មន្ត្រី​អាកាសចរណ៍៖ ​អាកាសយានដ្ឋាន​កម្ពុជា​រំពឹង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ

អគ្គលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បង្ហាញ​ក្តី​សង្ឃឹម​ជា​វិជ្ជមាន​ចំពោះ​ស្តង់ដារ​អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា ស្រប​តាម​ស្តង់ដារ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ បន្ទាប់​ពី​ក្រុមមន្ត្រី​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ នៃ​អង្គការ​សហ​ប្រជាជាតិ (ICAO) ទើប​តែ​បញ្ចប់​សវនកម្ម​របស់​ខ្លួន​នៅ​កម្ពុជា។​ ​លោក ស៊ីន ច័ន្ទសេរីវុត្ថា មន្ត្រី​នាំ​ពាក្យ​អគ្គលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថាមន្ត្រី​សវន​ករ របស់ ICAO ទើប​តែ​បញ្ចប់​ការ​ធ្វើ​សវនកម្ម​រយៈពេល១០​ថ្ងៃកាល​ពី​ថ្ងៃ​ទី​២៨​កន្លង​ទៅនៅ​អាកាសយានដ្ឋាន​ចំនួន​ពីរ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប។​ …

ជា វណ្ណៈ
http://bit.ly/2f7xtWJ