កើន​ជាង​២​ដង​

អាជ្ញាធរ ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បង្ក្រាប​បាន​បទ​ល្មើស​គ្រឿង​ញៀន​សរុប​ជាង​៣ពាន់​ករណី និង​ឃាត់​ខ្លួន​ជន​ល្មើស​បាន​ជាង​៧ពាន់​នាក់ ​ក្នុង​ឆ្នាំ​២០១៥ កើន​ជាង​២ដង នៃ​តួលេខ​បទ​ល្មើស និង​ជន​ល្មើស​ដែល​បង្ក្រាប និង​ឃាត់​បាន​ក្នុង​ឆ្នាំ​២០១៤។ ...

តាំង វីដា
http://bit.ly/1o1i8tH

ទាហាន​ឈុត​ខ្មៅ​ថៃ​ហាម​ខ្មែរ​មិន​ឲ្យ​ ធ្វើ​ចម្ការ​នៅ​ក្បែរ​​ព្រំដែន

ទាហាន​ឈុត​ខ្មៅ​របស់​​ថៃ​ប្រមាណ​២០​នាក់កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ បាន​​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​ មិន​ឲ្យ​ដាំ​ដុះ​នៅ​លើ​ដី​របស់​ពួក​គាត់​នៅ​ចំណុច​ភូមិ​បរ​ហ៊ុយ សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ដោយ​សំអាង​​ថា ជា​ដី​​ស្ថិត​ក្នុង​តំបន់​ស មិន ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1RsbcRX

ខេត្ត​មណ្ឌលគិរី​កំពុង​ប្រឈម​ខ្វះ​ទឹក​សម្រាប់​ប្រើ​ប្រាស់

សិប្បកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​មួយ​នៅ​ស្រុក​កែវសីមា​បាន​ជូន​ដំណឹង​ដល់​ ប្រជាពលរដ្ឋ​​ឲ្យ​ប្រើប្រាស់​ទឹក​សន្សំសំចៃ​ខណៈ​ប្រភព​ទឹក​​ដែល​ត្រូវ​យក​មក ​ធ្វើ​ជា​ទឹកស្អាត​សម្រាប់​​ប្រើប្រាស់​បាន​រីង​ស្ងួត​អស់​នៅពេល​ដែល​ អាកាសធាតុ​ក្តៅ​ហួត​ហែង​ខ្លាំង។ ...

សែន ដាវីត
http://bit.ly/1T7emLP

កង​​រក្សា​សន្តិភាព​ម្នាក់​រង​របួស​នៅ​ស៊ូដង់​ខាងត្បូង

កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិកម្ពុជាម្នាក់រងរបួសក្នុងការផ្ទុះអាវុធមួយនៅទីក្រុងជូបារដ្ឋធានីប្រទេសស៊ូដង់ខាងត្បូងកាលពីថ្ងៃអាទិត្យកន្លងទៅ។នេះបើយោងតាមមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាពកម្ពុជា។ ...

ជា វណ្ណៈ
http://bit.ly/29wM1iX

ប៉ូលីសចុះបង្ក្រាបសិប្បកម្មសាប៊ូដែលគ្មានការអនុញ្ញាត

មន្ត្រីប៉ូលីសខេត្តបានរឹបអូសសាប៊ូទឹកក្នងបរិមាណយ៉ាងច្រើនពីសិប្បកម្មធ្វើសាប៊ូមួយដែលមិនមានការអនុញ្ញាតត្រឹមត្រូវនៅក្នុងក្រុងព្រះសីហនុកាលពីម្សិលមិញ។ ...

សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/27218/police-in-clean-up-operation/

គម្រោងសាងសង់អាគារសរុបដែលមានតម្លៃ ៦ពាន់លានដុល្លារ

អំឡុងពេលប្រាំឆ្នាំនេះ រដ្ឋាភិបាលបានយល់ព្រមសម្រេចលើការវិនិយោគសាងសាង់ ១,១៨៣ គម្រោង ដែលមានតម្លៃ ៦.៨៣ ពាន់លានដុល្លារ នេះបើឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28404/-6-billion-in-building-projects/

ស្ថានទូត​កម្ពុជា កំពុងអន្តរាគមន៍​​ជួយ​​​ពលករ​ខ្មែរ ជិត​៦០​នាក់​ដែលជាប់​​ឃុំ​​ក្នុង​ប្រទេស​ថៃ

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃកំពុងតែធ្វើអន្តរាគមន៍ជួយដល់ពលករខ្មែរ ដែលកំពុងតែជាប់ក្នុងមន្ទីរឃុំឃាំងដោយផ្តល់នូវមេធាវីក្នុងការដោះស្រាយជូនពួកគាត់។ ជាមួយនេះដែរស្ថានទូតខ្មែរ ក៏បានប្រកាសស្វែងរកសាច់ញាតិរបស់ជនរងគ្រោះខ្មែរ ម្នាក់ដែលបានស្លាប់កាលពីចុងខែកក្កដា កន្លងមកនេះ។ ...

មុំ គន្ធា
http://bit.ly/2aNLggU

កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រជុំ​ប្រេង​កាត​អាស៊ាន ​នៅ​ខែ​ក្រោយ

មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល បានប្រាប់កាសែត ខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រេងកាតអាស៊ាន លើកទី ៤២ (ASCOPE) ស្របពេលដែលប្រទេសនេះស្ថិតនៅក្នុងដំណើរការអភិវឌ្ឍនៃឧស្សាហកម្មប្រេង និងតម្លៃប្រេងជាសកលត្រូវបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បើយោងតាម លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅក្នុងខេត្តសៀមរាប ក្នុងខែកញ្ញា ខាងមុខនេះ និងមានការចូលរួមពីសមាជិកទាំងអស់ចំនួនដប់របស់ក្រុមហ៊ុនប្រេងកាតរដ្ឋដើម្បីពិភាក្សាអំពីបញ្ហាការអភិវឌ្ឍនៅក្នុងឧស្សាហកម្មប្រេងឥន្ធនៈនេះ។ ...

ម៉ៃ គុណមករា
http://bit.ly/2c98zIu

ស្ត្រី​ខ្មែរ​ម្នាក់​រត់​ពី​ផ្ទះ​ថៅកែ​បន្ទាប់ពី​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ ១៧ ម៉ោង​ក្នុង​ ១ ថ្ងៃ

ស្ត្រី​ខ្មែរ​ធ្វើការ​តាម​ផ្ទះ​នៅ​ប្រទេស​សិង្ហបុរី​ម្នាក់​បាន​រត់​ចេញ​ពី​ផ្ទះ​ថៅកែ​បន្ទាប់ពី​ត្រូវ​​ថៅកែ​បង្ខំ​ឲ្យ​ធ្វើការ​​រហូត​ដល់ ១៧ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដោយ​​​គ្មាន​ថ្ងៃ​សម្រាក​អស់​រយៈពេល​ជាង ១ ឆ្នាំ​កន្លះ​ហើយ​ត្រូវ​បាន​អង្គការ​មនុស្សធម៌​មួយ ...

ផាក់ ស៊ាងលី
http://bit.ly/1GdQ6hg

ការកាត់ទោសអស់មួយជីវិតលើករណីសម្លាប់កុមារ

សាលាដំបូងខេត្តកោះកុង បានកាត់ទោសអស់មួយជីវិតទៅបុរសម្នាក់ ដែលបានសម្លាប់កុមារកាលពីខែមេសា។ ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា ការសម្លាប់នេះគឺជាទង្វើសងសឹកមួយ បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយឪពុកម្តាយរបស់កុមារនេះ។​ ...

Charles Parkinson និង មុំ គន្ធា
http://www.phnompenhpost.com/national/life-sentence-child-murder

មន្ត្រី NBC ប៉ាន់​ប្រមាណ​ថា​ចំណូល​ទេសចរណ៍​ពី​កាស៊ីណូ​មាន​ ៤០ ភាគរយ

 វិស័យ​កាស៊ីណូ​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​រក​បាន​​ប្រាក់​ចំណូល​​​ជិត​ ២ ពាន់​លាន​ដុល្លារ​អាមេរិក​​ក្នុង​មួយ​ឆ្នាំ​ និង​​​រួម​ចំណែក​ដល់​ចំណូល​វិស័យ​ទេសចរណ៍​ជិត​​ ៤០ ភាគរយ​។ នេះ​បើ​យោង​តាម​​មន្ត្រី​ធនាគារ ...

ស ច័ន្ទដារ៉ា
http://bit.ly/1Ln6Qdq

ការផ្តោតលើការថែទាំសុខភាពរបស់យុវជន

នៅសប្តាហ៍នេះ សំណុំនៃស្តង់ដារជាសកលថ្មី សម្រាប់ការថែទាំសុខភាពមនុស្សវ័យជំទង់ ដែលចេញផ្សាយដោយ អង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNAIDS បានបង្ហាញថា គម្លាតនៃការផ្តល់សេវាថែទាំសុខភាពដល់យុវជនទូទាំងពិភពលោក ប្រជាជនវ័យក្មេងរបស់កម្ពុជាមានគម្លាតធំ។ នេះបើយោងតាម មន្រ្តីជំនាញ បានឱ្យដឹងថាកាលពីម្សិលមិញ។ ...

Zoe Holman
http://www.phnompenhpost.com/national/youth-health-care-focus

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RzkrW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!