កសិកម្ម

ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម

ប្រភេទ​ស្រូវ​អូអឹម ៥៤៥១ មាន​តម្លៃ​ខ្ពស់​ ដោយសារ​មាន​ទីផ្សារ​ទៅ​ប្រទេស​វៀតណាម

ទោះបី​រដូវកាល​ប្រមូលផល​ស្រូវប្រាំង​ឆ្នាំ​ ២០២១ បានបញ្ចប់​ក៏ដោយ ក៏​តម្លៃ​ស្រូវ​ប្រភេទ​អូអឹម ៥៤៥១ (OM 5451) ​ដែលមាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​ប្រទេស​វៀតណាម នៅតែ​រក្សា​ក្នុង​រង្វង់​ជាង ៩០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ស្ថិតក្នុង​រង្វង់​ជាង ៨០០ ​រៀល​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។ ...

ហ៊ឹន ពិសី
https://bit.ly/3oAuhX6

ការ​នាំចេញ​ផលិតផល​កសិកម្ម​បី​មុខ​សំខាន់ៗ​របស់​កម្ពុជា​ទៅ​កាន់​ទី​ផ្សារវៀតណាម កើន​យ៉ាង​គំហុក​ក្នុង​ត្រីមាស​ទី១

កម្ពុជា​នាំចេញ​ផលិតផល​ពី​ដំឡូងមី គ្រាប់​ស្វាយចន្ទី និង​ផ្លែស្វាយ​ស្រស់​សរុប​ជាង ១,១១ លាន​តោន ទៅ​​កាន់​ប្រទេស​វៀតណាម ក្នុង​រយៈពេល ៣ ខែ ដើម​ឆ្នាំ ២០២១ កើន​ឡើង​ជិត ១៤៩ ភាគរយ ទោះបី​ជា​មាន​ការ​រឹត​បន្តឹង​តាម​ព្រំដែន​ក៏​ដោយ។ ...

ធូ វិរៈ
https://bit.ly/3buiHHD

​ព្រះរាជាណាចក្រ​រំពឹង​ថា​ការ​នាំ​ចេញ​ស្វាយ​ស្រស់​ ១០០.០០០​ តោន​ទៅ​កាន់​ប្រទេស​ចិន​

​ប្រទេស​កម្ពុជា​បាន​កំណត់​គោលដៅ​ប្រកបដោយ​មហិច្ឆតា​ក្នុង​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ចំនួន​ ១០០,០០០​ តោន​ក្នុង​មួយ​ឆ្នាំ​ ៗ​ ទៅ​កាន់​ប្រទេស​ចិន​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ...

ជា​ វណ្ណយុទ្ធ
https://www.khmertimeskh.com/50854043/kingdom-expects-100000-tonnes-of-fresh-mango-shipments-to-china/

​អាជីវករ​លក់​បន្លែ​ និង​ត្រី​សាច់​សុវត្ថិភាព​ បន្ត​លក់​ក្នុង​តម្លៃ​ធម្មតា​

​ផ្សារ​ទំនើប​លក់​បន្លែ​ និង​ត្រី​សាច់​សុវត្ថិភាព​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្តេជ្ញា​ចិត្ត​រក្សា​តម្លៃ​ដើម​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​សម្រួល​ជីវភាព​ប្រជាជន​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ​។​ ...

ធូ វិរៈ
https://bit.ly/32zemyb

បរិមាណ​ផលិត​ និង​តម្លៃ​អំបិល​ធ្លាក់​ចុះបើ​ធៀប​នឹង​ឆ្នាំ​មុន​

​ទីផ្សារ​អំបិល​ឆ្នាំ​នេះ​នឹង​មិនល្អ​ដូច​ឆ្នាំ​មុន​ទេ​ ទាំង​បរិមាណ​ទិន្នផល​ផលិត​បាន​ និង​តម្លៃ​ គឺ​ធ្លាក់​ចុះ​ដូចៗ​គ្នា​។​ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ផលិត​អំបិល​នៅ​ខេត្តកំពត​។​ ...

ហ៊ឹន ពិសី
https://bit.ly/32IkhAN

សមាគម​វារីវប្បកម្ម​ស្នើ​ឲ្យ​អាជ្ញាធរ​រឹត​បន្តឹង​ការ​នាំ​ចូល​ និង​សម្រួលការ​ដឹក​ជញ្ជូន​

​សមាគម​វារីវប្បកម្ម​នៅ​កម្ពុជា​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​រឹត​បន្តឹង​ការ​នាំ​ចូល​ត្រី​ខុសច្បាប់​ និង​ជូ​យ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ ដើម្បី​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ត្រី​នៅ​លើ​ទីផ្សារ​ឲ្យ​វិល​មក​ស្ថានភាព​ដើម​វិញ ...

ធូ វិរៈ
https://bit.ly/3dEhfnC

​ក្រុមហ៊ុន​ផលិត​អង្ករ​ក្នុងស្រុក​រួម​គ្នា​បញ្ចេញ​អង្ក​រលើ​ទីផ្សារ​ ដោយ​លក់​បញ្ចុះតម្លៃ​

​ក្រុមហ៊ុន​អង្ករ​ដែល​ជា​សមាជិក​របស់​សហព័ន្ធ​ស្រូវ​ អង្ករ​កម្ពុជា​ (CRF)​ យ៉ាងតិច​ចំនួន​ ៧​ បាន​ធ្វើការ​បញ្ចុះតម្លៃ​ចន្លោះ​ពី​ ១​ ម៉ឺន​រៀល​ ដល់​ ២​ ម៉ឺន​រៀល​ក្នុង​ ១​ បេ​នៃ​តម្លៃ​គោល​ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​អំឡុង​ពេល​អនុវត្ត ...

ធូ វិរៈ
https://bit.ly/2RDbkXi

​ក្រសួង​ជូនដំណឹង​ដល់​កសិករ​កុំ​ឲ្យ​មានការ​បារម្ភ​អំពី​ទីផ្សារ​ស្រូវ​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ វេ​ង​ សា​ខុន​ ថ្លែង​ថា​កសិករ​មិន​គួរ​មានការ​ព្រួយបារម្ភ​អំពី​ទីផ្សារ​ស្រូវ​នោះ​ទេ​ បើ​ទោះបីជា​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​នេះ​ទៅ​កាន់​គោលដៅ​អន្តរជាតិ​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ...

ស សុជាតិ
https://bit.ly/3tigG8g

«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​»​ នឹង​មាន​ទីផ្សារ​កាន់តែ​ធំ​ បន្ទាប់​ពី​ទទួល​បានការ​ចុះបញ្ជី​ GI

​បើ​ទោះបី​ផែនការ​ប្រគល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ផ្លូវការ​នៃ​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​»​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ត្រូវ​ពន្យារពេល​ ប៉ុន្តែ​ការ​ទទួល​បាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ (GI)​ ពី​ក្រសួងពាណិជ្ជកម្ម​បាន​និង​កំពុង​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ផលិតផល​មួយ​នេះ ...

ហ៊ឹន ពិសី
https://bit.ly/3wxHZh5

តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​ជាង​ ៣៣%

​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ក្នុង​បរិមាណ​ជាង​ ១៥​ ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០២១​ ធ្លាក់​ចុះ​ជាង​ ៣៣​ ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​១​ ឆ្នាំ​មុន​ ដោយសារ​តែ​បញ្ហា​កង្វះ​កុងតឺន័រ​ដែល​នាំ​ឱ្យ​តម្លៃ​ដឹក​ជញ្ជូន ...

ធូ វិរៈ
https://bit.ly/3wsD68Y

លោកនាយក​រដ្ឋមន្ត្រី​សម្រេច​បង្កើត​ក្រុង​បូកគោ​ថ្មី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បង្កើត​តំបន់​បូកគោ​នៃ​ខេត្តកំពត​ជា​ក្រុង​បូកគោថ្មី​ដោយ​ត្រូវ​កាត់​យក​ឃុំ​ចំនួន​ ៣ ​ចេញ​ពី​ស្រុក​ទឹកឈូ ខេត្តកំពត គឺ​ឃុំ​បឹងទូក ឃុំ​កោះតូច និង​ឃុំ​ព្រែកត្នោត ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។ ...

នៅ ស៊ីវុត្ថា
https://bit.ly/3cCsvjZ

​តម្លៃ​អង្ករ​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ កើនឡើង​តិចតួច​

​តម្លៃ​អង្ករ​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០២១​ នេះ​បាន​កើនឡើង​តិចតួច​បើ​ធៀប​នឹង​ចុងឆ្នាំ​ ២០២០​។​ នេះ​បើ​តាម​អ្នក​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។​ ...

ធូ វិរៈ
https://bit.ly/2PmmJdc

​កម្ពុជា​បន្ត​ទទួល​បាន​កូតា​នាំ​ថ្នាំជក់​ទៅ​វៀតណាម​ ៣​ ពាន់​តោន​

វៀតណាម​បន្ត​ផ្តល់​កូតា​ថ្នាំជក់​រួច​ពន្ធ​ ៣​ ០០០​ តោន​ ឱ្យ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១​ ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​។​ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​។​ ...

ធូ វិរៈ
https://bit.ly/3d07bDS

ខ្ទឹមស​ក្លាយជា​ដំណាំ​សក្តានុពល​ដែល​ផ្ដល់​ប្រាក់​ចំណូល​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​

​ខ្ទឹមស​កំពុង​តែ​ក្លាយជា​ដំណាំ​ដ៏​មាន​សក្តានុពល​ដែល​ផ្ដល់​ប្រាក់​ចំណូល​មួយ​ផ្សេង​ទៀត​សម្រាប់​ខេត្ត​មណ្ឌល​គី​រី​ ជា​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​កសិករ​ទទួល​បាន​ជោគជ័យ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​លើ​ដំណាំ​នេះ​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3sgHa9L

តម្លៃ​ និង​ការ​នាំ​ចេញ​កៅស៊ូ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ កើនឡើង​ក្នុង​ត្រីមាស​ទី​១

កំណើន​នៃ​តម្រូវការ​នៅ​ប្រទេស​ចិន​ បាន​ធ្វើ​ឱ្យ​តម្លៃ​កៅស៊ូ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង​ជាង​ ១០​ ភាគរយ​ក្នុង​ត្រីមាស​ទី​១​ នេះ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២០​។​ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​ ...

ហ៊ឹន ពិសី
https://bit.ly/2Q5Ove2

ការ​ផលិត​ស្រា​ពី​ផ្លែ​ស្វាយកែវរ​មៀតកំពុង​មាន​ភាព​វិជ្ជមាន​

​ការ​ផលិត​ស្រា​ពី​ផ្លែស្វាយ​កែវ​រមៀត​របស់​សហគមន៍​កសិកម្ម​នៅ​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​រំពឹង​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ដើម្បី​ឈាន​ទៅ​ផលិត​សម្រាប់​ដាក់​លក់​លើ​ទីផ្សារ​ក្នុងស្រុក​ ខណៈ​លទ្ធផល​នៃ​ការ​សាកល្បង​នឹង​ត្រូវ​បង្ហាញ​នៅ​ដើម​ស​ប្តា​ហ៍​ក្រោយ ...

ហ៊ឹន ពិសី
https://bit.ly/3vukwwJ

គយ​ចិន​កំពុង​ពិនិត្យ​លក្ខណសម្បត្តិ​កសិដ្ឋាន​ និង​ក្រុមហ៊ុន​ស្វាយ​

រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ (GACC)​ នៅ​ថ្ងៃ​ពុធ​បាន​ពិនិត្យ​ និង​វាយតម្លៃ​លើ​កសិដ្ឋាន​ចម្ការ​ស្វាយ​កម្ពុជា​ចំនួន​ ៣​ ក្នុង​ចំណោម​ ៣០​ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​ចំនួន​ ៤​ ដើម្បី​ឈាន​ទៅ​ដល់​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន ...

ធូ វិរៈ
https://bit.ly/3vfj6WI

ក្រុមហ៊ុន​ EU​ Land​ and​ Pepper​ Investment​ សន្យា​ទិញ​ម្រេច​ពី​ប្រជា​កសិករ​

​ក្រុមហ៊ុន​ EU​ Land​ and​ Pepper​ Investment​ Co.,​ Ltd​ ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ឆែក​ និង​កម្ពុជា​នឹង​ប្រមូល​ទិញ​ម្រេច​ ៥០​ ភាគរយ​ពី​កសិករ​ខ្នាត​តូច​បំផុត​នៅ​ក្នុង​ឆ្នាំ​ ២០២១​ ដើម្បី​បង្កើន​ការ​នាំ​ចេញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​បរទេស​ ពិសេស​ទីផ្សារ​អឺរ៉ុប ...

ម៉ៃ គុណមករា
https://bit.ly/2OdvDJO

AGB​ ដាក់​ផែនការអភិវឌ្ឍន៍​ដំណាំ​ក្រចៅ​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប​

​ក្រុមហ៊ុន​ Asia​ Green​ Biotechnology​ Corp.(AGB)​ និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ ព្រែក​លៀប​នៅ​ទីក្រុង​ភ្នំពេញ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ ដើម្បី​សហការ​ក្នុង​ការ​អនុវត្ត​ផែនការអភិវឌ្ឍន៍​អាជីវកម្ម​ដែល​ជាប់​ទាក់ទង​នឹង​ការ​វាយតម្លៃ​ និង​ការ​អនុវត្ត​បច្ចេកទេស​ផលិត​គ្រាប់ពូជ​ និង​ការ​ដាំ ...

ម៉ៃ គុណមករា
https://bit.ly/3chtJji

ដំឡូង​មី​ មាន​ទីផ្សារ​ល្អ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ ប៉ុន្តែ​ទទួល​ទិន្នផល​ទាប​

​តម្លៃ​ដំឡូង​មី​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ និង​ប្រទេស​ជិតខាង​នា​រដូវ​ប្រមូល​ផល​ឆ្នាំ​ ២០២០-២០២១​ នេះ​បាន​កើនឡើង​ដែល​ជះ​ឥទ្ធិពល​ពី​ការ​ធ្លាក់​ចុះ​នៃ​បរិមាណ​ផ្គត់ផ្គង់​ធៀប​នឹង​រដូវ​កាល​កន្លង​មក​។​ នេះ​បើ​តាម​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ...

ធូ វិរៈ
https://bit.ly/3t6btjG

ទិន្នផល​អំបិល​ទទួល​បាន​អាច​តិច​ជាង​ឆ្នាំ​មុន​

ការ​ប្រមូល​ផល​អំបិល​នៅ​ក្នុង​ខេត្តកំពត​ ដែល​ជា​ខេត្ត​ផលិត​អំបិល​ឈានមុខ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២១​ នេះ​ត្រូវ​បាន​ព្យាករ​ថា​ នឹង​មិន​បាន​ច្រើន​ដូច​ឆ្នាំ​ ២០២០​ នោះ​ទេ​ ខណៈ​មក​ដល់​ពេល​នេះ​ការ​ប្រមូល​ផល​ទើប​សម្រេច​បាន​ត្រឹម​ជាង ...

ហ៊ឹន ពិសី
https://bit.ly/3l4Qhb0

មន្ត្រី​ប្រាប់​កសិករ​រស់នៅ​ក្បែរ​តំបន់​អង្គរ​ឱ្យធ្វើ​ស្រែ​ ១ ​ឆ្នាំ​ម្តង​ ដើម្បី​បន្ថយ​ហានិភ័យ​ពី​កង្វះ​ទឹក​បារាយណ៍

អាជ្ញាធរ​ជាតិ​អប្សរា​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់​ដែល​រស់នៅ​ក្បែរ​តំបន់​អង្គរ​ឱ្យ​ធ្វើ​ស្រែ​តែម្ដង​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការប្រើប្រាស់​ទឹក​បារាយណ៍ ដោយសារ​ថា ទឹក​បារាយណ៍​មាន​តួនាទី​ច្រើន សម្រាប់​តម្រូវការ​ក្នុងការ​ប្រើប្រាស់ បើទោះជា​ប្រព័ន្ធ​ទឹក​ក្នុង​តំបន់​នេះ​អាច​ផ្គត់ផ្គង់​គ្រប់​តម្រូវការ​ក៏ដោយ​។ ...

ឡុង គីមម៉ារីតា
https://bit.ly/3bYGtuO

កំណើន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ធ្វើ​ឱ្យ​តម្លៃ​ពោតក្រហម​ស្ទុះ​ឡើង​

​តម្លៃ​ពោត​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​បាន​ស្ទុះ​ឡើង​ ដោយសារ​តែ​ការ​កើនឡើង​នៃ​តម្រូវការ​សម្រាប់​ការ​ផលិត​ចំណី​សត្វ​ក្នុងស្រុក​។​ ​ការ​ប្រមូល​ផល​ពោតក្រហម​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ពេល​នេះ​សម្រេច​បាន​ប្រមាណ​ ៥០​ ភាគរយ​ ហើយដោយ​តម្លៃ​គ្រាប់ពោត​ស្ងួត ...

ហ៊ឹន ពិសី
https://bit.ly/3e1cy8a

ការ​ប្រកួតប្រជែង​ភាព​ជា​ដៃគូ​កសិកម្ម​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​

ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា​ ការ​ប្រកួតប្រជែង​ភាព​ជា​ដៃគូ​កសិកម្ម​កម្ពុជា​បាន​ចាប់ផ្តើម​ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ រួម​មាន​ខ្សែ​សង្វា​ក់​ ផ្ទុក​ និង​ភស្តុ​ភារ​។​ ...

ផល​ សុផានិត/AKP
https://www.khmertimeskh.com/50819600/cambodian-agricultural-partnership-competition-launched/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dbMnx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!