តម្រូវការ​របស់​ជនជាតិ​ចិន​បាន​ជម្រុញ​ឱ្យ​វិស័យ​សំណង់​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​តម្លៃ​គម្រោង​សាងសង់​នៅ​កម្ពុជា​បាន​កើនឡើង​ច្រើន​ជាង​ ២២​ ភាគរយ​ ដែល​កំណើន​នេះ​ឡើង​ដល់​ ៦,៤​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​ ដោយ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​តួលេខ​ជា​ផ្លូវការ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ ដែល​បង្ហាញ​ថា​ ការ​រីក​ចម្រើន​យ៉ាង​សម្បើម​នេះ​ត្រូវ​បាន​ជម្រុញ​ដោយ​ក្រុម​អ្នក​វិនិយោគ​ចិន​។​ ​ការ​វិនិយោគ​យ៉ាង​ខ្លាំង​របស់​ចិន​ គឺ​អាច​ឃើញជាក់ស្ដែង​តាម​រយៈ​អគារ​ខ្ពស់ៗ​កប់​ពពក​ជាមួយនឹង​ផ្ទះល្វែង​ និង​ខុន​ដូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​សណ្ឋាគារ​ និង​កាស៊ីណូ​កំពុង​ត្រូវ​បាន​សាងសង់​ឡើង​ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អ្នកទិញ​ជនជាតិ​ចិន​នៅ​ក្នុង​ទីក្រុង​នៃ​ខេត្ត​ព្រះ​សីហ​នុ​។​ …​

ប្រាក់ ចាន់ថុល
https://www.reuters.com/article/cambodia-construction/chinese-demand-drives-construction-boom-in-cambodia-idUSL3N1PB2YA