ម្រេច​កំពត​ ទទួល​ការ​គាំទ្រ​ខ្លាំង​ទាំង​ទីផ្សារ​ក្នុង​ស្រុក ​និង​អន្តរជាតិ​

ម្រេច​កំពត​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទាំង​តម្លៃនិង​ទីផ្សារ​ទាំង​ក្នុង​ស្រុក ​និង​អន្តរជាតិ បន្ទាប់​ពី​សហគមន៍​អឺរ៉ុបទទួល​ស្គាល់​ថា​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​តែ​មួយ​គត់​កាល​ពី​ខែ​កុម្ភៈឆ្នាំ​២០១៦និង​ក្លាយ​ជា​ផលិតផល​កម្ពុជា​ដំបូង​គេ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិដោយ​ឡែក​ផលិតផល​ម្រេច​ដែល​មិន​មែន​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​កំពុង​ប្រឈម​មុខ​នឹង​តម្លៃ​ធ្លាក់​ចុះ​នៅ​ក្នុង​ទីផ្សារ។ លោក ប៉ោ គង់ អគ្គនាយក​ក្រុមហ៊ុន​អូរឆែល ដែល​ជា​ក្រុមហ៊ុន​ដាំ​ម្រេច​សរីរាង្គ​នៅ​ខេត្ត​មណ្ឌលគិរី ថ្លែង​ប្រាប់​ខ្មែរ​ថាមស៍ថាតម្លៃ​ម្រេច​សរីរាង្គ​ប្រែប្រួល​ខ្លាំង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។លោក​ថាតម្លៃ​សម្រាប់​ម្រេច​ខ្មៅគឺ​១២​ដុល្លារកាល​ពី​ឆ្នាំ​២០១៤ និង​២០១៥ ប៉ុន្តែ​ធ្លាក់​ចុះ​ត្រឹម ៧​ដុល្លារ ក្នុង​ឆ្នាំ​២០១៥​ និង​២០១៦។ លោក​បន្ថែម​ថា តម្លៃ​ម្រេច​នេះ​នឹង​បន្ត​ធ្លាក់​ចុះ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ខាង​មុខ​ដែល​នឹង​ចាប់​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៧​ នេះ​ទៀត។ ...

សុខ ចាន់
http://bit.ly/2dxtRvo