គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
គ្រោះមហន្តរាយ
លោក ឃួង ស្រេង ផ្តល់តេស្តរហ័សដល់មន្ទីរអប់រំ សម្រាប់ត្រៀមធ្វើតេស្តរកមេរោគកូវីដ ១៩ លោកគ្រូអ្នកគ្រូនៅតាមគ្រប់គ្រឹះស្ថានសិក្សាទាំងអស់នៅរាជធានីភ្នំពេញ
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបើកផ្តល់ជូនតេស្តរហ័សទៅដល់មន្ទីរអប់រំ យុវជន និងកីឡា សម្រាប់ត្រៀមធ្វើតេស្តរកមេរោគកូវីដ ១៩ លោកគ្រូអ្នកគ្រូនៅតាមគ្រប់គ្រឹះស្ថានសិក្សាទាំងអស់នៅរាជធានីភ្នំពេញ ហើយអាជ្ញាធររាជធានីភ្នំពេញក៏បានត្រៀមរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលណាមួយនៃវីរុសកូវីដ ១៩ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ផងដែរ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-10-08-1635-224773.html
តំណាងអចិន្ត្រៃយ៍កម្ពុជា៖ កិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានទទួលស្គាល់នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ
ស្ថានបេសកកម្មអចិន្ដ្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវបានថ្លែងការណ៍ថា «កិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានគេទទួលស្គាល់នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ»។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-10-09-1032-224781.html
ADB អនុម័តហិរញ្ញប្បទាន ៣០ លានដុល្លារ គាំទ្រការឆ្លើយតបនឹងការរាត្បាតជំងឺកូវីដនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន ៣០ លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ចំពេលមានការកើនឡើងនៃការឆ្លងថ្មី និងការឆ្លងសហគមន៍នៃជំងឺកូវីដ -១៩ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50948240/30-million-adb-financing-to-support-cambodias-covid-19-response/
លោក ហ៊ុន ម៉ាណែត ស្នើឱ្យបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកបន្តយកចិត្តទុកដាក់ និងត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត ស្នើឱ្យបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-10-06-0936-224735.html
ក្រសួងសុខាភិបាល សម្រេចឱ្យអ្នកជំងឺកូវីដ ប្រភេទដែលតា អាចសម្រាកព្យាបាលនៅតាមផ្ទះ គ្លីនិកឯកជនស្របច្បាប់ និងអនុញ្ញាតឱ្យដាក់ព្យាបាលជាមួយអ្នកជំងឺកូវីដប្រភេទ អាល់ហ្វា
ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា (Delta) អាចសម្រាកព្យាបាលនៅតាមផ្ទះ អាចព្យាបាលនៅតាមគ្លីនិកឯកជនស្របច្បាប់ និងអនុញ្ញាតឱ្យដាក់ព្យាបាលជាមួយអ្នកជំងឺកូវីដប្រភេទ អាល់ហ្វា ដោយពុំចាំបាច់ធ្វើការញែកអ្នកជំងឺពីគ្នាឡើយ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-10-06-1414-224740.html
យូនីសេហ្វ ព្រមានពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ ជាទឹកប្រាក់ចំនួន ៣៩០ពាន់លានដុល្លារ ទៅលើសុខភាពផ្លូវចិត្តរបស់កុមារនិងយុវជននៅកម្ពុជានិងទូទាំងពិភពលោក
របាយការណ៍ថ្មីមួយបានបង្ហាញថាការបាត់បង់ការរួមចំណែកដល់សេដ្ឋកិច្ចដោយសារបញ្ហាផ្លូវចិត្តក្នុងចំណោមយុវជនគឺមានទឹកប្រាក់ជិត ៣៩០ ពាន់លានដុល្លារក្នុងមួយឆ្នាំនៅទូទាំងពិភពលោកនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Fm9qil
ឧត្តរមានជ័យនឹងដកបំរាមតំបន់ពណ៌ក្រហមនិងពណ៌ទឹកក្រូចចេញ
បន្ទាប់ពីខេត្តសៀមរាបបានប្រកាសពីការបញ្ចប់តំបន់ក្រហម និងលឿង ខេត្តឧត្តរមានជ័យបានអនុវត្តតាមដោយប្រកាសអំពីការបញ្ចប់របស់ខ្លួន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50945508/oddar-meanchey-next-to-lift-red-and-orange-zone-designation/
អាជ្ញាធរខេត្តសៀមរាបអំពាវនាវឱ្យបញ្ចប់ការកំណត់តំបន់ក្រហម និងលឿង
បន្ទាប់ពី ២ សប្តាហ៍នៃតំបន់ជាច្រើននៅក្នុងក្រុងសៀមរាបត្រូវបានដាក់ស្លាកថាជាតំបន់ក្រហមឬលឿងហើយត្រូវបានដាក់ឲ្យនៅក្រោមការបិទខ្ទប់ រដ្ឋបាលខេត្តបានប្រកាសបញ្ចប់វិធានការបង្ការ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50944879/siem-reap-authorities-call-an-end-to-red-and-yellow-designation/
ប្រជាពលរដ្ឋជាង ១៨.០០០ គ្រួសារនៅទូទាំងខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ដោយទឹកជំនន់
អាជ្ញាធរខេត្តបន្ទាយមានជ័យបានរាយការណ៍ថា ផលប៉ះពាល់នៃទឹកជំនន់ និងការរីករាលដាលបានឈានដល់ចំនួនជាង ១៨.០០០ គ្រួសារដែលរងផលប៉ះពាល់និងជាង ១១០០ នាក់ត្រូវបានជម្លៀសចេញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50944915/update-more-than-18000-families-throughout-banteay-meanchey-affected-by-floods/
អភិបាលខេត្តសៀមរាបព្រមាន អំពីការបន្តបិទខ្ទប់ជាថ្មី និងដាក់ជាតំបន់ក្រហម ប្រសិនបើប្រជាពលរដ្ឋមិនអនុវត្តវិធានសុខាភិបាល
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា “ខ្ញុំនឹងស្នើសុំ សម្តេចនាយករដ្ឋមន្រ្តី ដើម្បីដាក់ជាតំបន់ក្រហមឡើងវិញ ប្រសិនបើប្រជាពលរដ្ឋនៅតែបន្តបំពានលើវិធានការសុខភាព “៣ កុំ ៣ ការពារ” និងបង្កឱ្យមានការឆ្លងរីករាលដាលធ្ងន់ធ្ងរនៅក្នុងសហគមន៍ម្តងទៀត។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3m7JgXK
អាជ្ញាធរមីនណែនាំឱ្យប្រយ័ត្នគ្រោះថ្នាក់ពីយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងពេល និងក្រោយមានទឹកជំនន់
អាជ្ញាធរមីនបានណែនាំដល់គ្រប់គណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្តឱ្យដាក់ចេញវិធានការចាំបាច់ឱ្យបានទាន់ពេល ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងពេល និងក្រោយពេលមានគ្រោះ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-09-29-1725-224407.html
ភ្ញៀវទេសចរក្នុងស្រុកដើរកម្សាន្តកើនជិត ៣០ ភាគរយ
ភាពល្អប្រសើរនៃចំនួនប្រជាជនចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ និងអនុវត្តបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងទេសចរណ៍ និងសុខាភិបាលបានធ្វើឱ្យចលនានៃការធ្វើដំណើរកម្សាន្តក្នុងស្រុកចាប់ផ្តើមមានសម្ទុះឡើងវិញជាបន្តបន្ទាប់ ជាក់ស្តែងចំនួនភ្ញៀវទេសចរដើរកម្សាន្តនាថ្ងៃចុងសប្តាហ៍ទី ៤ ខែកញ្ញា នេះកើនឡើងជិត ៣០ ភាគរយ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-29-1008-224380.html
សាលារៀនជាង ៥០ កន្លែងនៅក្នុងខេត្តបន្ទាយមានជ័យបិទទ្វារជាថ្មី ដោយសារជំនន់ទឹកភ្លៀង
សាលារៀនជាង ៥០ កន្លែងនៅក្នុងខេត្តបន្ទាយមានជ័យបានបិទទ្វារសាជាថ្មីឡើងវិញ ដោយសារការជន់លិចដោយជំនន់ទឹកភ្លៀង។ យោងតាមការឱ្យដឹងពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបន្ទាយមានជ័យនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2021-09-29-0957-224372.html
ករណីឆ្លងវីរុសបំលែង Delta នៅកម្ពុជាកើនឡើងដល់ជាង ៧៨០០ ករណី
ករណីឆ្លងវីរុសបំលែងDelta នៅកម្ពុជាបានកើនឡើងយ៉ាងខ្លាំងដល់ ៧,៨៥២ ករណី ដោយគិតត្រឹមថ្ងៃច័ន្ទទី ២៧ ខែកញ្ញា។ ...
គង់ អារី
https://bit.ly/3CTdfJI
រដ្ឋមន្ត្រីឱ្យម្ចាស់រោងចក្រត្រៀមឧបករណ៍សម្រាប់តេស្ដកម្មករ ក្រោយសម្រាកពីភ្ជុំ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ឱ្យត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ឱ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើតេស្តជូនកម្មករនិយោជិតនៅទូទាំងប្រទេស ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅសប្តាហ៍ក្រោយ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-09-29-0946-224370.html
ទឹកជំនន់ប៉ះពាល់ខេត្តមួយចំនួន និងមានការជម្លៀសពលរដ្ឋជាង ៥០០ គ្រួសារ
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលំនៅឋានពលរដ្ឋមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តព្រះវិហារ និងមានពលរដ្ឋប្រមាណជាង ៥០០ គ្រួសារហើយ ដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2021-09-27-1030-224249.html
ក្រសួងឱ្យបើកគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់ពីឃើញសាលាទើបបើកប្រមាណ ៥ ពាន់ មានសិស្សចូលរៀនជាង ១ លាននាក់
ក្រសួងអប់រំយុវជន និងកីឡាបានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាបើកដំណើរការឡើងវិញ បន្ទាប់ពីសង្កេតឃើញសាលាប្រមាណ ៥ ពាន់ដែលក្រសួងទើបបានអនុញ្ញាតឱ្យបើកជាដំណាក់កាលៗក្នុងរយៈពេលប្រមាណ ២ សប្ដាហ៍មកនេះ មានសិស្សចូលរៀនតិចតួចត្រឹមតែជាង ១ លាននាក់។ ...
រី សុចាន់
https://www.postkhmer.com/national/2021-09-28-0830-224304.html
គ្រោះរាំងស្ងួតបណ្តាលឲ្យខាតបង់ផលិតកម្មស្រូវប្រហែល ១០០ លានដុល្លារ
របាយការណ៍ពីក្រសួងបរិស្ថានបានឲ្យដឹងថាការបាត់បង់ផលិតកម្មស្រូវដែលបណ្តាលមកពីគ្រោះរាំងស្ងួតបានកើតឡើងប្រមាណជា ១០០ លានដុល្លារនៅកម្ពុជា។ ...
ជា វណ្ណយុទ្ធ
https://bit.ly/39RZDlE
នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យបើកសាកលវិទ្យាល័យឡើងវិញបន្ទាប់ពីបើកសាលារៀន
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវឱ្យក្រសួងអប់រំអនុញ្ញាតបើកឡើងវិញនូវសាកលវិទ្យាល័យសាធារណៈ និងរដ្ឋនៅទូទាំងប្រទេសបន្ទាប់ពីការបើកសាលារៀនឡើងវិញ។ ...
សែន ដាវិត
https://www.khmertimeskh.com/50941797/pm-allows-reopening-of-universities-following-opening-of-schools/
ព្រះសង្ឃ ដូនជី និងនិស្សិតប្រមាណ ៤០០០ នាក់នៅតាមវត្តអារាមនានាក្នុងក្រុងភ្នំពេញធ្វើតេស្តរកមេរោគកូវីដ -១៩
គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ថ្ងៃនេះ ក្រុមគ្រូពេទ្យបានយកសំណាកពីព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ ៤០០០ នាក់នៅក្នុងវត្តចំនួន ៨០ ក្នុងចំណោម ១៥១ នៅទូទាំងរាជធានីភ្នំពេញ។ ...
ម៉ៅ ចន្ទ័វីរៈ
https://www.khmertimeskh.com/50941430/some-4000-monks-nuns-and-students-in-pagodas-in-pp-tested-for-covid-19/
គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅមានជាង ៩,៨ លាននាក់
គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីអាយុ១៨ ឆ្នាំឡើងទៅមានជាង ៩,៨ លាននាក់ ឬស្មើនឹង ៩៨ ភាគរយ បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០ លាននាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ...
រី សុចាន់
https://www.postkhmer.com/national/2021-09-25-0857-224206.html
អាជ្ញាធរខេត្តសៀមរាបសម្រេចបន្តបិទខ្ទប់ និងកំណត់ជា “តំបន់ក្រហម” ក្នុងភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ជាតំបន់ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩
អាជ្ញាធរខេត្តសៀមរាបសម្រេចបន្តបិទខ្ទប់ និងកំណត់ជា “តំបន់ក្រហម” ក្នុងភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ជាតំបន់ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ជាបណ្តោះអាសន្ន រយៈពេល ១សប្តាហ៍ចាប់ពីថ្ងៃទី ២៥ រហូត ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២១។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-09-25-0946-224208.html
កម្ពស់ទឹកស្ទឹងសែននៅខេត្តព្រះវិហារហក់ឡើងដល់ជិត ១១,៤ ម៉ែត្រគឺកៀកនឹងកម្រិតប្រកាសអាសន្ន ១១,៥ ម៉ែត្រ
កម្ពស់ទឹកស្ទឹងសែននៅខេត្តព្រះវិហារហក់ឡើងដល់ជិត ១១,៤ ម៉ែត្រគឺនៅកៀកនឹងកម្រិតប្រកាសអាសន្ន ១១,៥ ម៉ែត្រ ហើយអាជ្ញាធរខេត្តនេះអំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមបង្ការគ្រោះមហន្តរាយជាយថាហេតុដោយទឹកជំនន់។ ...
រី សុចាន់
https://www.postkhmer.com/national/2021-09-25-1553-224217.html
ខេត្តសៀមរាបកំពុងស្ថិតនៅក្រោមសម្ពាធជំងឺ កូវីដ-១៩ និងការងារជួសជុលផ្លូវ
ខេត្តសៀមរាបកំពុងរងផលប៉ះពាល់ទ្វេដងនៃការរីករាលដាល នៃជំងឺកូវីដ -១៩ ការបិទទីផ្សារជាច្រើន តំបន់ក្រហម និងការរំពឹងទុកបន្ថែមទៀតលើផ្នែកជាច្រើននៃខេត្ត ជាពិសេសមជ្ឈមណ្ឌលទីក្រុងត្រូវបានប្រែក្លាយទៅជាទីក្រុងខ្មោចដោយសារការងារជួសជុលផ្លូវ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3zHM9Df