ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត
អាកាសយានដ្ឋាន និងការធ្វើដំណើរ
អាកាសចរណ៍ VietJet នឹងចាប់ផ្តើមសេវាឡើងវិញ
ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប VietJet របស់វៀតណាមនឹងចាប់ផ្ដើមការហោះហើរជាថ្មីមកកាន់ទីផ្សារកម្ពុជានៅចុងខែតុលាបន្ទាប់ពីការផ្អាកដំណើរការអស់រយៈពេល ៦ ខែមក។ នេះបើតាមលោក វណ្ណ ចន្ធី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសនៅលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានឲ្យដឹងកាលពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2bi7Thu
ចិន និងកម្ពុជា ពិភាក្សាការសង់អាកាសយានដ្ឋាន ផ្លូវដែក កសិកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA
ប្រទេសកម្ពុជាចុះហត្ថលេខាជាមួយនឹង Morocco
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីសប្តាហ៍មុនជាមួយនឹងអាជ្ញាធរអាកាសចរស៊ីវិល Morocco ដែលអនុញ្ញាតឱ្យមានការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរនេះ។ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2016/08/cambodia-signs-mou-with-morocco/
កិច្ចព្រមព្រៀងអាកាសចរណ៍កម្ពុជាហ្វាំឡង់
អគ្គលេខាធិកាអាកាសចរណ៍ស៊ីវិលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីថ្ងៃច័ន្ទ ជាមួយនឹងអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វាំឡង់ ដើម្បីបើផ្លូវអាកាស និងជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27466/cambodia-finland-air-pact/
អ្នកដំណើរតាមព្រលានយន្តហោះកម្ពុជាកើនតិចតួច
ចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជាសរុបនៅឆមាសទី ១ ឆ្នាំ ២០១៦ នេះមានជាង ៣,៤ លាននាក់ដែលជាកំណើនតិចតួចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនកម្ពុជាអ៊ែរផត។ ...
ហ៊ គឹមសាយ
http://bit.ly/2ackvrN
ចិន នឹងភ្ជាប់ជើងហោះហើរត្រង់ពីខេត្តហៃណាន មកភ្នំពេញ និងសៀមរាប
នៅសបា្តហ៍ក្រោយនេះខេត្តហៃណានប្រទេសចិននឹងភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាបជាផ្នែកមួយជំរុញភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/29UIKLn
ជើងហោះហើរដឹកទំនិញរុស្ស៊ីនឹងធ្វើការហោះហើររាល់សប្តាហ៍ទៅកាន់ប្រទេសកម្ពុជា
ជើងហោះហើរដឹកទំនិញរបស់ប្រទេសរុស្ស៊ីឈ្មោះ AirBridge Cargo Airlines នឹងធ្វើការហោះហើរជារៀងរាល់សប្តាហ៍ទៅកាន់ប្រទេសកម្ពុជាក្នុងខែនេះ ដែលនេះជាផ្នែកមួយនៃការពង្រីកសេវាកម្មរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ បើយោងតាមរបាយការណ៍នៃសារព៍ត៌មានអន្តរជាតិមួយ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/russian-cargo-airline-add-cambodia-flight
ក្រុមហ៊ុន KMile ចាប់ផ្តើមសេវាដឹកទំនិញតាមអាកាសមកប្រទេសកម្ពុជា
ក្រុមហ៊ុន K Mile ដែលជាក្រុមហ៊ុនដឹកទំនិញតាមអាកាសរបស់ប្រទេសថៃបានដំណើរការជើងហោះហើរដឹកទំនិញដំបូងទៅមកកម្ពុជា ថៃ កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមលោក វណ្ណ ចន្ធី នាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។ ...
ចេង សុខហ័ង
http://bit.ly/29myklm
កម្ពុជាផ្តល់សិទ្ធិទី ៥ ដល់ក្រុមហ៊ុនអាកាសចរណ៍
រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានសម្រេចយល់ព្រមផ្តល់សិទ្ធិហោះហើរទីប្រាំនៅក្នុងវិស័យអាកាសចរណ៍កម្ពុជាជាសិទ្ធិទាក់ទាញមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អាចចុះចតនៅកម្ពុជាហើយបន្តដំណើរដោយប្រើយន្តហោះដដែលទៅកន្លែងមួយផ្សេងទៀតបានទាំងក្នុង និងក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីខាងលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/29aSQng
រដ្ឋាភិបាលមានគម្រោងសង់ព្រលានយន្តហោះថ្មីនៅក្បែរភ្នំពេញ
រាជរដ្ឋាភិបាលបានប្រកាសសម្រេចរក្សាតំបន់សន្តិសុខ និងសុវត្ថិភាពជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានវិវាទឲ្យស្ថិតក្នុងស្ថានភាពដដែលសិនដោយពុំមានការពង្រីកព្រលានយន្តហោះនោះទេខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដែលមានចម្ងាយពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ...
ប៉ិច សុធារី
http://bit.ly/28USOR6
ជើងហោះហើរផ្ទាល់អន្តរជាតិពីក្រុងព្រះសីហនុ
អាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ បានសម្ភោធជាផ្លូវការកាលពីថ្ងៃសុក្រនូវកាលវិភាគសេវាហោះហើររបស់ខ្លួនដែលភ្ជាប់ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម មកកាន់រមនីយដ្ឋានតំបន់ឆ្នេរក្រុងព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាការបោះជំហានថ្មីមួយទៀតដើម្បីជម្រុញការអញ្ជើញមកដល់របស់ភ្ញៀវទេសចរណ៍។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26274/direct-international-flights-from-sihanoukville/
រដ្ឋមន្ត្រីពាណិជ្ជកម្មជម្រុញការបង្កើតជើងហោះហើរផ្ទាល់រវាងតួរគីនិងកម្ពុជា
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិបានជួបជាមួួយឯកអគ្គរាជទូតតួរគីដើម្បីពិភាក្សាលើផែនការដែលបានប្រកាសកាលពីឆ្នាំមុន ស្តីអំពីការបង្កើតជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ ដែលនេះជាផ្នែកមួួយនៃការពង្រីកពាណិជ្ជកម្មទ្វេរភាគីដែលនឹងឈានទៅដល់ទឹកប្រាក់៥០០លានដុលា្លរក្នុងឆ្នាំ២០២០ ជាការកើនឡើងពីតួរលេខ១០៨លានដុល្លារក្នុងពេលបច្ចុប្បន្ន។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/minister-urges-turkey-launch-direct-flight
ក្រុមហ៊ុនអាកាសចរណ៍ជាតិពង្រីកផ្លូវហោះហើររបស់ខ្លួន
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ឥឡូវនេះកំពុងកំណត់ចក្ខុវិស័យរបស់ខ្លួនក្នុងការហោះហើរទៅគោលដៅអន្តរជាតិនៅក្នុងបន្ទាត់រួមនៃកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនអាកាសចរណ៍ Jin Air ដែលមានមូលដ្ឋានប្រទេសកូរ៉េខាងត្បូង។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខា រវាងកម្ពុជាអង្គរអ៊ែរ និង Jin Air កាលពីចុងសប្តាហ៍មុន បានបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីពង្រីកបណ្តាញរបស់ខ្លួននៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងរដ្ឋហាវ៉ៃផងដែរ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25814/national-carrier-expands-routes/
ជើងហោះហើរផ្ទាល់ពីប្រទេសជប៉ុននឹងចាប់ដំណើរការក្នុងពេលឆាប់ៗ
ជើងហោះហើរផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុននឹងចាប់ដំណើរការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអ្នកតំណាងពីប្រទេសទាំងពីរបានផ្លាស់ប្តូរកំណត់ត្រាកិច្ចព្រមព្រៀងសេវាអាកាសចរ។ ...
មេ គុណមករា
http://www.khmertimeskh.com/news/25466/direct-flights-from-japan-to-start/
រុស្ស៊ីចាប់អារម្មណ៍បើកការហោះហើរត្រង់មកតំបន់ឆ្នេរ
រុស្ស៊ីបង្ហាញចំណាប់អារម្មណ៍ការហោះហើរត្រង់ទៅកាន់ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាដែលសម្បូរដោយទេសចរ និងវិនិយោគិនរុស្ស៊ី។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/1XPTgTR
ជើងហោះហើរភ្ជាប់សៀមរាបទៅ Danang ត្រូវបានសិក្សា
កម្ពុជាអង្គរអ៊ែរ កំពុងតែសិក្សាពីជើងហោះហើរទេសចរណ៍ដែលភ្ជាប់ខេត្តសៀមរាប ប្រទេសកម្ពុជា និង Danang ដែលជាទីក្រុងមាត់សមុទ្រដ៏មានប្រជាប្រិយភាពនៃប្រទេសវៀតណាម។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25225/siem-reap-to-danang-air-link-studied/
ជើងហោះហើរទួរគី-កម្ពុជាចាប់ដំណើរការហើយ
ជើងយន្តហោះ Turkish Airlines ដែលជាសមាជិកបណ្តាញអាកាសចរ Star Alliance បានចូលរួមជាអ្នកចំណូលថ្មីក្នុងវិស័យពាណិជ្ជកម្មអាកាសចរនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីសម្ភោទប្រតិបត្តិការកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ...
Cheng Sokhorng
http://www.phnompenhpost.com/business/turkey-joins-air-cargo-business
ជើងហោះហើរផ្ទាល់ទៅកាន់ប្រទេសជប៉ុននឹងបើកនៅខែកញ្ញា
ផែនការត្រូវបានសម្រេចនៅសប្តាហ៍មុន សម្រាប់ជើងហោះហើរផ្ទាល់រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន ដែលត្រូវបានកំណត់បើកដំណើរការនៅខែកញ្ញា នេះបើយោងតាមលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានជួបជាមួយ ឯកអគ្គរាជទូតជប៉ុន KUMAMARU Yuji នៅថ្ងៃព្រហស្បតិ៍។ ...
Kang Sothear
https://www.cambodiadaily.com/business/first-direct-flight-with-japan-set-for-september-112616/
ជើងហោះហើរហូជីមិញ-ព្រះសីហនុចាប់ប្រតិបត្តិការហើយ
វិស័យទេសចរខេត្តព្រះសីហនុបានប្រកាសថានឹងមានជើងហោះហើរផ្ទាល់ពីក្រុងព្រះសីហនុនិងទីក្រុងហូជីមិញនៃប្រទេសវៀតណាមនៅខែក្រោយ និងបានឱ្យដឹងថាក្រុងព្រះសីហនុនឹងទទួលបានការចំណេញជាច្រើនពីកំណើនជើងហោះហើរ អន្តរជាតិ។ ...
Ayanna Runcie និង ចេង សុខហ័ង
http://www.phnompenhpost.com/business/vietnam-flights-broaden-coastal-tourism
ជើងហោះហើរថ្មីដើម្បីគោលដៅភ្ញៀវទេសចរណ៍តំបន់សមុទ្រ
ក្រុមហ៊ុនអាកាសចរណ៍ជាតិ អង្គរអ៊ែរ នឹងចាប់ដំណើរការជើងហោះហើរទៀងទាត់របស់ខ្លួន ព្រះសីហនុ-ហូជីម៉ិញ នៅថ្ងៃទី១៧ ខែមិថុនា ដើម្បីឆ្លើយតបទៅនឹងកំនើននៃការចង់បានឱ្យមានជើងហោះហើរនេះពីសំណាក់ភ្ញៀវទេសចរណ៍។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24707/new-flights-to-target-beach-tourists/
អាកាសយានដ្ឋានកម្ពុជាបញ្ចប់ត្រួតពិនិត្យផ្នែកសនិ្តសុខ ត្រៀមធ្វើសវនកម្មអាកាសចរណ៍
អាកាសយានដ្ឋានទាំងបីនៅកម្ពុជាបានបញ្ចប់រួចរាល់ហើយនូវការត្រួតពិនិត្យផ្នែកសន្តិសុខនិងចំណុចខ្វះខាតដើម្បីត្រៀមលក្ខណៈដែលត្រូវធ្វើសវនកម្មផ្នែកអាកាសចរណ៍ដោយអង្គការអាកាសចរណ៍អន្តរជាតិ នៅក្នុងខែតុលា ខាងមុខនេះ។ ...
ជា វណ្ណៈ
http://bit.ly/1Yc1lAi
កម្ពុជាជម្រុញឱ្យមានជើងហោះហើរផ្ទាល់ពីចិនឱ្យកាន់តែច្រើន
កម្ពុជាបានស្នើរទៅកាន់ប្រទេសចិនឱ្យចាប់ផ្តើមជើងហោះហើរផ្ទាល់របស់ខ្លួនពីភាគនិរតីនៃខេត្ត Guizhou មកកាន់កម្ពុជាដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24263/more-direct-china-flights-pushed/
VIP Jets Ltd. ចុះហត្ថលេខាសម្រាប់ឧទ្ធម្ភាគចក្រ Bell ជាលើកដំបូងនៅកម្ពុជា
ឧទ្ធម្ភាគចក្រ Bell នៃក្រុមហ៊ុន Textron Inc. បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើលិខិតជាមួយក្រុមហ៊ុន VIP Jets Ltd.សម្រាប់ឧទ្ធម្ភាគចក្រ Bell ៥០៥ Jet Ranger X ជាលើកដំបូងនៅកម្ពុជា។ នេះក៏ជាលើកដំបូងដែរ ដែលក្រុមហ៊ុនឧទ្ធម្ភាគចក្រ Bellបានចុះហត្ថលេខានៅកម្ពុជា ...
Vertical Team
http://www.verticalmag.com/news/article/VIP-Jets-Ltd-signs-for-first-Bell-Helicopter-in-Cambodia
ប្រតិបត្តិការផ្លូវដឹកជញ្ជូនទំនិញថ្មីរបស់ Emirates នឹងបើកនៅកម្ពុជា
Emirates SkyCargo ផ្នែកមួយនៃសេវាដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline បានពង្រឹងបណ្តាញផ្លូវហោះហើររបស់ខ្លួនបន្ថែមទៀតជាមួយនឹងការបើកដំណើរការសេវាដឹកទំនិញមួយប្រចាំសប្តាហ៍នៅរាជធានីភ្នំពេញប្រទេសកម្ពុជា។ ...
Arabian Business Team
http://www.arabianbusiness.com/emirates-s-cargo-unit-launches-new-cambodia-route-627559.html#.VwXTRfl97IU