ច្បាប់ និងប្រព័ន្ធតុលាការ

ឧក្រិដ្ឋកម្ម និងការអនុវត្តច្បាប់

ដីកា​សុំ​នៅ​ក្រៅ​ឃុំ​ ជនបរទេស​បង្ហោះ​ដ្រូន ​ត្រូវ​បាន​ពន្យារ

តុលាការ​កំពូល​ពី​ម្សិលមិញ​បាន​លើក​ពេល​ប្រកាស​សាលដីកា​ជន​ត្រូវ​ចោទ​ជាតិ​អូស្ត្រាលី​ម្នាក់​ពាក់ព័ន្ធ​នឹង​​ការ​បង្ហោះ​ដ្រូន​ក្នុង​បណ្តឹង​សារទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​ដោយ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ ៣១ ​មករា​វិញ​ជា​សំណុំ​រឿង​ត្រូវ​បាន​ភ្ជាប់​នឹង​ការ ...

គឹម សារុំ
http://bit.ly/2Df9JLg

អ្នក​នាំពាក្យ CPP ត្រូវ​កោះហៅ​ក្នុង​រឿង​ក្តី​លោក កឹម សុខា

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ឈឹម ផលវរុណ ត្រូវ​បាន​តុលាការ​កោះហៅ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿងក្តី​ «​ក្បត់ជាតិ​» ​ដ៏​ចម្រូង​ចម្រាស​ប្រឆាំង​លោក​ កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​។ ...

ម៉ិច ដារ៉ា
http://bit.ly/2DnuQzn

កញ្ឆា​ជាង​ ១​ ម៉ឺន​ដើម​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​ខេត្តតាកែវ​

ដំណាំ​កញ្ឆា​ចំនួន​ ១៦៣២១​ ដើម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​គិរីវង់​ ខេត្តតាកែវ​ រក​ឃើញ​នៅ​ក្នុង​ទីតាំង​សរុប​ចំនួន​ ៦៩​ កន្លែង​ ដែល​ស្ថិត​នៅ​តាម​ជ្រលង​ដងអូរ​ និង​ព្រៃរបោះ​ជាប់ជើង​ភ្នំ​ព្រះបាទ​ជាន់ជុំ​ ដោយ​បាន​កាប់​ និង​ដុត​បំផ្លាញ​ចោល​កាលពី​ថ្ងៃ​អង្គារ​។ ...

ឃុត សុភចរិយា
http://bit.ly/2rkCDrU

ចលនា​សង្គ្រោះ​ជាតិ​ប្រឈម​មុខ​នឹង​ច្បាប់

​លោក​ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អតីត​មេ​បក្ស​ប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ​ឡើង​។​ ...

ឃួន ណារីម
http://www.khmertimeskh.com/50102521/cnrm-faces-legal-threat/

លោក ស ខេង ​បាន​រិះគន់​ និង​​ឲ្យ​ពិនិត្យ​ការ​ធ្វើ​ផ្លូវ​ឲ្យ​ហ្មត់ចត់

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បន្ទោស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​ធ្វេសប្រហែស​មិន​បាន​ពិនិត្យ​ឲ្យ​ហ្មត់ចត់​លើ​លក្ខណៈ​បច្ចេកទេស​ធ្វើ​ផ្លូវ​ខ្វះ​គុណភាព​ឆាប់​ទ្រុឌទ្រោម ខណៈ​មតិសាធារណៈ​ខ្លះ​និយាយ​រិះគន់​ថា​មាន​បញ្ហា​ពុករលួយ​នៅ​ក្នុង​គម្រោង​សាងសង់​នីមួយៗ​។​ ...

ម៉ិច ដារ៉ា និង គួច ម៉ាស៊ី
http://bit.ly/2DpOXvU

ប៉ូលីសដែលបានធ្វើសកម្មភាពវាយមន្រ្តីនគរបាលចរាចរណ៏ត្រូវបានសំរេចឃុំខ្លួនបណ្តោះអាសន្ន

មន្ត្រី​នគរបាល​ដែល​បាន​វាយ​ធាក់​នគរបាល​ចរាចរ​ណ៏​មួយ​រូប​កាលពី​ថ្ងៃ​អង្គារ​ដោយសារ​តែ​នគរបាល​ចរាចរ​ណ៏​រូប​នោះ​បាន​ធ្វើការ​ស្តីបន្ទោស​ជន​ដៃដល់​ក្នុង​ការ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរ​ណ៏​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​សំរេច​ឃុំខ្លួន​បណ្តោះអាសន្ន​នា​ពេល​រសៀល​នឹង ...

គង់ មេត្តា
http://www.phnompenhpost.com/national/cop-caught-camera-beating-traffic-officer-placed-pre-trial-detention

សង្ឃក្លែងក្លាយត្រូវបានចាប់ខ្លួននៅសៀមរាប

​កាលពី​ម្សិលមិញ​ មន្ត្រី​នគរបាល​នៃ​ខេត្តសៀមរាប​បាន​ធ្វើការ​ចាប់ខ្លួន​ក្មេង​ប្រុស​និង​បុរស​ចំនួន​២០​នាក់​ដែល​បាន​ក្លែងខ្លួន​ជា​ព្រះសង្ឃ​ដើម្បី​បិណ្ឌបាត​ថវិកា​។​​លោក​ ហួត​ សុ​ទ្ធី​ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​បន្ទុក​បទល្មើស​ព្រហ្មទណ្ឌ​បាន​ថ្លែង​ថា​ មន្ត្រី​របស់​លោក ...

នៀម​ ឆេង
http://www.phnompenhpost.com/national/fake-monks-arrested-siem-reap

តុលាការ​កោះ​ហៅ​លោក លឺ ឡាយ​ស្រេង​ឲ្យ​ចូល​បំភ្លឺ​

អតីតឧប​នាយក​រដ្ឋ​មន្ត្រី ​លោក​ លឺ​ ឡាយស្រេង​ ត្រូវ​បាន​តុលា​ការ​ចេញ​ដីកា​កោះហៅ ​ឲ្យ​ចូល​ខ្លួន​មក​កាន់​តុលាការ​ នៅ​ថ្ងៃទី​​ ២៥​ ខែ​មករា​​ ពីបទ​បរិហារកេរ្តិ៍។ លោក​ឡាយ​ស្រេង​ ត្រូវ​បាន​ប្តឹង​ពីបទ​បរិហា​រកេរ្តិ៍​ ពី​អតីត​គណ​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច ​របស់​លោក ...

នៀម ឆេង
http://bit.ly/2CZZI8x

តុលាការ​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ គឹម ​សុខ

តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ គឹម សុខ ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ដោយ​ព្រះរាជអាជ្ញា​បាន​អះអាង​ថា​ការ​ដោះលែង​លោក សុខ មុន​បញ្ចប់​ទោស​ជាប់​ពន្ធនាគារ​ ១៨ ​ខែ​អាច​នាំ​ឲ្យ​ «​វឹកវរ​» ​នៅ​ក្នុង​សង្គម និង​ធ្វើឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ...

ម៉ិច ដារ៉ា
http://bit.ly/2DgEvnP

ចំនួន​ដើមបណ្តឹង​ក្នុង​ការ​លួច​បន្លំ​របស់​ក្រុមហ៊ុន​ Empire​ Big​ Capital​ កើនឡើង​រហូត​ដល់​ ៩០០​ នាក់​

​ដើមបណ្តឹង​ចំនួន​ ៩០០​ នាក់​បាន​ចូលរួម​ក្នុង​បណ្តឹងតាងនាមក្រុម​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន​វិនិយោគទុន​ Empire​ Big​ Capital​ ដែល​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ បាន​កេងប្រវ័ញ្ច​ប្រជាជន​កម្ពុជា​រាប់​ម៉ឺន​នាក់​ក្នុង​ចំនួន​ទឹកប្រាក់​រហូត​ដល់​ ៤០០​ លាន​ដុល្លារ​ ដោយ​មាន​អ្នក​ប្តឹង​តវ៉ា​ជា​ច្រើន ...

គង់ មេត្តា
http://www.phnompenhpost.com/national/number-plaintiffs-empire-big-capital-fraud-suit-900

​មន្ត្រី​ជំនាញ ​បញ្ជា​ឲ្យ​ទីតាំង​រ៉ែ​មាស​ខុស​​ច្បាប់​ ១២ ​កន្លែង​រើ​ចេញ​ដោយ​ខ្លួនឯង

មន្ត្រី​ជំនាញ​ខាង​ធនធាន​រ៉ែ​បញ្ជា​ឲ្យ​ទីតាំង​រ៉ែ​ខុស​ច្បាប់​ ១២ ​កន្លែង​ធ្វើការ​រុះរើ​ចេញ ហើយ​កំពុង​តែ​ពិចារណា​រក​ជួល​គ្រឿងចក្រ​នៅ​ក្នុង​តំបន់​អូរត្រូន​ដែល​បាក់​បណ្ដាល​ឲ្យ​កម្មករ​អណ្ដូង​រ៉ែ​យ៉ាង​ហោច​ណាស់​ ៤​ ​នាក់​ស្លាប់​កាលពី​ខែ​សីហា​ឆ្នាំ​ ២០១៧ ...

ផាក់ ស៊ាងលី
http://bit.ly/2m7qNeL

អ្នកទោស​បក្ស​ប្រឆាំង​ជូនពរ​លោក​ហ៊ុន​ សែន​

លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មន្ត្រី​របស់​អតីត​គណបក្ស​ស​ង្រោះ​ជាតិ​ និង​អ្នក​ជាប់​ពន្ធនាគារ​ ១៤​ នាក់​ទៀត​ បាន​សរសេរ​សំបុត្រ​ចេញពី​ពន្ធនាគារ​ជូនពរ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​ថ្ងៃ​ទី​ ៥​ មក​រា​ ដែល​បាន​បង្ហាញ​នូវ​ចេតនា​ចង់បាន ...

នៀម ឆេង និង Erin Handley
http://bit.ly/2CScoh8

​អ្នកភូមិ​ ៨ ​នាក់​ដឹក​ឈើ​ចេញ​ពី​តំបន់​ជម្រក​សត្វព្រៃ​ត្រូវ​បាន​ឃាត់​ខ្លួន

យ៉ាង​ហោច​ណាស់​មាន​អ្នកភូមិ​ ៨ ​នាក់​ត្រូវ​បាន​ឃាត់​សួរនាំ និង​ប្រគល់​ឲ្យ​មន្ត្រី​បរិស្ថាន​នៅ​ខណៈ​ពេល​ដែល​ពួកគេ​កំពុង​តែ​ធ្វើ​សកម្មភាព​ដឹកឈើ​ខុស​ច្បាប់​ចេញ​ពី​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ស្ថិត​ក្នុង​ស្រុក​ជ័យសែន​កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​។​ ​ ...

ផាក់ ស៊ាងលី
http://bit.ly/2CVfYog

នាយក​រដ្ឋមន្ត្រី​ បន្ទោស​មន្ត្រី​ពី​រឿង​ចរាចរណ៍​នៅ​ជិត​ភូមិគ្រឹះ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ម្សិលមិញ​ប្រតិកម្ម​ទៅ​លើ​សកម្មភាព​ធ្វើ​ចរាចរណ៍​គ្មាន​សណ្ដាប់ធ្នាប់​នៅ​ជិត​ភូមិគ្រឹះ​របស់​លោក​នៅ​វិមាន​ឯករាជ្យ​រាជធានី​ភ្នំពេញ បន្ទាប់ពី​លោក​កត់សម្គាល់​ឃើញ​មាន​អ្នក​បើកបរ​ខុស​ច្បាប់​ជិះ​បញ្ច្រាសទិស​នៅ​ទី​នោះ​ និង​បាន​ស្តីបន្ទោស​ខ្លាំងៗ​លើ​អភិបាលខណ្ឌ​ដូនពេញ​ក៏​ដូចជា ...

គួច ម៉ាស៊ី
http://bit.ly/2ql2Hm3

អតីតអភិបាលខេត្តត្រូវបានចាប់ខ្លួន

​អតីត​អភិបាលក្រុង​បាន​លុង​នៃ​ខេត្តរតនគិរី​ដែ​លមាន​អាយុ​៣៨​ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ​បន្ទាប់​ពី​មាន​ដីកា​សម្រេច​អោយ​ចាប់ខ្លួន​អស់​រយៈពេល​ជិត​៦​ខែ​។​​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​ លោក​ កេង​ សុគន្ធា ​បាន​ថ្លែង ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5099872/former-governor-arrested/

មានការ​កើនឡើង​នៅ​ក្នុង​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​សាធារណៈ​របស់​នគរបាល​ជាតិ​ បាន​រាយការណ៍​ថា​ មានការ​កើនឡើង​នូវ​ចំនួន​អ្នក​ស្លាប់​ និង​ថយ​ចុះ​ចំនួន​អ្នក​រង​របួស​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។​ តាម​របាយការណ៍​ឆ្នាំ​ ២០១៦ ​មាន​មនុស្ស​ចំនួន​ ១,៧១៧​ នាក់​បាន​ស្លាប់ ...

មុំ សុភ័ណ
http://www.khmertimeskh.com/5099253/surge-traffic-accident-deaths/

តុលាការ​​ចេញ​ដី​កាកោះ​ហៅ​លោក ម៉ម សូណង់ដូ ចូល​ឆ្លើយ​បំភ្លឺ​ពី​ដំ​ណើររឿង​លោក កឹម សុខា

លោក ម៉ម សូណង់ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​ និង​ ជា​ប្រ​ធាន​សមាគមអ្នក​ប្រ​ជា​ធិបតេយ្យ ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កោះហៅ​ឲ្យ​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​ ១១ ខែមករា ឆ្នាំ ២០១៨ ពី​ដំណើ​រឿង​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស (ប្រព្រឹត្ត​ដោយ​លោក កឹម សុខា) អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ជាប់ចោទ​ពីបទ​ក្បត់ជាតិ​ ហើយ​កំពុងស្ថិត​នៅក្នុង ...

វង្ស សុខេង and បែន សុខហ៊ាន
http://bit.ly/2BPqyfa

អ្នក​លក់ដូរ​តាម​ផ្លូវត្រូវ​បាន​ប្រាប់​ឱ្យ​ផ្លាស់​ទី​

​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​បញ្ជា​ឱ្យ​ក្រុម​អ្នក​លក់ដូរ​នៅ​ផ្សារ​កណ្តាល​ឱ្យ​ផ្លាស់​ទី​ដោយ​សង្ឃឹមថា​អាច​នឹង​បើកផ្លូវ​ដែល​បាន​រាំងស្ទះ​ចរាចរណ៍​យានយន្ត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ​ ...

សែន ដេវិដ
http://www.khmertimeskh.com/5098331/street-vendors-told-move/

ឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​តំណាង​មហាអយ្យការ​នៃ​សាលា​ឧ​ទ្ធ​ណ៍​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​សម្រេច​ច្រានចោល​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ ២​នាក់​ បន្ទាប់​ពី​ជំនុំជម្រះ​ធ្វើ​ឡើង​ប្រមាណ​ជាមួយ​ម៉ោង​។​ ...

គឹម សារុំ
http://bit.ly/2BDGykb

ឯកសារ​បន្សល់​ទុក​ពី​ការ​បង្ក្រាប​ សង្វៀន​បញ្ជល់​មាន់​ បង្ហាញ​ពី​សំណូក​ដែល​គួរ​ស៊ើបអង្កេត

ឯកសារ​ដែល​បន្សល់​ទុក​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់​នៅឯ​សង្វៀន​ជល់​មាន់​របស់​ក្មួយ​​ប្រុស​សាច់ថ្លៃ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​កាលពី​ដើម​ខែ​នេះ​ហាក់​ដូចជា​បាន​បង្ហាញ​អំពី​ការ​បង់​ប្រាក់​សំណូក​ទៅ​ឱ្យ​​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​នៅ​ទូទាំង​ខេត្ត ...

ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2pcTbRo

ព្រៃកោងកាងកំពុងរងការបំផ្លាញដោយបូមខ្សាច់ដាក់

មន្រ្តីអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលបានអះអាងថាឧកញ៉ាមួយរូបអាចនៅពីក្រោយខ្នងនៃការលួចបូមខ្សាច់ចាក់លុបតំបន់ជម្រលមច្ជា និងព្រៃកោងកាងយ៉ាងហោចណាស់ចំនួន២ហិកតាដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម។ ...

ផាក់ ស៊ាងលី
http://bit.ly/2CNTGDG

ឈ្មួញឈើត្រូវបានចាប់ខ្លួនដោយសារភ្ជាប់អាជីវកម្មជាមួយគណបក្សប្រជាជនកម្ពុជា

លោក ស សុខា អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជាបានបដិសេធការពាក់ព័ន្ធក្នុងការជួញដូរឈើនៅខេត្តព្រៃវែង បន្ទាប់ពីម្ចាស់ឃ្លាំងប្រើឈ្មោះរបស់លោក និងឈ្មោះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីគំរាមអ្នកសារព័ត៌មានក្នុងស្រុក។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5096512/timber-trader-held-linking-business-cpp/

ចំការកញ្ឆានៅខេត្តតាកែវត្រូវបានដុតបំផ្លាញ

នគរបាលខេត្តតាកែវបានដុតបំផ្លាញដើម​កញ្ឆា​ជាង ៦.៣០០ នៅថ្ងៃសៅរ៍។ អាជ្ញាធរបានរកឃើញចំការកញ្ឆាខុសច្បាប់ក្នុងស្រុក​គិរី​វង្ស​ បន្ទាប់ពីអ្នកភូមិបានប្រាប់ប៉ូលីសក្នុងតំបន់។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5096482/takeo-marijuana-plantation-set-alight/

គ្រោះថ្នាក់​ចរាចរណ៍​ ១០ ​ខែ ស្លាប់​ជិត​ ១៥០០ ​នាក់ ឯ​អ្នក​របួស​ជាង​ ៤៥០០ ​នាក់

មនុស្ស​ប្រមាណ​ជិត​ ១៥០០ ​នាក់​បាន​ស្លាប់ និង​ជាង​ ៤៥០០ ​នាក់​បាន​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​រយៈពេល​ ១០ ​ខែ​កន្លង​មក ខណៈ​ភាគច្រើន​បង្ក​ឡើង​ដោយ​ការ​បើកបរ​លើស​ល្បឿន​កំណត់​។ នេះ​បើ​តាម​របាយការណ៍​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​អនុគណៈកម្មការ​ត្រួត​ពិនិត្យ ...

ឃុត សុភចរិយា
http://bit.ly/2AoSWqZ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

z4Pu5
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!