កសិករ​ជួប​ប្រទះ​បញ្ហា​ក្នុង​រដូវប្រាំង​

​អស់​រយៈពេល​ជាង​ ៤​ ខែ​មក​ហើយ​ដែល​ប្រជាជន​ដែល​រស់នៅ​តាម​តំបន់​ជនបទ​មួយ​ចំនួន​ក្នុង​ខេត្តពោធិ៍សាត់​និង​បាត់ដំបង​បាន​និង​កំពុង​រង​គ្រោះ​ដោយសារ​កង្វះ​ទឹក​។​ ប្រឡាយ​ អូរ​និង​ស្រះ​បាន​រីងស្ងួត​ដោយសារ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ក្នុង​រដូវប្រាំង​ឆ្នាំ​នេះ​។ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50700262/rice-farmers-struggle-during-drought-season

​ក្រសួង​៖​ រលក​កំ​ដៅ​នឹង​មក​ដល់​មុន​រដូវភ្លៀង​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​រំពឹង​ថា​សីតុណ្ហភាព​នឹង​ឡើង​ខ្ពស់​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​រហូត​ដល់​ដើមខែ​ឧសភា​ ស្រប​ពេល​មន្ត្រី​សុខាភិបាល​ណែនាំ​ប្រឆាំង​នឹង​ជម្ងឺ​ដែល​កំពុង​កើត​មាន​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50700020/heatwave-to-hit-before-rainy-season-ministry

ផ្ទះ​ ១​ លាន​ខ្នង​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ​ ខណៈ​ការ​ចំណាយ​ថវិកា​ដោះស្រាយ​នៅ​មាន​កម្រិត

​ចាប់ពី​ឆ្នាំ​ ២០០០​ ដល់​ឆ្នាំ​ ២០១៧​ ប្រជាពលរដ្ឋ​ប្រមាណ​ ១​ លាន​ខ្នង​ផ្ទះ​ បាន​ទទួល​រង​គ្រោះ​ធ្ងន់ធ្ងរ​ ដោយសារ​គ្រោះ​មហន្តរាយ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ហើយ​ការ​ចំណាយ​ថវិកាជាតិ​របស់​រដ្ឋាភិបាល​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ​នៅ​មាន​កម្រិត​នៅឡើយ​។​ នេះ​បើ​តាម​របាយការណ៍ ...

ខន សាវិ
http://bit.ly/2wEQ60W

ក្នុង​ឆ្នាំ​ ២០១៩ ​ខ្យល់​កន្ត្រាក់​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ៩៥ ​នាក់

យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​ ៩៥ ​នាក់​ បាន​ស្លាប់​ដោយសារ​ខ្យល់​កន្ត្រាក់​នៅក្នុង​ឆ្នាំ​ ២០១៩ ខណៈ​ដែល​កម្ពុជា​បាន​ប្រឈម​នឹង​ហានិភ័យ​នៃ​អាកាសធាតុ​ជា​បន្ដបន្ទាប់​ដែល​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះរាំងស្ងួត ដែល​ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ​ចំនួន​ ៦៧ ៦៦៣ ហិកតា​។ នេះ​បើតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ ...

ម៉ិច ដារ៉ា
https://bit.ly/3bLubVX

ដំណាំ​ស្រូវ​ជាង​ ៦៧ ​ពាន់​ហិកតា​ ​ត្រូវបាន​បំផ្លាញ​​ដោយ​ទឹកជំនន់ និង​ភាពរាំងស្ងួត​កាលពី​ឆ្នាំមុន

ផ្ទៃដី​បង្កបង្កើនផល​ស្រូវ​ប្រមាណ​ជាង​ ៦៧ ​ពាន់​ហិកតា​​ នៅក្នុង​ឆ្នាំ​ ២០១៩ បាន​រង​ការខូចខាត​ដោយសារ​គ្រោះ​ធម្មជាតិ បណ្ដាល​មកពី​ភាពរាំងស្ងួត ហើយ​ក៏​បានធ្វើឲ្យ​ទិន្នផល​ស្រូវ​ថយចុះ​ប្រមាណ ០,៥៤ ​ភាគរយ​។ នេះ​បើ​យោងតាម​លោកស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​។ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​នៅ ...

សុទ្ធ គឹមសឿន
https://bit.ly/3be0kVV

អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ភ្លើង​ឆេះ​ព្រៃ​ នៅ​ភ្នំ​ដោះ​ក្រមុំ

ក្រុមមន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​បាត់ដំបង ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​សំឡូត​កំពុង​សហការ​គ្នា​ស្រាវជ្រាវ​លើ​ករណី​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់ភ្នំ​ដោះ​ក្រមុំ​ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​តាសាញ ស្រុក​សំឡូត​កាលពី​ថ្ងៃទី​ ២៨ ​ខែ​ មករា​ ឆ្នាំ ២០២០ ដោយ​សង្ស័យ​ថា មាន​ជនខិលខូច​លួច​ដុត​ក្នុង​គោលបំណង​ចាប់ ...

ឃុត សុភចរិយា
https://bit.ly/36KQF5o

អាជ្ញាធរ​បញ្ឈប់​ការ​រាលដាល​ភ្លើង​ឆេះ​ព្រៃ​

​អាជ្ញាធរ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​អង្គារ​បាន​ពន្លត់ភ្លើង​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ក្នុងស្រុក​សំឡូត​មុន​ពេល​វា​មិន​អាច​គ្រប់គ្រង​បាន​។​ លោក​ សឿ​ត​ សា​ម៉េ​ត​ អភិបាលស្រុក​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ អគ្គិភ័យ​នេះ​បាន​បំផ្លាញ​ភ្នំ​អស់​ ១០​ ភាគរយ​ហើយ​អាជ្ញាធរ ...

មុំ គន្ធា
https://www.khmertimeskh.com/50685207/authorities-stop-mountain-brush-fire-from-spreading

មន្ទីរ​កសិកម្ម​ប្រកាស​ផ្ដល់​រង្វាន់​ ចំពោះ​ការប្រាប់​តម្រុយ​អ្នក​លួច​​ដុត​ព្រៃ​ពូជ​គ្រញូង

មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានប្រកាស​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត ១០ ​លាន​រៀល​ ដល់​អ្នក​ដែល​អាច​ផ្ដល់ព័ត៌មាន​ដើម្បី​ឈាន​ទៅ​ដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​លួច​ដុតបំផ្លាញ​ព្រៃ​ពូជឈើ​គ្រញូង​​ជាង​ ២០ ​ហិកតា​ នៅ​តំបន់​ព្រៃ​ពូជឈើ​គ្រញូង ក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ លោក ទា គឹមសុទ្ធ ​ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ខេត្ត​សៀមរាប​បាន ...

ឃុត សុភចរិយា
https://bit.ly/37rsev6

ការ​បូម​ខ្សាច់​គ្មាន​និរន្តរភាព​កំពុង​គំរាមកំហែង​ដល់​ជីវិត​រស់នៅ​តាម​ដងទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​

ឥឡូវនេះ​ការស្រាវជ្រាវ​ថ្មី​ដែល​ជាផ្នែក​មួយ​នៃ​គម្រោង​ដែល​ដឹកនាំ​ដោយសា​កល​វិទ្យាល័យ​ Southampton​ បាន​បង្ហាញថា​ ការ​បូម​ខ្សាច់​កំពុង​បណ្តាល​ឱ្យ​ដី​បាតទន្លេ​ថយ​ចុះ​ដែល​នាំ​ឱ្យ​មាន​អស្ថិរភាព​នៃ​ច្រាំងទន្លេ​ និង​បង្កើន​លទ្ធភាព​នៃ​ការ​បាក់​ច្រាំងទន្លេ​ ដែល​មាន​គ្រោះថ្នាក់​ ធ្វើ​ឱ្យ ...

សាកលវិទ្យាល័យ Southampton
https://www.southampton.ac.uk/news/2020/01/mekong-river-sand.page

ការព្យាករ​បង្ហាញ​​ថា​រដូវប្រាំង​ និង​​ដើម​រដូវវស្សា​ឆ្នាំ​​នេះ ល្អ​ជាង​មុន​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានបង្ហាញ​លទ្ធផល​បាន​ពី​ការព្យាករ​អាកាសធាតុ​របស់ខ្លួន​ដោយ​ផ្នែក​លើ​បាតុភូត​ ENSO ​ថា អាកាសធាតុ​នៅ​កម្ពុជា​នា​រដូវប្រាំង និង​ដើមរដូវវស្សា​ក្នុង​ឆ្នាំ​ ២០២០ នេះ​​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំមុន ខណៈ​ដែល​បាតុភូត​នេះ​នឹង​គ្របដណ្ដប់​មកលើ​ប្រទេស​កម្ពុជា​អំណោយផល​ជាង​ឆ្នាំមុន​។ កាលពី​ថ្ងៃ​ទី ១៣ ខែ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/ministry-forecasts-favourable-dry-early-rainy-season-weather

បី​ថ្ងៃ​ទៀត​ស្រុក​មង្គលបុរី​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​ ខណៈ​អាងស្តុកទឹក​រីងស្ងួត​

កាលពី​ម្សិលមិញ​ក្រសួងធនធានទឹក​បាន​ព្រមាន​ថា​ កម្ពស់​ទឹក​នៅ​អាងស្តុកទឹក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ កំពុង​រីង​ដោយសារ​តែ​គ្រោះ​រាំងស្ងួត​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ខ្លួន​ ក្រសួង​បាន​កត់សម្គាល់​ថា​អាងស្តុកទឹក​នេះ​មាន​ទឹក​គ្រប់​សម្រាប់​ផ្គត់ផ្គង់​ស្រុក​មង្គលបូរី​ រយៈពេល​តែ ...

សែន ដាវីត
https://bit.ly/2t2yRVD

គណៈកម្មាធិការ​កត់សំគាល់​ការ​កើនឡើង​នៃ​តួលេខ​ព្យុះ​

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ (គ.ជ.អ.ប​) កាលពី​ម្សិលមិញ​ បាន​និយាយ​ថា​ព្យុះ​ជាង​ ៣០០​ កាលពី​ឆ្នាំមុន​បាន​សម្លាប់​មនុស្ស​ ៨ នាក់​ រង​របួស​ជាង​ ១០០​ នាក់​ និង​បំផ្លាញ​ផ្ទះ​រាប់ពាន់​ខ្នង​។ លោក​ កែវ​ វី​ អ្នកនាំពាក្យ​ (គ.ជ.អ.ប​) បាន​និយាយ​ថា​ នៅ​ឆ្នាំ២០១៩​ មាន​ព្យុះ​ ៣៣៦កើតឡើង​ ដែល​ចំនួន​នេះ ...

មុំ គន្ធា
https://www.khmertimeskh.com/50676088/committee-notes-sharp-rise-in-storm-figures

នាយករដ្ឋមន្ត្រី​​ អំពាវនាវ​ឲ្យ​កសិករ​ងាក​ទៅ​ដាំ​ដំណាំ​កសិកម្ម​ផ្សេង​ក្រៅពី​ស្រូវ​ នៅ​រដូវប្រាំង

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពាវនាវ​ឲ្យ​កសិករ​ផ្លាស់ប្តូរ​ការដាំ​ដំណាំ​កសិកម្ម​ផ្សេងទៀត​ជាជាង​គ្រាន់តែ​ដាំដុះ​ស្រូវ​នៅក្នុង​រដូវប្រាំង ដោយសារ​តែ​បញ្ហា​នៃ​ការធ្លាក់ចុះ​កម្រិត​ទឹកនឹង​ប៉ះពាល់​គុណភាព​ស្រូវ និង​អាច​បណ្តាល​ឲ្យ​តម្លៃ​ធ្លាក់ចុះ​។ ...

ម៉ៃ គុណមករា
https://bit.ly/2MtTRen

លោក​ ស៊ុន ចាន់ថុល ​កំណត់​ឲ្យ​ស្តារ​អូរប្រឡាយ​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​រួច​ក្នុង​រយៈពេល​ ៣ ​ខែ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានកំណត់​ពេល​ត្រឹម​ ៣ ​ខែ ​ក្នុង​ការស្តារ​អូរប្រឡាយ​ចំនួន ៥ ​ខ្សែ ដែល​មាន​ប្រវែង​ ២៥ ​គីឡូម៉ែត្រ​ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​នៅក្នុង​រដូវវស្សា​ខាង​មុខ កុំ​ឲ្យ​មាន​ការជន់លិច​ធ្វើឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងដំណំ​ដូច​កាលពី​រដូវវស្សា​ឆ្នាំ​កន្លង​ទៅទៀត​។ លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​នៅក្នុង ...

វ៉ន ដារ៉ា
https://bit.ly/2Py1XUb

ក្រសួងបរិស្ថាន ​ណែនាំ​ឲ្យ​បង្ការ​កុំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ

ក្រសួងបរិស្ថាន ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ផ្សេងៗ ដើម្បី​ចៀសវាង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ដែល​ប្រឈម​នឹង​ទោសទណ្ឌ​ជាប់ពន្ធនាគារ​ដល់​ទៅ​ ១០ ​ឆ្នាំ​ និង​ទោសពិន័យ​ជា​ប្រាក់​ជាដើម​។ ការណែនាំ​នេះ​ធ្វើ ...

ឡុង គីមម៉ារីតា
https://bit.ly/2RyDDnC

អាជ្ញាធរ​នឹង​បើក​ការដ្ឋាន​ស្តារ​អូរប្រឡាយ​ទាំងអស់​ ក្នុង​ក្រុងព្រះសីហនុ

អាជ្ញាធរខេត្ត​ព្រះសីហនុ​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​ស្ដារ និង​ពង្រីក​អូរ​ប្រឡាយ​ទាំង​ ៥ ​ខ្សែ​ ប្រវែង​ប្រហែល ២៦ គីឡូម៉ែត្រ​រួមទាំង​ប្រឡាយ​តូចៗ​ផ្សេងទៀត​នៅ​ថ្ងៃទី​ ៩ ​ខែ​ធ្នូ ដើម្បី​រំដោះ​ទឹក​នៅពេល​ដែលមាន​ភ្លៀង​កុំឱ្យ​មានការ​ជន់​លិច​ទីក្រុង​ទេសចរណ៍​មួយ​នេះ ដូច​កាលពី​ឆ្នាំ​កន្លងមក​ទៀត​។ ជាមួយ​គ្នា​នេះ​លោក គួច ចំរើន អភិបាលខេត្ត ...

ខន សាវិ
https://bit.ly/34WDw9n

ស្រូវ​ក្នុង​ខេត្ត​ចំនួន​ ៨ ​ជួប​គ្រោះរាំងស្ងួត​ ខណៈ​មានការ​បារម្ភ​ខ្វះ​ទឹក​ប្រើ​ប្រចាំ​ថ្

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ស្រូវ​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​ខ្វះខាត​ទឹក​ទាំងនោះ គឺជា​ប្រភេទ​ស្រូវធ្ងន់​ចុង​រដូវវស្សា និង​ស្រូវប្រាំង​ធ្វើ​លើក​ទី​ ១ ដែល​មាន​ក្នុង​ខេត្តព្រៃវែង កណ្ដាល តាកែវ កំពង់ចាម បន្ទាយមានជ័យ ត្បូងឃ្មុំ កំពង់ឆ្នាំង និង​ខេត្តបាត់ដំបង​។ លោក​បន្តថា លោក​កំពុង​ប្រមូល​ព័ត៌មាន​អំពី​ចំនួន​ស្រូវ​ស្រែ​ដែល​ត្រូវ​ជួប​គ្រោះរាំងស្ងួត​ខ្វះខាត ...

ខន សាវិ
https://bit.ly/2qbAvCW

MRC បាន​អនុម័ត​​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះមហន្តរាយ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​លើក​ឡើង​ថា ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ និង​ព័ត៌មាន​នាពេល​អនាគត​ផែនការ​អភិវឌ្ឍន៍​ និង​ផែនការ​យុទ្ធសាស្ត្រ​បន្ទាប់ សម្រាប់​អាង​ទន្លេមេគង្គ​គឺជា​ឧបករណ៍​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខណៈ​ MRC បាន​អនុម័ត​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះមហន្តរាយ​នាពេល​អនាគត​។ ...

រី សុចាន់
https://bit.ly/35EzjXX

ក្រុម​មន្រ្តី​នឹង​ជួបគ្នា​ស្តី​ពី​វិបត្តិ​ទន្លេមេគង្គ​នៅពេល​សហគមន៍​នេសាទ​ទទួលរង​គ្រោះ​

កម្រិតទាប​នៃ​ទឹកទន្លេ​នៅ​លើ​បឹងទន្លេសាប​នៃ​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ឱ្យ​សហគមន៍​នេសាទ​ធ្លាក់​ចូលក្នុង​វិបត្តិ​ ប៉ុន្តែ​ការព្រមាន​អំពី​ “ភាពរាំងស្ងួត​ធ្ងន់ធ្ងរ​” បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ថា​ ស្ថានភាព​នឹង​កាន់តែ​អា​ក្រ​ក់​ទៅៗ​។ ...

Leonie Kijewski
https://www.aljazeera.com/news/2019/11/officials-meet-mekong-crisis-fishing-communities-suffer-191125070104119.html

រាជរដ្ឋាភិបាល​ ចេញ​សារាចរ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចាត់វិធានការ​រក្សា​ទឹក

រាជរដ្ឋាភិបាល​កាលពី​ម្សិលមិញ​ចេញ​សារាចរ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ចាត់​វិធានការ​ថែរក្សា​ទឹក​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ ដោយហេតុ​របប​ទឹកទន្លេ​មេគង្គ​មាន​ការប្រែប្រួល​ខ្លាំង​ស្រក​ចុះ​ដល់​កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈកាល ...

ម៉ិច ដារ៉ា
https://bit.ly/2QTTKw1

MRC​ ​ព្រមាន​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​នឹង​ទទួល​រង​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​

គណៈកម្មការ​ទន្លេមេគង្គ​ ​ហៅ​កាត់​ថា​ ​MRC​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃអង្គារ​ថា​ ​បណ្តា​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ក្រោម​ ​នឹង​ទទួលរង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង​ ​ចាប់ពី​ពេលនេះ​ ​រហូតដល់​ខែមករា​ ​ឆ្នាំ២០២០​ ​ដែល​អាច​បណ្តាល​ឲ្យ​ផលិតផល​ដំណាំ​ប្រឈម​នឹង ...

ប៉ិច សុធារី
https://bit.ly/346Vh5m

ការ​បាក់​ច្រាំងទន្លេ​កំពង់ចាម​ប៉ះពាល់​សាល​ឃុំ​

កាលពី​ថ្ងៃសៅរ៍​ ច្រាំងទន្លេ​ប្រហែល​ប្រមាណ​ ៥០​ ម៉ែត្រ​បាន​រលំ​ហើយ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អគារ​សាល​ប្រជុំ​ឃុំ​សង្កាត់​មួយ​នៅ​ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម​។ លោក​ អ៊ុន​ ចាន់​ដា​ អភិបាលខេត្ត​ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​បាក់​រលំ​នោះ​ ស្ថិតនៅ​ក្នុង​ឃុំ​វាលវង់​ បាន​មានប្រសាសន៍ ...

សែន ដាវិដ
https://www.khmertimeskh.com/50660666/kampong-cham-riverbank-collapse-affects-commune-administration-hall/

រដ្ឋាភិបាល​ព្រមាន​ពី​ទឹកជំនន់​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ដែល​​បណ្តាលមកពី​​ព្យុះ​

រដ្ឋាភិបាល​បាន​ក្រើនរំលឹក​អ្នក​ដែល​រស់នៅ​ខេត្ត​តាម​តំបន់ឆ្នេរ​ និង​តាម​បណ្តោយ​ព្រំដែន​វៀតណាម​ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅពេល​ដែល​ប្រទេស​កម្ពុជា​ត្រៀម​ទប់ទល់​នឹង​ព្យុះ​នៅ​សប្តាហ៍​នេះ​។ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/government-warns-storm-related-flooding-coastal-provinces

កងទ័ព​កម្ពុជា-វៀតណាម ​នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ខែ​ធ្នូ

កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម​គ្រោង​រៀបចំ​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ខែធ្នូ ឆ្នាំ​ ២០១៩ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២ នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។ លោក ​ថោង ​សូលីម៉ូ អ្នកនាំពាក្យ​អគ្គបញ្ជាការ​កងទ័ព​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម​នឹង ...

ម៉ិច ដារ៉ា
https://bit.ly/2Pz2hDF

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HKKTP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!