ព័ត៌មាន​

ការ​នាំចេញ​អង្ករ​ ក្នុង​ខែ​ដំបូងធ្លាក់ចុះ ​៥​%​

ការ​នាំចេញ​អង្ករ​របស់​​កម្ពុជា​នៅ​ក្នុង​ការ​ចាប់​ផ្តើម​​ឆ្នាំ ​២០១៩ ​នេះ​ បាន​បន្ត​ធ្លាក់​ចុះ​​ចំនួន ៥ ​ភាគរយ​ បន្ទាប់​ពី​ការ​ធ្លាក់ចុះ​បាន​កើត​ឡើង​ស្ទើរ​ពេញ ​១ ​ឆ្នាំ​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ ​២០១៨ ខណៈ​អ្នក​នៅ​ក្នុង​វិស័យ​នេះ ...

ហ៊ឹន ពិសី
https://bit.ly/2UTN5As

សហភាព​អឺរ៉ុប​ប្រកាស​ចាប់​ផ្តើម​នីតិវិធី​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (EBA) ពី​កម្ពុជា​

សហភាព​អឺរ៉ុប​បា​ន​ចេញ​សេច​ក្តី​ប្រកាស​​ចាប់​ផ្ដើម​នីតិ​វិធី​ផ្អាក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់​យ៉ាង​លើក​លែង​​តែ​អាវុធ» (EBA) ពី​កម្ពុជា​ហើយ​ កាល​ពីម្សិលមិញ ប៉ុន្តែ​ស្ថាប័ន​អន្តរ​ជាតិ​ដែ​ល​​បណ្តុំ​ទៅ​ដោយ​ប្រទេស​ចំនួន​ ២៨​ មួយ​នេះ នៅ​ ...

នៀម ឆេង និង សុទ្ធ គឹមសឿន
https://bit.ly/2I6TQxf

EU បញ្ចប់​ការ​ទទួល​យក​មតិ​ពី​រដ្ឋ​សមាជិក​ថ្ងៃ​នេះ ទាក់​ទង​នឹង​រឿង​ព្យួរ ឬ​មិន​ព្យួរ​ EBA ពី​កម្ពុជា​

ប្រភព​ព័ត៌មាន​​មិនបញ្ចេញ​ឈ្មោះបញ្ជាក់​ថា គណ:កម្មការ​អឺរ៉ុប ​នឹង​បញ្ចប់​ការ​​ទទួល​យក​មតិ​យោបល់​ពី​រដ្ឋ​សមាជិក​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា នេះ​ ដើម្បី​ឈាន​ទៅ​សម្រេច​រឿង​ព្យួរ​​ ឬមិនព្យួរ​​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។ ទោះ​យ៉ាង​ណា​ អំណាច​នៃ​ការ​សម្រេច​ចិត្ត​ គឺ ...

នៀម ឆេង
https://bit.ly/2S7PDNR

វិស័យ​ឯកជន​នៅ​កម្ពុជា ​បារម្ភ​ពី​ការ​ដក​ EBA

វិស័យ​ឯកជន​កម្ពុជា​​បាន​សម្តែង​​នូវ​ក្តី​បារម្ភ​​​របស់​ខ្លួន​​​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​គម្រោង ដែល​សហភាព​ អឺរ៉ុប​​​​ ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​ (EBA) ពី​កម្ពុជា ដោយ​ពួក​គេ​គិត​ថា ...

ហ៊ឹន ពិសី
https://bit.ly/2T8sEiW

ក្រុមហ៊ុន​នាំចេញ​ទៅ​អឺរ៉ុប​ លែង​តម្រូវ​ឲ្យ​មាន CO

ក្រុមហ៊ុន​នាំចេញ​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ស្ថិត​ក្រោម​ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​គ្រឿង​សព្វាវុធ (EBA)​ លែង​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ (CO) ទៀត​ហើយ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​រួម​មួយ ​កាល​ពី​ម្សិលមិញ។ ...

គុណ គួរចេតនា
https://bit.ly/2Rrmwoe

​កម្ពុជា​ពិនិត្យ​លើ​ការ​ហាមប្រាម​ចំពោះ​ការ​ជំទាស់​បន្ទាប់​ពី​ការ​គំរាមកំហែង​ពី​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​

សភា​កម្ពុជា​កំពុង​ពិនិត្យ​លើ​ការ​ហាមឃាត់​ ៥​ឆ្នាំ​លើ​សមាជិក​ជាង​ ១០០​នាក់​ នៃ​គណបក្សប្រឆាំង​ ដែល​អាច​អនុញ្ញាត​ឱ្យ​ពួក​គេ​វិល​ត្រឡប់​មក​ធ្វើ​នយោបាយ​វិញ​ ក្រោយ​ពី​ការ​គំរាមកំហែង​ដោយ​សហភាព​អឺរ៉ុប​ក្នុង​ការ​បដិសេធ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មិន​គិត​ពន្ធ ...

ប្រាក់ ចាន់ធុល
https://www.reuters.com/article/us-cambodia-politics/cambodia-reviews-ban-on-opposition-after-eu-sanctions-threat-idUSKBN1O20XP

រោង​ចក្រ​កាត់​ដេរថ្មី​ជិត​ ៧០ ​​បើក​ក្នុង​រយៈ​ពេល​ ៩ ខែ

រោង​ចក្រ​កាត់​ដេរ​ថ្មី​ចំ​នួន​ ៦៩ ​ត្រូវ​បាន​​បើក​ដំ​ណើរ​ការ​ក្នុង​​​រយៈ​ពេល​ ៩ ​ខែ​ដំ​បូង​​ឆ្នាំ​នេះ ​ខណៈ​​ចំ​នួន​​ ៣២ ​ត្រូវ​បាន​បិទ​​ទ្វារ​ក្នុង​អំ​ឡុង​ពេល​នេះ​។ ​នេះ ...

ចេង សុខហ័ង
https://bit.ly/2RqAh2N

ការ​នាំ​ចេញ​សម្លៀក​បំពាក់​នៅ​ឆមាស​ទី​មួយ​របស់​កម្ពុជា​កើនឡើង​ ១០,៧៣​ ភាគរយ​ ដែល​ព្យាករ​ថា​នឹង​កើនឡើង​នៅ​ឆ្នាំ​នេះ​

ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​បាន​កើនឡើង​ ១០,៧៣​ ភាគរយ​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ ២០១៨​ ហើយ​ត្រូវ​បាន​គេ​ព្យាករ​ថា​ នឹង​នៅ​តែ​រឹង​មាំ​ បើ​ទោះបីជា​សហភាព​អឺរ៉ុប​គំរាម​ដក​ការ​អនុគ្រោះ ...

ប្រាក់ ចាន់ធុល
https://www.reuters.com/article/us-usa-stocks/nasdaq-confirms-correction-while-sp-500-and-dow-erase-2018-gains-idUSKCN1MY1LZ

Moody ថា​កម្ពុជា​ នឹង​បាត់​បង់​ភាព​ប្រ​កួត​ប្រ​ជែង​បើ EBA ​ត្រូវ​បាន​ដក

ភ្នាក់​ងារ​វាយ​តម្លៃ​ចំ​ណាត់​​ថ្នាក់​ឥណ​ទាន​ពិ​ភព​លោក ​Moody’s​ Investors ​Services ​ព្រ​មាន​ថា ការ​បាត់​បង់​​សក្ដា​នុ​ពល​អនុ​គ្រោះ​ពន្ធ​ពា​ណិជ្ជ​កម្ម​របស់​កម្ពុជា​​ចូល​ទៅ​​ស​ហ​ភាព​​អឺ​រ៉ុប​ នឹង​ធ្វើ ...

ស៊ន សារ៉ាត និង ចេង សុខហ័ង
https://bit.ly/2CCxnEc

លោក​ ហ៊ុន សែន មិន​បារម្ភ​ចំពោះ​ការព្យួរ​ ឬ​ក៏​ដក EBA របស់ EU

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បី​ដូចជា​មិន​មាន​ការព្រួយបារម្ភ​ចំពោះ​ការព្យួរ ឬ​ក៏​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​ (EBA) ​របស់​សហគមន៍​អឺរ៉ុប​ឡើយ ដោយ​លោក​ថ្លែង​ថា EBA នឹង​ត្រូវ​បាត់បង់​នៅពេល​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​ខ្ពស់ ហើយ​លោក​បាន​ធ្វើការ​មួយ​ជំហាន​មុន​រួច​ជាស្រេច​ទៅ​ហើយ ដោយ​បាន ...

នៀម ឆេង
https://bit.ly/2CZJ8ph

មន្រី្ត​ថា ​បើ​មាន​ការ​ដក​ប្រ​ព័ន្ធ ​EBA ​នឹង​មិន​ធ្វើ​ឱ្យ​កម្ពុជា​ប៉ះ​ពាល់​សេដ្ឋ​កិច្ច

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​អះ​អាង​ថា​ប្រសិនបើមានការដកប្រព័ន្ធ​​អនុ​គ្រោះ​ពន្ធលើ​ទំនិញ​គ្រប់​មុខ​របស់​កម្ពុជា​លើក​លែង​តែ​គ្រឿង​សព្វាវុធ (EBA) របស់​សហ​ភាព​អឺរ៉ុប​ នឹង​មិន​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​របស់​​កម្ពុជា​នោះ​ទេ​ ខណៈ ...

គង់ មេត្តា
https://bit.ly/2J6MMxA

វិធាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​អាច​នឹង​សម្រេច​ជា​ផ្លូវការ​ក្នុង​រយៈពេល​ ១២ ​ខែក្រោយ អាស្រ័យ​លើ​ភាគី​ទាំង​ ២ ​ចរចា

ដំណើរការ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បណ្ដោះអាសន្ន​មិនទាន់​ចាប់ផ្ដើម​ជា​ផ្លូវការ​ទេ ហើយ​នឹង​ត្រូវការ​ចំណាយ​ពេល​ ១២ ​ខែ ខណៈ​ការយក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ទៅ​ទីផ្សារ​ដ៏ធំ​របស់​សហភាព​អឺរ៉ុប​អាច​កើត​មាន​ក្នុង​រយៈពេល​ ១៨ ​ខែ​ក្រោយ​ពេល​ដំណើរការ​ដក​ចាប់ផ្ដើម​ជា​ផ្លូវការ​។ នេះ​បើ ...

នៀម ឆេង
https://bit.ly/2yN011z

ស​ភា​ពា​ណិ​ជ្ជ​កម្ម​​អឺ​រ៉ុប​ បង្ហា​ញ​ក្តី​បា​រម្ភ​ពី​គម្រោ​ង​ដក EBA ពីកម្ពុជា

សភា​ពា​ណិជ្ជ​កម្ម​អឺ​រ៉ុប​ប្រ​ចាំ​នៅ​កម្ពុជា​ (EuroCham) ​បង្ហាញ​ការ​បា​រម្ភ​យ៉ាង​ខ្លាំង​ទាក់​ទង​នឹង​ នី​តិ​វិ​ធី​ដក​ការ​អនុ​​គ្រោះ​ពន្ធ​ ស្ថិត​ក្រោម​​​កិច្ច​ព្រម​​ព្រៀង​​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង ...

ចេង សុខហ័ង
https://bit.ly/2CNYRY5

​អ្នកជំនាញ​និយាយ​ថា​ លក្ខខណ្ឌ​ការងារ​ល្អ​គួរតែ​អាច​ជួយ​ស្រោចស្រង​ EBA

​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​តែ​មួយ​ទេ​ ដែល​កំពុង​សម្លឹង​មើលទៅ​ប្រទេស​ចិន​ សម្រាប់​ជំនួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន​ ខណៈ​ដែល​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ដែន​ឥទ្ធិពល​អាស៊ាន​ និង​លើស​ពី​នេះ​ ក៏​កំពុង​តែ​សម្លឹង​មើល​ទីក្រុង​ប៉េ​កាំ​ង​ ដើម្បី ...

ម៉ៃ គុណមករា
https://www.khmertimeskh.com/50540337/good-labour-conditions-should-salvage-eba-experts-say/

​កម្ពុជា​ហៅ​ការ​គំរាមកំហែង​ផ្នែក​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ថាជា​​ "​ភាព​អយុត្តិធម៌​ខ្លាំង​"

​ក្រសួងការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា​ ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​បង្កើន​ការ​គាបសង្កត់​លើ​ពាណិជ្ជកម្ម​ លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​គឺជា​«​ភាព​អយុត្តិធម៌​បំផុត​»​ដោយ​បាន​បន្ថែម​ថា​ វា​អាច​នឹង​បំផ្លាញ​នូវ​ការ​អភិវឌ្ឍ​ជា ...

Aljazeera
https://www.aljazeera.com/news/2018/10/cambodia-calls-eu-trade-threat-extreme-injustice-181011063527570.html

​ឯកអគ្គរដ្ឋទូត​៖​ សហភាព​អឺរ៉ុប​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​លោក​ George​ Edgar​ បាន​និយាយ​ថា​ សហភាព​អឺរ៉ុប​គឺជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាមួយនឹង​ការ​អនុគ្រោះ​សម្រាប់​ការ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​កំណើន​ដ៏​រឹង​មាំ​របស់​កម្ពុជា ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50539696/eu-a-key-economic-partner-in-cambodia-ambassador/

បក្ស​កាន់អំណាច​​ បង្ហាញ​ជំហរ​មិន​ចុះ​ញ៉ម​សម្ពាធ​អន្តរជាតិ ដោយ​ថា ​មាន​ប្រទេស​ធំ​ ៥ ​គាំទ្រ​រដ្ឋាភិបាល

បក្ស​កាន់អំណាច​បាន​បង្ហាញ​ជំហរ​កាន់តែ​រឹងមាំ​ក្នុង​ការមិន​ចុះ​ញ៉ម​នឹង​សម្ពាធ​អន្តរជាតិ ជាពិសេស​សហគមន៍​អឺរ៉ុប​ដែល​គំរាម​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ខណៈ​ប្រទេស​មហាអំណាច​ចំនួន ៣ ទៀត​គឺ​សហរដ្ឋអាមេរិក បារាំង និង​អាល្លឺម៉ង់​ដែល​មន្ត្រី​បក្ស​នេះ​ចាត់​ទុក​ថា ងាក​មក​គាំទ្រ​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត បន្ទាប់ពី​មហាយក្ស ...

មាស សុខជា
https://bit.ly/2O1rwOC

CCU ព្រមាន​ធ្វើ​បាតុកម្ម​ឲ្យ​រដ្ឋាភិបាល​ទទួល​យក​កង្វល់ EU

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) កាលពី​ម្សិលមិញ​ព្រមាន​ធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ ប្រសិន​បើ​រដ្ឋាភិបាល​​កម្ពុជា​មិន​ព្រម​ទទួល​យក​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប​ក្នុង​ការ​បន្ទន់​ឥរិយាបថ​ចរចា​គ្នា​រក​ដំណោះស្រាយ​នយោបាយ ដើម្បី​បញ្ចៀស កលិយុគ​នោះ ប៉ុន្ដែ​មន្ត្រី​អះអាង​ពី​ជំហរ​រាជរដ្ឋាភិបាល​មិន​អាច​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង ...

សុទ្ធ គឹមសឿន
https://bit.ly/2MKATOe

ស​ភា​អឺ​រ៉ុប​ នឹង​ពិ​ភា​ក្សា​រឿង​ចាប់​ឃុំ​លោក កឹម សុខា

សភា​អឺរ៉ុប​នឹង​រៀប​ចំ​កិច្ច​​ប្រ​ជុំ​​មួយ​ ស្តី​អំពី​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​នីតិ​រដ្ឋ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​​ ទី ១៣ ខែ​កញ្ញា​នេះ​ដែល​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​គឺ​ពិ​ភាក្សា​ អំពី​កម្ពុជា​ដោយ​ ...

នៀម ឆេង
https://bit.ly/2oSJ5SU

​ឯកអគ្គរដ្ឋទូត​ចិន​៖​ សហភាព​អឺរ៉ុប​មិន​គួរ​លាយ​បញ្ចូល​នយោបាយ​ និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ទេ​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​រាជធានី​ភ្នំពេញ​និយាយ​ថា​ សហភាព​អឺរ៉ុប​មិន​គួរ​លាយ​បញ្ចូល​នយោបាយ​ជាមួយនឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទេ​ ខណៈ​ដែល​អឺរ៉ុប​កំពុង​ដក​យក​ការ​ទទួល​បាន​ទីផ្សារ​តែ​មួយ​ដែល​មាន​លក្ខណៈ​អនុគ្រោះ​សំខាន់ៗ​នៅ​កម្ពុជា​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង ...

David Boyle
https://www.voanews.com/a/chinese-ambassador-eu-should-not-mix-politics-trade-in-cambodia/4489291.html

កម្ពុជា​ នាំ​ចេញ​សម្លៀកបំពាក់​កើន​ ១១ ​ភាគរយ

ការនាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​ប្រទេស​កម្ពុជា​បាន​មើល​ឃើញ​កំណើន​យ៉ាង​ខ្លាំង​ដល់​ប្រមាណ​ ៤ ​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​ជា​កំណើន​ ២ ​ខ្ទង់​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ NBC​។ ជាមួយ​នឹង​កំណើន​ដ៏ខ្លាំង ...

ហ៊ គីមសាយ
https://bit.ly/2uJHZvl

មន្ត្រី៖ បើ​គ្មានរបៀបវារៈនៅពីក្រោយ លទ្ធភាពនៃការព្យួរ EBA របស់ EU គឺតិច​ណាស់

គណៈ​កម្មការ​សហភាព​អឺរ៉ុប​ កំពុង​វាយ​តម្លៃ​លើ​សិទ្ធិ​មនុស្ស​ និង​ស្ថានការណ៍​​ការងារ​នៅ​កម្ពុជា ​​មុន​នឹង​ធ្វើ​សេចក្តី​​សម្រេច​ថា​​តើ​នឹង​ត្រូវ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬយ៉ាង​ណា ខណៈ​មន្ត្រី​កម្ពុជា​យល់​ថា បើ​គ្មាន​​របៀប​វារៈ​នៅពី​ក្រោយ លទ្ធភាព​នៃ​ការ ...

នៀម ឆេង
https://bit.ly/2KVkWZr

​វិស័យ​ឯកជន​ជំរុញ​សហភាព​អឺរ៉ុប​៖​ កុំ​ដាក់​ទណ្ឌកម្ម​ប្រទេស​កម្ពុជា​

​អ្នកតំណាង​នៃ​វិស័យ​ឯកជន​នៅ​កម្ពុជា​បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​កុំ​លុប​ចោលការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​ ​ (EBA)​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​។​ ​ ...

ម៉ៃ គុណមករា
https://www.khmertimeskh.com/50510723/private-sector-to-eu-dont-punish-cambodia/

ប្រតិភូ EU ជួប​មន្ត្រី​រដ្ឋាភិបាល​ក្នុង​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា

គណៈប្រតិភូ​គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រមាណ ១០ រូប​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​រសៀល​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​ស្វែងរក​ការពិត ដើម្បី​សម្រេច​ទៅ​លើ​ថា តើ​ត្រូវ​ព្យួរ ឬ​ត្រូវ​បន្ត​កម្មវិធី «​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ​» ពី​ប្រទេស​កម្ពុជា​? ...

នៀម ឆេង
https://bit.ly/2mdEWb3

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gu3BK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!