កសិកម្ម

​ផលិតកម្ម​ផ្នែក​កសិកម្ម​

រោងចក្រ​ស្ករ​អំពៅ​នឹង​ដំណើរការ​​​វិញ​​​​ខែ​កុម្ភៈ

រោងចក្រ​ស្ករ​អំពៅ​វិនិយោគ​អស់​ទឹក​ប្រាក់ ៣៦០​លាន​ដុល្លារនឹង​បន្ត​សង្វាក់​ផលិតកម្ម​ផលិត​ស្ករ​អំពៅ​ឡើង​វិញ​នៅ​ខែ​កុម្ភៈ​ខាង​មុខបន្ទាប់​ពី​ផ្អាក​សង្វាក់​ផលិតកម្ម​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៦ ដោយសារ​មិន​មាន​វត្ថុធាតុដើម​ ​(អំពៅ​)គ្រប់គ្រាន់។​ ...

ជា វណ្ណៈ
http://bit.ly/2jDUan9

ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ​បាន​ឡើង​កម្តៅ​ជាថ្មី​ទៀត

ទំនាស់​ដីធ្លី​ដ៏រុំារ៉ៃ​មួយ​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ និង​ក្រុមហ៊ុន​ចិន​បាន​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា​ហើយ​ពលរដ្ឋ​បាន​ប្តឹង​កាលពី​ម្សិលមិញ​នៅ​ពេល​ដែល​សហគមន៍​បាន​នាំ​គ្នា​ទៅ​បោះ​ជំរំ​ដេក​ចាំ​ដី​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​ទប់ស្កាត់ ...

ផាក់ ស៊ាងលី
http://bit.ly/2jxWXgS

ពលរដ្ឋ​ខេត្ត​កោះកុង ​មាន​វិវាទ​ដីធ្លី​សុខ​ចិត្ត​​ទទួល​យក​ដី​ទំហំ ២​ហិកតា

ក្រុម​តំណាង​ប្រជាពលរដ្ឋ​ចំនួន ១៧៥​គ្រួសារ នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កោះកុង​ផ្លេនថេសិននិង​ក្រុមហ៊ុន​កោះកុង​ស៊ូហ្គ័រអុីនដាស្ទ្រីបាន​បាន​ផ្តល់​នូវ​ជំហរ​ដោះស្រាយ​ចុង​ក្រោយ ដោយ​សុខ​ចិត្ត​ទទួល​យក​ដី​ទំហំ ២​ហិកតារនិង​ទាមទារ​នូវ​សំណង​ជំងឺ​ចិត្ត៥​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ ព្រម​ទាំង ...

ប៉ិច សុធារី
http://bit.ly/2jh32SE

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​អះអាង​ថា វិវាទ​ដីធ្លី​លែង​មាន​​ទៀត​ហើយ

កាលពីម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអះអាងជាថ្មីម្ដងទៀតថា បទល្មើសព្រៃឈើ និងវិវាទដីធ្លីដែលបង្កឡើងដោយសារដីចម្ការធំល្វឹងល្វើយរបស់ក្រុមពាណិជ្ជករស្ដុកស្ដម្ភ និងក្រុមហ៊ុនសាជីវកម្មបរទេស បានធ្លាក់ចុះឬស្ទើរតែលែងមានទៅហើយ។ ទោះជាយ៉ាងណា បណ្ដាអង្គការសិទ្ធិមនុស្សមិនយល់ស្របនឹងការអះអាងនេះឡើយ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36072

សហគមន៍​រក​ជំនួយ​ជីក​ស្រះ​ស្តុក​ទឹក​ឲ្យ​សត្វ​ព្រៃ​ផឹក ​បន្ទាប់ពី​អូរ​ធម្មជាតិ​ ត្រូវ​ក្រុមហ៊ុន​លុប​អស់

ប្រជាសហគមន៍​ក្នុង​ស្រុក​ថ្ពង​កំពុង​​តែ​អំពាវនាវ​រក​ថវិកា​ជាង ៤ ​ពាន់​​ដុល្លារ​ដើម្បី​​ជីក​ស្រះ​យក​ទឹក​សម្រាប់​សត្វ​ព្រៃ​ជិត​ផុត​ពូជ​ផឹក​ក្នុង​​រដូវ​ក្តៅ​នេះ បន្ទាប់ពី​ប្រភព​ទឹក​អូរ​ប្រមាណ​ជាង​​ ៥០ កន្លែង​ត្រូវ​បាន​បំផ្លាញ​​​ដោយ ...

ផាក់ ស៊ាងលី
http://bit.ly/2hUR7YM

លោក ប៊ិន ឈិន រិះគន់​ក្រសួង​កសិកម្ម​ពី​រឿង​ផ្ដល់​ដីសម្បទាន​ និង​ចែក​ប័ណ្ណ

ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី​បាន​រិះគន់​ក្រសួង​កសិកម្ម​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច ការ​វាស់វែង​ចែក​ដី និង​ចែក​ប្លង់​កម្មសិទ្ធិ​ជាដើម​។ថ្លែង​ក្នុង​​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ប្រចាំ​ឆ្នាំ​ ២០១៦ ​កាលពី​ម្សិលមិញ​ លោក​ឧបនាយក ...

ផាក់ ស៊ាងលី
http://bit.ly/2iluOZB

ការ​ស្វះស្វែង​យក​ដី​ចម្ការ​អំពៅ​មក​វិញ ​អាច​នឹង​ខក​ចិត្ត

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​សហគមន៍​មួយ​ចំនួន​ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ដោយសារ​ក្រុមហ៊ុន​យក​ដី​ពួកគេ​ដាំ​អំពៅ​បាន​ប៉ុនប៉ង​ទាមទារ​យក​ដី​នោះ​មក​វិញ​ដោយ​កំណត់​ទិសដៅ​ទៅ​លើ​វិនិយោគិន​ដំណាំ​អំពៅ និង​អ្នក​បញ្ជា​ទិញ​នៅឯ​ក្រៅ​ប្រទេស​ប៉ុន្តែ​ការ ...

Jack Davies
http://bit.ly/2hxZEi9

រោងចក្រ​ផលិត​ចំណី​សត្វ​តម្លៃ​ $១០ លាន​ត្រូវ​បាន​បើក​នៅ​ខេត្ត​ព្រះសីហនុ

ក្រុមហ៊ុន ម៉ុង ឫទ្ធី ​គ្រុប​កាលពី​ចុង​សប្តាហ៍​មុន​បាន​បើក​ដំណើរការ​រោងចក្រ​ផលិត​ចំណី​សត្វ​តម្លៃ​​ ១០ ​លាន​ដុល្លារ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ចម្បង​​សម្រាប់​តែ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​អនុប្រធាន​ក្រុមហ៊ុន​ ម៉ុង ឫទ្ធីគ្រុប​។ ...

ចេង សុខហ័ង
http://bit.ly/2gr7wRt

ក្រសួង​ជំរុញ​ឲ្យ​អនុវត្ត​គម្រោង​កសិកម្ម​តាម​កិច្ច​សន្យា

រដ្ឋមន្ដ្រី​កសិកម្ម​បាន​ជំរុញ​ឲ្យ​អនុវត្ត​គម្រោង កសិកម្ម​តាម​កិច្ច​សន្យា ដើម្បី​ធានា​ទីផ្សារ​តម្លៃ​ស្រូវ​សម្រាប់​កសិករ ខណៈ​ផែន​ការ​ត្រូវ​បាន​លើក​ឡើង​អស់​រយៈពេល​ជាយូរ​មក​ហើយ។ លោក វែង សាខុន បាន​លើក​ឡើង​បែប​នេះ​​កាល​ពី​ម្សិល​មិញ​នៅ​ក្នុង​កិច្ច​ប្រជុំ​ដោះស្រាយ​​បញ្ហា​ប្រឈម​ជាប់ ...

ចេង សុខហ័ង
http://bit.ly/2gIwlf1

ការ​ស្តុក​ទំនិញ​កសិកម្ម​ច្រើន​អាច​នឹង​ធ្វើ​ឲ្យ​តម្លៃ​ផលិតផល​កសិកម្ម ​ទូទាំង​ពិភពលោក​ធ្លាក់​ចុះ

ធនាគារRabobankមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុងនិង​ជា​ធនាគារ​ស្បៀងអាហារ និង​កសិ​ពាណិជ្ជកម្ម​ ជា​សកល​នាំ​មុខ​គេ​មួយ​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ការ​ស្តុក​ទំនិញ​កសិកម្ម​ច្រើន​អាច​នឹង​ធ្វើ​ឲ្យ​តម្លៃ​ផលិតផល​កសិកម្ម នៅ​ទូទាំង​ពិភពលោក​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១៧ ដោយ​អះអាង​ថា​ ប្រសិន​បើ ...

ម៉ៃ គុណមករា
http://bit.ly/2gj7gni

កូរ៉េ​វិនិយោគ ​$៤០​លាន​ លើ​ដំណាំ​ម្រេច​នៅ​កម្ពុជា​

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​ស្រុក​នៃ​ក្រុមហ៊ុន​តំណាប់ និង សូកូឡា ឈាន​មុខ​គេ​របស់​កូរ៉េ​ខាង​ត្បូង​កំពុង​វិនិយោគ​ទឹក​ប្រាក់ ​៤០​ លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​ការ​ដាំ​ដុះ​ម្រេច​លើ​ផ្ទៃដី​សរុប ១ ០០០ ហិកតា​នៅ​ភាគ​ខាង​កើត​កម្ពុជា​។ នេះ​បើ​តាម​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​កាលពី ...

Cam McGrath និង ចេង សុខហ័ង
http://bit.ly/2gJYNyB

ទីផ្សារ​សន្លឹក​ថ្នាំ​ជក់​កម្ពុជា ​បង្ហាញ​សញ្ញា​វិជ្ជមាន

ទាំង​មន្ត្រី​កសិកម្ម និង​កសិករ​ថ្នាំ​ជក់​បាន​បង្ហាញ​សុទិដ្ឋិនិយម​លើ​ដំណាំ​ថ្នាំជក់ ខណៈ​ប្រទេស​វៀតណាម​បាន​បន្ត​ផ្តល់​កូតា​នាំ​ចូល​សន្លឹក​ថ្នាំ​ជក់​ពី​កម្ពុជា ៣ ពាន់​តោន​ខណៈ​ការ​ផលិត​របស់​កម្ពុជា​មាន​ធ្លាក់​ចុះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​តាម​លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម ...

ចេង សុខហ័ង
http://bit.ly/2ecTy3U

Moo Moo នឹង​នាំចូល​គោ​ប្រាមាន់ ៣០០​ក្បាល​បន្ថែម ​ដើម្បី​ផលិត​ទឹកដោះ​គោ​ស្រស់

កសិដ្ឋាន​ទឹក​ដោះ​គោ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​ឈ្មោះ​ថា Moo Moo គ្រោង​នឹង​នាំចូល​សត្វ​គោBrahmanប្រមាណ៣០០​ក្បាល​ក្នុង​គោល​បំណង​ដើម្បី​ផលិត​ទឹក​ដោះ​គោ​ស្រស់​ដើម្បី​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​បំណង​ដើម្បី​កាត់​បន្ថយ​ការ​នាំចូល។​ ​លោក Williams Matthews ជា​ប្រធាន​កសិដ្ឋាន Moo Moo ដែល​បច្ចុប្បន្ន ...

ម៉ៃ គុណមករា
http://bit.ly/2ey2HVC

ការ​បណ្តេញ​​ពី​ដី ​ធ្វើឲ្យ​មាន​ការ​លើក​ឡើង​ជា​សំណួរ

អនុក្រឹត្យ​ដែល​បាន​ចុះហត្ថលេខា​នៅ​ក្នុង​ខែកក្កដា​ និង​បាន​រក​ឃើញ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​នៅ​ក្នុង​បណ្តុំ​ទិន្នន័យ​របស់​អង្គការ​ NGO​ មួយ​ បាន​ធ្វើ​ឱ្យ​កើតជា​សំនួរ​ ថា​តើ​ការ​បណ្តេញចេញ​ក្រុម​ជនជាតិ​ភាគ​តិច​គួ​យ​ ៦​ គ្រួសារ​ នៅ​ក្នុង​ខេត្តព្រះវិហារ ...

Jack Davies និង គង់ មេត្តា
http://bit.ly/2dQcN3Y

ម្រេច​កំពត​ ទទួល​ការ​គាំទ្រ​ខ្លាំង​ទាំង​ទីផ្សារ​ក្នុង​ស្រុក ​និង​អន្តរជាតិ​

ម្រេច​កំពត​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទាំង​តម្លៃនិង​ទីផ្សារ​ទាំង​ក្នុង​ស្រុក ​និង​អន្តរជាតិ បន្ទាប់​ពី​សហគមន៍​អឺរ៉ុបទទួល​ស្គាល់​ថា​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​តែ​មួយ​គត់​កាល​ពី​ខែ​កុម្ភៈឆ្នាំ​២០១៦និង​ក្លាយ​ជា​ផលិតផល​កម្ពុជា​ដំបូង​គេ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ ...

សុខ ចាន់
http://bit.ly/2dxtRvo

GIZ ចុះ​កិច្ចព្រមព្រៀង​គាំទ្រ​សហករណ៍​សរីរាង្គ

ផលិតផលសរីរាង្គនៅកម្ពុជាជាពិសេសផលិតផលកសិកម្មត្រូវបានគេមើលឃើញថាកំពុងកើនឡើងនៅក្នុងទីផ្សារកម្ពុជាប៉ុន្តែមិនមានការបញ្ជាក់ជាការទទួលស្គាល់ផលិតផលទាំងនោះថាពិតជាបានអនុវត្តតាមបច្ចេកទេសសរីរាង្គនោះខណៈអ្នកប្រើប្រាស់កាន់តែយល់ដឹងពីផលអាក្រក់នៃផលិតផលគីមី។ ដើម្បីពង្រីកទីផ្សារកសិផលសរីរាង្គទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (GIZ) កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ផលិតកម្មសរីរាង្គជាមួយក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដោយផ្តោតលើការផ្តល់បច្ចេកទេសក្នុងការផលិតឲ្យស្របតាមលក្ខខណ្ឌតម្រូវនៃផលិតកម្មសរីរាង្គ។ ...

ហ៊ គឹមសាយ
http://bit.ly/2cNzerj

ថៃនឹងដោះស្រាយឧបសគ្គពាណិជ្ជកម្មផលិតផលកសិដ្ឋាន

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ កំពុងស្វែងរកឧបសគ្គនានានៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគសម្រាប់ “កិច្ចផ្តួចផ្តើមផលិតផលកសិដ្ឋាន” របស់ខ្លួនជាមួយនឹងប្រទេសកម្ពុជា លាវ មីយ៉ាន់ម៉ា និងវៀតណាម ជាមួយនឹងគោលបំណងវែងឆ្ងាយនៃការបំបាត់ចោលនូវឧបសគ្គទាំងនោះ នេះបើយោងតាមកសែតបាងកកប៉ុស្តិ៍។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29750/thais-to-tackle-farm-barriers/

អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ​បារម្ភ​ការ​នាំចូល​​ផ្តួល​តម្លៃ​អង្ករ​ក្នុង​ស្រុក​

អ្នកនៅក្នុងវិស័យស្រូវអង្ករបានសម្ដែងការព្រួយបារម្ភជុំវិញការហូរចូលអង្ករតម្លៃថោកពីប្រទេសជិតខាងនៅតែបន្តផ្តួលតម្លៃអង្ករផលិតក្នុងស្រុកដែលកសិករផលិតចំណាយថ្លៃដើមផលិតខ្ពស់ ហើយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ការព្រួយបារម្ភជុំវិញចំពោះតម្លៃអង្ករក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងអង្ករនាំចូលនេះធ្វើឡើងស្របពេលដែលបណ្តារោងម៉ាស៊ីនកិនស្រូវកំពុងខ្វះទុនបង្វិលដើម្បីប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលជិតចូលមកដល់។ ...

ជា វណ្ណៈ
http://bit.ly/2ciX3qs

ការ​​ចិញ្ចឹម​ជ្រូក​បែប​គ្រួសារ​ធ្លាក់​ចុះ​ព្រោះ​ការ​នាំ​ចូល​ពី​បរទេស

ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបានធ្លាក់ចុះយ៉ាងគំហុកដោយសារតែតម្លៃសាច់ជ្រូកលើទីផ្សារមិនស្ថិតស្ថេរការនាំចូលជ្រូកពីប្រទេសជិតខាងនិងចំណីជ្រូកមានតម្លៃខ្ពស់ព្រមជាមួយនឹងប្រភេទជ្រូកមួយចំនួនត្រូវការបច្ចេកទេសនិងជំនាញក្នុងការចិញ្ចឹមបានបង្ខំឲ្យកសិករដែលជាចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបោះបង់ការងារនេះចោល ដោយឡែកគេសង្កេតឃើញថាការចិញ្ចឹមជ្រូកជាលក្ខណៈពាណិជ្ជកម្មបានកើនឡើងដោយសារតែកសិដ្ឋានទាំងអស់នោះអាចផ្គត់ផ្គង់នូវតម្រូវការដែលមានក្នុងការចិញ្ចឹមជ្រូក។ ...

សុខ ចាន់
http://bit.ly/2bhhPdH

ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​កំពុង​​បិទ​ផ្លូវ​ដើម្បី​កាប់​ឈើ

សំឡេងម៉ាស៊ីនអារឈើឮរំពងព្រៃនៅក្នុងតំបន់អភិរក្សព្រៃឡង់ ជំនួសឲ្យសំឡេងសត្វយំយ៉ាងពីរោះរណ្ដំ ចំណែកដើមឈើដែលធ្លាប់ឈទ្រឹងខ្ពស់សន្លឹមប្រឆាំងនឹងកម្ដៅព្រះអាទិត្យ ដើម្បីជាម្លប់នៃសត្វទាំងពួង ជំនួសដោយគល់ឈើ និងស្នាមផេះដែលប្រជាសហគមន៍ព្រៃឡង់ អះអាងថា ដំណើរឆ្ពោះទៅរកការវិនាសហិនហោចព្រៃឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ ដោយសារតែការព្រួតដៃគ្នាបំផ្លាញពីសំណាក់សមត្ថកិច្ច និងក្រុមហ៊ុនដែលបានលើកទឹកចិត្តឲ្យពលរដ្ឋកាប់ឈើដោយសេរីយកមកលក់ឲ្យក្រុមហ៊ុន៩៥ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិប្រមូលទិញឈើពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2bfouza

គ្រួសារនៅខេត្តត្បូងឃ្មុំទទួលបានកម្មសិទ្ធិដីពីនាយករដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តកាត់ដីពីសម្បទានដីសេដ្ឋកិច្ច និងដីសម្បទានចម្ការកៅស៊ូជាអនុបយោគផ្តល់ឱ្យទៅភូមិជាង ១,០០០ នាក់នៅក្នុងខេត្តត្បូងឃ្មុំ ស្រុកមេមត់ នេះបើយោងតាមក្រសួងរៀបចំដែនដី។   ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28859/families-to-receive-land-titles/

កសិករ​កម្ពុជា​នឹង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ដី​ធ្វើ​កសិកម្ម

កសិករដែលកាន់កាប់ដីតូចៗមានតួនាទីសំខាន់ក្នុងការទប់ស្កាត់មិនឲ្យមានការឈឺចាប់ខ្លាំងឡើងដែលកើតចេញពីការផ្លាស់ប្តូររបស់កម្ពុជាទៅរកសេដ្ឋកិច្ចឧស្សាហកម្មប៉ុន្តែប្រសិនបើមិនមានចំណាត់ការអ្វីមួយទេនោះមិនយូរមិនឆាប់ពួកគេនឹងប្រឈមមុខនឹងការខ្វះខាតដី។ នេះបើតាមអ្នកនិពន្ធនៃរបាយការណ៍ថ្មីមួយ។ ពួកគេនឹងត្រូវការដី! របាយការណ៍មួយដែលធ្វើឡើងដោយអង្គការអភិបាលកិច្ចដីតំបន់ទន្លេមេគង្គព្យាករថាត្រឹមឆ្នាំ ២០៣០ ចំនួនដីដែលតម្រូវឲ្យមានដើម្បីទ្រទ្រង់ចំនួនកសិករតូចតាចនឹងកើនឡើងចន្លោះពី ១០ ទៅ ៦៤ ភាគរយនៃកម្រិតឆ្នាំ ២០១៥ គឺពី ៣២០ ៦០០ ហិកតាទៅ ១ ៩៦២ ៤០០ ហិកតា។ ...

Jack Davies
http://bit.ly/2bwlLqH

អ្នក​កំពង់ស្ពឺ​សុំ​ឲ្យ​ក្រសួង​ជួយ​ពី​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ លីយ៉ុងផាត់

ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ធ្វើដំណើរមកពីស្រុកចំនួនពីរនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្របានមកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីស្នើដល់រដ្ឋមន្រ្តីក្រសួងនេះឲ្យជួយអន្តរាគមន៍ពីរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយនឹងក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ខណៈក្រុមហ៊ុនដោះស្រាយមិនទាន់ចប់។ ...

សែន ដាវីត
http://bit.ly/2b8mJWT

ផ្លែស្វាយនាំចេញទៅកាន់កូរ៉េខាងត្បូងត្រូវបានជាប់គាំង

កាលពីខែធ្នូ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងនាំដំណាប់ស្វាយពីប្រទេសកម្ពុជា ហើយព័ត៌មាននោះបានឱ្យសញ្ញាថាការនាំចេញផ្លែស្វាយរបស់កម្ពុជាបានកំពុងដំណើរការ។ យ៉ាងណាមិញ ការខ្វះខាតគ្រឿងម៉ាស៊ីននៅក្នុងប្រទេសកម្ពុជាមិនទាន់បានធ្វើឱ្យការនាំចេញនេះឆ្លើយតបទៅនឹងតម្រូវការកូរ៉េខាងត្បូងឡើយ នេះបើតាមក្រុមមន្ត្រីបានប្រាប់ឱ្យដឹង។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/28400/mango-exports-to-s--korea-stalled/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ymgW3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!