តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

3578 កំណត់ត្រារកឃើញសម្រាប់ " Ӹ rcy714.top Ӵϸ Ű븱 ٴ̾߱⹫Ӵ ٳ ߸2 ȲݼӼ Ȳݼı"

​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ៧០០.០០០​ នាក់​នៅ​ទូ​ទាំង​ប្រទេស​

​ក្រសួងទេសចរណ៍​បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ នៅ​ថ្ងៃ​ចូល​ឆ្នាំ​សកល​មាន​ភ្ញៀវ​ទេសចរ​ចំនួន​ ៦៩៩.៧២៤​ នាក់​នៅ​ទូ​ទាំង​ប្រទេស​ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​ ៦៩៧.០៦៦​ នាក់​ និង​ជនបរទេស​ចំនួន​ ២.៦៥៨​ នាក់​។​ ...

សែន ដាវិត
https://www.khmertimeskh.com/50799894/new-years-eve-attracts-700000-tourists-nationwide/

​ភូមិ​ចំនួន​ ៣​ ទៀត​ត្រូវ​បាន​ដាក់​នៅ​ក្រោម​ការ​បិទ​ខ្ទប់​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ៣

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីសម្រេច​កាលពី​យប់មិញ​ក្នុង​ការ​បិទ​ខ្ទប់​ភូមិ​ចំនួន​ ៣​ ភូមិ​ទៀត​គឺ​ភូមិ​ទ្រា​ ៤​ ភូមិ​ដំណាក់​ធំ​ ២​ និង​ភូមិ​ដំណាក់​ធំ​ ៣​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ៣​ ។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50836980/three-more-villages-placed-under-lockdown-in-sangkat-stung-meanchey-iii/

អនុសាសន៍​ធ្វើ​ដំណើរ​ថ្មី​របស់​ CDC​ ចុះបញ្ជី​ប្រទេស​កម្ពុជា​ជា​ទិស​ដៅ​ហានិភ័យ​កម្រិត​ “​មធ្យម​”

​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក​ បាន​ចេញ​នូវ​កម្រិត​វាយតម្លៃ​ហានិភ័យ​ថ្មី​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​កំឡុង​ពេល​មាន​រោគរាតត្បាត​កូ​វី​ដ​-១៩​ នៅ​កម្ពុជា​ក្នុង​កម្រិត​ ២​ ដែល​មាន​ន័យ​ថា​ហានិភ័យ​កម្រិត​មធ្យម​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50871214/cdc-new-travel-recommendations-list-cambodia-as-moderate-destination/

​ប្រទេស​ចិន​ឈរ​លំដាប់​កំពូល​ក្នុង​បញ្ជី​វិនិយោគិន​នៅ​ពាក់កណ្តាល​ដំបូង​នៃ​ឆ្នាំ​នេះ​

​យោង​តាម​ ឯកអគ្គរដ្ឋទូត​ចិន​ បានឱ្យ​ដឹង​ថា​ប្រទេស​ចិន​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ១​ ទាក់ទង​នឹង​លំហូរ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI)​ មក​ប្រទេស​កម្ពុជា​ នៅ​ពាក់កណ្តាល​ដំបូង​នៃ​ឆ្នាំ​នេះ​ គឺ​ប្រហែល​ ២​ ពាន់​លាន​ដុល្លារ​។​ ...

ធូ វិរៈ
https://phnompenhpost.com/business/china-tops-list-investors-h1

ដំរី​នៅតែ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ ប៉ុន្តែ​នៅ​តែបន្ត​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ នេត្រ​ ភក្ត្រា​ នៅ​ថ្ងៃ​ទី​ ២​ ខែកក្កដា​ នេះ​បាន​លើក​ឡើង​ថា​ ដំរី​អាស៊ី​នៅ​តែ​រក្សា​វត្តមាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះបីជា​មានការ​ចង្អុលបង្ហាញ​ពី​ហានិភ័យ​ផុត​ពូជ​ខ្ពស់​ក៏​ដោយ​។​ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://phnompenhpost.com/national/elephants-under-threat-remain-present-kingdom

ការ​នាំ​ចេញ​កង់​ជិត​ ២៥០​ លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១

​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​កង់​មាន​តម្លៃ​ ២៤៧.៥​ លាន​ដុល្លារ​ទៅ​កាន់​ទីផ្សារ​បរទេស​ក្នុង​ឆមាស​ទី​ ១​ ឆ្នាំ​នេះ​ដែល​ធ្លាក់​ចុះ​ ៤,២​ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50899597/bicycle-exports-close-to250-million-in-first-semester/

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា៖ បើកវិស័យទេសចរណ៍ឡើងវិញយ៉ាងឆាប់រហ័សដើម្បីដាក់ប្រទេសកម្ពុជានៅលើផែនទី

ល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលនឹងផ្តល់ឱកាសដ៏សំខាន់ដល់កម្ពុជាក្នុងការស្វាគមន៍ភ្ញៀវអន្តរជាតិដែលបានទទួលវ៉ាក់សាំងការពារពេញលេញខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាននៅថ្ងៃទី ១៦-២២ ខែមករា នេះបើតាមប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកឆាយ ស៊ីវលីនបញ្ជាក់។ ...

ធូ វិរៈ
https://www.phnompenhpost.com/business/cata-reopen-tourism-quickly-put-cambodia-map

​គ​.​ជ​.​ប​នឹង​ចាប់ផ្តើម​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​ស​ប្តា​ហ៍​ក្រោយ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ការ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ១២​ ខែកញ្ញា​ដល់​ថ្ងៃ​ទី​ ២​ ខែកុម្ភៈ​ ។​ ...

ទី​ន​ សុខ​ថា​វុ​ធ​
https://www.khmertimeskh.com/50931075/nec-to-start-registering-polls-observers-next-week/

ជប៉ុន​ផ្តល់​យានជំនិះ​ និង​សម្ភារៈ​ការិយាល័យ​ដល់​កម្ពុជា​

​ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនួយ​ដល់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ (MFAIC)​ នូវ​យានជំនិះ​ និង​សម្ភារៈ​ការិយាល័យ​ស្មើនឹង​ ៣០០​ លាន​យ៉េន​ (​ប្រហែល​ ២,៧៨០,០០០​ដុល្លារ​)​ សម្រាប់​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50963288/japan-donates-vehicles-and-office-equipment-to-cambodia/

វ៉ាក់សាំង Pfizer ដែលផ្តល់ដោយអូស្ត្រាលីបានមកដល់កម្ពុជា ដើម្បីបញ្ជូនទៅកាន់ខេត្តជួរមុខជាប់ប្រទេសថៃ

កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ Pfizer ចំនួន ៧៨៣,០០០ដូស ក្នុងចំណោម​ ២,៣៥ លាន​ដូស ដែល​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី​ផ្តល់​ជូន​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3HbV9Vs

កម្ពុជា​កត់ត្រាការឆ្លងមេរោគកូវីដបម្លែងថ្មីអូមីក្រុង​ចំនួន​ពីរ​ករណី​

ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែធ្នូនេះ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៥នាក់ ដែលក្នុងនោះមាន ២ករណី ត្រូវបាននាំចូល និងបញ្ជាក់ថា ជាប្រភេទបម្លែងថ្មីអូមីក្រុង។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national/cambodia-logs-two-new-omicron-cases

ក្រសួង​បរិស្ថានប្រារព្ធ​ទិវា​តំបន់ដីសើម​ពិភពលោក ២ ​កុម្ភៈ​ នៅ​ខេត្តពោធិ៍សាត់

ដើម្បី​អបអរសាទរ​ទិវា​តំបន់ដីសើម​ពិភពលោក ២ កុម្ភៈ ឆ្នាំ​ ២០២២ ក្រសួងបរិស្ថាន​បាន​ប្រារព្ធ​ទិវា​នេះ​នៅ​ខេត្ត​ពោធិ៍សាត់ ដែលជា​ទីតាំង​សម្បូរ​ទៅដោយ​ដី​សើម ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី និង​ចូលរួម​ការពារ​ជីវចម្រុះ​នៅក្នុង​សហគមន៍​មូលដ្ឋាន​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-02-03-1039-231039.html

កម្ពុជា​ដាក់​ផែនការ​ជំរុញ​ការនាំចេញ​យានយន្ត​ និង​គ្រឿង​អេឡិចត្រូនិក

រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​សេចក្តី​ព្រាង​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​នៅ​កម្ពុជា ដើម្បី​បង្កើន​ទំហំ​នាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់​លើសពី ២ ​ប៊ីលាន​ដុល្លារ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ខាងមុខ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-03-03-1129-232693.html

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ​កម្ពុជា​-​ម៉ាឡេស៊ី មាន​តម្លៃ​ជាង ២០៥ ​លាន​ដុល្លារ

ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​ក្នុង​រយៈពេល ៤​ ខែ​ដំបូង​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ប្រមាណ​ជាង ២០៥ ​លាន​ដុល្លារ កើន​ជាង ៣៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-05-21-1250-236745.html

អូស្ត្រាលី​ជួយ​កសាង​ជំនាញ​ប្រតិបត្តិ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​បរិ​យា​ប័ន្ន​

អតីត​និស្សិត​អូស្ត្រាលី​ចំនួន​ ២៤​ នាក់​ ក្នុង​មុខ​តំណែង​គ្រប់គ្រង​ពី​រដ្ឋាភិបាល​ អង្គការក្រៅរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​បាន​បញ្ចប់​វគ្គ​ខ្លី​មួយ​ក្នុង​ជំនាញ​ប្រតិបត្តិ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​បរិ​យា​ប័ន្ន​ (​ដំណាក់កាល​ទី​២)​ នា​ពេល​ថ្មីៗ​នេះ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3WdYcnI

ប្រាក់ឈ្នួល​អប្បបរមា​ សម្រាប់​ឆ្នាំ២០២៤ គឺ ២០៤ ដុល្លារ ក្នុង ១ ខែ

លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​បន្ថែម ២ ដុល្លារ ទៅលើ​តួលេខ ២០២ ដុល្លារ ដែលជា​លទ្ធផលបោះឆ្នោត​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ២០២៤ ដែលធ្វើ​ឱ្យប្រាក់ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ២០២៤ គឺ ២០៤ ដុល្លារ ក្នុង ១ ខែ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-09-28-1009-254842.html

​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​រក​ចំណូល​បាន​ ៧៥​ លាន​ដុល្លារ​

​បួន​ឆ្នាំ​ចាប់ពី​ខែកក្កដា​ ឆ្នាំ​ ២០២២​ ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៅ​ក្នុង​រាជធានី​ និង​ខេត្ត​បាន​ផ្តល់​សេវា​សាធារណៈ​ជាង​ ២​ លាន​ក្នុង​ ១៤​ វិស័យ​ និង​រក​ចំណូល​បាន​ជាង​ ៧៥​ លាន​ដុល្លារ​។​ ​ ...

រី សុចាន់
https://www.phnompenhpost.com/business/one-window-service-offices-net-75-million

Six Senses នឹង​បើក​ដំណើរការ​ឡើងវិញ​ ក្នុង​ខែធ្នូ​ខាងមុខ

រមណីយដ្ឋាន​ប្រណីត Six Senses កោះក្របី គ្រោង​នឹង​បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ​ឡើងវិញ​នៅ​ខែធ្នូ ខាងមុខ​នេះហើយ បន្ទាប់ពី​បាន​បញ្ឈប់​ប្រតិបត្តិការ​ដោយសារតែ​ការធ្លាក់ចុះ​នៃ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​ទទួលរង​-​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាង​ ២​ ឆ្នាំ​មកនេះ​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-21-0936-242560.html

ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​នឹង​ជំរុញ​ពាណិជ្ជកម្ម​ប្រមាណ​ ៤០​ ពាន់​លាន​ដុល្លារ​

ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​ ៤០​ ពាន់​លាន​ដុល្លារ​ និង​បង្កើន​ប្រាក់​ចំណូល​រហូត​ដល់​ ២,៥​ ភាគរយ​ នេះ​បើ​យោង​តាម​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-hun-sen-rcep-to-boost-trade

កម្ពុជា​ជំរុញ​ឱ្យ​ជប៉ុន​ដាក់​ជើងហោះហើរ​ត្រង់​ឡើង​វិញ​

កម្ពុជា​បាន​ស្នើ​ឱ្យ​មានការ​ហោះហើរ​ត្រង់​រវាង​ព្រះរាជាណាចក្រ​ និង​ជប៉ុន​ឡើង​វិញ​ ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​បន្ទាប់​ពី​ផ្អាក​រយៈពេល​ពីរ​ឆ្នាំ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​ ...

មាស ម៉ូលីកា
https://kiripost.com/stories/cambodia-urges-japan-to-reinstate-direct-flights

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xgHv7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!