កំពង់ផែអន្តរជាតិនៅខេត្តកោះកុង នឹងបើកដំណើរការនៅឆមាសទី២
កំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ (តារាសាគរ) នៅខេត្តកោះកុងដែលវិនិយោគដោយក្រុមហ៊ុន Koh Kong Port Management គ្រោងបើកដំណើរការនៅដើមឆមាសទី២ ឆ្នាំ ២០២៣ នេះ ខណៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាបានបញ្ចប់រួចរាល់ហើយ។ នេះបើតាមអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-05-05-1116-249716.html
ប្រាក់ចំណូលកំពង់ផែព្រះសីហនុធ្លាក់ចុះ ២,៧៥%
យោងតាមរបាយការណ៍ដែលចេញដោយកំពង់ផែស្វយ័តព្រះសីហនុ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២នេះ កំពង់ផែរកចំណូលបានជាង ៨៥,១១៧ លានរៀល ស្មើនឹងប្រមាណ ៦៥ លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ២,៧៥ ភាគរយធៀប ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/sihanoukville-ports-earnings-fall-275
មួយផ្នែកធំនៃដីឧទ្យានជាតិគិរីរម្យ ត្រូវបានផ្ដល់ទៅឱ្យសាច់ញាតិរបស់ឥស្សរជនដ៏មានឥទ្ធិពល
សាច់ញាតិរបស់អគ្គនាយកក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ដ៏ល្បីឈ្មោះ គឺលោកស្រី ជឹង សុភាព (ហៅយាយភូ) បានទទួលដីព្រៃនៅកណ្ដាលឧទ្យានជាតិគិរីរម្យ ខណៈរដ្ឋមន្ត្រី ឧកញ៉ា និងសាច់ញាតិរបស់លោកស្រី ប៊ុន រ៉ានី ក៏ទទួលបានដីរដ្ឋផងដែរ។ នេះបើយោងតាមឯកសារផ្លូវការដែលបានចេញផ្សាយកាលពីចុងខែធ្នូ។ យោងតាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាល ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ប៉ុន្តែបានផ្សព្វផ្សាយតាមអ៊ីនធឺណិតកាលពីសប្តាហ៍មុន ក្រុមហ៊ុនមួយដែលមានឈ្មោះថា One More បានទទួលដីព្រៃចំនួន ២២១,៩៤ហិកតា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅឧទ្យានជាតិគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ...
គៀត សុរិទ្ធធាវី
https://www.vodkhmer.news/2023/01/06/kirirom-national-park-bati-district-land-granted-to-elites/
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនិរាករណ៍អនុក្រឹត្យលេខ ៤៧ ស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ បានប្រកាសនិរាករណ៍អនុក្រឹត្យលេខ ៤៧ អ.ន.ក្របក ស្តីពី «ការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ» ចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយបង្គាប់ឱ្យបន្តប្រើប្រាស់ អនុក្រឹត្យចាស់ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១២ ឡើងវិញ ដោយបន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងហាមឃាត់ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2023-04-28-0835-249467.html
លោក ហ៊ុន សែន អំពាវនាវកុំឱ្យមានការរើសអើងលើស្ត្រីដែលធ្វើការនៅតាមសេវាកម្សាន្ត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាសាធារណៈ កុំឱ្យមានការរើសអើងទៅដល់ស្ត្រីដែលធ្វើការនៅក្នុងសេវាកម្សាន្ត ដែលពួកគាត់មានការតស៊ូ ដើម្បីជីវភាពប្រចាំថ្ងៃ ខណៈដែលមន្ត្រីសហជីពក៏បានស្នើឱ្យអាជ្ញាធរមានវិធានការទៅលើអ្នកដែលរើសអើង ឬបៀតបៀនដល់ស្ត្រីទាំងនោះផងដែរ។ ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-06-09-0905-251065.html
លោក ហ៊ុន សែន៖ សេដ្ឋកិច្ចកម្ពុជាព្យាករថា នៅឆ្នាំ ២០២៣ នឹងសម្រេចក្នុងកំណើនរង្វង់ ៥,៦ ភាគរយ
លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅអំឡុងពេលចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន ១២ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានធ្វើការព្យាករថា ក្នុងឆ្នាំ ២០២៣ នេះ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៥,៦ ភាគរយទោះបីប្រឈមបញ្ហាមួយចំនួនក៏ដោយ។ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-06-11-1707-251131.html
ការនាំចេញជ័រ និងឈើកៅស៊ូ មានទឹកប្រាក់ជាង ៧៩ លានដុល្លារ
កម្ពុជារកចំណូលបានជាង ៧៩ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល ២ ខែដំបូងឆ្នាំ ២០២៣ ខណៈតម្លៃជ័រកៅស៊ូ ថយចុះជាង ១៤ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-03-16-1034-248049.html
«អំបិលកំពត-កែប» គ្រោងនឹងចុះបញ្ជី GI ជាផ្លូវការក្នុងខែមេសា
កម្ពុជាបានកំណត់យកអំបិល ៣ ប្រភេទជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) «អំបិលកំពត កែប»ដែលគ្រោងនឹងប្រកាសជាផ្លូវការនៅចុងខែមេសា ឆ្នាំ ២០២៣ ខណៈការ ចុះបញ្ជីសម្គាល់ភូមិសាស្ត្រនឹងជួយឱ្យកេរ្តិ៍ឈ្មោះអំបិលកម្ពុជាមានការទទួលស្គាល់គុណភាពជាអន្តរជាតិកាន់តែច្រើន ព្រមទាំងមានទីផ្សារអន្តរជាតិកាន់តែ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-13-0938-246917.html
មេដឹកនាំកម្ពុជា-វៀតណាម បន្តបង្កើនទំនាក់ទំនងទ្វេភាគី ផ្លាស់ប្ដូរយោបល់ពីស្ថានភាពតំបន់ និងពិភពលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហ្វៀន ហ្វូជុង ថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនីស្តវៀតណាម ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស បានជួបប្រជុំការងារ នៅរដ្ឋធានីហាណូយ កាលពីចុងសប្ដាហ៍ ដើម្បីធ្វើរបាយការណ៍ជូនគ្នាទៅវិញទៅមក អំពីស្ថានការណ៍របស់គណបក្ស និងប្រទេសនីមួយៗ។ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-20-1008-247161.html
ទិវាសត្វក្រៀលលើកទី៦ ត្រូវបានប្រារព្ធឡើង ដើម្បីជំរុញឱ្យសហគមន៍មូលដ្ឋានចូលរួមអភិរក្ស
អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាសហការជាមួយក្រសួងបរិស្ថានបានរៀបចំប្រារព្ធទិវាសត្វក្រៀលលើកទី៦ ដើម្បីផ្សព្វផ្សាយដល់សាធារណជន និងជំរុញឱ្យសហគមន៍មូលដ្ឋានរួមនឹងអ្នកពាក់ព័ន្ធឱ្យចូលរួមអភិរក្សសត្វ ...
ជា សុខនី
https://www.postkhmer.com/national/2023-02-26-1629-247390.html
ជំរុញការអភិវឌ្ឍន៍កសិកម្មដែលធន់នឹងអាកាសធាតុ
កសិករប្រមាណ ៤០០ នាក់ និងអ្នកពាក់ព័ន្ធវិស័យកសិកម្មផ្សេងទៀតបានប្រមូលផ្តុំគ្នានៅខេត្តសៀមរាបកាលពីថ្ងៃសុក្រសម្រាប់កិច្ចប្រជុំស្តីពីកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាពលើកទី ៣ ដែលពួកគេបានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីជំរុញការអភិវឌ្ឍន៍កសិកម្ម ...
Marissa Carruthers
https://kiripost.com/stories/cambodia-push-to-develop-climate-resilient-agriculture
លោកនាយករដ្ឋមន្ត្រី៖ មិនចាំបាច់មានច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នាទេ ខណៈសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាយល់ថាមិនដូច្នេះទេ
កាលពីខែមុន ដោយបារម្ភជុំវិញសេចក្តីរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងមេរោគអេដស៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា គ្មានការរើសអើងចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជាទេ ខណៈលោកបញ្ជាក់ជាថ្មីថា នឹងមិនមាន ...
ឥទ្ធិពលនៃឌីជីថលនីយកម្មលើទីផ្សារថាមពលរបស់កម្ពុជា
ឌីជីថលនីយកម្មកំពុងផ្លាស់ប្តូរឧស្សាហកម្មនៅទូទាំងពិភពលោក ហើយទីផ្សារថាមពលរបស់កម្ពុជាក៏កំពុងត្រូវបានវិវត្តដូចគ្នាដែរ។ ការទទួលយកបច្ចេកវិទ្យាឌីជីថលកំពុងជំរុញការផ្លាស់ប្តូរយ៉ាងសំខាន់ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/blnAT
កិច្ចព្រមព្រៀង RCEP និង FTAs នឹងទាក់ទាញការវិនិយោគកាន់តែច្រើនមកកម្ពុជា
ធនាគារជាតិកម្ពុជាបាននិយាយនៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមក ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.at/cyzTY
លោកនាយករដ្ឋមន្ត្រី៖ មិនមានការផ្លាស់ប្តូរដំណែងមន្ត្រីមុខងារសាធារណៈក្នុងរដ្ឋាភិបាលអាណត្តិថ្មីទេ
កាលពីព្រឹកថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា នឹងមិនមានការផ្លាស់ប្តូរដំណែងមន្ត្រីមុខងារសាធារណៈ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងរាជរដ្ឋាភិបាលថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហា នោះទេ។ ...
បុគ្គលិក ខ្មែរថាមស៍
http://rb.gy/0awnv
ធនាគារពិភពលោកអនុម័តគម្រោងទឹក និងអនាម័យមានតម្លៃ ១៦៣ លានដុល្លារ
យោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារពិភពលោកកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ដើម្បីជួយដល់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងសេវាទឹក និងអនាម័យ គម្រោងនេះនឹងទៅដល់ប្រជាពលរដ្ឋជាង ១៧៥,០០០ នាក់នៅក្នុងខេត្តគោលដៅដូចជា បាត់ដំបង ពោធិ៍សាត់ ...
ឆន រស្មី
https://kiripost.com/stories/world-bank-approves-163m-water-and-sanitation-project
ក្រុមហ៊ុនសិង្ហបុរីពិចារណាពីសក្តានុពលនៃទីផ្សារកាបូនរបស់កម្ពុជា
កាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនមកពីសិង្ហបុរី ដោយ ឯកឧត្តមបានជម្រាបពីការបើកទំព័រថ្មីនៃពាណិជ្ជកម្មកាបូននៅកម្ពុជា ជាពិសេសនៅក្រោមមាត្រា៦ នៃ ...
បុគ្គលិក ខ្មែរថាមស៍
http://tinyurl.com/32wn7r9a
មន្ត្រីឧទ្យានុរក្សរកឃើញសម្បុកសត្វអកត្រីក្បាលប្រផេះចំនួន ៨
ក្នុងរដូវកាលពងកូនថ្មីគិតមកត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៣ មានសម្បុកសត្វអកត្រីក្បាលប្រផេះចំនួន ៨ ហើយត្រូវបានរកឃើញនៅក្នុងតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដោយមន្ដ្រីឧទ្យានុរក្សដែលទទួលបានការគាំទ្របច្ចេកទេសពីអង្គ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2024-1-2-2037-257246
ការអនុម័តលើការសាងសង់ធ្លាក់ចុះ ខណៈការវិនិយោគកើនឡើង
ប្រទេសកម្ពុជាបានអនុម័តគម្រោងវិនិយោគសំណង់ជាង ២,៦០០ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ដែលមានការថយចុះ ១៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ទុនវិនិយោគ និងទំហំសំណង់បានកើនឡើងជាង ១០០% នេះបើយោងតាមក្រសួង ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/construction-approvals-down-investment-up
កម្ពុជាស្នើតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខសម្រាប់ក្រុមហ៊ុនកូរ៉េ ដើម្បីជំរុញការវិនិយោគ
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួនពីរ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរបស់អ្នកវិនិយោគកូរ៉េនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅថ្ងៃ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501490362/cambodia-proposes-exclusive-special-economic-zone-for-korean-firms-to-boost-investment/