កសិកម្ម​ និង​ ការ​នេ​សាទ​

IFAD ផ្តល់​កម្ចី​ការប្រាក់​ទាប​​ជាង​ ៣៦ ​លាន​ដុល្លារ​ឲ្យ​កម្ពុជា

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​ចុះហត្ថលេខា​ទទួល​កម្ចី​ការប្រាក់​ទាប​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ (IFAD) ​ក្នុង​​​ទឹកប្រាក់​ ៣៦,៣ លាន​ដុល្លារ​​ដើម្បី​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​នៅ​កម្ពុជា​។ ​នេះ​បើ​យោង​តាម​សេចក្តី​ជូន ...

ហ៊ គឹមសាយ
http://bit.ly/2lusl04

ការ​ដាំដុះ​ដំឡូងមី​ នៅ​តែ​កើន​ទោះ​តម្លៃ​ទាប

ទំហំ​នៃ​ការ​ដាំដុះ​ដំឡូងមី​​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើនឡើង​​ ទោះបី​ជា​វិស័យ​នេះ​កំពុង​ប្រឈម​សម្ពាធ​ធ្លាក់​ចុះ​តម្លៃ​ និង​ខ្វះ​ទីផ្សារ​ក៏ដោយ​។ ​នេះ​បើ​​យោង​តាម​ទិន្នន័យ​ដាំដុះ​របស់​ក្រសួង​កសិកម្ម​​កាលពី​ថ្ងៃ​ម្សិលមិញ។ ...

ចេង សុខហ័ង
http://bit.ly/2mbk851

កម្ពុជា​ស្នើ​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អង្ករ​អន្តរជាតិ​បង្កើត​ពូជ​ស្រូវ​ថ្មីៗ

វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អង្ករ​អន្តរជាតិ (IRRI)ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីននឹង​ជួយ កម្ពុជា ក្នុង​ការ​ស្រាវជ្រាវ​ពូជ​ស្រូវ​ថ្មី ដែល​ធុន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​បង្កើន​ទិន្នផល​ខ្ពស់។​ ...

ជា វណ្ណៈ
http://bit.ly/2lu2c1v

រដ្ឋាភិបាល​ជំរុញ​ឲ្យ​បង្កើនការ​ដាំបន្លែក្នុងស្រុក​ផ្គត់ផ្គង់​ភ្ញៀវទេសចរ

នាយក​រដ្ឋា​មន្រ្តី ​ហ៊ុន ​សែន ​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រឡង​ប្រណាំ​ខ្សែក្រវ៉ាត់​បៃតង​ ដើម្បី​បង្កើន​ការ​ដាំប​ន្លែ​ និង​ចិញ្ចឹម​សត្វ ​នៅ​ក្បែរ​តំបន់​ទេសចរណ៍​ ដើម្បី​ផ្គត់ផ្គង់​ដល់​ភ្ញៀវ​ទេសច​រ និង​ដើម្បី​កាត់​បន្ថយការ​នាំចូល​ពី​ក្រៅប្រទេស​។ ...

ជា វណ្ណៈ
http://bit.ly/2mEHblU

រដ្ឋាភិបាល ​ពិនិត្យ​ភូតគាម​អនាម័យ​តាម​ច្រក​នាំចេញ-​ចូល​ឡើង​វិញ

ក្រសួង​កសិកម្ម​ នឹង​ដាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​ខ្លួន​ចូលរួម​ត្រួត​ពិនិត្យ​អនាម័យ និង​ភូតគាម​អនាម័យ លើ​ផលិតផល​កសិកម្មជលផលនិង​សត្វ​នៅ​តាម​ច្រក​នាំចេញនាំចូល ដើម្បី​ជួយ​លើក​កម្ពស់​សុខភាព​ប្រជាជន ការពារ​ផលិតកម្ម​កសិកម្ម និង​ការពារ​សុខភាព​សត្វ។ ការ​ដាក់​ដំណើរការ​ត្រួត​ពិនិត្យ​នេះ​ គឺ​បន្ទាប់​ពី​កម្ពុជា ​ធ្វើ​ការ​លើ​ការងារ​នេះ ជាង ...

ជា វណ្ណៈ
http://bit.ly/2leExSL

កម្ពុជា​ចំណាយ $១០០​ លាន​លើ​ការ​នាំ​ចូល​សាច់​កាល​ពី​ឆ្នាំ​មុន

កម្ពុជា​បាន​ចំណាយ ១០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​លើ​ការ​នាំ​ចូល​សាច់ ដែល​បង្កើន​គម្លាត​បន្ថែម​ទៀត​នៃ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក ខណៈ​អ្នក​ផលិត​ក្នុងស្រុក​មិន​អាច​ចាប់​យក​ទីផ្សារ​សាច់​ដ៏​កាក់​កប​នេះ​។ នេះ​បើ​យោង​តាម​មន្ដ្រី​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​។ ...

ចេង សុខហ័ង និង Kali Kotoski
http://bit.ly/2l5LXYm

កម្ពុជា​ត្រូវ​ធ្វើ​ពិពិធ​កម្ម​ វិស័យ​កសិកម្ម​-​ផលិតកម្ម​

វិស័យ​កសិកម្ម និង​វិស័យ​ផលិតកម្ម​របស់​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធ​កម្ម ខណៈ​ការ​គំរាម​កំហែង​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​កំពុង​ឡើងក​ម្តៅ ស្រប​ពេល​ដែល​កម្ពុជា​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​បន្ទាប់ពី​ទទួល​បាន​ឋានៈ​ផ្លូវការ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​កាលពី ...

Kali Kotoski
http://bit.ly/2ly5Drg

ជនជាតិ​ភាគតិច​ដាក់​បណ្តាសា​ក្រុមហ៊ុន​ចិន​ដែល​រំលោភ​យក​ដី

ជនជាតិ​ដើម​ភាគតិច​ជាង ៣០០ នាក់​កាលពី​ម្សិលមិញ​បាន​ធ្វើ​ពិធី​សែនព្រេន​តាម​បែប​ប្រពៃណី​នៅ​ ២ កន្លែង​ផ្សេង​គ្នា ដើម្បី​បួងសួង​សុំ​ឲ្យ​ព្រលឹង​អារក្ខ​អ្នកតា​ម្ចាស់ទឹក​ម្ចាស់ដី ជួយ​រក​ដំណោះស្រាយ​ដីធ្លី និង​ដាក់​បណ្តាសា​ក្រុមហ៊ុន​ចិន​រឿង​រំលោភ​ដីធ្លី​ពួកគាត់។ ...

ផាក់ ស៊ាងលី
http://bit.ly/2lBQGTD

តម្លៃ​គ្រាប់​ស្វាយចន្ទី​ស្រស់​បាន​​កើន​ឡើង​ប្រមាណ ៣០​ភាគរយ

​តម្លៃ​គ្រាប់​ស្វាយចន្ទី​ស្រស់​កើន​ឡើង​ប្រមាណ៣០​ភាគរយ​នៅ​ឆ្នាំ​នេះដោយសារ​ការ​ខ្វះខាត​គ្រាប់​ស្វាយចន្ទី​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ស្រប​ពេល​ដែល​រដូវ​ប្រមូល​ផល​នឹង​ចាប់​ផ្តើម​ពេញ​លេញ​នៅ​ដើម​ខែ​មីនា​ ខាង​មុខ។​ ...

សុខ ចាន់
http://bit.ly/2lEueLn

ក្រុម​កម្លាំង​រដ្ឋាភិបាល​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​

​ក្រុម​កម្លាំង​រដ្ឋាភិបាល​ទប់ស្កាត់​ការ​នេសាទ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប​ បាន​បំផ្លាញ​សំណាញ់​ប្រវែង​ជាង​ ១០០​ គីឡូម៉ែត្រ​ និង​ឧបករណ៍​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​រឹបអូស​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ និង​កំពង់ធំ​នៅ​ក្នុង​ខែ​នេះ​ នេះ​បើ​ដឹង​ពី​ក្រុម​មន្ត្រី​កាលពី​ថ្ងៃ​ច័ន្ទ​។ ...

វណ្ណ រើន
https://www.cambodiadaily.com/news/government-task-force-destroys-seized-illegal-fishing-gear-125494/

RDB នឹង​បង្វែរ​ថវិកា​ទៅ​ឲ្យ​រដ្ឋាភិបាល​វិញ ខណៈ​ការ​ប្រើ​បាន​តែ​ជាង $៣ លាន

គិត​មក​ដល់​ពេល​នេះ​មាន​តែ ១២ ភាគរយ​នៃ​កញ្ចប់​ថវិកា ២៧ លាន​ដុល្លារ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ត្រូវ​បាន​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​យក​ទៅ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ខណៈ​រដូវ​ប្រមូលផល​ស្រូវ​វស្សា​នៅ​កម្ពុជា​ស្ទើរ​តែ​រួចរាល់​ទៅ​ហើយ​នោះ។ នេះ​បើ​តាម​លោក កៅ ថាច អគ្គនាយក ...

ចេង សុខហ័ង
http://bit.ly/2kEFy6a

កូន​យន្ដហោះ​ ដ្រូន​ ដែល​នឹង​ជួយ​ដល់​កសិករ

ផលិត​ផល​ដ៏​ពេញ​និយម​បំផុត​របស់​ក្រុមហ៊ុន SM Waypoint គឺ​ ការ​វាស់វែង សន្ទស្សន៍ភាពខុសគ្នា​ប្រក្រតី​នៃសារពើ​រុក្ខជាតិ (NDVI) នៃ​ដំណាំ ដែ​ផ្តល់​នូវ​ការ​វាយ​តម្លៃ​ទៅ​លើស្ថានភាព​សុខភាព​នៃ​ដំណាំរបស់​ប្រជា​កសិករ។ ...

Matthieu de Gaudemar
http://bit.ly/2lRA4dr

រដ្ឋាភិបាល​ប្តូរ​មក​ចាប់អារម្មណ៍​លើ​កៅស៊ូ​

រដ្ឋាភិបាល​ កំពុង​ស្វែ​រ​រក​កសិករ​អង់អាច​ដើម្បី​សាកល្បង​គម្រោង​ ដែល​នឹង​ប្រែក្លាយ​ដី​ដាំ​ដំណាំ​ ទំហំ​ ៦,០០០​ហិ​កតា​ នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​ ឲ្យ​ក្លាយទៅជា​ចំការ​កៅស៊ូ​ខ្នាត​តូច​ចម្រុះ​។​យោង​ទៅ​តាម​ លោក​ ប៉ុ​ល​ សុ​ផា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍ ...

ឆេង សុខហ៊ង
http://www.phnompenhpost.com/business/government-plugs-rubber-switch

សមត្ថកិច្ច​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ក្បែរ​ផ្ទះ​លោក​ ហ៊ុន សែន តវ៉ា​រឿង​ជម្លោះ​ដីធ្លី

កងកម្លាំង​នគរបាល និង​កង​សន្តិសុខ​ជិត​មួយរយ​នាក់​កាលពី​ម្សិលមិញ​បាន​រារាំង​ប្រជាពលរដ្ឋ​មកពី​ខេត្ត​កោះកុង​ប្រមាណ ១០០ នាក់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វិមានឯករាជ្យ​ដែល​អ្នក​ស្រុក​ទាំង​នោះ​មាន​បំណង​ស្វែងរក​ព័ត៌មាន​អំពី​ញត្តិ​របស់​ពួកគេ​ដែល​បាន​ដាក់​ស្នើសុំ​អន្តរាគមន៍ ...

ឡាយ សាមាន
http://bit.ly/2lfQoUw

ក្រសួង​ជួយ​កសិករ​ដាំ​ស្វាយ​បង្កើន​ចំណេះ​ដឹង​ មុន​នឹង​នាំចេញ​ទៅ​កូរ៉េ​

ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់និង​នេសាទ​កំពុង​ជួយ​កសិករ​ដាំ​ស្វាយ​ដើម្បី​បង្កើន​ចំណេះ​ដឹងនិង​បច្ចេកទេស​របស់​ពួក​គាត់​ក្នុង​ការ​ដាំ​ដុះ​ស្វាយ​ មុន​ពេល​នាំចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូងអគ្គនាយក​​រង​នៃ​ក្រសួង​កសិកម្ម ​លោក ​ហ៊ាន វណ្ណហន បាន​និយាយ​ថា ក្រសួង​កំពុង​បំពេញ​បេសកកម្ម​ក្នុង ...

ស៊ុំ ម៉ាណេត
http://bit.ly/2kO3SFZ

សហគមន៍​នេសាទ​តវ៉ា​ប្រឆាំង​អ្នក​នេសាទ​វៀតណាម

ប្រជានេសាទ​ចំនួន​ ៤០០ ​គ្រួសារ​មកពី​សហគមន៍​នេសាទ​ចំនួន​បួន​ក្នុង​ខេត្ត​កំពត​រួម​មាន​សហគមន៍​នេសាទ​ត្រើយ​កោះ, រលួស, កែបថ្មី​ និង សហគមន៍​នេសាទ​ទទឹង​ថ្ងៃ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ និង​អង្គភាព​ប៉ូលិស​ជើង​ទឹក​ជួយ​អន្តរាគមន៍​បង្ក្រាប និង ទប់ស្កាត់​ការ​ចូល​មក​នេសាទ​ដោយ ...

ឃុត សុភចរិយា
http://bit.ly/2ki94TZ

ការ​ដាំ​ដំណាំ​ក្រូច​ពោធិ៍សាត់​ចាប់​ផ្តើម​ធ្លាក់​ចុះ

ការ​ដាំដុះ​ក្រូច​ពោធិ៍សាត់​នៅ​ខេត្ត​បាត់ដំបង​បាន​ចាប់​ផ្តើម​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំ​២០១៦ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ខណៈ​ដើម​ក្រូច​កំពុង​រង​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​ស្លឹក​ប្រាក់​ដែល​សម្លាប់​ដើម​ក្រូច ហើយ​មន្ដ្រី​ផ្ដល់​យោបល់​ដល់​កសិករ​ឲ្យ​ងាក​ទៅ​រក​ដំណាំ ...

ចេង សុខហ័ង
http://bit.ly/2ksIgw9

ផល​នេសាទ​ត្រី​ប្រហុក​កើនឡើង​ក្នុង​​ឆ្នាំ​នេះ ប៉ុន្តែ​តម្លៃ​នៅ​តែ​ថ្លៃ​ដដែល

រដូវ​នេសាទ​ត្រី​សម្រាប់​ធ្វើ​ប្រហុក ផ្អក ត្រី​ឆ្អើរ បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ សង្កេត​ឃើញ​ផល​ចាប់​មាន​កំណើន​ប្រសើរ​ជា​ឆ្នាំ​មុន ប៉ុន្តែ​កសិករ និង​ប្រជាពលរដ្ឋដែល​ធ្វើ​ត្រី​ប្រហុកផ្អកសម្រាប់​ទុក​បរិភោគ និង​អាជីវកម្ម ត្អូញត្អែរ​ថា តម្លៃ​ត្រី​ឆ្នាំ​នេះ​ខ្ពស់​ជាង​ឆ្នាំ​មុន​ទៅ​វិញ។ ប៉ុន្តែ​មន្ត្រី និង​អ្នក​ជំនាញ ...

ជា វណ្ណៈ
http://bit.ly/2k9YMAf

តម្លៃ​ដំឡូង​មី នៅ​តែ​បន្ត​ធ្លាក់​​ចុះ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​

តម្លៃ​ដំឡូង​មី​សម្រាប់​នាំចេញ​បាន​ធ្លាក់​ថ្លៃ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះខណៈ​ទីផ្សារ​នាំចេញ​សម្រាប់​ដំឡូង​មី​កម្ពុជា ត្រូវ​បាន​គេ​អះអាង​ថា ​បាន​កាត់​បន្ថយ​ការ​នាំ​ចូល និង​ចំនួន​រោងចក្រ​កែច្នៃ​ដំឡូង​មី​ក្នុង​ស្រុក​នៅ​មាន​កម្រិត។​ ​យោង​តាម​មន្ត្រី ...

ជា វណ្ណៈ
http://bit.ly/2kLcK02

រដ្ឋាភិបាល​អំពាវនាវ​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​​ដាក់​ពាក្យ​ដើម្បី​នាំ​ចេញ​ទៅ​ចិន​

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​ទាំង​អស់ ដាក់​ពាក្យ​ស្នើសុំ​សម្រាប់​ការ​ត្រួត​ពិនិត្យ​គុណភាព​ដំណាក់​កាល​ទី​ពីរ​ក្នុង​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​បន្ទាប់​ពី​មាន​រោង​ម៉ាស៊ីន​កិនស្រូវ​ចំនួន​តែ ២៨ចំណោម៦០​កន្លែង​ប៉ុណ្ណោះ​ដែល​បាន​ដាក់​ពាក្យ ...

ម៉ៃ គុណមករា
http://bit.ly/2lsHnob

ខេត្ត ២ បន្ដ​បង្ក្រាប​ខណៈ​បទល្មើស​នេសាទ​នៅ​មាន

សមត្ថកិច្ច​រដ្ឋបាល​ជលផល​ប៉ោយប៉ែត​កាលពី​ម្សិលមិញ​បាន​បន្ត​សហការ​ជាមួយ​កម្លាំង​​​ប្រតិបត្តិការ​សឹក​រង​ក្រុង​ប៉ោយប៉ែត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​តំបន់​អាង​ទឹក​អូរកៃដន បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា​បទល្មើស​នេសាទ​បាន​កើត​សា​ជាថ្មី​ក្នុង​តំបន់​នោះ ខណៈ​ដែល​ខេត្ត​កំពង់ឆ្នាំង​ក៏ ...

ឃុត សុភចរិយា
http://bit.ly/2k7By13

អ្នកភូមិជម្រុញរដ្ឋាភិបាលដកហូតសម្បទានដីសេដ្ឋកិច្ចដែលទំនេរ

អ្ន្​កភូមិ​ជា​ច្រើន​នៅ​ក្នុងស្រុក​ឈូក​ ខេត្តកំពត​ បាន​ស្នើ​សុំ​ឱ្យ​មានការ​ដកហូត​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​បរាជ័យ​ក្នុង​ការ​អភិវឌ្ឍ​នៅ​លើ​ដី​នោះ​ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គាត់​អាច​យក​ដី​ដែល​ដកហូត ...

គង់ មេត្តា
http://www.phnompenhpost.com/national/villagers-push-government-revoke-idle-elc

ពលរដ្ឋ​​រង​គ្រោះ​ពីដំណាំ​អំ​ពៅ​ស្វែង​រក​ដំណោះ​ស្រាយ

ប្រជាពលរដ្ឋ​ប្រមាណ៥០០​នាក់តំណាង​ឲ្យ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​មក​ពី​ខេត្ត​ចំនួន​៤ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន បាន​ស្នើ​ដល់​ប្រមុខ​រាជរដ្ឋាភិបាលដោះស្រាយ​វិវាទ​ដីធ្លី ជាពិសេស​ពន្លឿន​ការ​ចុះ​ហត្ថលេខា​លើ​លិខិត​ក្របខ័ណ្ឌ​ការងាររវាង​ក្រុម​ការងារ​អន្តរ​ក្រសួងនិង ...

ប៉ិច សុធារី
http://bit.ly/2kPH3zQ

លោក ស ខេង ​ឲ្យ​​​ស្រាវជ្រាវ​ចាប់​មេខ្លោង​ប្រព្រឹត្ត​បទល្មើសនេសាទ​

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជា​ឲ្យ​ថ្នាក់​ដឹកនាំ​តាម​ជំនាញ​ចាត់​វិធាន​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ចាប់​ខ្លួន​មេខ្លោងមេ​ឈ្មួញ​កែន​ប្រជាពលរដ្ឋ​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទដើម្បី​ចាត់​វិធាន​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​លើក​លែង។​យោង​តាម​ប្រសាសន៍​របស់​លោក នាយ​ឧត្តម​សេនីយ៍ គៀត ច័ន្ទថារឹទ្ធ អគ្គ​ស្នងការ​រង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2jtCwBc

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4gSVh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!