ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត
អាកាសយានដ្ឋាន និងការធ្វើដំណើរ
ក្រុមហ៊ុន Thai Smile នឹងចាប់ផ្តើមផ្លូវហោះហើរបាងកក-សៀមរាបឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ
ក្រុមហ៊ុន Thai Smile បានប្រកាសបន្តជើងហោះហើរត្រង់រវាងរាជធានីបាងកកនៃប្រទេសថៃមកខេត្តវប្បធម៌សៀមរាបនៃប្រទេសកម្ពុជានៅថ្ងៃទី ៣ ខែមីនា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3tbb0hu
អាកាសយានដ្ឋាននៅខេត្តសៀមរាបតម្លៃ ៨៨០ លានដុល្លារប្រឈមមុខនឹងឧបសគ្គក្នុងការជោគជ័យ
នៅតាមផ្លូវដីហុយក្នុងខេត្តសៀមរាប ក្រុមអ្នកសាងសង់កំពុងមមាញឹកនឹងការងារដើម្បីប្រែក្លាយវាលស្រែទទេ ទៅជាព្រលានយន្តហោះអន្តរជាតិ ដែលអាចផ្ទុកអ្នកដំណើរបាន ១០ លាននាក់នៅឆ្នាំ ២០៣០។ ...
Danielle Keeton-Olsen
https://www.aljazeera.com/economy/2022/2/16/in-cambodias-siem-reap-990m-airport-faces-hurdles-to-success
យុទ្ធនាការរបស់កម្ពុជាដើម្បីស្តារឧស្សាហកម្មទេសចរណ៍ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតឃើញមានការកើនឡើងនៃជើងហោះហើរ
យុទ្ធនាការមួយដែលមានឈ្មោះថា “កម្ពុជា៖ គោលដៅទេសចរណ៍បៃតង និងសុវត្ថិភាព” បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងក្នុងគោលបំណងស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ កំពុងមើលឃើញលទ្ធផលដំបូង ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបង្កើនជើងហោះហើរកាន់តែច្រើនឡើងម្តងទៀត បន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ANZKeG
AirAsia ចាប់ផ្តើមជើងហោះហើរលើកដំបូងទៅកាន់ទីក្រុងភ្នំពេញក្នុងរយៈពេលជិតពីរឆ្នាំ ខណៈ Bangkok Airways បង្កើនជើងហោះហើរ
ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានបើកដំណើរការជើងហោះហើរឡើងវិញរបស់ខ្លួនទៅកាន់ទីក្រុងភ្នំពេញ ពីទីក្រុងកូឡាឡាំពួរកាលពីថ្ងៃពុធសប្តាហ៍មុន បន្ទាប់ពីបានផ្អាកអស់រយៈពេលជិតពីរឆ្នាំ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3gcplnO
កម្ពុជាទទួលស្គាល់លិខិតឆ្លងដែនធ្វើដំណើររបស់វៀតណាម ហើយវៀតណាមសម្រួលលក្ខខណ្ឌនៃការចូលក្នុងប្រទេស
កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម រួមជាមួយនឹងអូស្ត្រាលី បេឡារុស ឥណ្ឌា ជប៉ុន ម៉ាល់ឌីវ ប៉ាឡេស្ទីន ហ្វីលីពីន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Inl5Or
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បង្កើនជើងហោះហើរមកកម្ពុជាដល់ ១០ ក្នុងមួយសប្តាហ៍
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបន្ថែមជើងហោះហើរចំនួន ៦ ទៀតក្នុងមួយសប្តាហ៍ ដើម្បីបន្ថែមលើជើងហោះហើរបច្ចុប្បន្នរបស់ខ្លួនដែលហោះ៤ ជើងក្នុងមួយសប្តាហ៍ អោយបាន ១០ជើង ។ ការហោះហើរលើកដំបូងរបស់អាកាសចរណ៍វៀតណាមមកកាន់រាជធានីភ្នំពេញគឺនៅថ្ងៃទី១ ខែមករាឆ្នាំនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Icg3Ew
វៀតណាមផ្តល់សច្ចានុមតិនូវការបើកជើងហោះហើរលើផ្លូវអន្តរជាតិចំនួន៥ឡើងវិញ រួមទាំងកម្ពុជាផងដែរ
រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) និយាយថា ជើងហោះហើរអន្តរជាតិនឹងចាប់ផ្តើមឡើងវិញនៅខែក្រោយទៅកាន់ប្រទេសកម្ពុជា ជប៉ុន តៃវ៉ាន់ សិង្ហបុរី និងសហរដ្ឋអាមេរិក។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Hj1M8n
កម្ពុជាស្វាគមន៍ការហោះហើរអន្តរជាតិរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ២០ខែ
ទីបំផុត អាកាសយានដ្ឋានអន្តរជាតិសៀមរាបរបស់កម្ពុជាបានស្វាគមន៍ជើងហោះហើរអន្តរជាតិរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ២០ ខែ។ ជើងហោះហើរដំបូងបានហោះហើរចេញពីប្រទេសសិង្ហបុរី ហើយបានចុះចតនៅអាកាសយានដ្ឋានសៀមរាបនៅម៉ោង ៩ និង ៤៥ នាទីព្រឹកថ្ងៃសុក្រ។ សៀមរាបជាអាកាសយានដ្ឋានអន្តរជាតិមួយក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិទាំងបីដែលដំណើរការក្នុងប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3mm1J3T
នាយកប្រតិបត្តិ AirAsia មានសុទិដ្ឋិនិយមលើការប្រយុទ្ធប្រឆាំង Omicron ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រកាសចាប់ផ្តើមជើងហោះហើរភ្នំពេញឡើងវិញ
នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group លោក Tony Fernandes បានជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ “ប្រតិកម្មខ្លាំងពេក” ចំពោះការលេចចេញនូវវ៉ារ្យ៉ង់ Omicron ថ្មីនៃជំងឺកូវីដ-១៩ ហើយផ្តោតលើការកាត់បន្ថយថ្លៃធ្វើតេស្ត PCR ជំនួសវិញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3G9k6Aj
កម្ពុជាជំរុញឲ្យឥណ្ឌូណេស៊ីបន្តជើងហោះហើរត្រង់ឡើងវិញ
កម្ពុជាបានជំរុញឱ្យប្រទេសឥណ្ឌូណេស៊ីបន្តការភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជាឡើងវិញ ដើម្បីជួយសម្រួលដល់ចលនាទេសចរណ៍ ការចាក់វ៉ាក់សាំងទៅវិញទៅមកនាពេលខាងមុខ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3xJsqUC
កម្ពុជាស្នើឱ្យប្រទេសវៀតណាម បើកជើងហោះហើរត្រង់ឡើងវិញ
កម្ពុជាបានស្នើវៀតណាមក្នុងការជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ ដើម្បីជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំង ២ ក្រោយប្រទេសវៀតណាមបានផ្អាកការហោះហើរក្រោយការផ្ទុះរីករាលដាលជំងឺកូវីដ ១៩។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-11-26-1033-227428.html
ឧស្សាហកម្មទេសចរណ៍និយាយថា សូមអោយមានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសដែលមានជើងហោះហើរទៀងទាត់
ភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់និយាយថាពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របសម្រួលដោយសុវត្ថិភាព និងប្រសិទ្ធភាពចំពោះការមកដល់នៃភ្ញៀវទេសចរបរទេស។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/2YeCQh0
ទេសចរណ៍ និងព្រលានយន្តហោះលើកស្ទួយអចលនទ្រព្យខេត្តកោះកុង
ការត្រលប់មកវិញនូវវិស័យទេសចរណ៍អន្តរជាតិ និងការបើកដំណើរការបច្ចេកទេសនៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុង ដែលគ្រោងទុកនៅចុងឆ្នាំនេះ អាចជំរុញឱ្យមានការស្ទុះងើបឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យរបស់ខេត្ត និងតំបន់នៅជិតៗនេះ។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/tourism-airport-lift-koh-kong-realty
ប្រជាពលរដ្ឋខេត្តកណ្តាលត្រូវបានរារាំងមិនអោយថតរូបការអភិវឌ្ឍព្រលានយន្តហោះថ្មី
ម្តាយនិងកូនប្រុសដែលចូលរួមតវាការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាលត្រូវបានរារាំងកាលពីថ្ងៃពុធពីបទថតរូបវាលស្រែរបស់ពួកគេដែលត្រូវបានអ្នកអភិវឌ្ឍន៌ឈូសឆាយ ប៉ុន្តែត្រូវបានដោះលែងវិញបន្ទាប់ពីយល់ព្រមបញ្ឈប់ការតវ៉ា។ ...
ព្រលានយន្តហោះខេត្តសៀមរាបទទួលការចុះចតជាលើកដំបូង ចាប់តាំងពីការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបបានទទួលស្វាគមន៍ការចុះចតយន្តហោះប្រភេទ Airbus-330 ជាលើកដំបូងចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ ១៩ នៃសហគមន៍ ២០ កុម្ភៈមក។ ...
ធូ វិរៈ
https://www.postkhmer.com/business/2021-08-11-1104-221359.html
វិស័យអាកាសចរណ៍នៅកម្ពុជារងការប៉ះពាល់យ៉ាងខ្លាំងដោយសារ វីរុសកូរ៉ូណា
ប្រទេសកម្ពុជាមានការធ្លាក់ចុះ ៤០ ភាគរយ នៃជើងហោះហើរចូលនិងចេញ ដោយសារជំងឺកូវីដ១៩។ ក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិទាំង ៣ ក្នងនោះខេត្តសៀមរាបរងការប៉ះពាល់ខ្លាំងជាងគេ ខណៈជើងហោះហើរអន្តរជាតិទាំងអស់ត្រូវបានផ្អាកដោយប្រទេសជា ...
បុគ្គលិក ខ្មែរថាមស៏
https://www.khmertimeskh.com/50706043/cambodias-aviation-sector-hard-hit-by-coronavirus-pandemic/
ជើងហោះហើរមានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារការផ្ទុះឡើងនៃកូវីដ១៩
ចំនួនជើងហោះហើរអន្តរជាតិទៅ និងមករបស់អាកាសយានដ្ឋានចំនួន ៣ របស់ប្រទេសកម្ពុជានៅក្នុងខែមីនានេះត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះខ្លាំងប្រហែល ៤០ ភាគរយ បើប្រៀបធៀបទៅនឹងខែធ្នូឆ្នាំមុនចាប់តាំងពីការផ្ទុះឡើងនៃ Covid-19 ។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/flights-decline-due-coronavirus
អាកាសយានដ្ឋានភ្នំពេញថ្មីមានតម្លៃប្រមាណ ១,៥ ពាន់លានដុល្លារ
អាកាសយានដ្ឋានកម្ពុជានិងសាជីវកម្មវិនិយោគបរទេស (OCIC) បានបង្ហាញវឌ្ឍនភាពក្នុងការពិភាក្សាអំពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំក្រោយ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50687604/new-international-travel-hub-seeks-development-cooperation
អាកាសយានដ្ឋានខេត្តមណ្ឌលគិរីនឹងជួយដល់ផែនការសម្រាប់តំបន់ទេសចរណ៍ធម្មជាតិដ៏ធំបំផុតនៅកម្ពុជា
ខេត្តមណ្ឌលគីរីត្រូវបានគេបោះទង់សម្គាល់សម្រាប់ការផ្លាស់ប្តូរទៅជាគោលដៅទេសចរណ៍ និងអេកូទេសចរណ៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការសិក្សាអំពីលទ្ធភាពរួមមានការធ្វើ ...
គម្រោងព្រលានយន្តហោះថ្មី នឹងសាងសង់ដោយក្រុមហ៊ុនចិន
ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានឲ្យដឹងថា ខ្លួនបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនសាងសង់គ្រប់គ្រងដោយវិនិយោគិនចិនសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីតម្លៃជាង ១,៥ ពាន់លានដុល្លារនៅទីក្រុងភ្នំពេញ។ ...
ម៉ៃ គុណមករា
https://bit.ly/2tiUq4v
ព្រលានយន្តហោះមួយនៅខេត្តកោះកុងកំពុងសាងសង់ ខណៈមួយទៀតទុកចោល
គម្រោងវិនិយោគព្រលានយន្តហោះថ្មីពីរនៅខេត្តកោះកុងភាគនិរតីនៃរាជធានីភ្នំពេញត្រូវបានបញ្ចេញ។ បច្ចុប្បន្នខេត្តនេះមានអាកាសយានដ្ឋានចំនួនពីរ គឺមួយកំពុងសាងសង់ និងមួយទៀតត្រូវបានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសេចក្តីជូនដំណឹងរបស់ ...
ជា វណ្ណៈ
https://bit.ly/2Nmifz8
ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនឹងដំណើរការតាមកំណត់
ការអភិវឌ្ឍអាកាសយានដ្ឋានថ្មីនៅរាជធានីភ្នំពេញគឺកំពុងតែដំណើរការ ហើយគម្រោងនេះអាចនឹងបញ្ចប់នៅដើមឆ្នាំ ២០២៣។ លោក ពុង ឃាវសែ ប្រធានសាជីវកម្មវិនិយោគទុននៅក្រៅប្រទេស (OCIC) ដែលជាក្រុមហ៊ុននៅពីក្រោយគម្រោងនេះ បានមានប្រសាសន៍ថា ពួកគេកំពុងសាងសង់មូលដ្ឋានអាកាសយាន ...
សុខ ចាន់
https://www.khmertimeskh.com/50667677/construction-of-new-phnom-penh-airport-on-schedule/
ព្រលានយន្តហោះភ្នំពេញ ជាអាកាសយានដ្ឋានល្អបំផុតទាក់ទងនឹងកំណើន
ព្រលានយន្តហោះអន្តរជាតិភ្នំពេញទទួលពានរង្វាន់ជាព្រលានយន្តហោះល្អបំផុតទាក់ទងនឹងកំណើនអ្នកដំណើរប្រកបដោយចីរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ ២០១៩។ នេះបើយោងតាមមជ្ឈមណ្ឌលអាកាសចរណ៍ CAPA។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/phnom-penh-intl-airport-wins-award-passenger-traffic-soars
អាកាសយានដ្ឋានកោះកុងនឹងរួចរាល់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ
អាកាសយានដ្ឋានអន្តរជាតិដារ៉ាសាគរដែលកំពុងត្រូវបានសាងសង់នៅភាគនិរតីនៃខេត្តកោះកុងនឹងត្រូវបានរៀបចំរួចរាល់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខទៀត នេះបើយោងតាមរដ្ឋមន្រ្តីអាកាសចរណ៍។ ...
សុខ ចាន់
https://www.khmertimeskh.com/50659037/koh-kong-airport-to-be-ready-in-three-years/