ការវិនិយោគ

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ

ក្រុង​ព្រះសីហនុ ក្លាយ​ជា​គោល​ដៅ​វិនិយោគ​របស់​ជនជាតិ​ចិន ​យ៉ាង​គំហុក អាច​នាំ​មក​នូវ​ផល​អវិជ្ជមាន​ដល់​អ្នក​ស្រុក

ទន្ទឹម​នឹង​កំណើន​តម្រូវការ​អចលនទ្រព្យ​កើន​ឡើងជា​បន្ត​បន្ទាប់​នាំមុខ​ដោយ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ជា​ពិសេស​កំណើន​តួលេខ​ខ្ពស់​នៃ​ជនជាតិ​ចិន កាលៈទេសៈ​នេះ​ក៏​ផ្តល់​ដល់​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ បាន​មើលឃើញ​ឱកាស​សម្រាប់​ការអភិវឌ្ឍ​សំណង់​អគារ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់បំផុត​ដោយ ឈរ​នៅ ...

មួង វណ្ណឌី
http://bit.ly/2qYzMkC

គណៈប្រតិភូ​សិង្ហ​បុរី​ជួប​ជាមួយ​ CDC

​គណៈប្រតិភូ​ពាណិជ្ជកម្ម​ជាង​ ៤០​ នាក់​មក​ពី​សភាពាណិជ្ជកម្ម​សិង្ហ​បុរី​-​ចិន​ និង​ឧស្សាហកម្ម​ កាលពី​ម្សិលមិញ​បាន​ជួប​ជាមួយនឹង​អគ្គលេខាធិកា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដើម្បី​ពិភាក្សា​គ្នា​ពី​សក្តានុពល​វិនិយោគ​នានា​ និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ក្នុងស្រុក​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/38688/singapore-delegation-meets-cdc/

ឆ្នោត​មហា​លាភ ​សហការ​លក់​ជាមួយ​ភ្នាក់​ងារ​វីង

ឆ្នោត​ឡូតូ​មហាលាភ ដែល​ជា​អាជីវកម្ម​របស់​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​របស់ រ៉ូយ៉ាល់ គ្រុប របស់​លោក​គិត ម៉េង បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​ឆ្នោត​កម្ពុជា តាម​រយៈ​ភ្នាក់ងារ​វីង​ ៥ ០០០​ ទីតាំង​ទូទាំង​ប្រទេស​ កាល​ពី​ដើម​ខែ​នេះ​។ នេះ​បើ​យោង​តាម​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​។ ...

ហ៊ គឹមសាយ
http://bit.ly/2rNj0E7

លំហូរ FDI រយៈពេល​៥​ឆ្នាំ​មាន​ស្ថិរភាព

លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​ថេរ​ក្នុង​អំឡុង​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​មាន​តម្លៃ​ចន្លោះ​ពី​១,៧​ពាន់​លាន​ដុល្លារ​ទៅ​១,៩​ពាន់​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ...

ហ៊ គឹមសាយ
http://bit.ly/2rgW6bz

ទូត​កូរ៉េ​មិន​ទទួល​ញត្តិ​សហគមន៍​ព្រៃ​ឡង់

ស្ថានទូត​កូរ៉េ​ខាង​ត្បូង​កាលពី​ម្សិលមិញ​បាន​បដិសេធ​មិន​ទទួល​យក​ញត្តិ ដែល​ដាក់​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​ជាង​៣​ម៉ឺន​ហិកតា​នៅតាម​ដង​ទន្លេ​មេគង្គ និង​ជម្រក​សត្វ​ព្រៃរបស់​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ស៊ីង​បាយ​អូធិក​(Think Biotech Cambodia)​។ សហគមន៍​ព្រៃ​ឡង់​១៤​នាក់ តំណាង ...

ផាក់ ស៊ាងលី
http://bit.ly/2q0SjOi

ពិព័រណ៍​កាហ្វេ​ដំបូង​ ធ្វើ​ឡើង​នៅ​ភ្នំពេញ

ពិព័រណ៍​ផលិតផល​កាហ្វេ​លើក​ដំបូង​ត្រូវ​បាន​រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ម្សិលមិញ ខណៈ​ឧស្សាហ​កម្ម​នេះ​កំពុង​រីក​ចម្រើន ដែល​អាច​នឹង​នាំ​ទៅ​រក​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៅ​ក្នុង​ទីផ្សារ​ដ៏​តូច​នេះ​។ ...

ចេង សុខហ័ង
http://bit.ly/2qKR1Vd

កំណើនសេដ្ឋកិច្ច​ធ្វើ​ឲ្យ​មានការ​រីក​ដុះដាល​ម៉ាក​យីហោ​បរទេស​

ក្រុមហ៊ុន​បរទេស​ជា​ច្រើន​ទៀត​ នឹង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​ការ​កើនឡើង​នៃ​ចំនួន​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​ និង​ការ​កើនឡើង​នៃ​ប្រជាជន​ថ្នាក់​កណ្តាល​ ដែល​ចង់​ដឹង​ចង់​ស្គាល់​ម៉ាក​យីហោ​អន្ដរជាតិ​ នេះ​បើ​យោង​តាម​សំដី​របស់​អ្នកជំនាញ​ក្នុង​វិស័យ ...

សុខ ចាន់
http://www.khmertimeskh.com/news/38064/growth-sparks-franchise-boom/

ក្រុមហ៊ុន​ផ្លូវដែក​ចិន​សម្លឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

​ក្រុមហ៊ុន​ផលិត​ក្បាលរថភ្លើង​ និង​សម្ភារៈ​ផ្លូវដែក​ដ៏​ធំ​ ឈ្មោះ​ថា​ CRRC​ Zelc​ នឹង​ធ្វើការ​សិក្សា​ពី​លទ្ធភាព​ដែល​នាំ​ដល់​សក្តានុពល​វិនិយោគ​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​កែ​លម្អ​ប្រព័ន្ធ​ផ្លូវដែក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ដែល​កិច្ច​ផ្តួចផ្តើម​ផ្លូវ​មួយ​ ខ្សែ​ក្រ​វ៉ា​ត់ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/37716/railway-firm-eyes-cambodia/

ក្រុមហ៊ុនផលិតគ្រឿងចក្រ​​​របស់​​ចិន​សំលឹង​មើល​ឱកាស​ទីផ្សារ​កម្ពុជា​

ក្រុមហ៊ុន​សាន់​នី​ (Sany​ Heavy​ Industry)​ ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿងចក្រ​សំណង់​ដ៏​ធំ​មួយ​ នៅ​ខេត្ត​ហ៊ូ​ណា​ន​របស់​ប្រទេស​ចិន​ គ្រោង​នឹង​ពង្រីក​សាខា​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើន​ប្រាក់​ចំនេញ​ និង​ផលប្រយោជន៍​ពី​ការ​កើនឡើង​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស ...

ម៉ៃ​ គុណ​មក​រា​
http://www.khmertimeskh.com/news/37672/chinese-equipment-maker-eyes-cambodia/

Tepco​ និង​ Toshiba​ នឹង​សហការ​គ្នា​ដើម្បី​រៀបចំ​ខ្សែបណ្តាញ​អគ្គិសនី​ជាតិ​នៅ​កម្ពុជា​

​ក្រុមហ៊ុន​ Tokyo​ Electric​ Power​ Co.​ Holdings​ នឹង​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ Toshiba​ ដើម្បី​រៀបចំ​ខ្សែបណ្តាញ​អគ្គិសនី​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សង្ឃឹមថា​ នឹង​ធានា​ដល់​ប្រភព​ចំណូល​ថ្មី​ ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ចំនាយ​លើ​ការ​​បោស​សម្អាត​នៃ​​គ្រោះ​មហន្តរាយ​​ ...

Nikkei
http://asia.nikkei.com/Business/Deals/Tepco-Toshiba-to-manage-power-grids-in-Cambodia

Uber គ្រោង​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា

ក្រុមហ៊ុន​ឈ្មោះ​”​ហៅ​តាក់​ស៊ី​ជិះ​”​ដ៏​ពេញ​និយម​របស់​ពិភពលោក Uber បាន​បង្ហាញ​ពី​គម្រោង​ដាក់​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា ខណៈ​សេវា​ដឹក​ជញ្ជូន​តាម​តាក់ស៊ី​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​បង្ហាញ​ពី​កំណើន​។ ...

Matthieu de Gaudemar និង​ ហ៊ គឹមសាយ
http://bit.ly/2nJKYON

​កូរ៉េ​ខាងត្បូងសំលឹងមើលឱកាសក្នុងការ​វិនិយោគ

សភាពាណិជ្ជកម្ម​កម្ពុជា​(CCC)​ និង​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​(KITA)​ បាន​ប្រកា​សភាព​ជា​ដៃគូ​គ្នា​ ដើ​ម្ប​ជួយ​កម្ពុជា​ក្នុង​ការ​គៀងគរ​អ្នក​វិនិយោគិន​កូរ៉េ​ខាងត្បូង​បន្ថែម​ទៀត​មក​វិនិយោគទុន​នៅ​ប្រទេស​កម្ពុជា​។​ ​ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/37317/south-korea-eyes-new-investments/

កម្ពុជា និង​កូរ៉េ នឹង​សម្រេច​កិច្ច​ព្រម​ព្រៀង​ពន្ធ​តែ​មួយ​នៅ​ចុង​ឆ្នាំ​នេះ

កូរ៉េ​ខាង​ត្បូង​កំពុង​ជំរុញ​ការ​ពិភាក្សា​ដើម្បី​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ពន្ធ​ត្រួត​គ្នា (DTA) ជាមួយ​កម្ពុជា ដែល​នឹង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​បន្ថែម​សម្រាប់​ក្រុមហ៊ុន​កូរ៉េ​ក្នុង​ការ​បង្កើត​ហាង និង​បង្កើន​តម្លាភាព​សារពើពន្ធ ខណៈ​វា​ក៏​នឹង​ការពារ​ក្រុមហ៊ុន និង​វិនិយោគិន​បុគ្គល​ពី​ការបង់​ពីរ​ដង ...

Kali Kotoski
http://bit.ly/2ofGnYy

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​អាមេរិក ៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦

ប្រទេស​កម្ពុជានិង​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ពាណិជ្ជកម្ម​ដល់៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ខណៈ​អាមេរិក​ មាន​ភ្ញៀវ​ទេសចរ​បាន​មក​ទស្សនា​កម្ពុជា មាន​ចំនួន ២៤០,០០០​នាក់។​ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​អ្នកកាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក មុំ រ៉ាឌី សមាជិក​សភា​ នៃ​រដ្ឋ​ម៉ាស្សាឈូសេត ​សហរដ្ឋ​អាមេរិក ...

ស៊ុំ ម៉ាណេត
http://bit.ly/2nO0DjZ

ក្រុមហ៊ុន​លក់​រាយ​វៀត​ណាម​នឹង​បើក​នៅ​កម្ពុជា

ក្រុមហ៊ុន​លក់​រាយ ទូរស័ព្ទ និង​ឧបករណ៍​ប្រើ​ប្រាស់​ជាមួយ​គ្រឿង​អេឡិច​ត្រូនិក​ដ៏​ធំ​មួយ​របស់​វៀតណាម​ឈ្មោះ Mobile World Investment Corp (MWG) គ្រោង​បើក​ដំណើរ​ការ​ហាង​ដំបូង​របស់​ខ្លួន​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ដោយ​ប្រើ​ឈ្មោះ​ថា BigPhone.com ដែល​ជា​សាខា​ក្រៅ​ប្រទេស​ដំបូង​របស់​ខ្លួន​។ នេះ​បើ​យោង​តាម ...

ហ៊ គឹមសាយ
http://bit.ly/2m8xIDp

បណ្តា​ប្រទេស​សមាជិក​ Nordic​ សម្លឹង​មើល​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

​ក្រុមហ៊ុន​នានា​មក​ពី​តំបន់​ត្រជាក់​ខ្លាំង​ភាគ​ខាងជើង​អឺរ៉ុប​ កំពុង​បោះ​ជំហាន​ឆ្ពោះ​រក​វិស័យ​ឧស្សាហកម្ម​ត្រី​ និង​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ ...

ហង្ស សុជាតា
https://www.cambodiadaily.com/news/nordic-nations-eye-investment-in-cambodia-126253/

ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​​ធំ​របស់​ថៃ ​នឹង​បើក​សាខា​ថ្មី​​នៅ​កម្ពុជា

ក្រុមហ៊ុនHomeProដែល​ជា​ក្រុមហ៊ុន​លក់​រាយ​ឧបករណ៍​ក្នុង​គេហដ្ឋាន​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​ពិចារណា​លើ​ការ​ពង្រីក​សាខា​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ជិត​ខាង​បូក​រួម​ទាំង​ប្រទេស​កម្ពុជានៅ​ឆ្នាំ​ក្រោយក្នុង​ទំហំ​ថវិកា​វិនិយោគ​ចន្លោះ​ពី ១៧០​លាន ដល់​ជិត ២០០​លាន​ដុល្លារ​សហរដ្ឋ ...

ម៉ៃ គុណមករា
http://bit.ly/2m5Zf7N

រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ចនឹង​ចាប់ផ្តើម​សាងសង់​

​ក្រុមហ៊ុន​ SVI​ Cambodia​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុងស្រុក​មួយ​ បាន​ចុះហត្ថលេខា​ជួល​រយៈពេល​ ៥០​ ឆ្នាំ​នៅ​ក្នុង​ខែកក្កដា​ ឆ្នាំ​ ២០១៥​ និង​បាន​និយាយ​ថា​ខ្លួន​សង្ឃឹមថា​ការងារ​សាង់សង់​នេះ​នឹង​ត្រូវ​បាន​រួចរាល់​នៅ​ត្រឹម​ខែតុលា​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/36205/electronics-plant-construction-starts/

Hitachi ប្រកាស​ភាព​ជា​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន CMED

​ក្រុម​ហ៊ុន​ Hitachi, Ltd​ របស់​ប្រទេស​ជប៉ុន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ខ្លួន​បាន​ចូល​រួម​ក្នុង​ភាព​ជា​ដៃ​គូ​វិនិយោគ​រួម​ជា​ផ្លូវ​ការ​ជា​មួយ CMED Group Co., Ltd ​ជា​ក្រុម​ហ៊ុន​សំណង់​ក្នុង​ស្រុក​នៅ​កម្ពុជា ​សំដៅ​ពង្រីក​ការ​លក់​របស់​ខ្លួន​លើ សេវា ...

Post Staff
http://bit.ly/2m9RU8x

កំណើន​ទុនវិនិយោគពីអាមេរិក​ មក​កម្ពុជា​ កើន​ឡើង​១៥​ដង​

​កំណើន​ទុន​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក ​មក​កម្ពុជា ​នៅ​ក្នុង​ឆ្នាំ​២០១៦​ កើន​ឡើង​១៥​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ហើយ​កំណើន​នៃ​ទុន​វិនិយោគ​នេះ​ដោយសារ​ការ​ពង្រីក​រោងចក្រ​កូកាកូឡា​ថ្មី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ ...

សុខ ចាន់
http://bit.ly/2lfrBg0

ធនាគារ​បារាំង​ និង​វៀតណាម​នឹង​បើក​នៅ​កម្ពុជា

​​ធនាគារ​បរទេស​ពីរ​ ដែល​ជា​ធនាគារ​បារាំង​ និង​ធនាគារ​វៀតណាម​ បាន​ប្រកាស​គម្រោង​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា​ ខ្លួន​នឹង​បើក​សាខា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ ...

ហង់ សុគន្ធា
https://www.cambodiadaily.com/news/french-and-vietnamese-banks-to-open-in-cambodia-125674/

Kerry WorldBridge ស្វែងរក​វិនិយោគិន​ពី​អាល្លឺម៉ង់

ក្រុមហ៊ុន Kerry WorldBridge Logistics SEZ សង្ឃឹម​ថា​នឹង​បង្កើន​ចំណាប់​អារម្មណ៍​លើ​សួន​ឧស្សាហកម្ម​ដែល​មាន​ដំណើរការ​យឺត​របស់​ខ្លួន​តាម​រយៈ​ចាប់​ដៃគូ​ជាមួយ​អ្នក​ជំនាញ​របស់​ប្រទេស​អាល្លឺម៉ង់​ក្នុង​ការ​រចនា និង​បង្កើត «​កម្រង​ឧស្សាហកម្ម និង​បច្ចេកទេស​» មួយ សំដៅ​ទាក់ទាញ​ការ​វិនិយោគ​ផលិតកម្ម​មិន​មែន​វាយនភ័ណ្ឌ​។​ ...

Kali Kotoski
http://bit.ly/2lGjZGN

ទី​​​ផ្សារ​​​រថយន្ត​​​ជជុះ​​​បន្ត​​​ធ្វើ​​​ឱ្យ​រាំង​​​ស្ទះ​​​ដល់​​​សក្តានុពល​​​នៃ​​​ការ​​​វិនិយោគក្នុង​​​ប្រទេស​​​កម្ពុជា​​​

ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់កំពុងព្រួយបារម្ភចំពោះការត្រៀមដើរចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេសដែលជាអ្នកនាំចូលលេខមួយរបស់ខ្លួន។ ហើយទោះបីជា ការពង្រីកមកកាន់ទីផ្សារកម្ពុជាទំនងជាមិនអាចជួយធ្វើឲ្យក្តីព្រួយបារម្ភនេះបានធូរស្រាលក៏ដោយ ក៏វិនិយោគិនអាល្លឺម៉ង់ ដែលប្រមូលផ្តុំគ្នាកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា អ្វីដែលនឹងអាចមាននៅទីនេះ កំពុងត្រូវបានធ្វើឲ្យមានការលំបាកដោយសារនៅតែមានរថយន្តជជុះយ៉ាងច្រើននៅតាមដងផ្លូវនានា។ ...

ហង្ស សុគន្ធា
http://www.cambodiadailykhmer.com/36572

ប្រទេស​ថៃ​ស្វែងរក​ឱកាស​ពាណិជ្ជកម្ម​

​សហគ្រាស​ធុន​តូច​ និង​មធ្យម​ជាង​ ៣០​ មក​ពី​ប្រទេស​ថៃ​បាន​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ស​ប្តា​ហ៍​នេះ​ ដើម្បី​ស្វែងរក​លទ្ធភាព​ និង​ឱកាស​សម្រាប់​ការ​វិនិយោគ​នានា​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/35554/thais-seek-business-opportunities/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zgxcg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!