អង្គភាពប្រឆាំងអំពើពុករលួយព្រមានចាប់ខ្លួនប្រធានស្ថាប័នដែលការពារមន្ត្រីខ្មោច
អង្គភាពប្រឆាំងអំពើពុករលួយបានព្រមានថា ខ្លួនគ្រោងនឹងធ្វើការបោសសម្អាតមន្ត្រីខ្មោច នៅតាមក្រសួងស្ថាប័ននានា ដោយធ្វើការចាប់ខ្លួនប្រធានស្ថាប័ន ដែលការពារមន្ត្រីខ្មោចទាំងនោះ។ លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ ថា ចាប់ពី ឆ្នាំ២០១៥ តទៅ អង្គភាពនឹងធ្វើកំណែទម្រង់ស្ថាប័ននានា ដោយសម្អាតមន្ត្រីខ្មោចពីស្ថាប័នទាំងនោះ ហើយប្រសិនបើប្រធានស្ថាប័នទាំងនោះ នៅតែរក្សាមន្ត្រីខ្មោចក្នុងស្ថាប័នរបស់ខ្លួន ពួកគេនឹងប្រឈមនឹងការដកចេញពីតំណែង និងការចាប់ខ្លួន។ …
មាស សុខជា
http://bit.ly/1sYPjQi