លោក ឃួង ស្រេង ផ្តល់​តេស្ត​រហ័ស​ដល់​មន្ទីរអប់រំ សម្រាប់​ត្រៀម​ធ្វើតេស្ត​រក​មេរោគ​កូវីដ ១៩ លោកគ្រូ​អ្នកគ្រូ​នៅតាម​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​បើក​ផ្តល់ជូន​តេស្ត​រហ័ស​ទៅដល់​មន្ទីរអប់រំ យុវជន និង​កីឡា សម្រាប់​ត្រៀម​ធ្វើតេស្ត​រក​មេរោគ​កូវីដ ១៩ លោកគ្រូ​អ្នកគ្រូ​នៅតាម​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការឆ្លើយតប​ទៅនឹង​ការឆ្លង​រាលដាល​ណាមួយ​នៃ​វីរុស​កូវីដ ១៩ បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​បញ្ចប់​ផងដែរ។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-10-08-1635-224773.html