លិខិតអនាមិកចោទប្រធានមន្ទីរពេទ្យខេត្តព្រះសីហនុពុករលួយ
លិខិតអនាមិកជាច្រើនសន្លឹក ត្រូវប្រទះឃើញនិងបិទតាមដើមឈើ នៅតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ មានខ្លឹមសាររិះគន់និងចោទប្រកាន់ លោក សេង ណុង ប្រធានមន្ទីរពេទ្យខេត្តនេះថាបានប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម និងគ្មានតម្លាភាព។
នៅក្នុងខ្លឹមសារនៃលិខិតអនាមិកដែលបញ្ជាក់ថា ជាក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាកយិកា នៅមន្ទីរពេទ្យបង្អែកខេត្តបានសរសេរថា លោក សេង ណុង បានប្រព្រឹត្តនូវកំហុសឆ្គងមួយចំនួន ដូចជា បើកកង់ទីន និងកន្លែងផ្ញើកង់ម៉ូតូក្នុងមន្ទីរពេទ្យដោយពុំមានការដេញថ្លៃធ្វើឲ្យបាត់បង់ចំណូលសម្រាប់មន្ទីរពេទ្យនិងថវិកាជាតិប្រមាណ ២ លានរៀលក្នុងមួយខែ។ ចាត់តាំងបុគ្គលិកទៅរៀនបន្ថែមឬចូលរួមសិក្ខាសាលាគ្មានតម្លាភាព អនុញ្ញាតច្បាប់ឈប់សម្រាកឲ្យបក្ខពួកខ្លួនមានរយៈពេលយូរ។ កាប់ដើមឈើធំៗក្នុងបរិវេណមន្ទីរពេទ្យទៅធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងបក្ខពួកខ្លួនមួយចំនួនតូច ព្រមទាំងចំណាយថវិកាហិរញ្ញប្បទានច្រើនហួសហេតុទៅលើការផ្គត់ផ្គង់ម្ហូបអាហារសម្រាប់បុគ្គលិកយាមប្រចាំការជាដើម។ …
ប៉ិច សុធារី
http://bit.ly/18yynGR