ច្បាប់ និងប្រព័ន្ធតុលាការ

ឧក្រិដ្ឋកម្ម និងការអនុវត្តច្បាប់

លោក ហ៊ុន ម៉ាណែត ព្រមាន​ចំពោះ​ការ​ស្នើសុំ​ដី​មិន​ពិត​ដោយ​ប្រើឈ្មោះពលរដ្ឋក្រីក្រ

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ព្រមាន​ចំពោះ​ការ​ស្នើសុំ​ដី​មិន​ពិត​ដោយ​ប្រើគ្រួសារ​ក្រីក្រ​ជា​លេស ដោយ​សង្កត់​ធ្ងន់​លើ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត ខណៈ​អ្នក​វិភាគ​សង្គម​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ករណី​ក្លែង​បន្លំ និង​នីតិវិធី​បែងចែក​ដី​កាន់​តែ​តឹងរ៉ឹង។​ ...

មាស ម៉ូលីកា
https://kiripostkhmer.com/stories/pm-cracks-down-on-false-land-requests

កិច្ចសន្ទនារវាងអ្នកសារព័ត៌មានស្ត្រីនិងនគរបាល ដើម្បីស្វែងយល់ពីរបៀបធ្វើការជាមួយគ្នា

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) កាលពីថ្ងៃទី៧ ខែតុលា បានរៀបចំ​កិច្ច​ពិភាក្សា​មួយ​​​រវាង​នគរបាល​ជាតិ​និង​អ្នកសារព័ត៌មានស្ត្រី ដើម្បីដោះស្រាយភាពប្រឈម ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​រវាង​ភាគីទាំងពីរ។ សមាគម​អ្នកសារព័ត៌មាន​ជឿជាក់ថា កិច្ចប្រឹងប្រែងទាំងនេះនឹងមានភាពប្រសើរឡើង​ ប្រសិនបើ​សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិ​ទទួលបានព័ត៌មានត្រូវបានអនុម័ត ដែលវានឹងបញ្ជាក់ច្បាស់ពីទីកន្លែង​និង​ព័ត៌មាន​ដែល​អ្នក​សារព័ត៌មាន​អាចទទួលបាន។ ...

ស៊ើង និមល់
https://khmer.cambojanews.com/women-journalists-seek-police-understanding-cooperation-media-groups-stress-value-of-access-to-information-law/

ក្រសួង​ព័ត៌មាន​ចាត់​ទុកការ​ចាប់​ខ្លួន លោក ម៉ិច ដារ៉ា ជារឿង​បុគ្គល​ ស្របពេល​​មាន​ការ​រិះគន់​ពី​សេរីភាព​សារព័ត៌មាន​

ការចាប់ខ្លួន​អ្នកកាសែត​កម្ពុជា លោក ម៉ិច ដារ៉ា កាលពី​ចុងខែ​កញ្ញាថ្មីៗ​នេះ​ បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​សេរីភាព​សារព័ត៌មាន ប៉ុន្តែ​ក្រសួង​ព័ត៌មាន​បានការ​ពា​រយ៉ា​ង​ម៉ឺងម៉ាត់​ចំពោះ​ចំណាត់ការ​នេះ ដោយ​ទទូចថា ការចោទប្រកាន់​លើ​រូបលោក​ ដារ៉ា គឺ​ស្របច្បាប់ និង​មិន​ពាក់ព័ន្ធ​នឹង​ការងារ​អ្នកសារព័ត៌មាន​​ឡើយ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2024-10-4-1338-260401

កម្ពុជា​សហការ​ជាមួយ​អ្នក​ជំនាញ​អន្ដរជាតិ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​លើ​អនឡាញ​ចំពោះ​កុមារ

ប្រទស​កម្ពុជា​កំពុង​រៀបចំ​​វេទិកា​ផ្នែក​ច្បាប់​អន្ដរជាតិ​សម្រាប់​មន្ដ្រី​​នគរបាល​យុត្តិធម៌​ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​នគរបាល​យុត្តិធម៌ កង​រាជ​អាវុធហត្ថ​កម្ពុជា និង​អ្នក​ជំនាញ​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​លើ​អនឡាញ​ចំពោះ​កុមារ​ដោយ​មាន​ជំនួយ​ពី​បច្ចេកវិទ្យា​ទំនើប។ ...

ហុង រស្មី
https://www.postkhmer.com/national/2024-9-25-1713-260368

អគ្គនាយកដ្ឋាន​ពន្ធនាគារ​គ្រោង​ពិភាក្សា​រក​ដំណោះ​ស្រាយ​ជា​កញ្ចប់​ចំពោះ​បញ្ហា​ចំនួន​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​កើនឡើង

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​នឹង​ក្រសួង អង្គទូត និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ ត្រៀម​ទុក​ជាមុន ខណៈ​ពេល​ដែល​ចំនួន​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​បាន​នឹង​កំពុង​តែ​កើនឡើង​ជា​លំដាប់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-9-12-1514-260283

កម្ពុជា​និង​ចិន​ផ្ដោត​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បង្ក្រាប​និង​មាតុភូមិ​និវត្តន៍​ជនល្មើស​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន

កម្ពុជា​និង​ចិន​ផ្ដោត​គោលដៅ​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​សម្រាប់​ពេល​ទៅ​មុខ ​ទៅ​លើ​បញ្ហា​សន្តិសុខ ការ​ស្វែង​រក​និង​ការ​ចាប់​បញ្ជូន​ជន​ល្មើស​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ​ បន្ថែម​លើ​ការ​កសាង​សមត្ថភាព​សមត្ថកិច្ច​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។  ...

នៀម ឆេង
https://www.postkhmer.com/national/2024-9-9-1717-260257

សន្និសីទ​មេគង្គ​-​ឡាន​ឆាង​ ដោះស្រាយ​ការ​បំពុលបរិយាកាស​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​

ប្រទេស​មេគង្គ​-​ឡាន​ឆាង​បាន​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រោម​ក្រប​ខណ្ឌ​រួម​ ដើម្បី​ធានា​សន្តិសុខ​ក្នុង​តំបន់​ទន្លេមេគង្គ​។​ ​ ...

ណុប​ ស្រីម៉ៅ
https://www.khmertimeskh.com/501547284/mekong-lancang-conference-tackles-air-pollution-trans-boundary-crime/

​យ៉ាង​ហោច​ណាស់​គ្រឿងញៀន​ ១០០​គីឡូក្រាម​ត្រូវ​បាន​ប្រារ​ព្ឋ​ពិធី​ដុត​បំផ្លាញ​ចោល​

យ៉ាង​ហោច​ណាស់​គ្រឿងញៀន​ប្រមាណ​ជា​ ១០០​គីឡូក្រាម​ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ (NACD)​ និង​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​ប្រារ​ព្ឋ​ពិធី​ដុត​បំផ្លាញ​ចោល​ កាលពី​ស​ប្តា​ហ៍​មុន​ ដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២៤ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-7-1-1138-259839

​ក្រសួងមហាផ្ទៃ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​

​ក្រសួងមហាផ្ទៃ​ បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ដើម្បី​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ (Scammed​ online)​ នៅ​តាម​រាជធានី​ ខេត្ត​ ដែល​មាន​ប្រធាន​ អនុប្រធាន​ និង​សមាជិក​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ក្រោម​ជាតិ​ ដើម្បី​បង្កើន​ការ​ស្រាវជ្រាវ​រក​ទីតាំង​បទល្មើស​ឆបោក​នៅ​តាម​រាជធានី ...

ហង្ស ពណ្ណរាយ
https://tinyurl.com/5hxjybxa

​រដ្ឋាភិបាល​ណែនាំ​អាជ្ញាធរ​រាជធានី​-​ខេត្ត​ លុប​បំបាត់​ការ​ប្រើ​គ្រឿងញៀន​នៅ​តាម​ក្លិប​ និង​កន្លែង​សប្បាយ​

​រដ្ឋាភិបាល​តាម​រយៈ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ណែនាំ​អាជ្ញាធរ​រាជធានី​ ខេត្ត​ និង​ភាគី​ពាក់ព័ន្ធ​លុប​បំបាត់​ការ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សហគមន៍​នៅ​តាម​ក្លិប​កម្សាន្ត​ និង​ទីតាំង​សប្បាយ​នានា​ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/6n8w8nx5

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បញ្ជា​អភិបាល​រាជធានី​ ខេត្ត​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង​ដោយ​គ្មាន​ការ​លើកលែង​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បញ្ជា​អភិបាល​រាជធានី​ ខេត្ត​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រឹត​បន្តឹង​ ព្រមទាំង​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ទាំង​ក្នុង​ក្រប​ខណ្ឌ​រដ្ឋបាល​ និង​វិធានការ​ច្បាប់​ចំពោះ​ក្មេង​ទំនើង​នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ធានា​ការពារ​សុវត្ថិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សន្តិសុខ​សង្គម ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/38ch8efr

រដ្ឋាភិបាល​បង្កើត​មណ្ឌល​ប្រតិបត្តិ​តាម​ភូមិភាគ​សម្រាប់​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​ជាតិ​ប្រឆាំង​អំពើ​ភេ​វរ​កម្ម​

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​បង្កើត​មណ្ឌល​ប្រតិបត្តិការ​តាម​ភូមិភាគ​ចំនួន​ប្រាំមួយ​ចំណុះ​មជ្ឈមណ្ឌល​ជាតិ​បច្ចេកវិទ្យា​ព័ត៌មាន​ ដើម្បី​ជា​សេនាធិការ​ផ្នែក​ប្រតិបត្តិការ​និង​បច្ចេកទេស​លើ​ការ​ស្រាវជ្រាវ​ ប្រមូល​ និង​វិភាគ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិសុខ​ជាតិ​ក្នុង​គោលដៅ​ប្រឆាំង​អំពើ​ភេ​វរ​កម្ម​និង​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា ...

ត​ន​ ​វិបុល​
https://tinyurl.com/4j67w9pk

រដ្ឋាភិបាល​ជំរុញ​មន្ត្រី​នគរបាល​លើកកម្ពស់​សមត្ថភាព​ជំនាញ​ បច្ចេកទេស​ និង​គុណភាព​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ជំរុញ​កម្លាំង​នគរបាល​ជាតិ​ទាំងអស់​លើកកម្ពស់​សមត្ថភាព​ជំនាញ​ បច្ចេកទេស​ និង​គុណភាព​ប្រតិបត្តិការ​ ដើម្បី​បុព្វហេតុ​សន្តិសុខ​ ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រតិបត្តិការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/2p8xy662

​ក្រសួងយុត្តិធម៌​ជំរុញ​ការ​អនុវត្ត​ទណ្ឌកម្ម​លើ​ចៅក្រម​-​ព្រះរាជអាជ្ញា​ល្មើស​វិន័យ​

​ក្រសួងយុត្តិធម៌​ ជំរុញ​ភាគី​ពាក់ព័ន្ធ​ដាក់​ទណ្ឌកម្ម​លើ​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា​ ដែល​ល្មើស​វិន័យ​ដោយ​ឥត​លើកលែង​ ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ ដំណាក់កាល​ទី​១​ របស់​រដ្ឋាភិបាល​ នីតិកាល​ទី ...

ហង្ស ពណ្ណរាយ
https://tinyurl.com/3bhpjrk6

ក្រសួងពាណិជ្ជកម្ម​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹង​រឹង​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ផលិតផល​ក្លែងក្លាយ​

​ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​បញ្ជាក់​ថា​ ខ្លួន​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​ ទំនិញ​ និង​សេវាកម្ម​ដែល​មានការ​ពិពណ៌នា​ក្នុង​ការ​ផ្សាយពាណិជ្ជកម្ម​ខុស​ពី​ការ​ពិត​។​ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://tinyurl.com/5n6dxtkk

​ក្នុង​រយៈពេល​៤​ខែ​នៃ​ដើមឆ្នាំ​២០២៤​ នគរបាល​រឹបអូស​គ្រឿងញៀន​បាន​ជាង​៣​តោន​

​នាយ​ឧត្តមសេនីយ៍​ មាស​ វិ​រិ​ទ្ធ​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការដ្ឋាន​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ (NACD)​ បានអោយ​ដឹង​ថា​ ក្នុង​រយៈពេល​៤​ខែ​នៃ​ដើមឆ្នាំ​២០២៤​ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿងញៀន​ជាង​៣​តោន​ និង​ចាប់ខ្លួន​ជនសង្ស័យ​ រួម​នឹង​សម្ភារៈ​មួយ​ចំនួន​ទៀត​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/bdexhp58

​រដ្ឋាភិបាល​ជំរុញ​អ្នក​ប្រើប្រាស់​ផ្លូវ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ ពេល​ចូល​ឆ្នាំ​

​រដ្ឋាភិបាល​ជំរុញ​អ្នក​ប្រើប្រាស់​ផ្លូវគោក​ទាំងអស់​ ចូលរួម​គោរព​ច្បាប់​ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ ដើម្បី​ភាព​សុខដុមរមនា​ក្នុង​គ្រួសារ​ ការពារ​ទ្រព្យសម្បត្តិ​ លើកកម្ពស់​កិត្តិយស​ សេចក្ដី​ថ្លៃថ្នូរ​ និង​ការ​អភិវឌ្ឍ​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/5erhcs6k

កម្ពុជា​៖​ ជនជាតិ​ឥណ្ឌា​រាប់រយ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​រោងចក្រ​បោកប្រាស់​តាម​អ៊ីនធឺណិត​

​រហូត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​ឥណ្ឌា​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ចំនួន​ ២៥០​ នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ដំណើរការ​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​។​ ...

Cherylann Mollan
https://www.bbc.com/news/world-asia-india-68705913

​ក្រសួង​កែសម្រួល​មាត្រា​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​សម្រេច​កែសម្រួល​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើ​ឱ្យ​វិសោធនកម្ម​សេចក្ដីព្រាងច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ធានា​ទប់ស្កាត់​ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ ...

ជា​ សុខនី
https://www.postkhmer.com/national/2024-3-19-2058-259291

រដ្ឋាភិបាល​ដាក់​ចេញ​អនុក្រឹត្យ​ណែនាំ​ថ្មី​សម្រាប់​ប្រឆាំង​ការ​សម្អាត​ប្រាក់​

ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​កែសម្រួល​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​ជាតិ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​។​ ...

Rachel David
https://tinyurl.com/nndm3f7w

នាយក​រដ្ឋមន្ត្រី​ បញ្ជា​ឱ្យ​ពិនិត្យ​លើ​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ជាតិ​ស្រវឹង​ ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​ពិនិត្យ​មើល​ការ​ផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ​ ជា​ពិសេស​ការ​ដាក់​កម្រិត​លើ​ផ្ទាំង​ប៉ាណូ​សាធារណៈ​។​ ​ ...

មាស ម៉ូលីកា
https://kiripost.com/stories/pm-orders-review-on-alcohol-advertising

​ក្រសួងយុត្តិធម៌​បង្កើត​ក្រុមការងារ​ដើម្បី​តាមដាន​និង​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​របស់​សាលា​ជម្រះក្តី​

​ក្រសួងយុត្តិធម៌​បាន​បង្កើត​ក្រុមការងារ​ពិសេស​ថ្មី​មួយ​ ដើម្បី​តាមដាន​និង​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​របស់​សាលា​ជម្រះក្ដី​និង​អង្គការ​អយ្យការ​អម​សាលា​ជម្រះក្ដី​លើ​សំណុំរឿង​គ្រឿងញៀន​ ចរាចរណ៍​ និង​ អត្រានុកូលដ្ឋាន​។​ ...

ត​ន​ ​វិបុល​
http://tinyurl.com/r2j4jf58

កម្ពុជា​-​វៀតណាម​ សហការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​

​កម្ពុជា​ និង​វៀតណាម​ប្តេជ្ញា​សហការ​គ្នា​យ៉ាង​ខ្លាំងក្លា​ ជា​ពិសេស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។​ ​ ...

សុខ រក្សា
https://www.phnompenhpost.com/national/cambodia-vietnam-collaborate-against-transnational-crime

ក្រសួងមហាផ្ទៃ​ កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​

​ក្រសួងមហាផ្ទៃ​ កំពុង​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​ឆ្នាំ​ ១៩៩៦​ ឱ្យ​មាន​ភាព​ស៊ីចង្វាក់​ជាមួយនឹង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ ដើម្បី​ធានា​ឱ្យ​ការ​បង្ក្រាប​ និង​លុប​បំបាត់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព​។​ ​ ...

ជា សុខនី
https://www.postkhmer.com/national/2024-1-24-2032-257842

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

exsan
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!