កសិកម្ម
ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម
ទឹកប្រាក់នៃការនាំចេញផលិតផលកៅស៊ូក្នុងឆ្នាំ ២០២៤ កើនឡើងជាង ៣៦ ភាគរយ
កម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០២៤ ដោយកើនឡើងជាង ៣៦ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ខណៈតម្លៃជ័រកៅស៊ូ ក៏បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-1-23-1431-261169
អង្គការអភិរក្ស និងវិស័យឯកជនសហការគ្នា អភិរក្សសត្វក្រៀល បង្កើនជីវភាពកសិករ និងទ្រទ្រង់សុខភាពអ្នកប្រើប្រាស់ អង្ករមិត្តក្រៀល
អង្គការជីវិតធម្មជាតិកម្ពុជា (NatureLife Cambodia Organization) និងក្រុមហ៊ុនដាវ៉ាន់បានដាក់ឱ្យដំណើរការ នូវកម្មវិធី «អង្ករមិត្តក្រៀល»(Crane Rice) នាថ្ងៃពុធ ទី៨ ខែមករានេះ ដើម្បី រួមគ្នា អភិរក្សសត្វក្រៀលដែលនៅសេសសល់ចុងក្រោយ បង្កើនជីវភាពសហគមន៍ និងជួយទ្រទ្រង់សុខភាពរបស់អ្នកប្រើប្រាស់អង្ករមិត្តក្រៀលផងដែរ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-1-8-1711-261054
កសិករខេត្តបាត់ដំបងផ្ទុះការតវ៉ាដោយសារតម្លៃស្រូវចុះថោក និងទាមទារឱ្យរដ្ឋាភិបាលជួយដោះស្រាយ
ប្រជាកសិករប្រហែលជា២០នាក់នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបិទផ្លូវជាតិលេខ៥ រយៈពេលខ្លី ដើម្បីជំរុញឲ្យរដ្ឋាភិបាលធានាតម្លៃស្រូវលើទីផ្សារ ក្រោយពីពួកគាត់បានប្រមូលផលហើយ តែតម្លៃស្រូវបែរជាធ្លាក់ថ្លៃ ខណៈក្រសួងកសិកម្មអះអាងថាពូជស្រូវអូអឹមដែលកសិករកំពុងដាំដុះនេះមានតម្លៃទាបសម្រាប់ការនាំចេញ។ ...
សុវណ្ណ ស្រីពេជ្រ និងតាំង ប៉ហ្គិច
https://khmer.cambojanews.com/low-rice-prices-spark-protests-in-battambang-farmers-demand-government-help/
កម្ពុជានាំចេញកសិផលចំនួន ១១,៦លានតោន រកចំណូលបាន ៤,៨ពាន់លានដុល្លារ
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញកាលពីថ្ងៃចន្ទថា កម្ពុជាទទួលបានបរិមាណផលិតកម្មដំណាំសរុបចំនួន៣៩ លានតោននៅទូទាំងប្រទេសក្នុងឆ្នាំ២០២៤ កើនឡើង ៧.៤ ភាគរយពី ៣៦.៣ លានតោនក្នុងឆ្នាំ២០២៣។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/SZlhH
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអង្ករពិភពលោកនៅឆ្នាំនេះ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអង្ករពិភពលោក (World Rice Conference) នៅឆ្នាំ២០២៥ បន្ទាប់ពីអង្ករក្រអូបរបស់ប្រទេសម្លិះអង្គរឈ្នះពានអង្ករល្អប្រណិតលើពិភពលោកកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501621943/
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងពង្រីកការដាំបន្លែបែបទំនើបនៅខេត្តតាកែវ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងកាលពីម្សិលមិញថា សហគមន៍ដាំបន្លែទំនើបនៅស្រុកត្រាំកក់ ខេត្តតាកែវ នឹងបន្ថែមផ្ទះសំណាញ់ចំនួន ១០០ ខ្នងបន្ថែមទៀតក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខ ដើម្បីធានាការផ្គត់ផ្គង់ដល់ទីផ្សារ។ ...
មុំ គន្ធា
https://shorturl.at/EFqzr
ការនាំចេញគ្រាប់ស្វាយចន្ទីកើនឡើងដល់ ៨៥០ ០០០ តោនក្នុងឆ្នាំ២០២៤
ទោះបីកម្ពុជាមានកំណើនការនាំចេញខ្លាំង និងការកើនឡើងប្រាក់ចំណូលដល់ ១,១៥ពាន់លានដុល្លារក៏ដោយ វៀតណាមនៅតែជាទីផ្សារធំបំផុតនៃអ្នកនាំចេញគ្រាប់ស្វាយចន្ទីឆៅ។ ការណ៍នេះក៏ដោយសារតែបញ្ហាប្រឈមក្នុងការកែ ...
ថាំង ស៊ីណន
https://kiripost.com/stories/cashew-nut-exports-surge-to-850000-tonnes-in-2024
រដ្ឋាភិបាលដាក់គោលនយោបាយអាទិភាពរក្សាតម្លៃកសិផល និងកសាងសហគមន៍កសិកម្មទំនើប
រដ្ឋាភិបាលបានដាក់គោលនយោបាយអាទិភាពរក្សាស្ថិរភាពថ្លៃកសិផល ពង្រាយមន្ត្រីកសិកម្មឃុំ និងកសាងសហគមន៍កសិកម្មទំនើប ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមុតស្រួច និងចំទិសដៅឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងបរិបទថ្មីនៃវិស័យកសិកម្ម។ ...
ហង្ស ពណ្ណរាយ
https://bit.ly/3C06TNK
ខេត្តព្រៃវែងរកចំណូលបាន ៨៣៦លានដុល្លារពីការនាំចេញអង្ករទៅវៀតណាម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍កាលពីថ្ងៃចន្ទថា គិតត្រឹមពាក់កណ្តាលខែធ្នូ ការនាំចេញអង្ករខេត្តព្រៃវែងទៅកាន់ប្រទេសវៀតណាម បានកើនឡើងដល់ ២,៩៤លានតោន ដែលមានតម្លៃជាង ៨៣៦,៦៧លានដុល្លារ។ ...
ញាន ចំរុង
https://shorturl.at/Gj6uk
ខេត្តព្រះវិហាររកចំណូលបាន ១៧០ លានដុល្លារពីដំណាំសក្តានុពលចំនួន ៣
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានអោយដឹងកាលពីថ្ងៃសៅរ៍ថា ដំណាំស្រូវ ដំឡូងមី និងស្វាយចន្ទី រកចំណូលបានជាង ១៧០លានដុល្លារក្នុងឆ្នាំ២០២៤។ ...
មុំ គន្ធា
https://shorturl.at/ITogp
កម្ពុជា និងអារ៉ាប៊ីសាអូឌិត ពិចារណាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មអង្ករ
កាលពីថ្ងៃចន្ទកម្ពុជា និងអារ៉ាប៊ីសាអូឌិតបានស្វែងរកឱកាសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងវិស័យកសិកម្ម ខណៈដែលប្រទេសទាំងពីរមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ...
ជា វណ្ណយុទ្ធ
https://tinyurl.com/ycyvzzej
កិច្ចព្រមព្រៀង RCEP និង FTAs ទ្វេភាគីជំរុញការនាំចេញរបស់កម្ពុជាក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៤
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃអង្គារ បានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលក្នុងទំហំទឹកប្រាក់ ២៣,៩៣ ប៊ីលានដុល្លារក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ១៦,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិកខ្មែរថាមស៍
https://tinyurl.com/c7k29ppr
កម្ពុជាបាននាំចេញអង្ករចំនួន ៥០៧ ០២៩ តោនក្នុងរយៈពេល ១០ ខែ
កម្ពុជារកចំណូលបាន ៣៧៦,៥៣ លានដុល្លារពីការនាំចេញអង្ករជាង ៥០៧ ០២៩តោន ទៅកាន់គោលដៅចំនួន ៦៦ នៅទូទាំងពិភពលោកក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ។ ...
ឃីម សុគន្ធី
https://kiripostkhmer.com/stories/cambodia-exports-507029-tonnes-of-milled-rice
កម្ពុជារកចំណូលបានជិត ៣៦លានដុល្លារពីការលក់សំបុត្រ អង្គរ កោះកេរ និងចុងឃ្នាស ក្នុង១០ខែដើមឆ្នាំ២០២៤
កម្ពុជារកចំណូលបានជិត ៣៦លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កោះកេរ្តិ៍ និងកំពង់ផែទេសចរណ៍ចុងឃ្នាស ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៤ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហគ្រាសអង្គរ នៅថ្ងៃទី១ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501585244/cambodia-earns-nearly-36m-from-angkor-koh-ker-and-chong-khneas-ticket-sales-in-first-10-months-of-2024/
ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ
ក្នុងវិធានការពង្រឹងនិរន្តរភាពប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលជាអាទិភាពមួយដែលមានការជឿនលឿនច្រើន។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/501583854/reinforcing-efforts-to-enhancing-food-security-and-nutrition/
កម្ពុជានាំចេញដំឡូងមីស្រស់ជាង២លានតោនក្នុងត្រីមាសទី៣
ទីផ្សារដំឡូងមីស្រស់របស់កម្ពុជាហាក់ដូចជាកាន់តែមានភាពរឹងមាំ ដែលមានកំណើនគួរឱ្យកត់សម្គាល់ក្នុងការនាំចេញ ដោយកើនឡើងជាង១៦០ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ ...
មុំ គន្ធា
https://tinyurl.mobi/3khgb
កម្ពុជារកចំណូលបានជាង ៣៩៧លានដុល្លារពីការនាំចេញកៅស៊ូក្នុងត្រីមាសទី៣
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានកៅស៊ូកាលពីថ្ងៃសុក្របានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលកៅស៊ូចំនួន ២៥៨.៥៣៥ តោន ដែលរកចំណូលបានជាង ៣៩៧ លានដុល្លារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ ...
មុំ គន្ធា
https://tinyurl.com/7swadjsn
កម្ពុជារកចំណូលបាន ៣៩៤ លានដុល្លារពីការនាំចេញកៅស៊ូពីខែមករាដល់ខែកញ្ញា
ទិន្នន័យផ្លូវការបានឱ្យដឹងកាលពីថ្ងៃសុក្រថា កម្ពុជារកចំណូលបានប្រមាណ ៣៩៤ លានដុល្លារពីការនាំចេញជ័រកៅស៊ូធម្មជាតិក្នុងរយៈពេល៩ ខែដំបូងនៃឆ្នាំ២០២៤ កើនឡើង ១៨ភាគរយពី ៣៣២.៦ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិកខ្មែរថាមស៍
https://tinyurl.com/57vpd9nn
អភិបាលខេត្តពោធិ៍សាត់ស្នើកសិករ កុំបង្កបង្កើតផលស្រូវរដូវប្រាំងលើស ពីពីរដងដោយសារតែការខ្វះទឹក
អភិបាលខេត្តពោធិ៍សាត់លោក ខូយ រីដា បានស្នើប្រជាកសិករកុំធ្វើស្រូវរដូវប្រាំងលើសពីរឬបីដង ព្រោះអាចប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ជាពិសេសនៅតំបន់ឆ្ងាយពីប្រភពទឹក ហើយត្រូវត្រៀមលក្ខណៈស្តុកទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ ...
តន វិបុល
https://tinyurl.mobi/3kdaq
សហគមន៍កសិកម្មទំនើបចំនួនបីសម្រាប់គ្រាប់ស្វាយចន្ទីត្រូវបានបង្កើតឡើងជាផ្លូវការ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា សហគមន៍កសិកម្មទំនើបចំនួនបីសម្រាប់គ្រាប់ស្វាយចន្ទីត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងខេត្តកំពង់ធំកាលពីថ្ងៃសៅរ៍។ សហគមន៍កសិកម្មទំនើបសម្រាប់ដាំស្វាយចន្ទី រួមមាន កំពង់ធំសាលាវិស័យ មានសមាជិកចំនួន ៨៨ នាក់ និង ...
មុំ គន្ធា
https://tinyurl.com/mrbrhvwj
កម្ពុជាកំពុងចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករបន្ថែមទៀតដើម្បីពង្រីកទីផ្សារអង្ករ
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា កម្ពុជាកំពុងចរចាជាមួយប្រទេសមួយចំនួនក្នុងតំបន់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា។ ...
ជា វណ្ណយុទ្ធ
https://tinyurl.mobi/3k6Cy
មន្ត្រីកសិកម្មជាន់ខ្ពស់លើកទឹកចិត្ដប្រជាកសិករផលិតស្រូវក្នុងស្រុក
ក្នុងគោលបំណងលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងស្ថិរភាពតម្លៃស្រូវក្នុងស្រុក មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យប្រជាកសិករកម្ពុជាផ្លាស់ប្តូរការយកចិត្តទុកដាក់លើការដាំដុះពូជស្រូវក្នុងស្រុក។ ...
ហុង រស្មី
https://tinyurl.mobi/3k6oT
ការនាំចេញអង្ករកម្ពុជារកឃើញទីផ្សារថ្មីក្នុង៩ប្រទេស
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លោក ចាន់ សុខឃាង បានបញ្ជាក់ថា ឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជានឹងពង្រីកទៅកាន់ទីផ្សារថ្មីៗ រួមមានកោះមួយចំនួន និងប្រទេសចំនួនប្រាំបួនបន្ថែមទៀត ដោយអ្នកទិញភាគច្រើនទិញអង្ករក្រអូប។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501553650/cambodian-rice-exports-find-new-markets-in-9-countries/
លោក ហ៊ុន សែន ស្នើថ្នាក់ដឹកនាំឥណ្ឌូនេស៊ីធ្វើការវិនិយោគលើវិស័យស្រូវអង្ករ
កម្ពុជាកាលពីថ្ងៃសុក្របានជំរុញឱ្យក្រុមហ៊ុនឥណ្ឌូនេស៊ីវិនិយោគឱ្យបាន ១០០ ភាគរយនៅលើវិស័យស្រូវអង្ករជាមួយនឹងជម្រើសក្នុងការនាំចេញមិនត្រឹមតែទៅកាន់ប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ថែមទាំងទៅកាន់ប្រទេសផ្សេងទៀតផង ...
មុំ គន្ធា
https://tinyurl.mobi/3k5IP