បរិស្ថាន និងធនធានធម្មជាតិ
ជីវៈចម្រុះ
កិច្ចការពារព្រៃឡង់
កិច្ចការពារព្រៃឡង់ វិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចឹម (EWMI) បានធ្វើការរួមជាមួយក្រុមសហគមន៍ចាប់តាំងពីឆ្នាំ ២០០៧។ ពួកគេបានចាប់ផ្តើមផ្តល់វគ្គបណ្តុះបណ្តាលជាសកម្មភាពនានា រួមទាំងសមាជិកសហគមន៍ព្រៃឈើដែលនៅក្នុងព្រៃនេះ។ ពួកគេបានគាំទ្រដល់បណ្តាញសហគមន៍ព្រៃឡង់ (PLCN) អស់រយៈពេលជាច្រើនឆ្នាំផងដែរ។គម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ (SFB) នៅកម្ពុជា (វិច្ឆិកា ២០១២ ដល់ វិច្ឆិកា ២០១៦) ផ្តល់មូលនិធិដោយ USAID និងគ្រប់គ្រងដោយអង្គការ Winrock អន្តរជាតិ ជាមួយនឹងការចូលរួមពីបណ្តាអង្គការក្រៅរដ្ឋាភិបាលនានាជាច្រើនផ្សេងទៀត។ គម្រោងនេះ មានគោលបំណងជម្រុញអោយមានភាពល្អប្រសើរក្នុងកិច្ចអភិរក្ស និងការគ្រប់គ្រងទេសភាពព្រៃឡង់ និងតំបន់វាលទំនាបភាគខាងកើត។គម្រោង “គម្រោងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរិលព្រៃឈើ ” (រេដបូក) គឺជាកិច្ចផ្តួចផ្តើមមួយរបស់អង្គការសហប្រជាជាតិ។ គម្រោងនេះបានបង្កើតនូវប្រព័ន្ធតាមដានផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសកម្ពុជា។ គម្រោងថ្មីរបស់ REDD+ នឹងត្រូវចាប់ផ្តើមធ្វើនៅក្នុងតំបន់ព្រៃឡង់នៅឆ្នាំ ២០១៧ ហើយវានឹងផ្តោតគោលដៅលើបំលាស់ប្តូរដី។ ព្រៃឡង់ ជាជម្រកសំរាប់មនុស្ស ២៥០,០០០ នាក់ ដោយភាគច្រើនពួកគេមកពីក្រុមជនជាតិដើមភាគតិចគួយនៅកម្ពុជា ហើយព្រៃឡង់ក៏ជាព្រៃភ្លៀងទំនាបធំចុងក្រោយបង្អស់នៅលើអាស៊ីអាគ្នេយ៍ដីគោក ដែលកំពុងទទួលបានការខិតខំប្រឹងប្រែងរ ...
តើព្រៃឡង់ជាអ្វី?
ជាមួយនឹងវិសាលភាពគ្របដណ្តប់បណ្តាខេត្តជាច្រើនដូចជាខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ ព្រៃឡង់មានជម្រកចំនួនប្រាំបីប្រភេទខុសៗគ្នា ព្រមជាមួយនឹងសណ្ឋានដីច្រើនបែប និងអម្បូរសត្វប្រមាណជាជាង ៤០០ ប្រភេទ ដែលក្នុងនោះដែរ សត្វ និងរុក្ខជាតិដែលជិតផុតពូជមាន ១៧ ប្រភេទ។ ព្រៃនេះ ក៏ជាជម្រក ...