មួយផ្នែកធំនៃដីឧទ្យានជាតិគិរីរម្យ ត្រូវបានផ្ដល់ទៅឱ្យសាច់ញាតិរបស់ឥស្សរជនដ៏មានឥទ្ធិពល

សាច់ញាតិរបស់អគ្គនាយក​ក្រុម​ហ៊ុន ភាពីម៉ិច (Pheapimex) ដ៏ល្បីឈ្មោះ គឺលោកស្រី ជឹង សុភាព (ហៅយាយភូ) បានទទួលដីព្រៃនៅកណ្ដាលឧទ្យានជាតិគិរីរម្យ ខណៈរដ្ឋមន្ត្រី ឧកញ៉ា និងសាច់ញាតិរបស់លោកស្រី ប៊ុន រ៉ានី ក៏ទទួលបានដីរដ្ឋផងដែរ។ នេះបើយោងតាមឯកសារផ្លូវការដែលបានចេញផ្សាយកាលពីចុងខែធ្នូ។ យោងតាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាល ដែល​បាន​ចុះ​ហត្ថលេខាកា​ល​ពី​ខែ​មិថុនា ប៉ុន្តែ​បានផ្សព្វ​ផ្សាយ​តាម​អ៊ីនធឺណិត​កាល​ពីសប្តាហ៍មុន ក្រុមហ៊ុនមួយដែលមានឈ្មោះថា One More បានទទួល​ដី​ព្រៃចំនួន ២២១,៩៤ហិកតា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅឧទ្យានជាតិ​គិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។​ …

គៀត សុរិទ្ធធាវី
https://www.vodkhmer.news/2023/01/06/kirirom-national-park-bati-district-land-granted-to-elites/