កិច្ចសហប្រតិបត្តិការ
ក្រសួងអប់រំ យុវជន និងកីឡា
អូឌីស៊ី ក្រោមកិច្ចសហការជាមួយ វិទ្យាស្ថានគ្រប់គ្រងបូព៌ា – បស្ចឹម (EWMI) និងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានចុះអនុស្សរណៈយោគយល់ (MoU) ថ្មីមួយ ក្នុងគោលបំណងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដើម្បីក្លាយខ្លួនជា “ឃ្លាំងសម្រាប់ធនធានអប់រំនិងទិន្នន័យអប់រំរដ្ឋបាល” ។
World Resources Institute
ជាអង្គការស្រាវជ្រាវសកល “ដែលប្រែគំនិតទៅជាសកម្មភាពនៅចំណុចប្រស័ពនៃបរិស្ថាន ឱកាសសេដ្ឋកិច្ច និងសុខុមាលភាពរបស់មនុស្ស”។
DW Akademie
ជាស្ថាប័នឈានមុខគេរបស់អាល្លឺម៉ង់ សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ DW Akademie និងអូឌីស៊ី សហការគ្នាដើម្បីបណ្តុះបណ្តាលអ្នកការសែតនៅក្នុងសិក្ខាសាលា “Data-driven journalism” ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញនាឆ្នាំ២០១៤។ វគ្គបណ្តុះបណ្តាលនេះត្រូវបានចងក្រងទុកជាឯកសារនៅលើគេហទំព័រ ddjtraining.org ។
សមាគមធាងត្នោត (STT)
STT គឺផ្តល់ជំនួយជាបច្ចេកទេស ស្តីពីបញ្ហាលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអ្នកក្រីក្រ ព្រមទាំងពិភាក្សា និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាទីក្រុង។ សមាគមធាងត្នោតជាដៃគូសហការរបស់អូឌីស៊ីនៅក្នុងវគ្គសិក្សាការរៀបចំផែនការដីធ្លី៖ ការដាក់បញ្ចូលប្រជាជនទៅក្នុងចំណុចស្នូលនៃការរៀបចំផែនការដីធ្លី។
GIZ
GIZ ផ្តល់សេវាក្នុងវិស័យកិច្ចសហប្រតិបត្តិការជាអន្តរជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក។ អូឌីស៊ីជាអ្នកសម្របសម្រួលគម្រោង “ការច្នៃប្រឌិតសម្រាប់សិទ្ធិមនុស្ស” នៅឆ្នាំ២០១៤។ គម្រោងនេះគឺជាផ្នែកមួយនៃគម្រោងសាកល្បងជាច្រើនដែលអនុវត្តដោយ GIZ និង DW Akademie ។ គម្រោងទាំងនេះមានគោលបំណងពង្រឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៍មាននៅទូទាំងពិភពលោក។
Global Forest Watch
Global Forest Watch របស់ WRI ជាប្រព័ន្ធអន្តរកម្មសម្រាប់ឃ្លាំមើល និងជូនដំណឹងព្រៃឈើដែលបានរចនាឡើងដើម្បីលើកកម្ពស់ដមនុស្សគ្រប់ទីកន្លែង ដោយផ្តល់ព័ត៍មានដើម្បីឱ្យពួកគេអាចគ្រប់គ្រង និងអភិរក្សព្រៃឈើឱ្យបានល្អប្រសើរជាងមុន។ អូឌីស៊ី និង GFW សហការលើការចែករំលែកទិន្នន័យអំពីគម្របព្រៃឈើ និងការប្រើប្រាស់ដី។
People in Need (ភីន)
ជាអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសឆេក ផ្តល់នូវការជួយសង្គ្រោះ និងជំនួយអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៨។ ភីនជាដៃគូសហការរបស់អូឌីស៊ីនៅក្នុងវគ្គសិក្សាការរៀបចំផែនការដីធ្លី៖ ការដាក់បញ្ចូលប្រជាជនទៅក្នុងចំណុចស្នូលនៃការរៀបចំផែនការដីធ្លី ។
អង្គការសង្គ្រោះសត្វព្រៃកម្ពុជា (SCW)
គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលធ្វើការផ្តោតទៅលើការអភិរក្សធម្មជាតិ និងជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា។ អូឌីស៊ី និងអង្គការសង្គ្រោះសត្វព្រៃកម្ពុជា បានបង្កើតភាពជាដៃគូរួមគ្នាដើម្បីផលិតផែនទីកម្ពុជាឆ្នាំ២០១៣។
សាកលវិទ្យាល័យ Columbia University
អូឌីស៊ី និងនាយកដ្ឋានផ្នែកកិច្ចការអន្តរជាតិ និងសាធារណៈ របស់ សាកលវិទ្យាល័យ Columbia University បានបង្កើតកិច្ចសហការក្នុងភាពជាដៃគូ ដើម្បីប្រមូលទិន្នន័យ និងអធិប្បាយអំពី និន្នាការដែលទាក់ទងទៅនឹងម្ចាស់ជំនួយ ប្រទេសជាដៃគូ និងជំនួយអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។ ភាពជាដៃគូនេះ គឺចងភ្ជាប់ទៅនឹង សិក្ខាសាលាស្តីអំពីការអនុវត្តនៅក្នុងវិស័យអភិវឌ្ឍន៍។
William and Marry
អូឌីស៊ី និងសាលាច្បាប់ William and Marry សហការគ្នាដើម្បីធ្វើការស្រាវជ្រាវផ្នែកច្បាប់និងកអភិវឌ្ឍធនធានចំនេះដឹងក្នុងគេហទំព័ររបស់អង្គការអូឌីស៊ី ។
សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS)
គឺជាគ្រឹះស្ថានអប់រំមួយក្នុងចំនោមគ្រឹះស្ថានឧត្តមសិក្សាកំពូលនានានៅតំបន់អាស៊ី និងនៅក្នុងពិភពលោក។ ចាប់តាំងពីឆ្នាំ២០១៦ មក សាកលវិទ្យាល័យ NUS បានចូលរួមសហការជាមួយអូឌីស៊ី ដោយផ្តល់ឱកាសចុះកម្មសិក្សាដល់សិស្សនិស្សិតនៅសាកលវិទ្យាល័យនេះ។ ការិយាល័យទំនាក់ទំនងអន្តរជាតិរបស់សាកលវិទ្យាល័យ NUS ផ្តល់ឱកាសដល់និស្សិតខ្លួនចុះកម្មសិក្សាអន្តរជាតិពីរដងក្នុងមួយឆ្នាំ ដោយចាប់ផ្តើមពីខែឧសភា ដល់ខែកក្កដា និងពីខែកញ្ញា ដល់ខែធ្នូ។ និស្សិតដែលចុះកម្មសិក្សានឹងធ្វើការងារនៅក្នុងការិយាល័យរបស់អូឌីស៊ី ស្ថិតនៅក្នុងរាជធានីភ្នំពេញ រួមទាំងការធ្វើដំណើរទៅតាមបណ្តាខេត្តនានាម្តងម្កាលសម្រាប់ការងារ និងសកម្មភាពផ្សព្វផ្សាយនានា។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ដេប៉ាតឺម៉ងគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតឡើងដើម្បីបំពេញតម្រូវការធនធានមនុស្ស នូវចំនេះដឹង និងជំនាញជាក់លាក់ក្នុងវិស័យគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សនិងអភិវឌ្ឍ ព្រមទាំងវិស័យគ្រប់គ្រងបរិស្ថាន។ អូឌីស៊ី និងដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការគ្នាតាមរយៈការផ្តល់ឱកាសដល់និស្សិតរបស់ដេប៉ាតឺម៉ង់ ដែលកំពុងសិក្សាចុះកម្មសិក្សាជាមួយអូឌីស៊ី។ និស្សិតនឹងធ្វើការជាមួយ បុគ្គលិកអូឌីស៊ី នៅការិយាល័យ ព្រមទាំងចូលរួមសកម្មភាពទៅតាមខេត្តមួយចំនួន។ ការចូលរួមរបស់និស្សិត គឺទៅតាមបទពិសោធន៍ ចំណេះដឹង និងចំណាប់អារម្មណ៍លើការងារដែលអាចជួយបាន និងតម្រូវតាមការចាត់ចែងរបស់បុគ្គលិក។
សាកលវិទ្យាល័យស្វាយរៀង
អូឌីស៊ី សហការជាមួយសាកលវិទ្យាល័យស្វាយរៀង បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់ស្ដីពីការផ្ដល់ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់និស្សិតរបស់សាកលវិទ្យាល័យស្វាយរៀងក្នុងការធ្វើនិក្ខេបបទបញ្ចប់ការសិក្សា។ ស្ថិតក្នុងដំណើរការធ្វើកិច្ចសហប្រត្តិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា អូឌីស៊ីកំពុងតែ អនុវត្តគម្រោង និងវគ្គបណ្ដុះបណ្ដាលនានា ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យាក្នុងវិស័យអប់រំនៅកម្ពុជា។ ក្នុងនោះ កម្មវិធីផ្ដល់មូលនិធិដើម្បីគាំទ្រនិស្សិតក្នុងការសរសេរនិក្ខេបបទបញ្ចប់ការសិក្សា ជាផ្នែកមួយនៃគម្រោងរបស់អូឌីស៊ី។