សេដ្ឋកិច្ច និងពាណិជ្ជកម្ម

កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង​ ៤៦​ម៉ឺន​តោន​ក្នុង​រយៈពេល ​១០​ខែ

យោងតាមតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៤៦០,១៦៩ តោនក្នុងខែមករាដល់ខែតុលាឆ្នាំនេះ គិតជាទឹកប្រាក់បានចំនួន ៣៩៣ លានដុល្លារ។ ការ​នាំ​ចេញ​អង្ករ​សរុប​បាន​ធ្លាក់​ចុះ ១៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ...

មីឆែល ហ្វឹន
https://bit.ly/3GKfz8L

ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជា​កើន​ជាង​ ៤៧​ ភាគរយ​ក្នុង​រយៈពេល​ ១០​ ខែ​ដំបូង​

​ផលិតផល​កសិកម្ម​ប្រមាណ​ ៤,២២១,១៥៣​ តោន​ក្រៅពី​អង្ករ​ និង​ស្រូវ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស​ក្នុងអំឡុងពេល​ ១០​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​បើ​ទោះបីជា​មាន​វិបត្តិ​កូ​វី​ដ​-១៩​ ក៏​ដោយ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50963305/cambodias-agricultural-exports-up-over-47-percent-in-first-10-months/

អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ គ្រោង​បើក​ដំណើរការ​សាកល្បង​នៅ​ចុងខែ​មករា ឬ​ដើមខែ​កុម្ភៈ​ខាងមុខ

ស្របពេល​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​បើកទទួល​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​រួចរាល់ និង​ដើម្បី​ធានា​សុវត្ថិភាព​ទាំង​ភ្ញៀវទេសចរ និង​ប្រជាជន​ក្នុងស្រុក ក្រុមហ៊ុន​ស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ ខេត្ត​កោះកុង​បានប្រកាស​ពី​ផែនការ​បើកដំណើរការ​ហោះហើរ​សាកល្បង​លើកដំបូង​នៅ​ចុងខែ​មករា ឬ​ដើមខែ​កុម្ភៈ ខាងមុខ​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-01-1104-226027.html

រដ្ឋាភិបាលជប៉ុនជួយសាងសង់ស្ថានីយ៍អ៊ីដ្រូសែនតូចៗ

ដើម្បីលើកទឹកចិត្តដល់ការមកដល់នៃរថយន្តដែលដើរដោយថាមពលអ៊ីដ្រូសែន (FCV) រដ្ឋាភិបាលជប៉ុននឹងជួយសាងសង់ស្ថានីយ៍អ៊ីដ្រូសែនខ្នាតតូចទូទាំងប្រទេស។ ...

បណ្ដាញព័ត៌មានអាសុី
https://www.phnompenhpost.com/business/japan-govt-help-build-small-hydrogen-stations

ក្រសួង​ឧស្សាហកម្ម​ដាក់​ឱ្យ​ប្រើ​ប្រាស់​វិបផតថល​ព័ត៌មាន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ខ្មែរ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ឱ្យដំណើរការគេហទំព័រសហគ្រាស​ធុន​តូច និង​មធ្យម​ខ្មែរ (KhmerSME) ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យម (MSME) ទទួលបានព័ត៌មានអាជីវកម្មដ៏ទូលំទូលាយ ក៏ដូចជាទីផ្សារអាស៊ាន និងពិភពលោក។ ...

ម៉ៃ គុណមករា
http://phnompenhpost.com/business/industry-ministry-rolls-out-khmersme-information-portal

ការ​នាំ​ចេញ​នៃវិស័យកាត់ដេរ ​របស់​កម្ពុជា​កើន​ឡើង ១១,៤% ក្នុង​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២១

អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញសម្លៀកបំពាក់មានតម្លៃ ៨,២៤១៧ ពាន់លានដុល្លារ ក្នុងចន្លោះខែមករា ដល់ខែកញ្ញាឆ្នាំនេះ ពោលគឺកើនឡើង ៨៤៣,៤ លានដុល្លារ ឬ ១១,៤ ភាគរយ ធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3vU6Qfe

ការនាំចេញ​កៅស៊ូ​រយៈពេល ៩ ​ខែ​ មាន​ទឹកប្រាក់​ជាង ២៦៥ ​លាន​ដុល្លារ

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២១ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​មាន​ចំនួន ១៧៤,១ ​ពាន់​តោន​ស្មើនឹង​តម្លៃ ២៦៥,៨ ​លាន​ដុល្លារ កើនឡើង ៤៨,៣ ​ពាន់​តោន ឬ​ប្រមាណ ១១១,៦ លាន​ដុល្លារ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-28-1053-225849.html

កម្ពុជា-កូរ៉េខាងត្បូង យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានអនុម័តកាលពីថ្ងៃទី ២៦ ខែតុលា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំងពីរ ដើម្បីបង្កើនលំហូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/cambodia-south-korea-endorse-fta

ខេត្តព្រះសីហនុ​ដាក់​សាកល្បង​គ្រោងការណ៍ទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់

ក្រសួងទេសចរណ៍បានប្រកាសថា កម្ពុជានឹងស្វាគមន៍ភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា នៅខេត្តព្រះសីហនុ រួមទាំងកោះរ៉ុងផងដែរ និងនៅតំបន់ដារ៉ាសាគរនៃខេត្តកោះកុង។ ...

មុំ គន្ធា
https://www.phnompenhpost.com/national/preah-sihanouk-set-pilot-jabbed-tourist-scheme

ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន​កើន​ដល់​១,៥​ពាន់​លាន​ដុល្លារ​

ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនឈានដល់ ១,៥០៩៤ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ កើនឡើង ១១,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពី ១,៣៥០ ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន។ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/cambodia-japan-trade-tops-15b

​កម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន​ ​១​.​២​០​៤​ ​តោន​ទៅ​កូរ៉េ​ខាងត្បូង​

​ផលិតផល​កសិកម្ម​សរុប​ចំនួន​ ​១​.​២​០​៤​ ​តោន​ត្រូវ​បាន​នាំចេញ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​ក្នុងរយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ​កើន​ឡើង​ ​១​០​៦​% ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Ein18M

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជាមួយកូរ៉េខាងត្បូង

កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដោយកាត់បន្ថយពន្ធនាំចូលជាង ៩០ ភាគរយ។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ​ខាង​​ត្បូងនៅក្នុងសន្និសិវីដេអូកាលពីម្សិលមិញ។ ...

មីឆែល ហ្វឹន
https://bit.ly/3Enk5rx

មេដឹកនាំអាស៊ាន-ចិន អនុម័តឯកសារសំខាន់ៗចំនួនបី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយនឹងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានផ្សេងទៀត និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាំង Li Keqiang បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ តាមរយៈប្រព័ន្ធវីដេអូ កាលពីរសៀលម្សិលមិញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2XRE6XQ

ការនាំ​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​ទីផ្សារ​ចិន​នៅតែ​មាន​កំណើន​ខ្ពស់

វិស័យ​ឯកជន​បាន​អះអាងថា ការនាំចេញ​ផ្លែ​ចេក​ស្រស់​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​ចិន​ នៅតែ​មាន​កំណើន​ខ្ពស់ នៅក្នុង​ឆ្នាំនេះ ស្របពេល​​ដែល​កម្ពុជា​ជួប​បញ្ហា​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ​-១៩​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-26-1050-225690.html

ធនាគារ​អេស៊ីលីដា​ដាក់ឱ្យ​ដំណើរការ​នូវ​សេវា​ទូទាត់​តាម​ ខេអេចឃ្យូអកូដ (KHQR Code)

ធនាគារ​អេស៊ីលីដា​ដែល​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​​បានដាក់​ឱ្យប្រើប្រាស់​កម្មវិធី​​ទូរស័ព្ទ​ថ្មី​ជា​ផ្លូវការ​ដែលមាន ឈ្មោះ ថា KHQR Payment Service ដែល​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​អាច​បម្រើ​​សេវា​ទូទាត់​ KHQR Payment Service រួមគ្នា​សម្រាប់​ការទូទាត់​ទំនិញ​ និង​សេវាកម្ម​ផ្សេងៗ​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-26-1016-225689.html

កម្ពុជា​អនុម័ត​នូវ​គម្រោង​វិនិយោគ​ ៧ ​មាន​ទឹកប្រាក់​ជិត​ ១០០ ​លាន​ដុល្លារ

គម្រោង​វិនិយោគ​ចំនួន ៧ ដែលមាន​ទុនវិនិយោគ សរុប​ជិត ៩៤,៥ ​លាន​ដុល្លារ និង​បង្កើត​ការងារ​ថ្មី​បាន ៥ ៣១១ ​កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​កាលពី​ចុង​សប្តាហ៍​កន្លងមក​។ ...

ហ៊ិន ពិសី
https://www.postkhmer.com/business/2021-10-26-1026-225691.html

លោក​នាយក​រដ្ឋមន្ត្រីបង្ហាញ​សុទិដ្ឋិនិយម​​សម្រាប់​ការ​ងើប​ឡើង​វិញ​នៃសេដ្ឋកិច្ច-សង្គម ​ពេល​ខាង​មុខ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថារដ្ឋាភិបាល​បាន​កំណត់​ដំណាក់កាល​សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ និង​ការវិល​ទៅរក​ភាព​ប្រក្រតី​ថ្មី​នៅ​មុន​ដំណាច់​ឆ្នាំនេះ បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង​ចំនួនពីរដង​ដោយ​ជោគជ័យ​លើ​ប្រជាជន​ជាង ៨៥ ភាគរយ​។ កម្ពុជានឹងប្រើប្រាស់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ដើម្បីជួយប្រទេសក្នុងតំបន់ឲ្យងើបឡើងវិញនៃសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត។ ...

មីឆែល ហ្វឹន
https://bit.ly/3vU6c1i

រដ្ឋមន្ត្រី​កម្ពុជានិង​អូស្ត្រាលី​​ពិភាក្សា​ការជំរុញ​ពាណិជ្ជកម្មនិង​វិនិយោគ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបជាមួយសមភាគីអូស្ត្រាលី ដើម្បីពិភាក្សាអំពីឱកាស និងមធ្យោបាយនានាដែលអាចជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2XSmsmF

កម្ពុជា​គ្រោង​ដាក់ចេញ​មូលបត្រ​បំណុល ​​៣០០​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបោះចេញមូលបត្របំណុល (sovereign bond) ដំបូងតម្លៃ ៣០០ លានដុល្លារ ដើម្បីប្រមែប្រមូលថវិការផ្តល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគសាធារណៈ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងផលិតភាពរបស់ប្រទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ns6YP8

ការវិនិយោគលើក្រណាត់ 'មានសារៈសំខាន់សម្រាប់ការងើបឡើងវិញនៃប្រទេសអភិវឌ្ឍន៍តិចតួច'

យោងតាមអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា បានឱ្យដឹងកាលពីថ្ងៃទី២២ ខែតុលា ថាការសម្របសម្រួលលំហូរវិនិយោគទៅកាន់ប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចនិងការបង្កើតបរិយាកាសវិនិយោគអំណោយផលគឺចាំបាច់ដើម្បីគាំទ្រនិងពន្លឿនការស្តារសេដ្ឋកិច្ចនៅសម័យក្រោយកូវីដ-១៩ ។  ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/investment-fabric-vital-ldc-recoveries

កម្ពុជាគ្រោងនឹងដាក់ចេញផែនការស្តារក្រោយកូវីដក្នុងពេលឆាប់ៗនេះ

កម្ពុជាគ្រោងនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ ដែលជាផែនការស្តារសេដ្ឋកិច្ចក្រោយកូវីដ ដោយសារអត្រាខ្ពស់នៃការចាក់វ៉ាក់សាំងដែលមានចំនួន ៨៥.៣៣ ភាគរយគិតត្រឹមថ្ងៃសុក្រ ទី២២ ខែតុលា។ ...

Michael Firn
https://bit.ly/3vE8mSg

រដ្ឋាភិបាលអនុម័តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាចំនួន ៣២.៥៧៦.៩ ពាន់ពាន់លានរៀល (ប្រមាណ ៨.០១៣ ពាន់លានដុល្លារ) សម្រាប់ចំណាយសម្រាប់ឆ្នាំ ២០២២ ជាមួយនឹងចំណូលជាតិកំណត់ចំនួន ២៣.៤៦២.៦ ពាន់ពាន់លានរៀល (ប្រមាណ ៥.៧៧១ ពាន់លានដុល្លារ)។ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/3Bhq3bD

KB ប្រកាស​ការបញ្ចប់​ការទិញ​ប្រា​សាក់​ជា​ផ្លូវការ​

ធនាគារ KB Kookmin របស់​កូរ៉េខាងត្បូងបានប្រកាស​ទិញ​ភាគហ៊ុន​ដែល​នៅ​សេសសល់​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដើម្បី​ធ្វើជា​ម្ចាស់​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំជាងគេ​មួយ​នេះ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ សារព័ត៌មាន The Korea Herald នៅ​ថ្ងៃទី​នៅ​ថ្ងៃទី​ ២០ ខែតុលា​នេះ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-21-0942-225410.html

រយៈពេល​ ៣ ​ថ្ងៃ កបប រកឃើញ​ដេប៉ូ​លក់​ប្រេងសាំង​ ១៧ ​ទីតាំង​ក្នុង​ខេត្ត​ ៤ ធ្វើ​អាជីវកម្ម​មិន​សុចរិត

ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កបប ឬ CCF) រកឃើញ​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន​ ១៧ ​ទីតាំង ក្នុង​ខេត្ត​ចំនួន​ ៤ ធ្វើ​អាជីវកម្ម មិន​អនុលោម​តាមច្បាប់ ខណៈ​ទំនិញ​ខូចគុណភាព​ជាង ១ ០០០ ​គីឡូក្រាម និង​អាល់កុល ភេសជ្ជៈ​ក្លែងក្លាយ​ជាង​ ៥០០ ​លីត្រ​ត្រូវបាន​ដកហូត និង​កម្ទេចចោល​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-10-22-1050-225496.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cgfBd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!