កសិកម្ម

​ផលិតកម្ម​ផ្នែក​កសិកម្ម​

ARDB​ ផ្តល់​ឥណទាន​ជាង​ ៥០០​ លាន​ដុល្លារ​ ដល់​វិស័យ​កសិកម្ម​ទូ​ទាំង​ប្រទេស​

ធនាគារ​អភិវឌ្ឍន៍ជនបទ​ និង​កសិកម្ម​ (ARDB)​ ដែល​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋ​ បាន​ផ្តល់​ឥណទាន​ជាង​ ៥០០​ លាន​ដុល្លារ​ ដល់​កសិករ​ សហគមន៍​កសិកម្ម​ និង​អាជីវកម្ម​កសិកម្ម​ទូ​ទាំង​ប្រទេស​ ដើម្បី​គាំទ្រ​វិស័យ​កសិកម្ម​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ កៅ​ ថា​ច់​ អគ្គនាយក​ ARDB ...

ជា វណ្ណយុទ្ធ
https://surl.li/mkfcln

កិច្ច​សន្ទនា​អាស៊ាន​ដាក់​ចេញ​អាទិភាព​ចំនួន​ ៩​ ដើម្បី​ពង្រឹង​សន្តិសុខ​ស្បៀង​ ​

កិច្ច​សន្ទនា​ជាមួយ​ពហុភាគី​របស់​សភា​ រយៈពេល​ពីរ​ថ្ងៃ​ បាន​បញ្ចប់​កាលពី​ម្សិលមិញ​ ដោយ​ដាក់​ចេញ​អនុសាសន៍​សំខាន់​ចំនួន​ ៩​ សម្រាប់​ជំរុញ​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ក្នុង​វិស័យ​កសិកម្ម​ រួម​មានការ​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​ ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ការ​គាំទ្រ​កសិករ​ខ្នាត ...

ញាណ ចំរ៉ុង
https://surl.li/vggjup

គម្រោង​វិនិយោគ​ជាង​ ៧០​ បាន​ដាក់​ស្នើ​សុំ​វិនិយោគ​ក្រោម ​«​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​បួន​នៅ​ភូមិភាគ​ឦសាន​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្នាំ​២០២៥-២០២៨» ​

គម្រោង​វិនិយោគ​ចំនួន​ជាង​ ៧០​ ដែល​មាន​ទុន​វិនិយោគ​សរុប​ជិត​ ៣​ ពាន់​លាន​ដុល្លារ​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​វិនិយោគ​ក្រោម​ «​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​បួន​នៅ​ភូមិភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្នាំ​២០២៥-២០២៨»​។​ នេះ​បើ​តាម​លោកនាយក ...

ហ៊ឹន ពិសី
https://postkhmer.com/business/news/951781

វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងបាន​ចូល​រួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​ជាតិ​ជាង ១៦%

វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាពិភពលោក និងតំបន់ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។ វិស័យកសិកម្មកម្ពុជានឹងបន្តកសាងស្នាដៃថ្មីៗបន្ថែមទៀត​ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ...

ហ៊ិន ពិសី
https://www.postkhmer.com/business/2026-3-20-1047-265064

ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើង ៣៣.៧ភាគរយ ក្នុងខែមករាដល់ខែកញ្ញា

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញកាលពីថ្ងៃសុក្រថា កម្ពុជាបាននាំចេញអង្ករជិត ៥៩៦,៣៤១ តោនក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង ៣៣.៧ ភាគរយពីចំនួន ៤៤៥,៩១៣ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

ជា វណ្ណយុទ្ធ
https://shorturl.at/n98Yf

ចំណូល​ពី​ការ​នាំ​ចេញ​កសិផលមាន​ទឹក​ប្រាក់​ជិត ៤ ពាន់​លាន​ដុល្លារ​

កម្ពុជា​រក​ប្រាក់​បាន​ជិត​ ​៤​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​កសិផល​ជាង​ ​១១​ ​លាន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​ នា​រយៈពេល​ ​៣​ត្រី​មាស​ដំបូង​នៃ​ឆ្នាំ​២០២៥​ ​ដោយ​ក្នុង​នោះ​ប្រាក់​បាន​ពី​ការ​នាំចេញ​ស្រូវ​- ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-10-7-1624-263460

ឧបនាយករដ្ឋមន្រ្តី៖ រដ្ឋាភិបាលប្តេជ្ញាជំរុញវិស័យកសិកម្ម និងសម្រួលដល់ជីវភាពរស់នៅ

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការពង្រឹងវិស័យកសិកម្មតាមសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅតាមជនបទ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៅសហគមន៍កសិកម្មប្រាសាទសាមគ្គី ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃសៅរ៍។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/RTmWw

៩ខែឆ្នាំ២០២៥កម្ពុជាមានកំណើនគម្រោងវិនិយោគថ្មីដល់តម្លៃជិត៨ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងចំនួន ៥៦៤ ដែលជាកំណើន ៧៣ភាគរយធៀបនឹងឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងបង្កើតការងារចំនួន ៣៧៦០០០។ ការវិនិយោគភាគច្រើនគឺមកពីប្រទេសចិន កូរ៉េខាងត្បូង និងសិង្ហបុរី ដែលផ្តល់ផលប្រយោជន៍ដល់រាជធានីភ្នំពេញ និងខេត្តជិតៗនោះ។ ...

គុជ ស៊ីកុល
https://kiripostkhmer.com/stories/rise-in-investment-projects-valued-78-billion-from-jan-sept-2025-cdc

ក្រសួងធនធានទឹក និងឧតុនិយមជំរុញប្រព័ន្ធធារាសាស្ត្រ ភាពធន់នឹងអាកាសធាតុ ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច

កាលពីប៉ុន្មានថ្ងៃមុននេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) បានរៀបចំកិច្ចប្រជុំសំខាន់ៗចំនួនពីរ ដើម្បីពិនិត្យប្រព័ន្ធធារាសាស្ត្រប្រកបដោយចីរភាព ដើម្បីបង្កើនផលិតភាពកសិកម្មរបស់កម្ពុជា និងផែនការដែលជំរុញដោយទិន្នន័យ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ សម្រាប់សកម្មភាពសេដ្ឋកិច្ចកាន់តែទូលំទូលាយ។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/kS2TS

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកសិ-ពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយហ្វីលីពីន

កាលពីថ្ងៃអង្គារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីឆន្ទៈសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការបើកទីផ្សារផលិតផលកសិកម្ម ការពង្រឹងសន្តិសុខស្បៀង និងការលើកកម្ពស់ពាណិជ្ជកម្មកសិផលរវាងកម្ពុជា និងហ្វីលីពីន ជាពិសេសតាមរយៈការជំរុញការនាំចេញអង្ករក្រអូបគុណភាពខ្ពស់របស់កម្ពុជា។ ...

មុំ គន្ធា
https://shorturl.at/qTXLt

គម្រោង​កំពង់ផែ​ពហុ​បំណង​តម្លៃ ៣៥​លាន​ដុល្លារ​​នៅ​ខេត្ត​ក្រចេះ

កំពង់​ផែ​ពហុ​បំណង​តម្លៃ​៣៥​ លាន​ដុល្លារ​ គ្រោង​នឹង​សាងសង់​នៅ​ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ​ មាន​គោលបំណង​ជំរុញ​ការ​វិនិយោគ​ និង​សម្រួលការ​ដឹក​ជញ្ជូន​កសិផល​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ទៅ​កាន់​ភូមិភាគ​ឦសាន​ ក្រោម​កម្មវិធី ...

ស៊ុំ ម៉ាណេត
https://shorturl.at/j4Dwg

ស្រូវ-អង្ករ គឺ​​ជា​​ទំនិញនាំចេញដ៏មានសក្ដានុពលក្នុង​ចំណោមបញ្ជីផលិតផលកសិកម្ម​កម្ពុជា​

ផលិតកម្ម​ស្រូវ ត្រូវបាន​រដ្ឋាភិបាល​ចាត់​ទុក​ជា​ដំណាំយុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​​​ធានា​សន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏​សំខាន់​ ហើយ​ក៏​ជា​​ទំនិញនាំចេញដ៏មានសក្ដានុពលមួយ​ក្នុងចំណោមបញ្ជីផលិតផលកសិកម្ម​ដែលបានជ្រើសរើសជាអាទិភាពសម្រាប់ជំរុញការនាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​ជា​រៀង​រាល់​ឆ្នាំ​។​ នេះ​បើ​តាម​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-17-1136-262379

កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)

កម្ពុជាបានប្រកាសសម្រេចដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CVL-DTA ដែលត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំមកហើយ ក្រោយមានការតវ៉ាស្នើឱ្យកម្ពុជាដកខ្លួនចេញពីគម្រោងនេះជាច្រើនលើកពីសំណាក់ពលរដ្ឋខ្មែរនៅឯក្រៅប្រទេស។ ...

ស៊ើង និមល់
https://khmer.cambojanews.com/cambodia-withdraws-from-cambodia-laos-vietnam-development-triangle-cooperation-project-clv-dta/

កម្មករក្រុមហ៊ុនវៀតណាម​ហ៊ងអាញ់​យ៉ាឡាយ​​​​នៅបន្តរងគ្រោះ​រាប់ឆ្នាំក្រោយក្រុមហ៊ុនបិទ

អស់រយៈពេល​ជិត​បី​ឆ្នាំ​ កម្មករ​ក្នុង​ស្រុក​ប្រហែល​ជា​៣០០​នាក់ ដែល​មាន​៥០​ភាគរយ​ជាស្រ្តី បានធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន​ចម្ការ​ចេក​របស់​ក្រុម​ហ៊ុន​វៀតណាម​ហ៊ងអាញ់យ៉ាឡាយ (Hoang Anh Gia Lai) ​លើ​ផ្ទៃ​ដី​ដាំដុះ​២៤៥​ហិកតា​ក្នុង​ឃុំ​តាឡាវ ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី​។​ ...

បុគ្គលិក ខេមបូចា
https://khmer.cambojanews.com/workers-of-vietnamese-owned-hoang-anh-gia-lai-still-suffer-years-after-plantation-closes/

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ជំរុញ​អោយ​មានការ​ផលិត​ជី​ប្រកបដោយ​គុណភាព​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ជំរុញ​ឱ្យ​កសិករ​ប្រើប្រាស់​ជី​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ ព្រោះថា​វា​នឹង​ជួយ​បង្កើន​ការ​ផលិត​ជី​។​ ...

មុំ គន្ធា
https://tinyurl.com/kj8pb3jy

តុលាការថៃនឹងបើកសវនាការលើបណ្ដឹងពលរដ្ឋក្នុងខេត្ត​ឧត្តរមានជ័យ​​ដែលបានប្តឹងក្រុមហ៊ុនផលិតស្ករសលំដាប់ពិភពលោកមួយ

ពលរដ្ឋ​កម្ពុជា​បី​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​​កាល​ពី​ថ្ងៃ​ទី២៧ ខែមីនា​ ដើម្បី​ប្រគល់​ឯកសារមួយចំនួនទៅ​តុលាការ​ថៃ​​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ផលិត​ស្ករស​ដ៏​ធំ​មួយ​ក្នុង​ពិភព​លោក ដែល​ក្រុម​ហ៊ុន​នោះ​មាន​ម្ចាស់ជា​ជន​ជាតិ​ថៃ និង​មាន​ឈ្មោះ​ថា Mitr Phol Sugar Co Ltd។ ...

អុឺង ស៊ា
https://khmer.cambojanews.com/thai-court-fixes-may-9-hearing-for-oddar-meanchey-villagers-versus-global-sugar-producer-case/

​វិស័យ​សម្លៀក​បំពាក់​និង​ផលិតផល​កសិកម្ម​នៅ​តែ​បន្ត​ជំរុញ​កំណើន​នាំ​ចេញ​នៅ​កម្ពុជា​

​វិស័យ​នាំ​ចេញ​របស់​កម្ពុជា​បាន​បង្ហាញ​ពី​ភាព​ធន់​ជាមួយនឹង​ការ​កើនឡើង​តិចតួច​១,២​ភាគរយ​ក្នុងអំឡុងពេល​១១​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៣​។​យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បានឱ្យ​ដឹង​ថា​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​ទំហំ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/442v4564

​កម្ពុជា​នឹង​ប្រែក្លាយ​ការ​ប្រកប​របរ​កសិកម្ម​លក្ខណៈ​គ្រួសារ​ទៅ​ជា​ផលិតកម្ម​យុទ្ធសាស្ត្រ​សម្រាប់​ការ​នាំ​ចេញ​

​ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុមហ៊ុន​វៀតណាម​កាលពី​ម្សិលមិញ​ថា​ កម្ពុជា​កំពុង​កំណត់​គោលដៅ​ប្រែក្លាយ​ការ​ប្រកប​របរ​កសិកម្ម​លក្ខណៈ​គ្រួសារ​ទៅ​ជា​ផលិតកម្ម​យុទ្ធសាស្ត្រ​សម្រាប់​ការ​នាំ​ចេញ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/y2539m7r

​ទី​ម័​រ​ខាងកើត​ ទិញ​អង្ករ​កម្ពុជា​ ៤​ពាន់​តោន​

​ទី​ម័​រ​ខាងកើត​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ចំនួន​ ៤០០០​ តោន​ពី​កម្ពុជា​ជា​លើក​ដំបូង​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MOU)​ ស្តី​ពី​ពាណិជ្ជកម្ម​អង្ករ​កាលពី​ថ្ងៃ​ទី​ ២០​ ខែតុលា​ នេះ​បើ​យោង ...

យ៉ាត ម៉ាឡៃ
https://kiripost.com/stories/timor-leste-buys-4000-tons-of-cambodia-rice

​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​បសុសត្វ​នៅ​កម្ពុជា​ រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​នៃ​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​

​ថ្មីៗ​នេះ​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ (FAO)​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​មួយ​ដែល​ប្រមូលផ្តុំ​ភាគី​ពាក់ព័ន្ធ​ពី​វិស័យ​ឯកជន​ និង​សាធារណៈ​នៃ​ឧស្សាហកម្ម​បសុសត្វ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/2p9dupr5

អង្គការ​ FAO​ បាន​លើក​ឡើង​ថា​តម្លៃ​អង្ករ​លក់ដុំ​នៅ​កម្ពុជា​មាន​ស្ថិរភាព​

​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ (FAO)​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ តម្លៃ​អង្ករ​លក់ដុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ស្ថិរភាព​ បើ​ទោះបីជា​មាន​តម្លៃ​កើនឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ និង​វៀតណាម​ក៏​ដោយ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/dzwr6

​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ ប្រកាស​ទទួល​ទិញ​យក​កសិផល​ជា​លក្ខណៈ​គ្រួសារ​ និង​ជួយ​រក​ទីផ្សារ​ ដើម្បី​លក់​ចេញ​ជូន​ប្រជាពលរដ្ឋ​

​អភិបាលខេត្ត​ប៉ៃលិន​ លោកស្រី​ បាន​ ស្រី​មុំ​ បាន​ប្រកាស​ទទួល​ទិញ​យក​កសិផល​ធម្មជាតិ​ ដែល​កសិករ​បាន​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ​ និង​ជួយ​រក​ទីផ្សារ​ សម្រាប់​កសិករ​នៅ​ខេត្ត​ប៉ៃលិន​ ខណៈ​ដែល​លោកស្រី​អះអាង​ថា​ សកម្មភាព​នេះ​នឹង​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យ​ដាំ​ដុះ ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-11-1510-254365.html

​កម្ពុជា​បម្រុង​ថវិការ​ប្រមាណ​ ១០០​លាន​ដុល្លារ​សម្រាប់​ជំរុញ​វិស័យ​កសិកម្ម​

​ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា​ រដ្ឋាភិបាល​បាន​បម្រុង​ថវិការ​ចំនួន​ ១០០​ លាន​ដុល្លារ​សម្រាប់​ជំរុញ​វិស័យ​កសិកម្ម​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3KY54SX

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TtATU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!