ដំណាំ​ស្រូវ​ជាង​ ៦៧ ​ពាន់​ហិកតា​ ​ត្រូវបាន​បំផ្លាញ​​ដោយ​ទឹកជំនន់ និង​ភាពរាំងស្ងួត​កាលពី​ឆ្នាំមុន

ផ្ទៃដី​បង្កបង្កើនផល​ស្រូវ​ប្រមាណ​ជាង​ ៦៧ ​ពាន់​ហិកតា​​ នៅក្នុង​ឆ្នាំ​ ២០១៩ បាន​រង​ការខូចខាត​ដោយសារ​គ្រោះ​ធម្មជាតិ បណ្ដាល​មកពី​ភាពរាំងស្ងួត ហើយ​ក៏​បានធ្វើឲ្យ​ទិន្នផល​ស្រូវ​ថយចុះ​ប្រមាណ ០,៥៤ ​ភាគរយ​។ នេះ​បើ​យោងតាម​លោកស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​។ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​ក្រោម​ប្រធានបទ​ «​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​» ដើម្បី​បង្ហាញ​សាធារណជន​ឲ្យ​បាន​យល់ច្បាស់​ពី​សកម្មភាព និង​សមិទ្ធផល​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ …

សុទ្ធ គឹមសឿន
https://bit.ly/3be0kVV