កសិកម្ម និង ការនេសាទ
កសិកម្ម
CRF ដាក់ផែនការនាំចេញអង្ករទៅទីផ្សារអាមេរិក
កម្ពុជាគ្រោងបង្កើនការនាំចេញអង្ករក្រអូប និងអង្ករសរីរាង្គទៅកាន់ទីផ្សារអាមេរិក ខណៈសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) យល់ឃើញថា ទីផ្សារនេះមានសក្ដានុពលខ្លាំងសម្រាប់អង្ករប្រភេទទាំងនេះ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-07-28-1000-239159.html
ទីផ្សារចិនទទួលទិញកសិផលពីកម្ពុជាប្រមាណ ២,៤ លានតោន
ការដាក់ចេញគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាលក្នុងន័យជំរុញផលិតភាពក្នុងវិស័យកសិកម្មឱ្យបានកាន់តែច្រើនដើម្បីប្រែក្លាយកម្ពុជាជាប្រទេសនាំចេញកសិផលទៅទីផ្សារអន្តរជាតិបាននិងកំពុងបង្ហាញលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ ជាក់ស្តែងគិតចាប់ពីឆ្នាំ ២០១៩ មក ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-07-29-0942-239208.html
កំណើននៃការនាំចេញផ្លែឈើទៅប្រទេសចិនបង្ហាញពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន
ការនាំចេញកសិផល ជាពិសេសផ្លែឈើស្រស់បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់កសិករ និងកំណើនសេដ្ឋកិច្ចជាតិ។ កម្ពុជាបានមើលឃើញការកើនឡើងនៃការនាំចេញផ្លែឈើទៅប្រទេសចិនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3z4euFM
កម្ពុជាអះអាងថា ខ្លួនពុំបានធ្វើការនាំចូលជ្រូកស្រស់ឡើយ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកឆ្នាំ ២០២២ នេះ
ក្រសួងកិសកម្ម អះអាងថា កម្ពុជាអាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងស្រុក ដោយមិនចាំបាច់នាំចូលពីប្រទេសជិតខាងរហូតដល់ដំណាច់ឆ្នាំ ២០២២ នេះ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-07-19-1510-238855.html
មន្ត្រីជំនាញបសុសត្វខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋយកគោក្របីទៅចាក់វ៉ាក់សាំងការពារជំងឺឆ្លង
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តសៀមរាបបានឲ្យដឹងថានៅថ្ងៃទី ២០ ខែកក្កដាថា មន្ត្រីជំនាញបសុសត្វ ខេត្តសៀមរាប បានទទួលថ្នាំវ៉ាក់សាំងចំនួនជាង ៦ម៉ឺនកម្រិតសម្រាប់ចាក់ការពារសត្វគោក្របីរបស់ប្រជាពលរដ្ឋលើកទី២ ក្នុងឆ្នាំ ២០២២ នេះ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-07-20-1553-238913.html
ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើង ១៦% នៅក្នុងឆមាសទី ១
កម្ពុជាបាននាំចេញអង្ករចំនួន៣២៧,០០០ តោនក្នុងឆមាសទី ១ ក្នុងឆ្នាំនេះ កើនឡើង ១៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលរកចំណូលបាន ២៧៩ លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501115793/cambodias-milled-rice-export-up-16-in-h1/
កម្ពុជាមើលឃើញកំណើនការនាំចេញដំឡូងមីកើនឡើង ៤០ ភាគរយ ក្នុងឆមាសទី១
ក្នុងឆមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញផលិតផលដំឡូងមីចំនួន ២,៣លានតោន កើនឡើងប្រមាណ ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3oev8NJ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញអ្នកវិនិយោគ បង់ក្លាដែស មកវិនិយោគជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីកសិករ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញអ្នកវិនិយោគ បង់ក្លាដែស មកវិនិយោគនៅកម្ពុជាជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករសម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេស បង់ក្លាដែសផ្ទាល់។ ...
រី សុចាន់
https://www.postkhmer.com/national/2022-07-15-1409-238768.html
ក្នុងឆមាសទីមួយ ការនាំចេញកៅស៊ូ របស់កម្ពុជាមានចំនួន ២១៥លានដុល្លារ
កម្ពុជាបាននាំចេញកៅស៊ូចំនួន ១៣៥,១៣៧ តោន ក្នុងឆមាសទី១ ឆ្នាំ២០២២ កើន ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលរកចំណូលបាន ២១៥លានដុល្លារ កើន ២,៩ ភាគរយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3z5yXuP
ប្រភពទឹកសំខាន់ៗចំនួនបីក្នុងខេត្តមណ្ឌលគិរី ក្រោមការស្តារ និងជួសជុលឡើងវិញ
ក្រសួងធនធានទឹក និងឧតុនិយម ចូលរួមអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២២-២០៣៥ និងកំពុងស្តារប្រភពទឹកសំខាន់ៗចំនួន៣ក្នុងខេត្ត។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501106948/three-main-water-sources-in-mondulkiri-under-rehabilitation-and-repair/
ស្ថានភាពអាកាសធាតុល្អប្រសើរបានបង្កើនផលិតកម្មស្រូវនៅកម្ពុជា
ក្នុងឆ្នាំ២០២១ ផលិតកម្មស្រូវសរុបបានកើនឡើងដល់ ១២.២ ម៉ែត្រតោន ដែលមានការកើនឡើង ១១.៦ ភាគរយធៀបនិងឆ្នាំមុន។ ការកើនឡើងនេះត្រូវបានជំរុញភាគច្រើនដោយការកើនឡើងនៃផលិតកម្មស្រូវរដូវវស្សា ដោយសារលក្ខខណ្ឌអាកាសធាតុអំណោយផលកាន់តែច្រើន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3agBs48
ការនាំចេញផ្លែមៀនប៉ៃលិន ជាផ្លូវការទៅប្រទេសចិន អាចនឹងចាប់ផ្តើមនៅខែកញ្ញា
កម្ពុជារំពឹងថា អាចនឹងនាំចេញមៀនប៉ៃលិនជាផ្លូវការទៅប្រទេសចិន នៅក្នុងខែកញ្ញាខាងមុខ ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបារម្ភពីបញ្ហាប្រឈមមួយចំនួនដែលអាចប៉ះពាល់ដល់ការនាំចេញ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-06-13-1019-237635.html
កម្ពុជារកចំណូលបានជាង ១៧០ លានដុល្លារ ពីការនាំចេញជរ័និងឈើកៅស៊ូ នៅ ៥ខែឆ្នាំនេះ
កម្ពុជាបាននាំចេញជ័រកៅស៊ូ ក្នុងបរិមាណជាង ១០ ម៉ឺនតោន ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២២នេះ មានការកើនឡើង ៣ភាគរយ ខណៈដែលតម្លៃបានថយចុះជាង ៧០ដុល្លារ ក្នុងមួយតោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-06-12-1755-237619.html
ទីផ្សារអាស៊ានកំពុងស្រូបទាញអង្ករកម្ពុជា
កម្ពុជានាំចេញអង្ករទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន ក្នុងរង្វង់ប្រមាណ ២៥ ពាន់តោន ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ នេះ កើនឡើងជាង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-06-11-1558-237601.html
ភ្នាក់ងារពេទ្យសត្វខេត្តស្វាយរៀង បន្តចាក់ថ្នាំការពារជំងឺសាទឹកដល់គោក្របីពលរដ្ឋ
ភ្នាក់ងារពេទ្យសត្វខេត្តស្វាយរៀង នឹងបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺសាទឹកគោ ក្របីបន្ថែមទៀតចាប់ពីថ្ងៃទី ៨ ខែមិថុនាតទៅ ដោយប្រើថ្នាំប្រមាណជាង ៤០០ ដូស ស្មើចំនួនសត្វជាង ៤០០ ក្បាល នៅតាមភូមិឃុំនានា ដែលមានសត្វឈឺ ក្នុងស្រុកចន្ទ្រា ខណៈបណ្តាខេត្តមួយចំនួនទៀតក៏បានចាក់ថ្នាំការពារជំងឺដូចគ្នានេះដល់គោក្របីរបស់ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-06-07-0955-237412.html
កកជ និង WFP រៀបចំផ្សព្វផ្សាយយុទ្ធសាស្ត្រស្តីពីបណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភ
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (កកជ) សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ រៀបចំកម្មវិធីសម្ពោធផ្សព្វផ្សាយយុទ្ធសាស្ត្រស្តីពីបណ្ដាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភកាលពីចុងខែឧសភា តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលមានអ្នកចូលរួមប្រមាណ ១១៥ នាក់។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-06-06-1002-237368.html
ទីផ្សារចិនស្រូបយកអង្ករនាំចេញរបស់កម្ពុជាជាង ៥០ ភាគរយ
ប្រទេសចិននៅបន្តឈរលំដាប់ទី ១ ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេដោយមានបរិមាណជិត ១៥ ម៉ឺនតោននៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជាដែលមានជាង ២៨ ម៉ឺនតោន នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២២។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-06-02-1022-237265.html
ការនាំចេញសណ្តែកសៀង និងសណ្តែកបាយមានទឹកប្រាក់ ជាង $៥០០ លាន
កម្ពុជានាំចេញគ្រាប់សណ្តែកសៀង និងសណ្តែកបាយ ចំនួន ៦៤ ៦៦០ តោន នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២២ កើនឡើងប្រមាណ ១០០ ភាគរយរៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ខណៈប្រទេសវៀតណាម គឺជាទីផ្សារទទួលទិញធំជាងគេ។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-06-01-1030-237226.html
ស្ទឹងត្រែងចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោក្របីបានជិត ៨ ០០០ ក្បាល
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្ទឹងត្រែងសហការជាមួយការិយាល័យកសិកម្ម ក្រុងស្រុក និងភ្នាក់ងារពេទ្យសត្វភូមិបានចុះអន្តរាគមន៍ចាក់ថ្នាំការពារជំងឺសាទឹកសត្វគោក្របីបានចំនួន ៧ ៧៩៤ ក្បាល ចាប់ពីថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ ស្របពេលដែលខេត្តផ្សេងៗទៀតកំពុងចុះពិនិត្យព្យាបាល និងចាក់វ៉ាក់សាំងជំងឺនេះ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-31-0950-237167.html
រដ្ឋមន្ត្រីស្នើគម្រោងកសិកម្មសម្រាប់ការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Anthony McDonald នៅថ្ងៃទី២៧ ខែឧសភា បានពិភាក្សាគ្នាអំពីតម្រូវការនៃគម្រោងអភិវឌ្ឍន៍មួយចំនួនក្នុងវិស័យកសិកម្ម ដែលក្នុងនោះអ្នកផ្តល់ប្រាក់កម្ចីពហុភាគីដែលមានមូលដ្ឋាននៅ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national/minister-proposes-agri-projects-adb-backing
កសិករខេត្តបន្ទាយមានជ័យ កំពុងបង្កើនការដាំដុះស្រូវពង្រោះ
ប្រជាកសិករនៅខេត្តបន្ទាយមានជ័យកំពុងបង្កើនការដាំដុះស្រូវពង្រោះយ៉ាងសស្រោកសស្រាំ បើទោះជាមានផលប៉ះពាល់ និងខូចខាតមួយចំនួន ដោយសារជំនន់ទឹកភ្លៀងនៅដើមរដូវវស្សានេះយ៉ាងណាក្តី។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-26-1109-236972.html
បញ្ចូលមីក្រូសារជាតិក្នុងអង្ករជាជំហានចម្បងសម្រាប់អាហារូបត្ថម្ភ ខណៈកម្ពុជាភាគច្រើនហូបបាយច្រើន
ការបញ្ចូលមីក្រូសារជាតិក្នុងអង្ករ គឺជាជំហានចម្បងមួយក្នុងការដោះស្រាយបញ្ហាអាហារូបត្ថម្ភក្នុងប្រទេសកម្ពុជា ដែលប្រជាជនភាគច្រើនទទួលទានបាយ ក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ។ នេះបើតាមមន្ត្រីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-24-1012-236833.html
សមត្ថកិច្ចចុះដកហូតដីសម្បទានរបស់រដ្ឋជាង ២៣ ហិកតា ពីបុគ្គលម្នាក់ដែលចូលកាន់កាប់ដោយខុសច្បាប់
សមត្ថកិច្ចចម្រុះខេត្តព្រះវិហារកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ បានចុះដកហូតដីទំហំ ២៣,៤ ហិកតាដែលជាដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋពីបុគ្គលឈ្មោះ ជា សេងគន តាមអំណាចសាលក្រមសាលាដំបូងខេត្តព្រះវិហារ ក្រោយពីបុគ្គលរូបនេះបានចូលទៅកាន់កាប់ដោយខុសច្បាប់នាពេលកន្លងមក។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-17-0918-236482.html
ម៉ូសាអ៊ិច អាចធ្វើឱ្យទិន្នផលដំឡូងមីនៅកម្ពុជាធ្លាក់ចុះ
ក្រសួងកសិកម្មកំពុងព្រួយបារម្ភថា ជំងឺម៉ូសាអ៊ិចនឹងធ្វើឱ្យទិន្នផលដំឡូងមីធ្លាក់ចុះ ខណៈដែលតំបន់មួយចំនួននៅក្នុងប្រទេសបាននិងកំពុងរងផលប៉ះពាល់ដោយសារជំងឺនេះយ៉ាងធ្ងន់ធ្ងរ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-05-13-1129-236382.html