រដ្ឋាភិបាល

ការប្រឆាំងអំពើពុករលួយ

ACU ​មាន​វិន័យ​ហាម​ទទួល​របស់​លើស​ ២៥ ​ដុល្លារ​និង​ណាត់​បាយ​ខាង​ក្រៅ​

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ប្រកាស​ពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​សម្រាប់​មន្ត្រី​ខ្លួន​ថា រាល់​ការ​ទទួល​អំ​ណោយ​ដែល​មាន​តម្លៃ​លើស​ពី ២៥ ដុល្លារ ត្រូវ​ប្រគល់​ជូន​អង្គភាព​រក្សាទុក ហើយ​ការ​ចេញ​ទៅ​ហូប​បាយ​ខាង​ក្រៅ​ជាមួយ​ភ្ញៀវ​ ត្រូវ​តែ​សុំ​អនុញ្ញាត​ពី​អង្គភាព ...

ឆាយ ច័ន្ទនីដា
http://bit.ly/15UnUDV

លិខិត​អនាមិក​ចោទ​ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​ព្រះ​សីហនុ​ពុក​រលួយ

លិខិត​អនាមិក​ជា​ច្រើន​សន្លឹក ត្រូវ​ប្រទះ​ឃើញ​និង​បិទ​តាម​ដើម​ឈើ នៅ​តំបន់​មួយ​ចំនួន ក្នុង​​ក្រុង​ព្រះ​សីហនុ ​មាន​ខ្លឹម​សារ​​រិះ​គន់​និង​ចោទ​ប្រកាន់​​ លោក សេង ណុង ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​នេះ​ថា​បាន​​ប្រព្រឹត្ត​អំពើ​ពុករលួយ បក្ខពួក​និយម និង​​គ្មាន​តម្លាភាព។ នៅក្នុង​ខ្លឹម ...

ប៉ិច សុធារី
http://bit.ly/18yynGR

ACU នឹង​ចាត់​ការ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​មួយ

លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ឲ្យ​ ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១៥ នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​បំបែក​សំណុំ​រឿង​ពុក​រលួយ​ជា​ប្រព័ន្ធ​មួយ ដែល​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​វិស័យ​មួយ​របស់​ជាតិ នឹង​បន្ត​ជំរុញ​សេចក្តី​ព្រាង​ច្បាប់​ការពារ​សាក្សី​ និង​អ្នក​ផ្តល់​ព័ត៌មាន​រឿង ...

តាំង វីដា
http://bit.ly/1Bwhfen

អ្នក​អូស​រទេះ​​បិទ​ច្រក​ព្រំដែន​​ធ្វើការ​តវ៉ា​ជុំវិញ​ការ​ទាមទារ​ប្រាក់​សំណូក​​ខ្ពស់​

អ្នក​អូស​រទេះ​ជាង​​១០០នាក់​ដែល​បាន​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ​​បាន​ធ្វើការ​តវ៉ា​​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ស្ថិត​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​កាលពី​ម្សិលមិញ ដោយ​ចោទ​​អភិបាល​ក្រុ​ង​ប៉ោយ​ប៉ែត​ថា​ មិន​បាន​គោរព​តាមការ ...

សាំង​ សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/22107/

សមាគមគ្រូបង្រៀនដ៏ធំបំផុតសោកសង្រេងពីទុរភិក្សសៀវភៅសិក្សា

កាលពីថ្ងៃពុធ ប្រធានសមាគមគ្រូបង្រៀនដ៏ធំបំផុតរបស់ប្រទេសកម្ពុជា បានផ្ញើរលិខិតចំហរមួយច្បាប់ទៅរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួន ណារ៉ុន ដោយអះអាងថា មានការខ្វះខាតធ្ងន់ធ្ងរលើសៀវភៅសិក្សា និងសៀវភៅ​សម្រាប់គ្រូបង្រៀន ដោយសារតែ​អំពើពុករលួយ និងភាពព្រងើយកណ្តើយរបស់មន្រ្តីក្រសួង។ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានស្នើឲ្យមានចំណាត់ការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ។ ...

អ៊ួច សូនី និង Max Weinstein
https://www.cambodiadaily.com/news/largest-teachers-association-laments-dearth-of-textbooks-76517/

ACU ជំរុញ​ឲ្យ​អភិបាល​ស្រុក​ជុំគិរី​បិទ​ផ្សាយ​តម្លៃ​សេវា​សាធារណៈ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិន​ទៀង​ជំរុញ​ឲ្យ​អភិបាល​ស្រុក​ជុំគិរី ពិនិត្យ​ឡើង​វិញ​នូវ​ការ​បិទ​ផ្សាយ​តារាង​តម្លៃ​សេវា​សាធារណៈ​និង​ការ​កំណត់​ពេល ដើម្បី​បង្ការ​នូវ​បាតុភាព​អសកម្ម​ដែល​ពលរដ្ឋ បាន​ត្អូញ​ត្អែរ​ថា ជាវិធី​សាស្ត្រ​គោះ​រក​លុយ​បង្ក​អំពើ​ពុក​រលួយ។ ...

តាំង វីដា
http://bit.ly/1KNyRYo

ក្រសួង​នឹង​ពិនិត្យ​ឡើង​វិញ​ពី​គម្រោង​ស្ថាបនា​ផ្លូវ

រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​បង្ហាញ​ឆន្ទៈ​ពី​ការ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួយ​ (ACU) ដើម្បី​បំបាត់​អំពើ​ពុករលួយ​ក្នុង​នីតិវិធី​លទ្ធកម្ម​សាធារណៈ ​បន្ទាប់​ពី​បញ្ហា​មួយ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នកអង្កេត​អំពើ​ពុករលួយ​ក្នុង​វេទិកា​សាធារណៈ​លើក​ទី​មួយ​ស្ដីពី​ច្បាប់ ...

ចាន់ មុយហុង
http://bit.ly/13sCG3w

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ព្រមាន​ចាប់​ខ្លួន​ប្រធាន​ស្ថាប័ន​ដែល​ការពារ​មន្ត្រី​ខ្មោច

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ព្រមាន​ថា ខ្លួន​គ្រោង​នឹង​ធ្វើ​ការ​បោស​សម្អាត​មន្ត្រី​ខ្មោច នៅ​តាម​ក្រសួង​ស្ថាប័ន​នានា ដោយ​ធ្វើ​ការ​ចាប់​ខ្លួន​ប្រធាន​ស្ថាប័ន ដែល​ការពារ​មន្ត្រី​ខ្មោច​ទាំង​នោះ។ លោក ឆាយ សាវុធ អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិល​មិញ ថា ចាប់​ពី ឆ្នាំ​២០១៥ តទៅ អង្គភាព​នឹង​ធ្វើ​កំណែ ...

មាស សុខជា
http://bit.ly/1sYPjQi

ក្រុម​តស៊ូមតិ​ថា៖ សញ្ញា​រីកចម្រើន​នៅ​កម្ពុជា​ជា​ជំហាន​នៃ​កិច្ចខិតខំ​ទប់ស្កាត់​អំពើ ពុក​រលួយ

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​និយាយ​ថា ទោះជា​មាន​សញ្ញា​រីកចម្រើន​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​មែន តែ​ប្រទេស​នេះ ត្រូវការ​ការចូលរួម​ទាំងអស់​គ្នា​ដើម្បី​លុបបំបាត់​អំពើ​ពុករលួយ​ដែល​ពិបាក​ទប់ស្កាត់​នេះបន្ត​ទៀត។ ...

សុខ ខេមរា
http://khmer.voanews.com/content/latest-status-of-corruption-in-cambodia/2555021.html

លោក ផៃ ស៊ីផាន ថា​អនុ​ប្រធាន​សភា ទី១ បំពេញ​តួនាទី​មិន​ត្រឹម​ត្រូវ

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បាន​ចោទ​ប្រកាន់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា មិន​បាន​ធ្វើ​កិច្ច​ការ​របស់​លោក​ក្នុង​សភា​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​តួនាទី​ទេ បន្ទាប់​ពី​អ្នក​នយោបាយ​រូប​នេះ បាន​អះអាង​ថា រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ ...

មាស សុខជា និង Kevin Ponniah
http://bit.ly/1whze8A

ក្រសួង​លុប​ក្រប​ខ័ណ្ឌ​មន្ត្រី​នគរបាល ១៥ រូប ​មន្ត្រី​នគរបាល ខេត្ត​កណ្តាល អវត្តមាន

មន្រ្តី​នគរបាល​នៃ​ស្នងការដ្ឋាន ខេត្ត​កណ្តាល ចំនួន ១៥​រូប ត្រូវ​ក្រសួង​មហាផ្ទៃ​ចេញ​សេចក្តី​សម្រេច​ប្រកាស​បណ្តេញ​ចេញ​ពី​មុខងារ​កាល​ពី​ចុង ខែ​វិច្ឆិកា ទៅ​តាម​សំណើ​របស់​ស្នងការ​នគរបាល​ខេត្ត។ លិខិត​របស់​ក្រសួង​មហា​ផ្ទៃ ចុះ​ហត្ថលេខា​ដោយ​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ ទី២៦ ខែ​វិចិ្ឆកា កន្លង​ទៅ ...

ផាក់ ស៊ាងលី
http://bit.ly/15M7Owq

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ព្រមាន​មន្ត្រី​៤​នាក់​លើ​ការ​ប្រមូល​ពន្ធ​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ បាន​ព្រមាន​មន្ត្រី​ពន្ធដារ​ចំនួន​៤​រូប​ លើ​ការ​អនុវត្ត​ប្រមូល​ពន្ធ​របស់​ខ្លួន​។​ ​នៅ​ក្នុង​លិខិត​នោះ​ អង្គភាព​បាន​បញ្ជា​ឱ្យ​មន្ត្រី​ទាំងនោះ​បញ្ឈប់​ការ​អនុវត្ត​អសកម្ម​របស់​ខ្លួន​ និង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចុះ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/acu-warns-four-officials-over-tax-collection-7756

ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​​​​ថា ការសើុប​​​អង្កេត​​​លើ​​​ក្រសួង​​​សុខាភិបាល​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ចុង​​​ក្រោយ​​​

ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ (ACU) បាន​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​នឹង​​​បញ្ជូន​​ ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/news/20890/

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និត​ជាមួយ​រដ្ឋសភា​

លោក​ ឱម​ យិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​លោក​ ហូ​ វ៉ា​ន់​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ និង​ប្រធាន​គណៈកម្មការ​រដ្ឋសភា​ជាតិ​ស្តី​ពី​ការ​ស៊ើបអង្កេត​ និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ នឹង​មាន​ជំនួប​នៅ​រសៀល​ថ្ងៃ​ពុធ​ ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/anti-corruption-unit-and-parliament-seeks-closer-cooperation-7732

លោក ថោង ខុន អះអាង​ថា​មិន​បាន​ដឹង​ប្រាក់​ចំណូល​ពិត​ប្រាកដ​ពី​ប្រាសាទ​អង្គរវត្ត

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា​តាម​ការ​កោះ​អញ្ជើញ​ពី​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។ ក្នុង​ជំនួប​នោះ លោក ថោង ខុន បញ្ជាក់​ថា ក្រសួង​ទេសចរណ៍ មិន​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ទេ។ រដ្ឋមន្ត្រី ...

អ៊ុក សាវបូរី
http://bit.ly/1HFfFui

TRACE: កម្ពុជា​ស្ថិត​ក្នុង​បញ្ជី​ពុក​រលួយ​ខ្ពស់​ខាង​សំណូក​អាជីវកម្ម

ជា​ថ្មី​ម្តង​ទៀត​ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​ល្បី​ល្បាញ​ខាង​ពុក​រលួយ​បំផុត​នៅ​ក្នុង​ពិភពលោក។ នេះ​បើ​តាម​សន្ទស្សន៍​ហានិភ័យ​នៃ​ការ​សូក​ប៉ាន់​របស់​សមាគម TRACE ដែល​ជា​សមាគម​ប្រឆាំង​ការ​សូក​ប៉ាន់​សកល។ យោង​តាម​សន្ទស្សន៍​នេះ របាយ​ការណ៍ ដែល​មាន​ចំណង​ជើង​ថា TRACE Matrix និង ...

Eddie Morton
http://bit.ly/1xnAfwc

អ្នក​​នាំ​​ពាក្យ​​៖ រដ្ឋសភា​ នឹង​កាត់​បន្ថយ​បុគ្គលិក​អសកម្ម​ដើម្បី​​ឲ្យ​​មាន​​ប្រសិទ្ធិ​​ភាព​​ការ​​ងារ​​

រដ្ឋ​​សភា​​ជាតិ​​ នឹង​​កាត់​​បន្ថយ​​បុគ្គលិក​​​អសកម្ម​​​មួយ​​ចំនួន​​នៅ​​ក្នុង​​នីតិ​​កាល​​ទី​៥​នេះ​​ ក្នុង​​គោល​​បំណង​​ដើម្បី​​បង្កើន​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/parliament-to-fire-some-staff-to-be-more-effective:-spokesman-7638

អ៊ី ឈាន ត្រូវ​បាន​ដក​ចេញ​ពី​ប្រធាន​ក្រុម​ប្រឹក្សា ខេត្ត​ប៉ៃលិន

លោក អ៊ី ឈាន ត្រូវ​បាន​ផ្លាស់​ចេញ​ពី​តំណែង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ប្រចាំ​ខេត្ត​អតីត​តំបន់​ខ្មែរ​ក្រហម​មួយ​នេះ ឲ្យ​មក​កាន់​តំណែង​ជា​នាយ​រង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា លោក​បាន​កឹប​កេង​ប្រាក់​ចំណាយ ...

មាស សុខជា
http://bit.ly/1E4v039

លោក ឱម យ៉ិនទៀង រង​ការ​គំរាម​សម្លាប់ ២ ដង

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​អះអាង​ថា លោក​បាន​រង​នូវ​ការ​គំរាម​សម្លាប់​ចំនួន ២ លើក​នៅ​ខណៈ​ពេល​លោក​ចុះ​បង្ក្រាប​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កន្លង​មក ក្រោយ​ពី​លោក​បាន​ចូល​កាន់​តំណែង​នេះ​អស់​រយៈ​ពេល​ជិត ៤​ឆ្នាំ។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1qn3hVd

សមាជិក​ក្រុម​ប្រឹក្សា CPP ត្រូវ​តុលាការ​ហៅ​សួរ​រឿង​ឆបោក

សាលា​ដំបូង ខេត្ត​សៀមរាប បាន​កោះ​ហៅ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​គណបក្ស​ប្រជាជន​ម្នាក់ និង​អតីត​ភរិយា ដែល​មាន​ងារ​ជា​ឧកញ៉ា​ម្នាក់​ឲ្យ​ទៅ​បំភ្លឺ បន្ទាប់​ពី​ឈ្មួញ​ដី​ពីរ​នាក់ បាន​ប្តឹង​ពួក​គាត់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​ថ្លៃ​លក់​ដូរ​អគារ​រដ្ឋ​តម្លៃ ៦ ម៉ឺន​ដុល្លារ។ ...

ផាក់ ស៊ាងលី
http://bit.ly/1wXP595

លោក សុន ឆ័យ ស្នើ​ទៅ​មេ​ដឹក​នាំ​សភា​ចាត់​វិធាន​ការ​លើ​លោក ឡេង ប៉េងឡុង

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង លោក សុន ឆ័យ ជា​ថ្មី​ម្តង​ទៀត​បាន​ស្នើ​ទៅ​មេ​ដឹក​នាំ​រដ្ឋសភា​ឲ្យ​ចាត់​វិធាន​ការ​ទៅ​លើ​អគ្គ​លេខាធិការ​សភា លោក ឡេង ប៉េងឡុង ដែល​រឹង​ទទឹង​មិន​បង្ហាញ​បញ្ជី​មន្រ្តី​ដែល​ពាក់​ព័ន្ធ ក្នុង​អំពើ​ពុក​រលួយ​ក្នុង​សភា។ ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ម្សិល​មិញ អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​លោក សុន ឆ័យ អះអាង ...

មាស សុខជា
http://bit.ly/104Tuf8

អ្នក​បើក​បរ​រថយន្ត​អះ​អាង​ថា មន្ត្រី​រដ្ឋាភិបាល​ជំរិត​ទារប្រាក់​ចំពោះ​កា​រដឹក​គ្រឿង​សង្ហារិម

អ្នក​បើក​បរ​រថយន្ត​មួយ​ក្រុម​បានបិទ​ផ្លូវ​ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃ​អង្គារ តវ៉ា​ទៅ​នឹង​អ្វី​ដែល​ពួកគេ​អះអាង​ថា មន្ត្រី​រដ្ឋាភិបាល​ជំរិត​ទារ​ប្រាក់​ពី​រថយន្ត​ដឹក​គ្រឿង​សង្ហារិម​កែច្នៃ​រួច​។ លោក​បាន​និយាយ​ថា “មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​បួន​ទៅ​ប្រាំ​កន្លែង​ឯណោះ ហើយយើង​ត្រូវ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/20327/

រដ្ឋសភា​មិន​ទាន់​ចាត់​វិធានការ​ករណី​អំពើ​ពុក​រលួយ​និង​ការ​តែង​តាំង​ក្រុម​គ្រួសារ

ដ្ឋសភា​មិន​ទាន់​ចាត់​វិធានការ​តាម​សំណើ​របស់​តំណាង​រាស្ត្រ លោក ស៊ុន ឆ័យ អនុប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋសភា​ស៊ើប​អង្កេត​ករណី​អំពើ​ពុក​រលួយ និង​ការ​តែង​តាំង​ក្រុម​គ្រួសារ ដើម្បី​លួច​បំបាត់​ថវិកា​រដ្ឋសភា​នៅ​ឡើយ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋសភា បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី ...

យន់ សាមៀន
http://www.rfa.org/khmer/news/politics/corruption-inside-national-assembly-10292014000048.html

ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទទូច​ឲ្យ​កម្ពុជា​ពង្រឹង​នយោបាយ​ថាមពល

ធនាគារ​ពិភព​លោក​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចេញ​របាយ​ការណ៍​រួម​គ្នា​មួយ​ដោយ​បាន​ទទូច​ឲ្យរដ្ឋាភិបាល​កម្ពុជា​បង្កើត​ឱកាស​វិនិយោគថ្មី​ ​តាម​រយៈការ​លើក​កម្ពស់​ដល់​ភាព​ជឿ​ជាក់​លើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ ចាយ ...

ហេង រស្មី
http://khmer.voanews.com/content/poor-electricity-labor-forces-hurting-economy-reports-say/2499304.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

94msm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!